-
មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាស នៅព្រះរា ជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ អោយដឹងថា ៖ ទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើតំបន់ខ្ពង់រាបភាគឦសាន ខណៈផ្នែកដទៃទៀតរងឥទ្ធិពល ពីជ្រលងសម្ពាធ ទាប ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី⁃ រលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ថ្ងៃទី៩ធ្នូ៖ជនសង្ស័យ២៦នាក់ត្រូវបានឃាត់ខ្លួនក្នុង ប្រតិបត្តិ ការបង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន១៣ ករណី

ភ្នំពេញ៖ របាយការណ៍ របស់អគ្គស្នងការដ្ឋាននគ បាល ជាតិបានឱ្យ ដឹងថា ជនសង្ស័យចំនួន ២៦នាក់ ត្រូវបាន សមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនចំនួន១៣ករណី ទូទាំងប្រទេស កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ១៧នាក់,ស្រីមួយនាក់, ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់។វត្ថុតាងដែល ចាប់យករួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២០,៩៩ក្រាម និង១២កញ្ចប់តូច។របាយការណ៍ដដែលបញ្ជាក់ថា លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ថ្ងៃទី ៩ ធ្នូ៖យានយន្តល្មើសចំនួន ២៦១គ្រឿង ត្រូវបានត្រួត ពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖របាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ ផ្លូវគោកបានបង្ហាញថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ មាន គោលដៅត្រួតពិនិត្យចំនួនសរុប ៤៦គោលដៅ ។ក្នុងនេះ មាន យាន យន្តចូលគោលដៅចំនួន២៨៥គ្រឿង (រថយន្តធំគ្រឿង រថយន្តតូច ១៩គ្រឿង ម៉ូតូ ២៦៦គ្រឿង )។សមត្ថកិច្ចបាន រកឃើញយានយន្តល្មើសសរុប២៦១ ចំនួន គ្រឿង ( រថយន្តតូច ១៤គ្រឿង និងម៉ូតូចំនួន ២៤៧គ្រឿង)និង បានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅ យ៉ាង ល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវទាំង អស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ខែធ្នូ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួស៣៥នាក់

ភ្នំពេញ៖របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរ បាល ជាតិ ឱ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួនបួនលើក បណ្ដាល ឱ្យ មនុស្សស្លាប់០២នាក់និងរងរបួសធ្ងន់ស្រចំនួន៣៥នាក់។ ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមាន គ្រោះថ្នាក់រួមមាន ល្មើសល្បឿន និង មិនគោរពសិទ្ធិក្នុងការបើកបរ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ.ជ.អ.ប បើកចំកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ៖លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមដល់មន្រ្តីពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៨ខែធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ កិច្ចប្រជុំនេះបានសហការរៀបចំជាមួយអង្គការ Internews និងមានការចូលរួមពីមន្រ្តីនៃលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងធនាគារពិភពលោក តំណាងអង្គការទស្សនពិភពលោក តំណាងទីភ្នាក់ងារសហរដ្ឋអាមរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងតំណាងអង្គការពាក់ព័ន្ធមួយចំនួនទៀត។នេះបើតាមហ្វេសប៊ុមរបស់ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនោះឯកឧត្តម ចាន់ សុធា បានលើកឡើងថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច និងជាកំណែទម្រង់ស្នូលមួយ ដែលមានគោលបំណងលើកកម្ពស់ការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងអាចឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។លោកបានបញ្ជាក់ថា៖«ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ គឺធ្វើឡើងតាមរយៈការលើកកម្ពស់ប្រជាធិបតេយ្យនៅមូលដ្ឋាន ការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅរួមគ្នាដោះស្រាយសំណូមពរ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ»។ លោកបញ្ជាក់ថាផងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់នេះជាកំណែទម្រង់ដ៏មានសារៈសំខាន់ និងចាំបាច់ដែលត្រូវប្រកាន់យក និងអនុវត្តរយៈពេលវែង។ កំណែទម្រង់គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាកំណែទម្រង់មានសារៈសំខាន់ និងចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវប្រកាន់យក និងអនុវត្តរយៈពេលវែង ដោយបានចាប់ផ្ដើមពីការបោះឆ្នោតជ្រើរសើក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២។ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ការអនុវត្តកំណែទម្រង់សម្រេចបាននូវសមិទ្ធផលចម្បងៗ…
-
ជនសង្ស័យ ៦៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៨ ខែធ្នូ

