-
រដ្ឋបាលរាជធានីភ្នំពេញ ខែវិច្ឆិកា ឆ្នាំនេះ ការរៀបចំបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ទទួលបានជោគជ័យ និងការសាទរពីប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើកទី៧០ ទិវាបុណ្យឯករាជ្យ- ជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទទួលបានជោគជ័យនិងសាទរពីប្រជាពលរដ្ឋ បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំកន្លងមកដោយសារការ រាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ។ ប្រជាជនបានកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រាន់តែក្នុងរយៈពេល ១០០ថ្ងៃ សម្រេចបានជោគជ័យ ក្នុងការដាក់ចេញនូវកម្មវិធីទាំង ០៦ចំណុច ដែលជាការរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា បញ្ហាសំរាមយើងគ្រប់គ្រងការប្រមូលទុកដាក់ បានល្អប្រសើរជាមួយក្រុមហ៊ុនប្រមូលដឹកជញ្ជូនសម្រាម ដោយកន្លងមក ក្នុងពិធីបុណ្យអុំទូក…
-
សិក្ខាសាលាបូកសរុបលទ្ធផល ការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានធ្វើ សិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមាន ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អង្គភាពចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្រ្តី រាជការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងដៃគូជាតិ និងអន្តរជាតិ វិស័យឯកជន ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារ បរិស្ថានឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថានដែលបាន រៀបចំនៅថ្ងៃនេះមានគោលបំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងពិនិត្យពិភាក្សាលើ បញ្ហាប្រឈម និងការកំណត់ទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ នីតិកាលទី៧នៃរដ្ឋសភា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន២០២៣-២០២៨ (យុទ្ធសាស្រ្តទី១ ៖ ភាពស្អាត) និងតួនាទី…
-
រដ្ឋបាលខេត្តពោធិ៍សាត់បើកកិច្ចប្រជុំពិភាក្សាការងារ ការអនុវត្ត គម្រោងរបស់អង្គការទឹកស្អាត១០០១

ពោធិសាត់៖រដ្ឋបាលខេត្តពោធិ៍សាត់កាលពី ព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាការងារ ក្នុងការបន្តគាំទ្រការ អនុវត្តគម្រោង របស់អង្គការទឹកស្អាត១០០១ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត។ ក្នុងឱកាសនេះលោកស្រី អាម៉ង់ឌីន ឆូស៊ីណង នាយិកាគ្រប់គ្រង អង្គការទឹកស្អាត១០០១បានឱ្យ ដឹងថា សព្វថ្ងៃនេះអង្គការ ទឹកស្អាត ១០០១ សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ អភិវឌ្ឍជនបទ ខេត្តពោធិ៍ សាត់ លើការផលិតទឹកស្អាតលក់ជូនប្រជាពលរដ្ឋនៅតាមជនបទ ។ នៅខេត្តពោធិ៍សាត់អង្គការកំពុងដំណើរការលើ២០ឃុំស្មើនឹង២១ស្ថានីយដែលមាននៅក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកភ្នំក្រវាញ លើកលែងតែស្រុកវាលវែងមួយ ប៉ុណ្ណោះ មិនទាន់មាន។ ទឹកស្អាតនេះផលិតដាក់ប៊ីដុងធំៗ លក់ជូនប្រជាពលរដ្ឋ នៅតាមជនបទក្នុងតម្លៃថោក ដើម្បីជួយឱ្យ ប្រជាពលរដ្ឋមានទឹកស្អាត ប្រើប្រាស់ មានសុខភាពល្អ ហើយបើនៅតាមសាលារៀនវិញមិនគិត ថវិកានោះទេ។ តំណាងមន្ទីរឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តខេត្ត បានឱ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋ៦១គ្រួសារ បានមក រាយការណ៍ ជូនមន្ទីរ ថាទឹកចម្រោះរបស់អង្គការទឹកស្អាត១០០១នេះ ជួនកាលល្អក់ខុសពីធម្មតាដែលធ្វើឱ្យពួកគាត់ពិបាលទទួលទាន។…
-
អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អដាច់គេ បានឈ្នះពានរង្វាន់ ក្នុងវគ្គផ្តាច់ ព្រ័ត្រ នៃកម្មវិធី PropertyGuru Asia Property Awards លើកទី ១៨

