-
រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញឱ្យថ្នាក់ដឹកនាំឃុំ ប៉ុស្តន៍នគរបាល ជួយផ្សព្វផ្សាយបទល្មើសបច្ចេកវិទ្យា បោកប្រាស់ នៅគ្រប់រូបភាព ទៅដល់ប្រជាពលរដ្ឋ

តាកែវ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជំរុញដល់ថ្នាក់ដឹកនាំឃុំ ប៉ុស្តន៍នគរបាល ត្រូវចូលរួមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបទល្មើសបច្ចេកវិទ្យាបោកប្រាស់គ្រប់រូបភាព មានតាមបណ្តាញសង្គមតេឡេក្រាម (Telegram) និងនៅតាមបណ្តាញសង្គមមួយចំនួន ដោយមានក្រុមជនខិលខូច ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានល្បួង ប្រជាជនឱ្យវិនិយោគ ហើយថា បានការប្រាក់ចំណេញ ។ បងប្អូនយើងស្លូតត្រង់ខ្លះខ្វះការយល់ដឹង ខ្វះការពិចារណា បានចាញ់បោកជនខិលខូចជាបន្តបន្ទាប់ ។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ ។ ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងប្រៃយសណីយ៍ និងទូរគមនាគមន៍ មិនបានប្រងើយកន្តើយទៅនិងបញ្ហាទាំងអស់នេះទេ ដោយក្រសួងបានចេញសេចក្តីផ្សព្វផ្សាយព័ត៌មាន ក៏ដូចដំណឹងជាច្រើន។ គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការបោកប្រាក់នៅតាមគ្រប់រូបភាពនៅលើបណ្តាញសង្គមនិងបណ្តាញតេឡេក្រាមពីជនខិលខូច ដោយបង្កើតឱកាស ការបណ្តាក់ទុនវិនិយោគមានទាំងក្នុង និងក្រៅប្រទេស ដោយបានល្បូងប្រជាជននៅគ្រប់រូបភាព មានទាំងឆាតមកផ្ទាល់ មានទាំងការប្រើប្រាស់រូបភាព អាជីវកម្មផ្សេងៗ ដើម្បីទាក់ទាញចិត្តឱ្យមានការផ្ញើរលុយចូលរួមធ្វើអាជីវកម្ម ហើយមានប្រជាជនជាច្រើន បានលង់ខ្លួនចាញ់បោក ដែលបានចូលរួមវិនិយោគជាសាច់ប្រាក់ផ្ញើលុយតាមប្រព័ន្ធធនាគារជាដើម…
-
រដូវបន្តពូជសត្វត្រយ៉ងចង្កំកស នាចុងខែធ្នូនេះគេរកឃើញសំបុកចំនួន ៥ នៅដែនជម្រកសត្វព្រៃ លំផាត់

ខេត្តរតនគិរី៖ សត្វត្រយងចង្កំកសគឺជាសត្វមួយប្រភេទដែលកំពុងរងគ្រោះ ជិតផុត ពូជ បំផុតនៅលើពិភពលោក ហើយពួកវាកំពុងមានវត្តមាននៅក្នុងដែន ជម្រ កសត្វព្រៃលំផាត់ក្នុង ខេត្ត រតនគិរី ក្នុងប្រទេសកម្ពុជា។ ចាប់ពីខែធ្នូរហូត ដល់ខែមេសាគឺជាពេលវេលាបន្តពូជ របស់សត្វត្រយងចង្កំកស ។ យោងតាមអង្គការជីវិតធម្មជាតិបានឱ្យដឹងថាក្រុមការងារជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនិងមន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថានបានកំពុងធ្វើការយ៉ាងសកម្មក្នុងការពិនិត្យតាមដាន និង អង្កេតស្វែងរកសំបុកពងកូនរបស់ពួកវាក្នុងគោល បំណង កាត់បន្ថយផលរំខានផ្សេងៗ និងបង្កើនអត្រាកំណើតទទួលបានជោគជ័យ។សកម្មភាពនេះចូលរួមរក្សារស្ថេរភាពនៃការថយចុះចំនួនសត្វប្រភេទនេះនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ បើតាមប្រភពខាងលើនេះបានឱ្យដឹងថា ៖ នារដូវបន្តពូជ ឆ្នាំ២០២៣-២០២៤ គិតមកត្រឹម ថ្ងៃទី២៨ ខែធ្នូនេះគេបានកត់ត្រាសំបុករបស់សត្វត្រយ៉ងចង្កំកស ចំនួន ៥សំបុកនាដែនជម្រកសត្វព្រៃលំផាត់។ ទាំងនេះបានបញ្ជាក់ថា ដែនជម្រក សត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់មួយក្នុងការគាំទ្រដល់ការរស់រានមានជីវិតនិងការបន្តពូជរបស់សត្វត្រយ៉ង៕ ដោយ៖ម៉ាដេប៉ូ
-
ដល់រដូវផ្សិតផ្ចឹក ដុះច្រើននៅសហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្ដ

ភ្នំពេញ៖ នារដូវរងារនេះផ្សិតដើមផ្ចឹកបានដុះច្រើននៅតាមសហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្ដ ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ រូបភាព ឃ្លីបវីដេអូ និងរូបសន្លឹកជាច្រើនពីផ្សឹតផ្ចឹកនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ ត្រូវបានបង្ហាញដោយព្រះសង្ឃដែលកំពុងគង់នៅសហគមន៍ ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្ដ ដែលបាននិមន្តបេះផ្សិតផ្ចឹក សម្រាប់ធ្វើ ម្ហូប ចង្ហាន់ ។ បើតាមព្រះសង្ឃដែលមានសង្ឃដីកាក្នុងវីដេអូឃ្លីប ត្រូវបានគេដឹងថា ការប្រមូល ផ្សឹតទាំងនេះ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់ចង្ហាន់ដល់ព្រះសង្ឃ។ផ្សិតទាំងនេះ មានរសជាតឆ្ងាញ់ពិសារ ហើយក៏ជាប្រភេទផ្សិតគេកម្របានឆាន់ និង បរិភោគផងដែរ ។ ផ្សិតទាំងនេះគេនឹងយកទៅធ្វើសម្លរម្ជូរ, ម្ជូរស្លឹកអំពិលជាដើម។ គួរបញ្ជាក់ថា ផ្សិតធម្មជាតិមានច្រើនប្រភេទដូចជា៖ផ្សិតដំបូក ផ្សិតក្ងោក ផ្សិតកញ្ចូ ផ្សិតទន្សោង ផ្សិតប៉ក់ ផ្សិតតុកកែ ផ្សិតត្រចៀកកណ្តុរ និងផ្សិតផ្ចឹកជាដើម។ សូមបញ្ជាក់ដែរថាដើមផ្ចឹកឈ្មោះអង់គ្លេស ឬ សាមញ្ញ៖ Burma Sal , Thitya , Teangwood ជាប្រភេទដើមមានជ័រ…
-
ក្រសួងបរិស្ថាន កំពុងគិតគូរលើការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកការពារ សុខុមាលភាពប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បាន និងកំពុងគិតគូរលើការគ្រប់គ្រងសំណល់រឹង ដើម្បី រួមចំណែកដល់ការការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុត ពីជំងឺដង្កាត់នានា ដែលបានបង្កមកពីគំនរសំរាម និងសម្អាត ភាពកខ្វក់ក្នុង បរិយាកាស ។ នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ថ្លែងក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក នាទីស្តីការក្រសួង នារសៀលថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរក្រុមហ៊ុន ដែលមានគំនិតចង់ ចូលរួម ចំណែកការអភិវឌ្ឍនៅតាមទីលានចាក់សំរាម តែយ៉ាងណាក្រសួងបរិស្ថាន ស្នើឱ្យ ក្រុមហ៊ុនបង្ហាញពីគម្រោងការងារជាមុន ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ ព័ន្ធ ទាំងអស់ សិក្សាអំពីគម្រោង ពិនិត្យ និងវាយតម្លៃលើហេតុប៉ះពាល់ នានា ដល់ បរិស្ថានជាមុនសិន ។ ជាក់ស្តែងក្រសួងបរិស្ថាន បានគិតគូរជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង…
-
សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤

-
សារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្ស នៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល២០២៤
