-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ មន្ត្រីក្រសួងមហាផ្ទៃ ដែលបង្កគ្រោះ ថ្នាក់ចរាចរណ៍ ហើយបើករត់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

ខេត្តព្រះសីហនុ៖ ពីវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស ។ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!»។ ឯកឧត្តមបន្ថែមថា «ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់»។ ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយ ដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា «ឱ្យតែគេចង់រក…
-
ក្មេងទំនើងប្រុស ស្រី ជិត ៣០០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការ ណែនាំអប់រំ ឱ្យបញ្ឈប់ធ្វើសកម្មភាព អ្វីដែលខុសឆ្គងក្នុងសង្គម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជិត ៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈបទល្មើសហិង្សា វ៉ៃកាប់ចាក់នៅលើដងផ្លូវកំពុងកើតមាន ឡើងដោយសារក្មេងទំនើង ។ ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោង ០០.០០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងប្រុសស្រីទាំងអស់គឺចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននឹងធ្វើការណែនាំរួចអនុញ្ញាត ឲ្យទៅគេ ហដ្ឋានវិញ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១០ករណី ថ្ងៃទី២៥ ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១១នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់ យក សរុប ក្នុងថ្ងៃទី២៥ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១៣៦,២៧ក្រាម និង២៩កញ្ចប់តូច ។ លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ឯកឧត្តម ឃួង ស្រេង ប្រកាសឱ្យចូលកាន់តំណែងអភិបាលខណ្ឌមានជ័យថ្មី

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ប្រកាសតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំងក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំ ឲ្យលោកសេង គន្ធដែលជាអភិបាលខណ្ឌមានជ័យថ្មី យកអស់កម្លាំងកាយចិត្ត អស់ចំណេះដឹងនិងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសគឺអនុវត្តតាមអាទិភាពទាំង ៦ និងគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃកម្ពុជា ។ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានប្តេជ្ញាចិត្តថា និងបន្តនិរន្តរភាពការងារដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា…
-
ក្រសួងមហាផ្ទៃកំពុងជំរុញឱ្យអាជ្ញាធរទាំង ២៥រាជធានីខេត្ត ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

ភ្នំពេញ៖ក្រសួងមហាផ្ទៃកំពុងចុះជំរុញឱ្យអាជ្ញាធរទាំង២៥រាជធានីខេត្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលផ្ដោតទៅលើការយកចិត្តទុកដាក់លុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។ ឯកឧត្តម ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនៅថ្ងៃ២៥ ខែធ្នូថា លក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពមានប្រាំពីរចំណុចសំខាន់ ដែលមន្ត្រីក្រសួងកំពុងចុះពង្រឹងការអនុវត្តគោលនយោបាយនេះ គឺនៅទូទាំងរាជធានីខេត្តរបស់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព ធានាដល់បរិយាកាសសង្គម ដែលមានសន្តិភាព និងសុវត្ថិភាពល្អប្រសើរ ជាពិសេសផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំណុចគោលសំខាន់ទាំងនេះរួមមាន៖ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២. គ្មានបទល្មើ ស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣. មានសណ្តាប់ធ្នា ប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ…
-
រដ្ឋមន្ត្រីការងារលើកទឹកចិត្តដល់ជនមានពិការភាពកុំអស់សង្ឃឹមក្នុងជីវិត

