Category: ព័ត៌មានសង្គម

  • ពលរដ្ឋរងគ្រោះដោយអគ្គិភ័យពីរគ្រួសារ នៅស្វាយពោធិ ទទួលបាន អំណោយ ពីកាកបាទក្រហមកម្ពុជា

    ពលរដ្ឋរងគ្រោះដោយអគ្គិភ័យពីរគ្រួសារ នៅស្វាយពោធិ ទទួលបាន អំណោយ ពីកាកបាទក្រហមកម្ពុជា

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមខេត្ត និងអភិបាលខេត្តកំពង់ចាម  បានចាត់ឱ្យ លោក ទូច ឆៃ នាយកសាខា រួមជាមួយ លោក ប្រធានអនុសាខាស្រុក ក្រុមកាក បាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ កាលពីថ្ងៃទី ១៨ ខែធ្នូ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ផ្តល់ជូន ពីរគ្រួសារ ឈ្មោះ ឌី វ៉ៃ អាយុ ៥៩ឆ្នាំ និងឈ្មោះ សែម ភឿន អាយុ ៥០ឆ្នាំ រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ដែលរងគ្រោះដោយអគ្គិភ័យ ។ សូមជម្រាបថា កាលពីម៉ោង ២រសៀល  ថ្ងៃទី ១៧ ខែធ្នូ មានករណី នឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យ ផ្ទះក្បឿង ពីរខ្នង ទំហំ ៥ម៉ែត្រ…

  • ក្រសួងប្រៃសណីយ៍ បានរួមចំណែកជួយគាំទ្រដល់រាជរដ្ឋាភិបាល អនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

    ក្រសួងប្រៃសណីយ៍ បានរួមចំណែកជួយគាំទ្រដល់រាជរដ្ឋាភិបាល អនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ បានចូលរួមចំណែកនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ។ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ជាអាទិ៍៖ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍, កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល, ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីជំរុញការចាប់យកឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងរយៈពេល ១០-១៥ឆ្នាំខាងមុខ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងបែបនេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើង ពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម…

  • ជនសង្ស័យ ២៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទ ល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី២១ ខែធ្នូ

    ជនសង្ស័យ ២៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទ ល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី២១ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៧នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦ នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ស្រី ៩នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែធ្នូ រួមមាន មេតំហ្វេ តាមីន (Ice) ស្មើ ៩៥,៩៣ក្រាម និង៩កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៩៣,៨៣ក្រាម។ អ៊ិចស្តាស៊ី (mdma) ស្មើ ១៨៤,៧១ក្រាម។…

  • យានយន្តល្មើសចំនួន ៤៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែធ្នូ

    យានយន្តល្មើសចំនួន ៤៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៨០គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ៥៤០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៤៧គ្រឿង ម៉ូតូ ៤៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ៤៩២ចំនួន គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៤០គ្រឿង និងម៉ូតូចំនួន ៤៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុង ការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូល រួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១១នាក់ និងរងរបួស ២០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១១នាក់ និងរងរបួស ២០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិ ឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក បណ្ដាលឲ្យ មនុស្សស្លាប់ ១១នាក់ និងរងរបួសធ្ងន់ស្រចំនួន ២០នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មានគ្រោះ ថ្នាក់ រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០៦ លើក ស្លាប់ ០៣នាក់ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០៣នាក់ បត់ គ្រោះ ថ្នាក់ ០១លើក ស្លាប់ ០នាក់ កត្តយាន ០១លើក ស្លាប់ ០នាក់ ងងុយ ០១លើក ស្លាប់ ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០១នាក់ ៕ ដោយ…

  • ក្លឹបអ្នកកាសែតកម្ពុជាចេញសេចក្តីថ្លែងការណ៍រួមចំនួន ៩ចំណុច ស្តីពី«វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»

    ក្លឹបអ្នកកាសែតកម្ពុជាចេញសេចក្តីថ្លែងការណ៍រួមចំនួន ៩ចំណុច ស្តីពី«វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»

