Category: ព័ត៌មានសង្គម

  • រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤

    រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធធ្វើសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ រយៈពេលពីរថ្ងៃក្រោមអធិបតីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹក ថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។ ថ្លែងក្នុងពិធីបើកសន្និបាតនេះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់ សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើស ព្រហ្មទណ្ឌ កើតមាន ៥៣១/៥៦៣ ករណី ថយចុះ ៣២ ករណី ស្មើនឹង ៥,៧% ។ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៤៥៩ ករណី…

  • ក្រសួងការងារ និងខេត្តកាំងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈ ដើម្បីធ្វើការជ្រើសរើសពលករកម្ពុជា

    ក្រសួងការងារ និងខេត្តកាំងវ៉ុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈ ដើម្បីធ្វើការជ្រើសរើសពលករកម្ពុជា

    ភ្នំពេញ៖ ខេត្ត កាំងវ៉ុន នៃសាធារណរដ្ឋកូរ៉េ នឹងធ្វើការជ្រើសរើស ពលរដ្ឋកម្ពុជាដើម្បីទៅបម្រើការងារជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ។ ការបញ្ជាក់ឱ្យដឹងនេះដោយមន្រ្តីក្រសួងការងារ បន្ទាប់ពីមាន ការចុះអនុស្សររណៈនៃការយោគយល់គ្នា(MoU)មួយរវាងរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអភិបាលក្រុង ឈុនឆន់ ខេត្តកាំងវ៉ុន កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឱកាសនេះឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែង អំណរគុណដល់លោក យូក ទុងហាន( Yook, Dong Han) អភិបាល ក្រុង ឈុនឆន់ ចំពោះការទទួលយកពលករកម្ពុជានាពេលនេះ។ ក្រៅពី ការជ្រើសរើសពលកររដូវកាល ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ លោក អភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួល យកពលករជំនាញរបស់កម្ពុជា(E7)ផងដែរ។ ចំណែកលោក យូក ទុងហាន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពី កិច្ចសហការប្រកបដោយទំនុកចិត្តរវាងក្រសួងការងារជាមួយគ្នាកន្លងមកខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។

  • ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ពិនិត្យផែនកងកម្លាំង និង ការហ្វឹកហាត់ សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

    ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ពិនិត្យផែនកងកម្លាំង និង ការហ្វឹកហាត់ សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យផែនកងកម្លាំង ការហ្វឹកហាត់សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ៖ ផែនកងកម្លាំង ការហ្វឹកហាត់សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ មានកម្លាំងយោធាចំនួន ២៥ផែន កម្លាំងនគរបាលជាតិចំនួន ២ផែន ល្បុក្កតោ ១ផែន ផែនសហភាពសហព័ន្ធយុវជនកម្ពុជា ផែនកាយឫទ្ធិ ផែនកាកបាទក្រហម មន្ត្រីរាជ និង ប្រជាលរដ្ឋចូលរួមជាច្រើនផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជំរុញឱ្យបណ្ដាផែននីមួយៗ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងពេលកំពុងហ្វឹកហាត់ ក៏ដូចជាក្នុងពេលចូលរួមកម្មវិធីឱ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងជោគជ័យបំផុត ។…

  • ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ កងកម្លាំងនគរបាលជាតិគឺជាកងកម្លាំងស្នូល និងជាបំណែកដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទប់ស្កាត់រាល់បទល្មើស

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ កងកម្លាំងនគរបាលជាតិគឺជាកងកម្លាំងស្នូល និងជាបំណែកដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទប់ស្កាត់រាល់បទល្មើស

    ព្រៃវែង៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការងារការពារសន្តិភាព និងពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំកងកម្លាំងនគរបាលជាតិគឺជាកងកម្លាំងស្នូលនិងជាបំណែកដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការទប់ស្កាត់អំពើភារវកម្មឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសសម្អាតប្រាក់ភេរវកម្ម បច្ចេកជាវិទ្យា គ្រឿងញៀននិងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការពារអធិបតីភាពជាតិបូរណៈភាពទឹកដីនិងបន្តចំរុញការសហការដើម្បីរក្សាបាននូវព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងប្រឆាំងរៀងរាល់កម្មភាពដែលលួចឆ្លៀតឱកាសប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាននៅក្នុងការប្រឆាំងជាមួយប្រទេសជិតខាង ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសហការសាមគ្គីគ្នាយ៉ាងល្អក្នុងការបំពេញតួនាទីភារកិច្ចជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ។ ជាមួយគ្នានេះដែរត្រូវបន្តយកចិត្តទុកដាក់លើការពង្រឹង សុវត្ថិភាពចរាចរណ៍នឹង សណ្តាប់ធ្នាប់ធារណៈដើម្បីដោះស្រាយបញ្ហា កកផ្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវបន្តជម្រុញ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាពលើកកម្ពស់ការចូលរួម បង្ការទប់ស្កាត់បង្រ្កាបបទល្មើសនានាអោយកាន់តែមានសុវត្តិភាពថែមទៀតត្រូវ បង្កើនសមត្ថភាពក្នុងការបំពេញតូរនាទីរបស់កងកម្លាំងប៉ុស្តិ៍រដ្ឋបាល និង ចលនានាៗជាពិសេសកម្លាំង ប្រជាការពារ តាមបណ្តាភូមិ ឃុំ សង្កាត់ បន្តគាំទ្រ ទាំងស្មារតីទាំង សម្ភារៈនឹងការលើកទឹកចិត្ត អោយបាន…

  • ថ្នាក់ដឹកនាំខេត្តកំពង់ធំ ធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូន អតីតយុទ្ធជន

    ថ្នាក់ដឹកនាំខេត្តកំពង់ធំ ធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូន អតីតយុទ្ធជន

    ខេត្តកំពង់ធំ៖ លោក ទូច សុខាអភិបាលរងខេត្តកំពង់ធំ និង ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន ដែលមានទីតាំងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រៀមសម្រាប់សាងសង់ផ្ទះថ្មី និងសម្បទានដីសង្គមកិច្ច ជូនដល់អតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះពិតប្រាកដ និងអតីតយុទ្ធជនរស់នៅលើដីចំណីផ្លូវសាធារណៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតប្រយុទ្ធជន ដែលគ្មានដីគ្មានផ្ទះចំនួន ៥៨៦ហិកតា នៅឆ្នាំ២០២១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្តស្រុកឃុំ ដែលមានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើជាសេធិការ បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនបានចំនួន ១៤១គ្រួសារ កន្លងមករួចមកហើយ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសាងសង់ផ្ទះថ្មីជូនបងប្អូនអតីតយុទ្ធជនបានចំនួន ១៤១ខ្នងផ្ទះ និងបានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែង…

  • ជនសង្ស័យ ៣៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី២៦ ខែធ្នូ

    ជនសង្ស័យ ៣៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី២៦ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹង ថា ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣៥នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៥នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៦ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៤៦៨,៧៣ក្រាម និង១០កញ្ចប់តូច។ កេតាមីន(Ke) ស្នើ ៩៤៥,១០ក្រាម។ កញ្ឆា ស្មើ ២កញ្ចប់តូច ។ លទ្ធផលខាងលើ ៧អង្គភាពបាន ចូលរួម បង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែធ្នូ

    យានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៤គោលដៅ មាន យានយន្តចូលគោលដៅចំនួន៥៩៨គ្រឿង រថយន្តធំ១១គ្រឿង រថយន្តតូច ១៨៣គ្រឿង ម៉ូតូ ៤០៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុប ៣៧១ចំនួន គ្រឿងមានរថយន្តធំ ៧គ្រឿង រថយន្តតូច ៩៧គ្រឿង និងម៉ូតូចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនិងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន

    ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនិងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន

    ខេត្តត្បូងឃ្មុំ៖ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនិងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន គឺ ស្អាត បៃតង និងចីរភាព សម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបែបនេះ ក្នុងឱកាស បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្ដម បណ្ឌិត បន្តថា ភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង និងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែក នៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ និងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព ។ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព…

  • ប្រជានេសាទ ចាប់បានត្រីគល់រាំង ១ក្បាលទម្ងន់ជាង ៨គីឡូក្រាម ប្រគល់ជូនមន្ត្រីជំនាញលែងចូលបឹងធម្មជាតិវិញ

