Category: ព័ត៌មានសង្គម

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ថវិកា សម្ភារៈ សង្គសី និងអំណោយជូនប្រជាពលរដ្ឋខ្វះខាត ដើម្បីសាងសង់ជម្រកស្នាក់នៅ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ថវិកា សម្ភារៈ សង្គសី និងអំណោយជូនប្រជាពលរដ្ឋខ្វះខាត ដើម្បីសាងសង់ជម្រកស្នាក់នៅ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ដែនដី នាំយកថវិកា សម្ភារៈ គ្រឿងឈើ ស័ង្កសី គ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យចំនួន០១គ្រួសារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានស្វាម៉ី ឈ្មោះ បាន បូ អាយុ ៤៥ឆ្នាំ និងភរិយាឈ្មោះ ហ៊ុត ណេង អាយុ ៤២ឆ្នាំ ដែលមានកូននៅក្នុងបន្ទុកចំនួន០៤នាក់ ព្រមទាំងជួយឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារផ្សេងទៀត រស់នៅភូមិដូនប៉ុក ឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់ប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជនមើលការខុសត្រូវ នឹងជួយដោះស្រាយការលំបាកជូនគាត់ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណៈភាពដោយខ្វះអាហារបរិភោគនោះឡើយ ។…

  • យានយន្តល្មើសចំនួន ៥៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែធ្នូ

    យានយន្តល្មើសចំនួន ៥៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៨៣គោលដៅ មានយានយន្តចូលគោល ដៅ ចំនួន ៦៨៤គ្រឿង រថយន្តធំ៤គ្រឿង រថយន្តតូច ៩៣គ្រឿង ម៉ូតូ ៥៨៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ៥៥១ចំនួន គ្រឿងមានរថយន្តធំ ៣គ្រឿង រថយន្តតូច ៥៣គ្រឿង និងម៉ូតូចំនួន ៤៩៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅ យ៉ាងល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១២នាក់ និងរងរបួស ២៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១២នាក់ និងរងរបួស ២៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក បណ្ដាលឲ្យ មនុស្សស្លាប់ ១២នាក់និងរងរបួសធ្ងន់ស្រចំនួន ២៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៤នាក់ មិនគោរពសិទ្ធិ ០៨លើក ស្លាប់ ០៥នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ មិនគោរពសញ្ញា ០១លើក ស្លាប់ ០នាក់ និង កត្តាយាន ០១លើក ស្លាប់ ០២នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទ ល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១៨ ខែធ្នូ

    ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទ ល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១៨ ខែធ្នូ

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក យោង តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេី ការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀនចំនួន ២៥ករណី ទូទាំង ប្រទេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៦នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៨នាក់ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៦នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១០៥២,៩៦ក្រាម និង ២៣កញ្ចប់តូច ។ មេតំហ្វេតាមីន…

  • ទ័ពមួកខៀវកម្ពុជា ជាង ៣០០នាក់ បញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី និងស៊ូដង់ខាងត្បូង

    ទ័ពមួកខៀវកម្ពុជា ជាង ៣០០នាក់ បញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី និងស៊ូដង់ខាងត្បូង

    ភ្នំពេញ៖ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន៣៤៦នាក់ បានធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ(UN) ដោយជោគជ័យនៅ សាធារណរដ្ឋម៉ាលី និងប្រទេស៊ូដង់ខាងត្បូង ចំនួន៣៤៦នាក់ មាន៣កងរួមមាន៖ កងកម្ទេចគ្រឿងផ្ទុះចំនួន១៤៤នាក់ កង វិស្វកម្ម ព្រលានយន្តហោះ ចំនួន ១២៩នាក់ និងកង រាជ អាវុធ ហត្ថ ចំនួន ៧៣នាក់ ។ ឯកឧត្តម នាយឧត្តមសនេីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានលើ ឡើងថា ការធ្វើដំណើរមាតុភូមិនិវត្តន៍របស់ កងកម្លាំងទាំង៣កងកម្ពុជា ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី និងស៊ូដង់ខាងត្បូង នាពេលនេះជាជោគជ័យ និងស្នាដៃដ៏ ត្រចះ ត្រចង់ថ្មីមួយបន្ថែមទៀត ដែលកម្លាំងមួកខៀវកម្ពុជាសម្រេចបាន ក្នុង ការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និង មនុស្សធម៌ នៅលើពិភពលោក។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងអំណរគុណដល់ជនរួមជាតិ ទាំងអស់…

  • ស្រ្តីខ្មែរម្នាក់ទទួលបានពាន់រង្វាន់ធុរៈកិច្ចកំពុងឈានមុខគេផ្នែកអាហារបំប៉ននឹងសុខភាព នៅប្រទេសថៃ ក្នុងកម្មវិធី Thailand health and Beauty award

    ស្រ្តីខ្មែរម្នាក់ទទួលបានពាន់រង្វាន់ធុរៈកិច្ចកំពុងឈានមុខគេផ្នែកអាហារបំប៉ននឹងសុខភាព នៅប្រទេសថៃ ក្នុងកម្មវិធី Thailand health and Beauty award

    ភ្នំពេញ ៖ ស្រ្តីខ្មែរម្នាក់ជាម្ចាស់ប្រេនដ៏ល្បីមួយរូបបានយកផលិតផលដែលជាប្រេនបង្កើតដោយខ្លួនឯងផ្ទាល់ ទៅបង្ហាញនៅឆាកអន្តជាតិក្នុងកម្មវិធី Thailand health and Beauty award ជាបុគ្គលទីមួយរបស់កម្ពុជា ដែលខាងប្រទេសថៃបានផ្តល់ពាន់រង្វាន់ធុរៈកិច្ចកំពុងឈានមុខគេផ្នែកអាហារបំប៉ននឹងសុខភាព ។ លោកស្រី សាន់ សុខខេង ឬ ម្ចាស់ប្រេនអនឡាញ Happy Sweet Oshop ត្រូវបានសារព័ត៌មានក្នុងប្រទេសថៃជាច្រើនចុះផ្សាយសរសើរលោកស្រីដែលជាកូនខ្មែរម្នាក់ឆ្នើមនៅលើវិស័យមុខជំនួញអាហារបំប៉ននិងសម្រស់ ដោយទទួលពានរង្វាន់ឆ្នើមនៅលើអន្តរជាតិ រៀបចំឡើងក្នុងប្រទេសថៃគ្រាដែលបណ្តាក្រុមហ៊ុនធំរាប់រយចូលរួម ។ Green apple fiber ជាផលិតផលមួយដែលផ្សំឡើងពីកាកសរសៃធម្មជាតិដែលចម្រាញ់ចេញពីរុក្ខជាតិធម្មជាតិសុទ្ធសាធជួយដល់ការបន្ទោរបង់នឹងជួយអោយក្បាលពោះរាបស្មើ, រាងស្អាតព្រមទាំងជួយអោយក្រពះពោះវៀនមានសុខភាពល្អថែមទៀតផងថែមទាំងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវ និងទទួលបានការគ្រាំទ្រខ្លាំងបំផុតនៅប្រទេសកម្ពុជាអស់រយៈពេល ៦ឆ្នាំមកហើយ ។ ក្នុងឱកាសនោះផងដែល លោកស្រីម្ចាស់ម្ចាស់ប្រេនអនឡាញ Happy Sweet Oshop ក៏បានផ្តាំផ្ញើរដល់អតិថិជនដែលតែងតែគ្រាំទ្រផលិតផល Green Apple Fiber អស់រយៈពេល ៦ឆ្នាំមកនេះ ដែលអោយផលិតផលមួយនេះមានឈ្មោះបោះសំលេងនឹងជួយលើកទឹកចិត្តដល់កូនខ្មែរ ហើយក៏សង្ឃឹមថាអតិថិជនទាំងអស់និងនៅតែជួយបន្តគ្រាំទ្របន្ថែមទៀត ។ លោកស្រីបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ខាងមុខនេះ នឹងមានការបង្កើតផលិតផលថ្មីជាប្រភេទចាហួយដែលមានឈ្មោះថា Super Jelly Fiber ជាជំនាន់ក្រោយរបស់ Green Apple…

  • រដ្ឋបាលខេត្តបាត់ដំបងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤

    រដ្ឋបាលខេត្តបាត់ដំបងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤

    បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាត បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើក ទិសដៅ ការងារឆ្នាំ២០២៤របស់រដ្ឋបាលខេត្តរយៈពេល ពីរ ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ ២០២៣នាសាលប្រជុំសាលាខេត្តបាត់ដំបង។ ថ្លែងបើកសន្និបាតកាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឯកឧត្តម សុខ លូ បាន លើកឡើងថា អង្គសន្និបាត បូកសរុបលទ្ធផល ការងាប្រចាំឆ្នាំ២០២៣មានការចូលរួមពីតាមបណ្តាវិស័យជំនាញទាំងអស់នៅក្នុងខេត្តដើម្បីបូកសរុបលទ្ធផលការងារនិងឆ្លុះបញ្ចាំងពី សមិទ្ធផល ដែលស្ថាប័ន អង្គភាពសម្រេចបានក្នុងឆ្នាំកន្លងមក។ទន្ទឹមនេះដើម្បីរួមគ្នារកដំណោះ ស្រាយនូវរាល់បញ្ហា ប្រឈម ដែលកើតមានឡើង ក្នុងការបំពេញភារកិច្ច និងពិនិត្យបំពេញបន្ថែម។ កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាក្នុង ការអនុវត្តការងារក្នុងឆ្នាំ២០២៤ខាងមុខ ឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពជាងឆ្នាំកន្លងទៅ។សន្និបាតក៏ដើម្បីប្រមូលផ្តុំ នូវគំនិត យោបល់ ដែលធាតុចូលយ៉ាង សំខាន់ៗ និងបទពិសោធន៍ការងារល្អៗ ព្រមទាំងធ្វើការពិនិត្យពិភាក្សានៅលើសេចក្តីព្រាងរបាយការណ៍ពីលទ្ធផលការងាររបស់ រដ្ឋបាលខេត្ត។ អង្គសន្និបាតក៏មានកិច្ចប្រជុំពិភាក្សា និងធ្វើបទអន្តរាគមន៍លើ ប្រធានបទចំនួន ៥…

  • ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ មន្ត្រីនគរបាលទាំងអស់ បើសិនតេស្ត ឃើញមាន សារធាតុញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង

    ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ មន្ត្រីនគរបាលទាំងអស់ បើសិនតេស្ត ឃើញមាន សារធាតុញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំ ណាក់ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាស អញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សូមប្រកាស តែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធ ចំណុះ ក្រសួងមហាផ្ទៃ ឲ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាត ឲ្យនៅក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ។ បើមិនយក ពេលវេលានេះ ដើម្បីសម្អាតផ្ទះយើងទេ យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះ មន្ត្រី ក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»។មិនតែ ប៉ុណ្ណោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានព្រមាន ជាថ្មី ម្ដង ទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយ បទល្មើស…

  • កម្ពុជា-ថៃ សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចតនិង ស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត

    កម្ពុជា-ថៃ សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលសំចតនិង ស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត

    បន្ទាយមានជ័យ៖មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឱ្យ ប្រើ ប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោម អធិបតីភាពឯកឧត្ដមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឆឺតតាក់គាត អាត់ថាករ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ ព្រះរាជា ណាចក្រថៃប្រចាំ កម្ពុជា ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាង ច្រើន កុះករ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានថ្លែងថា មជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត ត្រូវបានបង្កើត ឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅ បណ្តោះអាសន្ន ការហូប…

  • អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ និង ចៅសង្កាត់ ពិនិត្យឡើងវិញ ពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងពលរដ្ឋ រងហានិភ័យ

    អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌ និង ចៅសង្កាត់ ពិនិត្យឡើងវិញ ពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងពលរដ្ឋ រងហានិភ័យ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ពិសេសគឺចៅសង្កាត់ទាំង ១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ ២ និងពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឱ្យចំគោលដៅរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម បន្តថា ក្នុងប្រជុំនេះដែរក៏ធ្វើឡើង ដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីយើងបានយកបញ្ហាទាំងនោះមកដោះស្រាយ ។ រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំឱ្យមានការប្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ។ ត្រូវចាំថា សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋ គឺមិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ យើងជាអ្នកបម្រើលប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា យើងត្រូវចុះជួយពួកគាត់ភ្លាមៗ។ ឯកឧត្តមអភិបាលក៏បានជំរុញឱ្យពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះឱ្យបានល្អ ដោយត្រូវជួសជុល កែលំអរ ដំឡើង Version នៅលើ(ថាថ្លេត)ដើម្បីអាចដំណើរការលើការងារនេះ បានលឿនអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់ និង ជម្រុញឱ្យខណ្ឌនិងសង្កាត់ទាំង ១០៥…