-
ក្រសួងការងារ នឹងបើកប្រាក់ឧបត្ថម្ភដល់កម្មករកាត់ដេរចំនួន ២៣រោងចក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលើកទី១៤

(ភ្នំពេញ)៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់អំពីការការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៤) ដែលបានព្យួរកិច្ចសន្យាការងារចាប់ពី ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ។ បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ធនាគារ វីង នឹងផ្ញើសារអំពីការបើក ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ និង ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់…
-
អាជ្ញាធរខេត្តកំពតគ្រោងកែលម្អ និងអភិវឌ្ឍន៍បន្ថែមទីតាំងសំខាន់ៗចំនួន៤ក្នុងក្រុងកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០២៤

(កំពត)៖ ក្នុងកិច្ចប្រជុំ សាមញ្ញ លើកទី៥៥ អាណត្តិទី៣របស់ក្រុមប្រឹក្សារខេត្ត នាព្រឹកថ្ងៃទី ១២ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯក ឧត្តម ញ៉ូវ សាឯម ប្រធានក្រុមព្រឹក្សារខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីកម្ពុជាបានគ្រប់គ្រងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើ កំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មានការកើនឡើងជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឡែកខេត្តកំពតក៏មានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ផងដែរ ហើយយើងបានពង្រីកបន្ថែមនូវតំបន់ទេចរណ៍ កន្លែងផ្តល់សេវាកម្មផ្នែកទេសចរណ៍ដែលមានភាពទាក់ទាញជាច្រើនកន្លែង ដែលនេះក៏ជាកត្តាមួយរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្ត។ ឯកឧត្តម ម៉ៅ ធនិន បន្តថា ទន្ទឹមនឹងការរីកចម្រើនក្នុងវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តកំពតគ្រោងនឹងកែលម្អ និងអភិវឌ្ឍន៍បន្ថែមនៅទីតាំងចំនួន៤ សំខាន់ៗក្នុងក្រុងកំពតបន្ថែមទៀត ដើម្បទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ខាមុខ ដែលទីតាំងទី១ គឺវ៉េរ៉ង់ដានៅខាងមុខសាលាខេត្តចាស់ នឹងត្រូវតុបតែងលម្អដោយមានរូបសេះសមុទ្រដែលបំពាក់ទៅដោយភ្លើងពណ៌ និងមានការបាញ់ទឹកផងដែរ ទីតាំងទី២ ចន្លោះពីស្ពានថ្មថ្មី ទៅដលើស្ពានដែក(ស្ពានរថភ្លើង) គឺនឹងអភិវឌ្ឍន៍ទៅជាសួនកម្សាន្តមួយនៅចំកណ្តាលក្រុងកំពត ទីតាំងទី៣ រដ្ឋបាលខេត្តនឹងរៀបចំផែទូកទេសចណ៍ឱ្យបានស្អាត និងមានភាពទាក់ទាញ និងទីតាំងទី៤ នឹងមានការក្រាលការ៉ូម៉ាបភ្ជាប់ពីរូបសំណាក់ព្រះបាទអង្គដួងរហូតមកដល់សួនមុខរង្វង់មូលត្រីផ្សោត។ មិនតែប៉ុណ្ណោះរដ្ឋបាលខេត្តនឹងរៀបចំឆ្នេរកោះស្មៅឱ្យមានសោភ័ណ្ឌភាពស្អាតបន្ថែមទៀត ការស្តារឃ្លងផែទេសចរណ៍ឱ្យបានធំ ព្រមទាំងមានគម្រោងក្នុងការបង្កើតឆ្នេរសមុទ្រថ្មីមួយផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានស្នើដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម…
-
ពលរដ្ឋជិត ៩ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ក្រោយប្រកាសយុទ្ធនាការផ្សព្វផ្សាយបាន ២០ថ្ងៃមកនេះ

ភ្នំពេញ៖ បងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប) មានចំនួន ៨៤ ៨៦៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ១៤០នាក់ ។ ចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តក្នុងចំនួនជិត ៩ម៉ឺនាក់នេះ បន្ទាប់ពីបានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ តាមរយៈការស្ម័គ្រចិត្តមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. របស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ពួកគាត់ទាំងអស់ ពិតជាបានយល់ច្បាស់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលក្រុមការងារបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយក្នុងយុទ្ធនាការអស់រយៈពេលជាង ២០ថ្ងៃកន្លងទៅនេះ ។ សូមបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃនេះ គឺជាង២០ថ្ងៃហើយ នៃយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃ ដែលបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ…
-
មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ០៤នាក់ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន ០៤នាក់ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើ រងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់។ ជាមួយគ្នានោះមន្រ្តីនគរបាលចរាចរណ៍ ចំនួន០២នាក់ ទី១.នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងទី២. ប្រធានគោលដៅទទួលខុសត្រូវគោលដៅខាងលើ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០២នាក់ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានកោះហៅមកសាកសួរបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បន្ទាប់មករង់ចាំពិនិត្យ និងសុំគោលការណ៍សម្រេចពី លោកស្នងការ ដើម្បីមានចំណាត់ការបន្ត ៕ ដោយ…
-
យានយន្តល្មើសចំនួន ៣០២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៨គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៨៤គ្រឿង ម៉ូតូ ៣០៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ៣០២ គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ២៧គ្រឿង និងម៉ូតូចំនួន ២៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៤៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១១ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ស្រី ០នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ៣០នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ២៦,៣៩ក្រាម និង២៤កញ្ចប់តូច។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យរោងចក្រសហគ្រាស ទទួលយកជនមានពិការភាពធ្វើការឱ្យបាន ៣ភាគរយ

ភ្នំពេញ៖ ក្នុងពិធីបិទបញ្ចប់គម្រោង ស្តីពីទីផ្សាការងារប្រកបដោយ បរិយាបន្ន គាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ដែល ធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានអះអាងថា ក្រសួង នឹងធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យរោងចក្រសហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣ភាគរយចូលក្នុងប្រតិបត្តិការ។ ប្រភពក្រសួងការងារបានឱ្យដឹងថា ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ ស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង បន្តធ្វើការជាមួយរោងចក្រ សហគ្រាសបន្តទៀត ដើម្បីបង្ករលក្ខណៈ បត់បែន សម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែម ទៀតទៅ តាមជំនាញផ្សេងទៀតដូចជាអ្នកទទួលនិងលើកទូរសព្ទ និងកិច្ចការងារ មិនប្រើប្រាស់កម្លាំងផ្សេងៗទៀតដើម្បីអាចឱ្យបងប្អូនជនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យបងប្អូនមានពិការភាព អាចសំឡឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលស្របតាម លទ្ធភាព ក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញ របស់ខ្លួន។ ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជម្នះរាល់ការលំបាកនានាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕ អត្ថបទ៖…
-
ឯកឧត្តម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា

(ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ ប៉ុន្តែទោះបី ជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែ ដែលរាជធានីភ្នំពេញពីមុនគឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើន ធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់ ៣លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្តែការគួរសមនិងពិភាក្សាកាងារ ជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនិងសន្និសីទប្រឹក្សានយោបាយ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ធ្នូ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បន្តថា តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ និងធ្វើឲ្យភ្ញៀវទេសចរណ៍ចិន មានកំណើនថែមទៀត។ ទំនាក់ទំនងប្រទេសចិន និង…
-
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនសំណូមពរឱ្យ ប្រជាពលរដ្ឋ នាំគ្នា ចូលរួមថែទាំផ្លូវក្រាលក្រួសក្រហមនិងក្រាលកៅស៊ូDBST ចំនួន១៤ខ្សែ

កំពង់ស្ពឺ៖ឯកឧត្តម នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ តំណាងឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ ក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រុមការងារបច្ចេកទេស នៃ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ កាលពី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៣ បានអញ្ជើញ ត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវ ក្រាលក្រួសក្រហម និងផ្លូវកៅស៊ូDBST លក្ខណៈប្រចាំរបស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន១៤ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុក ចំនួនប្រាំមួយ ។ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានឱ្យដឹង ថា ផ្លូវចំនួន១៤ខ្សែ ស្ថិតក្នុងស្រុកចំនួនប្រាំមួយគឺ ស្រុកភ្នំស្រួច ស្រុក ថ្ពង ស្រុកឱរ៉ាល់ ស្រុកសំរោងទង ស្រុកឧដុង្គ និងស្រុកបសេដ្ឋ ។ ក្នុងនេះមានផ្លូវក្រួសក្រហមបចំនួន១០ខ្សែ ប្រវែង១០១.២៥គីឡូម៉ែត្រ, ផ្លូវក្រាលកៅស៊ូDBSTចំនួនបួនខ្សែមានប្រវែង ៧៣.២គីឡូម៉ែត្រ ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភណភាព…
-
ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករនៅខេត្តសៀមរាបមានសភាពមមាញឹកនិងមានតម្លៃល្អ

សៀមរាប៖ ការប្រមូលផលស្រូវវស្សាឆ្នាំ២០២៣របស់ ប្រជា កសិ ករ នៅខេត្តសៀមរាបមានសភាពមមាញឹក ខណៈ ដែ ល តម្លៃស្រូវ ដែល ប្រមូលទិញដោយឈ្មួញមានតម្លៃល្អដែលពួកគាត់ទទួលយកបាន។ តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្ត សៀមរាប បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណ ទឹកភ្លៀង បានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត ។ទោះបីមាន តំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ខូច ខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តទាំងស្រូវស្រាល ស្រូវ ធ្ងន់បាន ១៤៨ ,៩៥០ហិកតា ស្មើនឹង ៧៦,៩៣ភាគរយនៃ ផ្ទៃដី១៩៣,៦១០ហិកតា។ ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣.២០២៤ អនុវត្តបាន ៧,២០០ហិកតា ស្មើនឹង ២៨,៧៨ភាគរតយនៃផែនការ ២៥,០២០ហិកតា។ ចំពោះដំណាំកសិកម្ម និងឧស្សាហកម្មរ ដូវ ប្រាំងឆ្នាំ២០២៣ អនុវត្តបាន ៣,៧៤៥ហិកតា ស្មើនឹង ២០,៨៣ ភាគរយនៃផែនការ ១៧,៩៧៨ហិកតា។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាបបានឱ្យដឹង ថា ការប្រមូលផលស្រូវវស្សា មកដល់ពេលនេះប្រមូលផលបាន ៧៦…