    ប្រជានេសាទ ចាប់បានត្រីគល់រាំង ១ក្បាលទម្ងន់ជាង ៨គីឡូក្រាម ប្រគល់ជូនមន្ត្រីជំនាញលែងចូលបឹងធម្មជាតិវិញ

    (ខេត្តកំពង់ឆ្នាំង)៖ ត្រីគល់រាំង មួយក្បាលមានទម្ងន់ប៉ុន្មានជាង ៨ គីឡូក្រាម ត្រូវបានប្រជានេសាទនៅ ភូមិក្រងផ្ទិល ឃុំប្រឡាយមាស ស្រុកកំពង់លែង លែងចូលទន្លេវិញ បន្ទាប់ពីនេសាទបាន នៅវេលាម៉ោង ៧ កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ ។ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ប្រជានេសាទឈ្មោះ សុខ ជ្រុយ អាយុ ៤៧ឆ្នាំ រស់នៅ ភូមិក្រោមផ្ទិល ឃុំប្រឡាយមាស ស្រុកកំពង់លែង បានធ្វើនេសាទដាក់លប នៅចំណុចវាលភក់ ហើយក៏បានចូលត្រីគល់រាំងមួយក្បាលមានទម្ងន់ ៨,៥០គីឡូក្រាម មានប្រវែង ០,៦៥ម៉ែត ។ ក្រោយពីនេសាទបាន ប្រជានេសាទ រូបនោះក៏បានរាយការណ៍ប្រាប់ជំនាញរដ្ឋបាលជលផល ហើយក៏បានលែងចូលដែននេសាទវិញ ។ លោក លី ឡា បានបញ្ជាក់ថា មួយរយៈនេះ ប្រជាពលរដ្ឋបានយល់ដឹងអំពីប្រភេទត្រីដែលរងគ្រោះថ្នាក់ជិតផុតពូជ ហើយពេលនេសាទបាន ក៏បានប្រគល់ជូនមន្ត្រីជំនាញ និងបានលែងចូលទន្លេវិញ។ លោក…

  • ជនជាតិចិនម្នាក់ ជាប់គុក ១ជីវិត និងជនជាតិខ្មែរម្នាក់ជាប់គុក ១០ឆ្នាំ ពាក់ព័ន្ធ និងរឿងរណីឃាតកម្មគិតទុកជាមុន និងកាន់អាវុធដោយគ្មានការអនុញ្ញាតិ

    ជនជាតិចិនម្នាក់ ជាប់គុក ១ជីវិត និងជនជាតិខ្មែរម្នាក់ជាប់គុក ១០ឆ្នាំ ពាក់ព័ន្ធ និងរឿងរណីឃាតកម្មគិតទុកជាមុន និងកាន់អាវុធដោយគ្មានការអនុញ្ញាតិ

    បន្ទាយមានជ័យ៖ មានរឿងរាវយ៉ាងរន្ធត់មួយកើតឡើងនៅក្រុងប៉ោយប៉ែត មានជនជាតិចិន និងជនជាតិខ្មែរ បានផ្សំគំនិតគ្នា សម្លាប់ជនជាតិចិនម្នាក់ នៅវេលាម៉ោង៩និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣  នៅចំណុច ចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រោយពីសម្លាប់ហើយគេចខ្លួនបាត់។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ លី ចុងហ្គូ  ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនជាបងជីដូនមួយរបស់ជនរងគ្រោះ ស្នាក់នៅ ក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្នុងពាក្យបណ្តឹង ដែលជនសង្ស័យបានរៀបរាប់ថានៅថ្ងៃកើតហេតុនោះ នៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យជនជាតិចិន ឈ្មោះ ម៉ាទីន និងជនរងគ្រោះឈ្មោះ សេន ជានហ្គូ និងបក្សពួកខ្មែរម្នាក់ទៀតបានចេញ ពីខារ៉ាអូខេ (ROYAL) ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយពួកគេបានជិះ រថយន្ត ចេញមកក្រៅជាមួយគ្នា ពេលមកដល់កន្លែងកើតហេតុ ឈ្មោះ ម៉ាទីន បានឲ្យ ឈប់ឡានដើម្បីជក់បារី និងជុះនោម ភ្លាមនោះ ជនសង្ស័យ…