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១១នាក់ស្រី ០នាក់ចាត់ចែង សម្រួល ១ករណី ឃាត់ ៤០នាក់ស្រី ១៣នាក់ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក(ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែធ្នូ រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៥០១,៩០ក្រាម និង៩កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ១៦,៣១ក្រាម ។ កេតាមីន(Ke) ស្មើ ៥៦៩៥,០១ក្រាម។អុិចស្តាសុី(mdma) ស្មើ ៨១១១,៦២ក្រាម។ នីមេតាហ្សាប៉ាម…
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ“សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និងរួមបញ្ចូលទិវាអន្តជាតិនៃជនពិការ ៣ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ៥ធ្នូ ដែលបានប្រារព្ធធ្វេីឡេីងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ ពិធីនេះក៏មានវត្តមានចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ជនមានពិការ មកពីក្រុង-ស្រុកទាំង៧ ក្នុងខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត ។ លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
ការសិក្សារៀនសូត្រ ជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់

(ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិស្រុកល្វាឯម និងក្រុងអរិក្សត្របានលើកឡើងនៅក្នុងក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រលងទុតិយភូមិ ឆ្នាំសិក្សារ២០២៣នៅក្នុងក្រុងអរិក្សត្រនិងស្រុកល្វាឯមខេត្តកណ្ដាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ថា ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវ សុខសន្តិភាពពេញ-លេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, បីតាសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និង សេដ្ឋកិច្ច, ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។ ឯកឧត្តម បន្តថា ពេលនេះ ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល, លំបាក និង មិនប្រាកដប្រជា ។ កម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា,…
-
អាជ្ញាធរជាតិគ្រឿងញៀន ស្នើអាជ្ញាធរខេត្តក្រចេះចុះបញ្ជីចំនួនអ្នកប្រើគ្រឿងញៀនដើម្បីលើកផែនការ ស្តារនីតិសម្បទាឱ្យមានប្រសិទ្ធភាព

ក្រចេះ៖ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក នាក់ យុទ្ធា បានស្នើឱ្យអាជ្ញាធរខេត្តក្រចេះ រៀបចំចុះបញ្ជីស្ថិតិចំនួនអ្នកប្រើគ្រឿងញៀនដែលមាននៅតាមភូមិ ឃុំ សង្កាត់ ក្នុងខេត្ត ដើម្បីលើកផែនការ និងវិធានការសម្រាប់ព្យាបាល ស្តារនីតិសម្បទា ឬដោះស្រាយបញ្ហាចំពោះមុខឱ្យបានសមស្របនិងមានប្រសិទ្ធភាព ។ សំណើរនេះបានធ្វើឡើងអំឡុងពេលលោក នាក់ យុទ្ធា និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តក្រចេះកាលពីថ្ងៃទី ៦ខែធ្នូឆ្នាំ២០២៣។ ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនេះលោក នាក់ យុទ្ធា បានស្នើសុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តក្រចេះបន្តយកចិត្តទុកដាក់ និងពិចារណារលើការចាត់ចែងដឹកនាំរៀបចំកិច្ចការមួយចំនួន ដើម្បីឱ្យការគ្រប់គ្រងបញ្ហាគ្រឿងញៀនក្នុងខេត្តមានប្រសិទ្ធភាព។ កិច្ចការងារដែលលោកបានស្នើទាំងនោះរួមមាន អាជ្ញាធរខេត្ត ត្រូវរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានឆាប់តាមស្មារតីនៃការណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលនេះគឺជាកិច្ចការសំខាន់ និងត្រូវយកចិត្តទុកដាក់រៀបចំជាទីបំផុត។ត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារ នៃឯកសារគោលការណ៍ណែនាំ ឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ ។ គួរជម្រាបថា លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៦ ធ្នូ ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧១នាក់ ដែលរឹបអូសវត្ថុតាងបានរួមមាន មេតំហ្វេតាមីន(Ice) ៥៥,០៦ក្រាម…
-
យានយន្តល្មើសចំនួន ៧៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៧៧គ្រឿង រថយន្តធំ ២១គ្រឿង រថយន្តតូច ១៤៩គ្រឿង ម៉ូតូ ៧០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៧៤០ ចំនួន គ្រឿង មាន រថយន្តធំ ៦គ្រឿង រថយន្តតូច ៩០គ្រឿង និងម៉ូតូចំនួន ៦៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា