Category: ព័ត៌មានសង្គម

  • នារដូវនេសាទត្រីប្រហុក-ផ្អក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ!

    នារដូវនេសាទត្រីប្រហុក-ផ្អក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ!

    (ភ្នំពេញ)៖ នៅថ្ងៃចន្ទទី ១៨ ខែធ្នូ ឆ្នាំ២០២៣នេះ យោងតាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង រដូវនេ សាទត្រីប្រហុក-ផ្អក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ! នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា រដ្ឋបាលជល ផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូម ជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញ ពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រ ខេត្ត កណ្តាល និង រាជធានីភ្នំពេញ ពីថ្ងៃអង្គារ ៧កើត ដល់ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣…

  • គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៧ខែធ្នូ បណ្តាល ឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៧ខែធ្នូ បណ្តាល ឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិ ឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យ មនុស្សស្លាប់ ៩នាក់និងរងរបួសធ្ងន់ស្រចំនួន ១៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ ដែល បង្ក អោយ មាន គ្រោះថ្នាក់ រួមមាន ល្មើស ល្បឿន ០៤លើក ស្លាប់ ០២នាក់ មិន គោរពសិទ្ធិ ០៣ លើក (ស្លាប់ ០នាក់ ប្រជែង គ្រោះថ្នាក់ ០៣លើក ស្លាប់ ៤នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់ ២នាក់ មិនប្រកាន់ ស្តាំ ១លើក ស្លាប់ ១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤២៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែធ្នូ

    យានយន្តល្មើសចំនួន ៤២៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែធ្នូ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៤០គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច ៥០គ្រឿង ម៉ូតូ ៣៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៤២៤ចំនួន គ្រឿង មាន រថយន្តធំ ២គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ៣៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១៧ ខែធ្នូ

    ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១៧ ខែធ្នូ

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៤ នាក់ ស្រី ១នាក់ បើកបរ ក្រោមឥទ្ធិពល ១ករណី ឃាត់ ៥នាក់ ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣៣នាក់ស្រី ០នាក់ ។ វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (Ice) ស្មើ៤៤៧,១៦ ក្រាម និង ១០ កញ្ចប់ តូច ។ លទ្ធផល…

  • ជនសង្ស័យ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៧ករណី ថ្ងៃទី១៥ ខែធ្នូ

    ជនសង្ស័យ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៧ករណី ថ្ងៃទី១៥ ខែធ្នូ

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀនចំនួន ១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៧នាក់ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៥ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤១,៩៧ក្រាម និង១៧កញ្ចប់តូច។លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ខែធ្នូ បណ្តាល ឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ខែធ្នូ បណ្តាល ឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស៩នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យ មនុស្សស្លាប់ ០៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយ មានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៨លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ និងប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៦២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែធ្នូ

    យានយន្តល្មើសចំនួន ៦២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៧៩០គ្រឿង រថយន្តធំ១៩គ្រឿង រថយន្តតូច ១៤៥គ្រឿង ម៉ូតូ ៦២៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៦២៥ចំនួន គ្រឿង មាន រថយន្តធំ ៩គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៥៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី៖ការជួបនិវត្តន៍ជននិងមានពិការភាព គឺដើម្បីថ្លែងអំណរគុណចំពោះការលះបង់

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី៖ការជួបនិវត្តន៍ជននិងមានពិការភាព គឺដើម្បីថ្លែងអំណរគុណចំពោះការលះបង់

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ក្នុង ពិធី សំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីរាជការក្រសួងដែល មានពិការភាព និងក្រុមការងារសកម្មភាពជនពិការក្រសួង ឆ្នាំ២០២៣ នៅថ្ងៃទី ១៥ ខែធ្នូនេះថា ការជួបជុំគ្នានាពេលនេះគឺដើម្បីថ្លែង អំណរគុណចំពោះការលះបង់អស់ពីកម្លាំងកាយ ចិត្ត របស់និវត្តន៍ជន និងមន្ត្រី រាជការដែលមានពិការភាព ក្នុងការបំពេញការងារនារយៈ កាល កន្លងមក រួមចំណែកបម្រើដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍស្ថាប័ន និង ប្រទេសជាតិ ឱ្យមានការរីកចម្រើនរហូតមកទល់បច្ចុប្បន្ននេះ។ ក្នុងពិធីនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន លើកឡើងពីសភាពការណ៍នយោបាយទាំងក្នុងតំបន់ និងពិភពលោក បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រួមនិងសច្ចភាពប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាល រហូតមក មានសន្តិភាព ពេញលេញ និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងបន្តមរតកសន្តិភាពដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជាគតិសម្រាប់និវត្តន៍ជន និងមន្ត្រីរាជការដែលមាន…

  • ម៉ូតូ ១៧គ្រឿង ត្រូវបាន ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេសA នៅស្រុកកណ្តាលស្ទឹង ១៧នាក់

    ម៉ូតូ ១៧គ្រឿង ត្រូវបាន ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេសA នៅស្រុកកណ្តាលស្ទឹង ១៧នាក់

    (កណ្តាល)៖ ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេស A នាពេលនេះ គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួម ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ក្រោមម្លប់សន្តិភាព ។ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាង ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពទី ១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និង…

  • លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា៖ កុមារខ្សោយសតិបញ្ញា ចាំបាច់ ទទួលបាន នូវការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ

    លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា៖ កុមារខ្សោយសតិបញ្ញា ចាំបាច់ ទទួលបាន នូវការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ

    (ភ្នំពេញ)៖លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានលើកឡើងថា កុមារដែលខ្សោយសតិបញ្ញាពីកំណើតចាំបាច់ណាស់ក្នុងការទទួលបាននូវការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវពីលោកគ្រូអ្នកគ្រូជំនាញ និងមានបទពិសោធន៍ដើម្បីកែប្រែឥរិយាបទនិងបង្កើនទំនាក់ទំនងនៅក្នុងសង្គមដូចកុមារដទៃ។ លោកជំទាវបន្តថា ក្រោមការយកចិត្តទុកដាក់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម តាមរយៈ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC បានបណ្តុះបណ្តាលដល់កុមារខ្សោយសតិបញ្ញា និង អូទីស្សឹម ទាំងឥរិយាបទរស់នៅ ចំណេះដឹង និងបំណិនជីវិតថែមទៀតផង។ ការលើកឡើងរបស់ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញ ដឹកនាំលោកជំទាវជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួង ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាអង្ករវីតាមីន១០០កេស មី ២០កេស និងត្រីខមួយចំនួន ដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកជំទាវ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ នូវរាល់ក្តីកង្វល់ របស់ជនមានពិការភាព ពិសេសកុមារ ពិការខ្សោយសតិបញ្ញា និងអូទីស្សឹម…