Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋចំនួន ៥៤២គ្រួសារនៅសង្កាត់ព្រែកប្រា ទទួលបាន បណ្ណសមធម៍ និងបណ្ណទទួលរងហានិភ័យ

    ប្រជាពលរដ្ឋចំនួន ៥៤២គ្រួសារនៅសង្កាត់ព្រែកប្រា ទទួលបាន បណ្ណសមធម៍ និងបណ្ណទទួលរងហានិភ័យ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥៤២គ្រួសារដែលមានជីវភាពក្រីក្រ ខ្វះខាតក្នុងជីវភាពរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ ( ក្រ១ , ក្រ២ ) មកពី៦ភូមិ នៅសង្កាត់ព្រែកប្រា បានទទួលបណ្ណសមធម៍ និងបណ្ណ ទទួលរងហានិភ័យ ពីអាជ្ញាធរខណ្ឌច្បារអំពៅ សម្រាប់យកទៅប្រើប្រាស់ ក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗដោយមិនបង់ប្រាក់ ។ ពិធីប្រគល់-ទទួលបណ្ណនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីយភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ តំណាងលោកអធិការនគរបាលខណ្ឌ , លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់ ។ លោកចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិ សំណេះ សំណាល និងផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋដូច្នេះថា គោលនយោបាយ គាំពារសង្គមនេះត្រូវបានដាក់ចេញឲ្យអនុវត្ត តាំងពី អតីត សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណា លើកកម្ពស់សុខុមាលភាពប្រជា ពលរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ។ បច្ចុប្បន្ននេះ ក្រោមការ…

  • កម្ពុជា-បារាំង នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម

    កម្ពុជា-បារាំង នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម

    ភ្នំពេញ៖ក្រសួ​ង​ធន​ធា​ន​ទឹ​ក​ និ​ង​ឧតុ​និ​យ​ម​ និ​ង​ប្រតិភូក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីសបាន​លើក​ឡើង​ថា​ ភាគី​​ទាំង​ពីរ ​​​នឹ​ង​ប​ន្ត​ព​ង្រឹងកិ​​ច្ចស​ហ​ប្រ​តិ​ប​ត្តិកា​ររួម​គ្នា​ ​លើកា​រ​អ​ភិវ​ឌ្ឍវិ​​​​ស័យធនធានទឹក និងឧតុនិយមឱ្យ​កា​ន់​តែប្រសើរឡើងបន្ថែមទៀត ​​ដើម្បី​អ​ភិ​វឌ្ឍន៍​វិ​ស័​យមួយនេះនៅ​​ក​ម្ពុ​ជា​ឱ្យ​មាន​និរ​ន្ត​ភាព​​។​​ ការពង្រឹងកិច្ចសហការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង​ឯកឧត្តម​ ​ថោ​ ជេ​ដ្ឋា​ ​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​ធ​នធា​ន​ទឹ​ក ​និ​ង​​ឧ​តុនិ​យ​ម​ ជា​មួ​​យប្រតិភូក្រុមបេសកកម្មបារាំងដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋានទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ ​កា​ល​​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពក្រ​សួង​ធ​ន​ធា​ន​ទឹ​ក​​​​ និងឧតុនិយម បានឱ្យដឹងថា ឱកាសឯកឧត្តម ​ថោ​ ​ជេដ្ឋា​ បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូក្រុមបេសកកម្មបារាំងដែលបានមកបេសកកម្មការងារ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជាពិសេសរដ្ឋាភិបាលបារាំងដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ពិសេសលើវិស័យធនធានទឹក និងឧតុនិយ មកម្ពុជា។ ឯកឧត្តមលើកឡើងថា៖« ក្រសួង កំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។…

  • រដ្ឋបាល​ជល​ផល អំពាវ​នាវ​ដល់​អ្នក​នេសាទ កុំ​ប្រើឧ​បករណ៍​នេសាទ​ដែល​រាំង​ស្ទះ​ដល់​ការ​ធ្វើច​រាចរ​ត្រី

    រដ្ឋបាល​ជល​ផល អំពាវ​នាវ​ដល់​អ្នក​នេសាទ កុំ​ប្រើឧ​បករណ៍​នេសាទ​ដែល​រាំង​ស្ទះ​ដល់​ការ​ធ្វើច​រាចរ​ត្រី

    ភ្នំពេញ៖ រដ្ឋបាល​ជល​ផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវ​នាវ​ដល់​អ្នក​នេសាទ កុំ​ប្រើ​ឧបករណ៍​នេសាទ​ដែល​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ចរាចរ​ត្រី ចេញ​ពីបឹ​ង​ទន្លេ​សាប ទៅ​ទន្លេមេ​គង្គ​លើ ដើម្បី​ស្វែង​រក​ចំណី ទី​ជម្រក និង​ការ​បន្ដ​ពូជ​ជា​ដើម​។ ​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់រ​ដ្ឋបាល​ជល​ផល ចុះ​​ថ្ងៃទី​​១៣ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា តាម​លក្ខណៈ​ជីវសាស្ត្រ ប្រភេទត្រី​​មួយ​ចំនួន​ធ្វើ​ចរាចរយ៉ា​ង​គំហុក ចេញ​ពី​បឹង​ទន្លេ​សាប តាម​ដង​ទន្លេសាប​ទៅ​តំបន់​ទន្លេ​មេគង្គ​លើ ដើម្បីស្វែ​ង​រកចំ​ណី ទីជ​ម្រក និង​បន្ត​ពូជ ចាប់​ពី​ខែធ្នូ​នេះ ខណៈ​ទឹក​បឹង​ទន្លេ​សាប ហូរចេ​ញ​ក្នុង​ល្បឿន​លឿន​។យោង​តាម​ស្ថានភាព​បែប​នេះ រដ្ឋបាល​ជល​ផល ស្នើ​ដល់​ប្រជាពលរដ្ឋ​ កុំ​ធ្វើនេ​សាទ ដោយ​ប្រើ​ឧបករណ៍​ដែល​រាំង​ស្ទះ ដល់​ការ​ធ្វើច​រាចរ​របស់​ត្រី និង​អំពាវ​នាវ​ដល់​ប្រជា​នេសាទ និង​អ្នក​ពាក់​ព័ន្ធ ចូល​រួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ធានា​និរន្តរ​ភាព​នៃធ​ន​ធាន​ជល​ផល​។ លោក អ៊ុក វិបុល ប្រធាន​​នាយក​​ដ្ឋាន​​អភិរក្ស​ជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​​ថា ឧបករណ៍​នេសាទ​ដែល​រដ្ឋ​បាល​ជល​ផល ហាម​ឃាត់ គឺ​មាន​ទាំង​ការ​ប្រើ​ឧបករណ៍​នេសាទ​ស្រប​ច្បាប់ និង​ឧបករណ៍​នេសាទខុ​ស​ច្បាប់  ជា​ពិសេស​របាំង​ព្រួល​ដែល​បិទ​ជិត​ផ្លូវ​ត្រី ហើយ​​បាន​​ដា​ក់​នៅតា​​ម​​តំបន់​​ផ្លូវ​ត្រី​ធ្វើ​ធ្វើ​ចរាចរ​បន្លាស់​ទី​ចេញ​ពី​បឹង​ទន្លេសាប ទៅ​ទន្លេ​មេគង្គ​លើ​។ លោក​បន្ត​ថា ជា​ពន់ហាមឃាត់មិនឱ្យមានឧបាពទីឹកចិត្តឱ្យក្រុមិសេស​ក្នុង​តំបន់​ក​ដប នៅ​ខេត្ត​កំពង់​ឆ្នាំង គឺមា​ន​ព្រែក​ច្រើន​ណាស់​ជុំ​វិញ​បឹង​ទន្លេសា​ប​ ហើយប្រ​សិន​ជា​អ្នកនេ​សាទ​ដាក់​របាំង​ព្រួល…

  • ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៤ ខែធ្នូ

    ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៤ ខែធ្នូ

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន   ៥២នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣០នាក់ស្រី ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៤នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្នើ ២១២,៣៦ក្រាម និង ១៧កញ្ចប់តូច ។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ២៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ២៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់និងរងរបួសធ្ងន់ស្រចំនួន ២៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០៣លើក ស្លាប់ ០២នាក់ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ

    លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដូចគ្នានេះដែរ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ គឺជារឿងចាំបាច់ សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ ។ លោកជំទាវ ជម្រាបជូនដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព គឺ រស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ ការលើកឡើងបែបនេះរបស់ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញនាំយកនូវអង្ករវីតាមីនចំនួន ៣០០កេស និងត្រីខ ៥០០កំប៉ុង ទៅផ្តល់ជូនមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយដល់តម្រូវការ នៃអ្នកជំងឺស្នាក់អាស្រ័យព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤…

  • កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប

    កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប

    សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើក ទី៥៥ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលា ខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា ខេត្ត។ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ សមាជិកនៃកិច្ច ប្រជុំក្រុមប្រឹក្សាបានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនរបស់រដ្ឋបាលខេត្ត ដោយបានផ្តោត លើសំណើសុំគ្រឿងឥស្សរិយយសជូនក្រុមប្រឹក្សា ខេ ត្តពេលបញ្ចប់អាណត្តិ ការធ្វើដំណើរទស្សកិច្ចសិក្សាជាមួយបណ្តាខេត្ត ក្រុង ប្រទេសចងសម្ព័ន្ធមេត្រីភាព បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវ បញ្ហាផ្សារអង្គរឃ្យុងយូ ធ្វើឱ្យ ប៉ះពាល់ ដល់ចរាចរណ៍ និង សោភណភាពក្រុង បញ្ហាការគ្រប់គ្រងសួនច្បារ នៅតាមទ្រូងផ្លូវ និង រង្វង់មូល បញ្ហាអប្សរា ហាមមិនឲ្យសាងសង់អគារ សិក្សានៅសង្កាត់នគរធំ បញ្ហាផ្លូវក្នុងក្រុង បញ្ហារឿងដីពុះឡូត៍ ភាពអានាធិបតេយ្យ និង ក្រុមហ៊ុនមិនកាត់បណ្ណកម្មសិទ្ធិដីកាន់ កាប់ទៅឱ្យអតិថិជនរបស់ខ្លួនទៀតផង។ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការ ពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ…

  • មេបញ្ជាការសឹករងកំពង់ធំ ផ្សព្វផ្សាយការអនុវត្តស្វ័យបច្ចុប្បន្ន ភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រង យុទ្ធោបករណ៍ និងអចលនទ្រព្យរបស់កងទ័ព

    មេបញ្ជាការសឹករងកំពង់ធំ ផ្សព្វផ្សាយការអនុវត្តស្វ័យបច្ចុប្បន្ន ភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រង យុទ្ធោបករណ៍ និងអចលនទ្រព្យរបស់កងទ័ព

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការ សឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូន ដំណឹងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការ ប្រុងប្រៀប និងការអនុវត្តស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រងយុទ្ធោបករណ៍ និងការគ្រប់គ្រងអចលនទ្រព្យរបស់កងទ័ព ។ ការផ្សព្វផ្សាយបានប្រព្រឹត្តកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅ ទី បញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការ ចូលរួមពីថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្របកងឯកភាព និងនាយការិយា ល័យ ស្ថាប័នចំណុះ ។ លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តី សម្រេចស្ដីពីការបង្កើតក្រុមការងារស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព ចំនួន កូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការគ្រប់គ្រងយុទ្ធោបករណ៍ អចលនទ្រព្យដីធ្លី សំណង់អាគារ និងគ្រឿងចក្រ របស់បញ្ជាការដ្ឋាន…

  • ក្រសួងអធិការកិច្ច និង មន្ទីរពេទ្យព្រះកេតុមាលាចុះអនុស្សរណៈ នៃ ការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ ក្រសួងអធិការកិច្ច

    ក្រសួងអធិការកិច្ច និង មន្ទីរពេទ្យព្រះកេតុមាលាចុះអនុស្សរណៈ នៃ ការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ ក្រសួងអធិការកិច្ច

    ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុខុមាលភាព ដល់មន្ត្រីរាជការ និងស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម គឺមិនបោះបង់ចោលប្រជាពលរដ្ឋ ណាម្នាក់ សម្រាប់ក្រសួងអធិការកិច្ច ក៏បានដាក់ចេញនូវគោលការណ៍ ថា ក្រសួងក៏មិនត្រូវបោះបង់ចោលមន្ត្រីរាជការណាម្នាក់ដែរ មន្ត្រីគឺ ជាភាគ រួម ដែលមានវិសាលភាពគ្របដណ្តប់លើថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ លំដាប់ ថ្នាក់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏រួមជាមួយអស់លោក លោកស្រី ដែលជានិវត្តន៍ជនរបស់ក្រសួងអធិការកិច្ចផងដែរ ព្រោះថា បញ្ហាសុខភាពសំខាន់ណាស់ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួង អធិការកិច្ច ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា រវាងក្រសួងអធិការកិច្ច និង មន្ទីរពេទ្យព្រះកេតុមាលា ស្តីពីការលើក កម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច ដែលធ្វើឡើង កាលពីព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់…

  • សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួង ព័ត៌មាន ប្រគល់អង្ករវីតាមីនចំនួន ១០០កេស ជូនសមាគមសំនៀងជនពិការ

    សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួង ព័ត៌មាន ប្រគល់អង្ករវីតាមីនចំនួន ១០០កេស ជូនសមាគមសំនៀងជនពិការ

    (ភ្នំពេញ) សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស រួមនិងលោកជំទាវជាថ្នាក់ដឹកនាំបាននាំយកនូវអង្ករវីតាមីនចំនួន ១០០កេស ផ្តល់ជូនសមាគមសំនៀងជនពិការដែលឋិតនៅភូមិជំរៅ សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាលោកជំទាវ បណ្ឌិតពេជ្យ ច័ន្ទមុន្នី ពិសេសគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា ពិការកាយ តែមិនពិការចិត្ត។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដូចគ្នានេះ ជនមានពិការភាពទទួលបានការលើកកម្ពស់ផ្នែកសុខភាព…