    (ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា ក្នុងនេះមានចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័ន សារព័ត៌មានសរុបចំនួន១១៤នាក់ មកពី៧១អង្គភាព ដែលបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា (វ.ន.ស.ក) លើកទី២០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាចំនួន៩ចំណុចស្តីពី«វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»។ ការចេញសេចក្តីថ្លែងការណ៍រួមនេះធ្វើឡើងក្រោយវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែត កម្ពុជា ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមកនៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣នាសណ្ឋានគារសុខាក្នុងរាជធានីភ្នំពេញ ។ ក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា៖ការលើកយកប្រធានបទនេះមកពិភាក្សា និងអនុម័ត ពីព្រោះយល់ឃើញថា ក្រមសីលធម៌គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុស យើងទាំងអស់គ្នាបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារដូចខាងក្រោម៖ ១- វ.ន.ស.ក. យល់ឃើញថា មកដល់ពេលនេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល។ ២- វ.ន.ស.ក. យល់ឃើញថា ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មាននានា ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការ តម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ដូចអ្វីដែល វ.ន.ស.ក លើកទី១៩ បានអនុម័ត។ ៣-…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជំរុញកងកម្លាំងគ្រប់ផ្នែកសឹករងស្រុក ក្រុង និងវរៈសេនាតូច យកចិត្តទុកដាក់ក្នុង ការងារបង្ក បង្កើនផល ចិញ្ចឹមសត្វ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជំរុញកងកម្លាំងគ្រប់ផ្នែកសឹករងស្រុក ក្រុង និងវរៈសេនាតូច យកចិត្តទុកដាក់ក្នុង ការងារបង្ក បង្កើនផល ចិញ្ចឹមសត្វ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹងរងកំពង់ធំ រួមទាំងក្រុមការងារប្រឡងប្រណាំងនៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ កាលពីរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើតផល ចិញ្ចឹមសត្វ ក្នុងចលនាប្រឡងប្រណាំងផ្នែកសឹក រងស្ទឹងសែននៅ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការ ផ្នែកសឹករងស្ទឹងសែន បានបញ្ជាក់ថា ក្រៅពីភារកិច្ចស្នូលក្នុងការងារ ហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាព និងការកសាងអង្គភាពរឹងមាំ ផ្នែក សឹករង ស្ទឹងសែន បានធ្វើការដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយ ជីវភាព របស់កងទ័ព បន្ថែមលើគោលរបបដែលក្រសួងការពារ ជាតិ បានកំណត់ ការហូបចុកនៅក្នុងផ្ទះបាយជាសមូហភាព។អង្គភាព មានស្រះចិញ្ចឹមត្រីចំនួនពីរ ស្រះ មានត្រីប្រមាណជាង ៥០,០០០ ក្បាល ,ចិញ្ចឹមគោ២២ ក្បាល និងមាន់ ទា…

  • ជនសង្ស័យ ៥០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២០ ខែធ្នូ

    ជនសង្ស័យ ៥០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២០ ខែធ្នូ

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៥០នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀន ចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៦នាក់ស្រី ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៣នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់ យក សរុបក្នុងថ្ងៃទី២០ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៥២,២៣ក្រាម និង៧កញ្ចប់តូច ។ លទ្ធផល ខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖…

  • យានយន្តល្មើសចំនួន ៥៣៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែធ្នូ

    យានយន្តល្មើសចំនួន ៥៣៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧២០គ្រឿង រថយន្តធំ៩គ្រឿង រថយន្តតូច ១៩៦គ្រឿង ម៉ូតូ ៥១៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៥៣៨ចំនួន គ្រឿងមានរថយន្តធំ ៥គ្រឿង រថយន្តតូច ៩០គ្រឿង និងម៉ូតូចំនួន ៤៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • អតីតយុទ្ឋជនពិការ និងគ្រួសាអតីតយុទ្ធជនពលីមាន ជីវភាពលំបាក ខ្វះខាត ទទួលអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

    អតីតយុទ្ឋជនពិការ និងគ្រួសាអតីតយុទ្ធជនពលីមាន ជីវភាពលំបាក ខ្វះខាត ទទួលអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

    កំពង់ធំ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ១២ គ្រួសារ ជីវភាពលំបាកខ្វះខាត កាលពីព្រឹកថ្ងៃទី ២០ ខែធ្នូ បានទទួល អំណោយស្បៀងអាហារ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធ ជន កម្ពុជាខេត្តកំពង់ធំ ។ អំណោយគឺ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ត្រីខកំប៉ុង និងថវិកាមួយចំនួន ។ពិធីប្រគល់បានប្រព្រឹត្តទៅនៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកការផ្តាំផ្ញើការ សាក សួរពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះ ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយមិនដែលភ្លេច នោះ ឡើយ ចំពោះការលះបង់ដ៏ធំធេង…