ភ្នំពេញ៖រដ្ឋមន្ត្រីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ជនមានពិការភាព កុំមានការតូចចិត្ត និងអស់សង្ឃឹមក្នុងជីវិត តែត្រូវចេះតស៊ូជំនះ ដើម្បីងើបផុតចេញពីភាពជាបន្ទុកសង្គម ហើយអាចជួយសង្គមវិញបាន ខណៈរដ្ឋាភិបាលនិងសង្គមស៊ីវិល កំពុងព្យាយាមស្វែងរកមធ្យោបាយផ្តល់ឱកាសសម្រាប់ជនមានពិការភាពចូលរួមក្នុងសង្គមឱ្យបានច្រើនដែរ។ ឯកឧត្តម ហេង សួរ បានថ្លែងដូចនេះតាមរយៈវីដេអូឃ្លីបដែលផ្សព្វផ្សាយដោយក្រសួងការងារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយលោកបានផ្តាំដល់ជនមានពិការភាពទាំងឡាយ ត្រូវមានសង្ឃឹមក្នុងជីវិត ដើម្បីអាចសម្រេចជោគជ័យបាន បើសិនអាចឆ្លងកាត់ឧបសគ្គពិបាកទាំងឡាយបាន។ ឯកឧត្តមបានថ្លែងថា ៖ «កុំតូចចិត្ត នៅពេលគេនិយាយអ្វីមួយពាក់ព័ន្ធនឹងពិការភាពរបស់យើង។ ខ្ញុំខ្លួនឯងផ្ទាល់ ក៏ធ្លាប់លួងខ្លួនឯងថា គេនៅនិយាយអ្វីមួយពាក់ព័ន្ធជាមួយយើង កុំចាត់ទុកថា គេមើលងាយយើង។ ជួនកាលដោយអចេតនា ដោយសារនៅក្នុងចំណោមមនុស្សច្រើន ១០០នាក់ ដោយ៩៨នាក់ជាមនុស្សទូទៅ ដល់ពេលគេមិនបានចាប់អារម្មណ៍យើង គេនិយាយលេងមកដល់យើង តែកុំឱ្យពាក្យបន្តិចបន្តួចហ្នឹង ធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត»។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានបញ្ជាក់ដែរថា ជនមានពិការភាព មិនមែនជាបន្ទុកសង្គមអស់មួយជីវិតឡើយ លុះត្រាតែសង្គមទាំងមូល ក្រុមគ្រួសារ និងជនមានពិការភាពខ្លួនឯងអស់សង្ឃឹម ទើបក្លាយជាបន្ទុកសង្គមជាដរាប ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ៖ «ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញ និងពិនិត្យមើលការអនុវត្តនៅប្រទេសផ្សេងៗ ដើម្បីធ្វើម៉េចឱ្យបងប្អូនមានពិការភាពនេះ ទទួលបានឱកាសសមរម្យ…
-
អាជា្ញធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ឱ្យនៅដដែលដូចឆ្នាំ២០២៣

ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ដោយរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយអត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌ និងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនីឡើយ។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ដែលចុះហត្ថលេខា ដោយប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ ដល់អ្នកប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនី របស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនចំនួន ៣៤២ អាជ្ញាបណ្ណ គ្របដណ្តប់លើភូមិសាស្ត្រ ២៤ រាជធានី-ខេត្ត។ តាមរយៈសេចក្តីជូនដំណឹង លោកបានលើកឡើងថា យោងតាមប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យអនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ គឺ រក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយ អត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌ និងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនីនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា ក្នុងករណី ថ្លៃសម្រាប់អ្នកប្រើប្រាស់ មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ ត្រូវដាក់ផែនការ ឱ្យអនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌនៃប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ជាផ្លូវការរួចរាល់…
-
អគ្គនាយក ប.ស.ស. ស្នើឱ្យសហជីព និងអង្គការដៃគូ ផ្តល់មតិកែលំអ ចំណុចខ្វះខាត ដើម្បីបង្កើនប្រសិទ្ធិភាព

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលស្និទ្ធនឹងកម្មករនិយោជិត ក៏ដូចជាពលរដ្ឋ ចូលរួមជាមតិ កែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យក្រសួងអាចពង្រឹង សមត្ថភាព ក្នុងការបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើ ផល ប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយស្ដីពី ការអនុវត្ត របប សន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ ធនធានយុវជននៅថ្ងៃទី២៤ ខែធ្នូ ២០២៣ ។ ឯកឧត្តមបន្ថែមថា ៖ ក្នុងនាម ប.ស.ស ជាសេនាធិការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍ រាល់កិច្ចសហប្រតិបត្តិការ ជាមួយ ភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា…
-
អភិបាលរាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលីសចរាចរណ៍ មិនត្រូវស្លៀកពាក់ ស៊ីវិល ហើយ ប្រើ វិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ ឯកសណ្ឋានឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំទៅដល់ សមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់ ។ ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានអោយបានត្រឹមត្រូវ ជៀសវាងឱ្យបានពីការរិះគន់ នៃការអនុវត្តច្បាប់ចរារណ៍នេះ ។ ឯកឧត្តមអភិបាល មានប្រសាសន៍ថា កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោល គឺធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ។ ពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរ និងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយនិងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ ។ ពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីការត្រៀមរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី…
-
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហានងាយៗ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម ៖ ១- សូមចូលទៅកាន់ក្រុមតេឡេក្រាម ស្វ័យប្រវត្តិ ដែលមានឈ្មោះថា “TemporaryBacIICertificateBot តាមរយៈ តំណភ្ជាប់ go.gov.kh/bac-ii ២- ចុចនៅលើពាក្យ ស្នើសុំ/Request ៣-ជ្រើសរើសយក “ឆ្នាំប្រឡង 2023” ៤- ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង ៥- សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ដែលទទួល បានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី…