Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ខែធ្នូ បណ្តាល ឲ្យ មនុស្សស្លាប់ ៤នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ខែធ្នូ បណ្តាល ឲ្យ មនុស្សស្លាប់ ៤នាក់ និងរងរបួស ១៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យ មនុស្សស្លាប់ ៤នាក់និងរងរបួសធ្ងន់ស្រចំនួន ១៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់រួមមានៈ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ មិនប្រ កាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០២នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ការជួសជុលសម្រេចបាន ៦០ភាគរយ ហើយ

    ខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ការជួសជុលសម្រេចបាន ៦០ភាគរយ ហើយ

    សៀមរាប៖ ក្រុមការងារនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឱ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះ បន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានប្រមាណសម្រេច ៦០ភាគរយហើយ ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា គម្រោងជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្មនេះ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែកកព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួននៃផ្ទៃមុខព្រហ្មទាំងបួនទិសបានបាត់បង់ ដែលត្រូវរង់ចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ថាតើអាចយកថ្មថ្មីមកជំនួសបានឬយ៉ាងណា? ដើម្បីឱ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ ៕ ដោយ ង៉ាន់ ទិត្យប្រភពអាជ្ញាធរជាតិអប្សរា

  • លានចាក់សំរាមតម្លៃជាង៤លានដុល្លារ នៅខេត្តស្ទឹងត្រែងគ្រោង នឹងសម្ពោធនៅឆ្នាំក្រោយ

    លានចាក់សំរាមតម្លៃជាង៤លានដុល្លារ នៅខេត្តស្ទឹងត្រែងគ្រោង នឹងសម្ពោធនៅឆ្នាំក្រោយ

    ស្ទឹងត្រែង៖ទីលានចាក់សំរាមដែលមានតម្លៃជាង៤លានដុល្លារ គ្រោង នឹង សម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤។ទីលាននេះ ស្ថិតក្រោម គម្រោង ក្រុង របៀង៤ របស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB)ដោយមាន ទីតាំងនៅក្នុង ស្រុកថាឡាបរិវ៉ាត់ ចំងាយប្រហែល ១១ គីឡូម៉ែត្រពី ទីប្រជុំជន ។ នេះជាទីលានចាក់សំរាមលើកដំបូង នៅក្នុងទឹកដីនៃ ខេត្តស្ទឹងត្រែង ដែលបង្កើតឡើងតាមលក្ខណៈ ស្តង់ដារ បច្ចេកទេស ។ ក្នុងដំណើរចុះពិនិត្យទីលានចាក់សំរាមថ្មីនេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ទីលានទុកដាក់សំរាម នេះបាន ស្ថាបនាឡើងដោយក្រុមហ៊ុន អឹម.ធី.អេ.ខូអិលធីឌី មានរយៈពេល សាងសង់១៨ខែ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ ហើយ នឹងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ ។ឯកឧត្តមបន្តថា ទីលានថ្មីនេះជាប្រយោជន៍ក្នុងសង្គម ក្នុងន័យលើកកម្ពស់គុណភាព ការរស់នៅក្នុងតំបន់ និងជុំវិញតំបន់ ជាពិសេសកាត់បន្ថយបញ្ហាប្រឈម ទៅលើកត្តាសុខភាព និងការបំពុលបរិស្ថាន ។ សូមបញ្ជាក់ថា ទីលាននេះមានទីតាំងនៅភូមិអូរត្រែល ឃុំ…

  • ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចនវត្ថុជូនប្រជាពលរដ្ឋជាង១ ០០០ប័ណ្ណ នៅឃុំព្រៃក្មេង

    ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចនវត្ថុជូនប្រជាពលរដ្ឋជាង១ ០០០ប័ណ្ណ នៅឃុំព្រៃក្មេង

    កំពង់ស្ពឺ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង រដ្ឋបាល ខេត្តកំពង់ស្ពឺ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលន វត្ថុជូនប្រជាពលរដ្ឋ ចំនួន១.១៤៧ប័ណ្ណ ស្ថិតនៅភូមិក្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ អញ្ជើញចូលរួមក្នុងឱកាសនេះមាន ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិ ការ ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ។ ឯកឧត្តម សរ សុវណ្ណ មានប្រសាសន៍ថា ការផ្តល់កម្មសិទ្ធិដីធ្លីនេះ ពិត ជា បានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំ បង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើងថែមទៀត។ ចំណែកឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ការចែកបណ្ណ កម្មសិទ្ធិ ជូន ប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាង សំខាន់ក្នុង ការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ…

  • ចំនួនបទល្មើសកាប់ទន្រ្ទានដីព្រៃក្នុងឆ្នាំ២០២៣ មានចំនួនសរុប ៥៩៧ ថយចុះ ២៨ភាគរយធៀបនឹងឆ្នាំ២០២២

    ចំនួនបទល្មើសកាប់ទន្រ្ទានដីព្រៃក្នុងឆ្នាំ២០២៣ មានចំនួនសរុប ៥៩៧ ថយចុះ ២៨ភាគរយធៀបនឹងឆ្នាំ២០២២

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣នេះចំនួនបទល្មើសកាប់ទន្រ្ទានដីព្រៃកើតមានឡើងក្នុងឆ្នាំ ២០២៣មានចំនួន ៥៩៧ករណីពោលគឺមានការថយចុះប្រមាណ ២៣៣ ករណីស្មើនឹង២៨ភាគរយបើធៀបនឹងឆ្នាំ២០២២កន្លងមកមានចំនួន ៨៣០ករណី ។ នេះបើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣និងទិសដៅការងារឆ្នាំ២០២៤ ។ យោងតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ដែលបានរៀបចំឡើងនាទីស្តីការក្រសួងបរិស្ថានពីថ្ងៃទី ២០,២១ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងដែរថាសម្រាប់ទំហំផ្ទៃដីបង្រ្កាបបានក្នុងឆ្នាំ២០២៣ មានចំនួន ៥៨៥ហិកតា គឺថយចុះ ៤១៥,០៨ហិកតាស្មើនឹង ៤១,៥ភាគរយបើធៀបនឹងឆ្នាំ២០២២មានចំនួន ១០០១,០៨ហិកតា។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថាសម្រាប់បញ្ហាប្រឈមរបស់ក្រសួងនាពេលនេះគឺការកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធដោយខុសច្បាប់,ការកាប់ឈើធ្វើអាជីវកម្ម,ការបរបាញ់សត្វព្រៃ,ការនេសាទ,និងការរុករករ៉ែជាដើម ។ បើតាមរបាយការណ៍ដដែលខាងលើនេះបានឱ្យដឹងបន្ថែមថា៖សម្រាប់តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន ៧៣កន្លែង មានទំហំដីសរុប ៧០៤៦៨៦៣,៤៦ហិកតា ដែលក្នុងចំណោម៧៣កន្លែងនេះរួមមាន៖តំបន់ឧទ្យានជាតិចំនួន ៩កន្លែង .តំបន់ដែនជម្រកសត្វព្រៃ ចំនួន ១៨, តំបន់ការពារទេសភាពចំនួន១៤, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១១, តំបន់រ៉ាមសារចំនួន ៥,តំបន់បេតិភណ្ឌធម្មជាតិចំនួន ១៤ និងតំបន់ឧទ្យានជាតិសមុទ្រចំនួន ២ ។ គួរបញ្ជាក់ថាសម្រាប់មន្រ្តីឧទ្យានុរក្ស និង មន្រ្តីរាជការស៊ីវិលដែលកំពុងបម្រើការងារក្នុងតំបន់ការពារធម្មជាតិសរុបចំនួន ១១១៦(ស្រ្តី៣៦) នាក់ ៕ ដោយ ៖ ម៉ាដេប៉ូ ,រូបគ្រីសម្បត្តិ

  • គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះរុះរើ និងវាយរបងថ្មរឹងមាំ សង់រំលោភលើប្រឡាយស្តុកទឹកបឹងត្របែក

    គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះរុះរើ និងវាយរបងថ្មរឹងមាំ សង់រំលោភលើប្រឡាយស្តុកទឹកបឹងត្របែក

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើវិធានការ រដ្ឋបាលដាក់គ្រឿងចក្រចុះរុះរើ និងវាយរបងថ្ម រឹងមាំ ដែលសង់រំលោភ លើប្រឡាយស្រុកទឹកបឹងត្របែក (បឹងធំ) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរង ខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា យោងតាមអនុក្រឹតរបស់ រាជ រដ្ឋាភិបាល ដែលបានកំណត់ផ្ទៃបឹងត្របែកនេះ និងយោងតាមលិខិត ជូនដំណឹងរបស់សាលាខណ្ឌចំការមន អោយម្ចាស់សំណង់ ធ្វើការ រុះរើរបងថ្ម ដោយស្ម័គ្រចិត្ត ប៉ុន្តែលោកស្រី សាយ សុផា ដែលជាម្ចាស់ សំណង់មិនព្រមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យ រូបលោកដឹកនាំកម្លាំង និងគ្រឿងចក្រ ចុះធ្វើការវាយរបងថ្មនេះតែម្តង ។ សូមបញ្ជាក់ថា យោងលិខិតរបស់រដ្ឋបាលខណ្ឌចំការមន បានចេញ លិខិតឱ្យ លោកស្រី សាយ សុផា ដែលសាងសង់របងថ្មរឹងមាំ…

  • ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១៩ ខែធ្នូ

    ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១៩ ខែធ្នូ

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹង ថា ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់ស្រី ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៧នាក់។ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ស្រី ០នាក់ វត្ថុតាង ដែល ចាប់យកសរុបក្នុងថ្ងៃទី១៩ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥,៣៧ក្រាម និង ១៤កញ្ចប់តូច ។ កេតាមីន(Ke) ស្មើ១៧៧,៥១ក្រាម…

  • យានយន្តល្មើសចំនួន ៦០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែធ្នូ

    យានយន្តល្មើសចំនួន ៦០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មាន គោលដៅចំនួនសរុប ១០៨គោលដៅ មានយានយន្តចូលគោល ដៅចំនួន ៧៦៨គ្រឿង រថយន្តធំ ១៨គ្រឿង រថយន្តតូច ១៣២គ្រឿង ម៉ូតូ ៦១៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ៦០០ចំនួន គ្រឿងមានរថយន្តធំ ៥គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ៥៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អ ប្រសើរទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី១៤ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ និងរងរបួស ១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី១៤ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ និងរងរបួស ១១នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់និងរងរបួសធ្ងន់ស្រចំនួន១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០១នាក់ ងងុយ ០១លើក ស្លាប់ ០នាក់ ស្រវឹង ០១លើក ស្លាប់ ០នាក់)និងកត្តាយាន ០២លើក ស្លាប់ ០នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អភិបាលខេត្តកំពង់ចាមចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការ ស្ថាបនាស្ពានឬស្សីឆ្លងកាត់ទន្លេមេគង្គ ដើម្បីរៀបចំព្រឹត្តិការណ៍ ឆ្លងឆ្នាំសកល

    អភិបាលខេត្តកំពង់ចាមចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការ ស្ថាបនាស្ពានឬស្សីឆ្លងកាត់ទន្លេមេគង្គ ដើម្បីរៀបចំព្រឹត្តិការណ៍ ឆ្លងឆ្នាំសកល

    កំពង់ចាម៖ កាលពីព្រឹកថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរ មូលដ្ឋាន និងក្រុមបច្ចេកទេស អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះ ទៅ កាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ក្នុងគោលបំណង ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសលល ឆ្នាំ២០២៣-២០២៤ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។ លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឱ្យ ដឹង ថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយខាង មុខ វត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយ ដ្ឋាន ឆ្នេរកោះប៉ែន មានប្រវែង ១ ០០០ ម៉ែត្រ ,ទទឹង ២ ម៉ែត្រ ។ បច្ចុប្បន្ន សាងសង់បានជាង ៩០ភាគរយ ហើយ ។ស្ពានឬស្សីនេះ អាចនឹង សាងសង់រួច ក្នុងពេលឆាប់ៗនេះ…