(ភ្នំពេញ)៖ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 18 ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ Dongpeng Ceramic និង Subzero Wolf ។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុត នៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023 ។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) Best Developer (Asia) ជាលើកទីបីក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ ហើយគឺជាការឈ្នះពានរង្វាន់មួយក្នុងចំណោមការឈ្នះក្នុងតំបន់ចំនួនប្រាំសម្រាប់អ្នកអភិវឌ្ឍន៍មកពីប្រទេសសិង្ហបុរី ដោយ ក្រុមហ៊ុន Frasers Property Singapore បានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (អាស៊ី) ។…
-
យានយន្តល្មើសចំនួន ៥៥១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៧៨៩គ្រឿង រថយន្តធំ១៩គ្រឿង រថយន្តតូច ២២៧គ្រឿង ម៉ូតូ ៥៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៥៥១ចំនួន គ្រឿង មាន រថយន្តធំ ៨គ្រឿង រថយន្តតូច ១០៤គ្រឿង និងម៉ូតូចំនួន ៤៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៥២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ០២នាក់និងរងរបួសធ្ងន់ស្រចំនួន ៥២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី១២ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ ៣១នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៧,២០ក្រាម និង៣៤កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្នើ ០,៦៣ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រួសក្រហម ១៦ខ្សែនៅខេត្តកំពត

កំពត ៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) នៃក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១២ ខែធ្នូ បានដឹកនាំ គណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យវាយតម្លៃលើការងារ ថែទាំជា ប្រចាំផ្លូវក្រាលក្រួសក្រហម ចំនួន១៦ខ្សែ ប្រវែង ១០៤ ៤០០ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ, ៤,៥ម៉ែត្រ ,៥ម៉ែត្រ, ៦ម៉ែត្រ និង៧ម៉ែត្រ។ផ្លូវទាំងនេះស្ថិតក្នុងឃុំជម្ពូវ័ន្ត ឃុំតាកែន ឃុំបឹងនិមល ឃុំឈូក ឃុំមានរិទ្ធ ឃុំដងទង់ ឃុំខ្ចាយខាងជើង ឃុំខ្ចាយខាងត្បូង ឃុំទទុង ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំព្រៃថ្នង ឃុំបន្ទាយមាសខាងកើត ឃុំត្នោតចុងស្រង់ ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ និងស្រុក បន្ទាយមាសខេត្តកំពត ដែលទទួលអនុវត្តដោយមន្ទីរ…
-
មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវចំនួនពីរខ្សែនៅខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តមជា ស្រ៊ុន រដ្ឋលេខាធិការតំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្វាយរៀងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយ ក្រុមហ៊ុន សំណង់ បុរីកម្មករ ខូអិលធីឌី ចំនួនពីរគម្រោង។មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ផ្លូវចំនួនពីរ ខ្សែនេះ ក្នុងនោះខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង៥០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ក្រាល ក្រួសក្រហម ទទឹងម្ខាងៗមួយម៉ែត្រ ស្ថិតនៅ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ។ ចំណែកខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាល ល្បាយ ខ្សាច់ភ្នំ ទទឹងម្ខាងៗ…
-
ស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាលាងសម្អាតដៃ ដើម្បីកាត់បន្ថយមរណភាព ដោយសារជំងឺរាតត្បាតផ្សេងៗ

សៀមរាប៖ស្ថាប័នពាក់ព័ន្ធ រួមមាន មន្ទីរអប់រំខេត្តសៀមរាប អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល បានសហការគ្នាប្រារព្ធទិវាលាងសម្អាតដៃកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃអនាម័យដៃ សំដៅកាត់បន្ថយមរណភាព ដោយសារជំងឺរាតត្បាតផ្សេងៗ។ ប្រភពហ្វេសប៊ុកមន្ទីព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា ទិវាលាងសម្អាតដៃ បានធ្វើឡើងក្រោមប្រធានបទ «អនាគតយើងស្ថិតនៅលើដីយើងសូមចូលរួមលាងដៃសម្អាតដៃទាំងអស់គ្នា» បានប្រារព្ធឡើងនេះនៅសាលាបឋមសិក្សាព្រះធាតុ ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។ ថ្លែងក្នុងឱកាសនោះ លោក រស់ ប៊ុនថន អភិបាលរងស្រុកជីក្រែង បានគាំទ្រចំពោះការរៀបចំទិវាពិភពលោកលាងសម្អាតដៃ ព្រោះវាគឺជាថ្ងៃដ៏សំខាន់មួយដែលបានរំលឹកដល់ការលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ។ ជាមួយគ្នានេះ លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានលើកឡើងថា បទពិសោធដែលយើងធ្លាប់បានឆ្លងកាត់នោះ គឺការរាតត្បាតជាសកលនៃមេរោគកូវីដ១៩ កន្លងមកបានផ្តល់នូវការកត់សម្គាល់យ៉ាងច្បាស់លាស់ថា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសនេះ គឺអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ។ ចំណែកឯ លោក អ៊ុង សាវី ប្រធានអង្គការ Caring for Cambodia. CFC បានចាត់ទុកដែរថា ទិវាលាងសម្អាតដៃ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ…