-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៧នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៧នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០នាក់ប មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០៤នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៧១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី៦ ខែធ្នូ

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ២៤នាក់ស្រី ១នាក់ប្រើប្រាស់ ៨ករណី ឃាត់ ៤៧នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥៥,០៦ក្រាម និង៥កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ០,១៥ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ក្រសួងការងារ ដាក់ចេញការទូទាត់ភាគទាន របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនពលរដ្ឋ

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវការទូទាត់ថវិកាភាគទានសម្រាប់ជាបុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារដៃគូរបស់ប.ស.ស. ដើម្បីបង្កភាពកាន់តែងាយស្រួល ចំណេញពេលវេលា និងប្រសិទ្ធភាពកាន់តែខ្ពស់ ។ តាមរយៈការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និងធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.) ។ សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត”ដើម្បីធានាកិច្ចគាំពារសង្គម…
-
អភិបាលខេត្តព្រះវិហារ ៖ ជំរុញទៅដល់សិក្ខាកាមត្រូវយកចំណេះដឹងពីវគ្គហ្វឹកហ្វឺន ទៅបន្តអនុវត្តក្នុងការអន្តរាគមន៍ បង្ក្រាបបទល្មើសដែលកើតមាននៅក្នុងខេត្ត

(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងនូវការផ្តាំផ្ញើ និងជម្រុញទៅដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននាពេលនេះ ទៅបន្តអនុវត្តក្នុងការ អន្តរាគមន៍ បង្ក្រាបបទល្មើសដែលកើតមាននូវក្នុងខេត្ត ដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ។ ត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងកសាងបាននូវស្ថាប័នមួយដ៏រឹងមាំដើម្បីបន្តបេសកកម្ម របស់ខ្លួនអោយ កាន់តែទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋបន្ថែមទៀត ។ ឯកឧត្តម គីម រិទ្ធី ជម្រុញបែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវបង្គ្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ម្សិលមិញ ។ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នតុលាការ និងសិក្ខាកាមជាច្រើនរូប នៅសាលប្រជុំបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ។ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចូលរួម…
-
ស្ថាប័នអន្តរជាតិបានបន្ថែមថវិកា ១៥ លានដុល្លារអូស្រ្តាលី បន្តគម្រោងគណនេយ្យភាពសង្គមដំណាក់កាលទី២

ភ្នំពេញ៖ស្ថាប័នអន្តរជាតិប្រចាំកម្ពុជា រួមមាន ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.)និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) បានប្រកាសបន្ថែមថវិកាចំនួន១៥លានដុល្លាអូស្រ្តាលី ដើម្បីបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានរួម បានលើកឡើងថា គម្រោងអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ (ISAF II) នេះគឺចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣-២០២៥ ដែលមានគោលបំណងជួយប្រជាពលរដ្ឋ ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ។ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការងារគណនេយ្យភាពសង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមថា ៖ «ដោយសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ យើងប្រាកដជាអាចធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈនៅមូលដ្ឋាន សម្រាប់កុមារ និងប្រជាពលរដ្ឋ រាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១»។ ជាមួយគ្នានេះឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានលើកឡើងដែរថា…
-
យានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ១០៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៥០៥គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច ១២១គ្រឿង ម៉ូតូ ៣៨៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប៣៩០ ចំនួន គ្រឿង មាន រថយន្តធំ ០១គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ៣៤១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៤៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៤ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ២៣នាក់ស្រី ០នាក់បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៥៥,២២ក្រាម និង៦កញ្ចប់តូច លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ឆ្នាំ២០២៣សត្វផ្សោតនៅទន្លេងមេគង្គកើនឡើង ដោយក្នុងនេះសត្វផ្សោតកើតថ្មី៨ក្បាល និង ស្លាប់៥ក្បាល

(ខេត្តក្រចេះ)៖ ក្នុងឆ្នាំ ២០២៣នេះ ចំនួនសត្វផ្សោតបានកើតថ្មីចំនួន ៨ក្បាល ខណៈការស្លាប់បាត់បង់ជីវិតសត្វប្រភេទដ៏កម្រនេះមានចំនួន ៥ក្បាល ។ បើប្រៀបធៀបក្នុងឆ្នាំ២០២២ សត្វផ្សោតបានស្លាប់ចំនួនរហូតដល់ ១១ក្បាល ។ នេះបើតាមការបញ្ជាក់ប្រាប់ពីសំណាក់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ អភិរក្សសត្វផ្សោត នៅខេត្តក្រចេះ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង លោក ម៉ុក ពន្លក បានឱ្យដឹងថា៖ “បច្ចុប្បន្នអ្នកអភិរក្សបានធ្វើការយាមកាមយ៉ាងយកចិត្តទុកដាក់ដើម្បីការពារសត្វផ្សោត ២៤ម៉ោងលើ២៤ម៉ោង សំដៅធ្វើយ៉ាងណាការពារសត្វផ្សោត និងគ្រោះថ្នាក់កើតចេញពីបញ្ហាអ្វីមួយឡើងដល់ពួកវា”។លោកបានបញ្ជាក់បន្ថែមថា៖ក្នុងឆ្នាំ២០២២កន្លងមកសត្វផ្សោតបានស្លាប់ច្រើនរហូតដល់ ១១ក្បាល ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ដែលគិតរហូតមកដល់ ដើមខែធ្នូ សត្វផ្សោត ដែលបាត់បង់ជីវិតទាំង…
-
មន្រ្តីអភិរក្ស៖ ចំនួនសត្វផ្សោតកើនឡើងនៅឆ្នាំនេះ តែនៅមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់

ភ្នំពេញ៖ប្រធានឆ្នាំទន្លេនៃតំបន់កាំពី ខេត្តក្រចេះ លោក នុត ឫទ្ធី បានប្រាប់ឱ្យដឹងថា ការអនុវត្តយន្តការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពី បានជំរុញឱ្យអត្រាស្លាប់របស់ផ្សោតមានការថយចុះ និងផ្សោតកើតថ្មីមានការកើនឡើង ប៉ុន្តែនៅតែមានហានិភ័យមួយចំនួនចំពោះផ្សោតទន្លេមេគង្គនេះ។ ក្នុងដំណើរដឹកនាំអ្នកសារព័ត៌មានទៅទស្សនាសត្វផ្សោត នៅតំបន់អន្លង់ផ្សោតកាំពី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក នុត ឫទ្ធី បានលើកឡើងថា នៅក្នុងតំបន់អន្លង់ផ្សោតកាំពី ដែលមានទំហំប្រមាណជាង២០គីឡូម៉ែតក្រឡា ដោយរាប់ចាប់ពីតំបន់កោះទ្រង់ ដល់តំបន់កាំពី ស្រុកសំបូរ ក្នុងខេត្តក្រចេះនេះ មានសត្វផ្សោតរស់នៅប្រមាណ៣៥ ទៅ៤០ក្បាល ក្នុងចំណោមសត្វផ្សោតសរុបរបស់កម្ពុជា ដែលមានចំនួន៨៩ក្បាល ដោយបូកសរុបទាំងផ្សោតនៅខេត្តស្ទឹងត្រែងផងដែរ។ លោកបានបញ្ជាក់ថា ៖ «ការល្បាត ២៤ម៉ោងលើ២៤ម៉ោងនេះ ដោយសារតែយើងមានកម្លាំងងគ្រប់គ្រាន់គឺ២៤នាក់ ដែលល្បាតនៅក្នុងតំបន់កាំពីនេះ ។ដូច្នេះយើងអាចផ្លាស់ប្តូរគ្នាក្នុងការទប់ស្កាត់បទល្មើសនានាបាន។ការណ៍ដែលយើងមានគ្នាច្រើនបែបនេះ យើងអាចមើលបានគ្រប់ជ្រុងជ្រោយ»។ បើតាមលោកប្រធានឆ្នាំទន្លេនៃតំបន់កាំពីនេះ ចំនួនផ្សោតសរុប៨៩ក្បាលនេះ គឺជាតួលេខតាំងពីឆ្នាំ២០២០ ដោយការរាប់ចំនួនសត្វផ្សោតនេះ ត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ។ស្ថិតិចំនួនផ្សោតនឹងត្រូវរាប់ធ្វើម្តងទៀតនៅចុងខែធ្នូ ឆ្នាំ២០២៣នេះ។ លោក នុត ឫទ្ធី បានបន្តទៀតថា នៅក្នុងឆ្នាំ២០២៣នេះ មានផ្សោតកើតថ្មីចំនួនប្រាំបីក្បាល និងស្លាប់ចំនួន៥ក្បាល ដែលចំនួនស្លាប់នេះ គឺរាប់ទាំងសត្វផ្សោតដែលស្លាប់ដោយសារវ័យចាស់…
-
ឯកឧត្តម ស្រី ឌឹក បានលើកឡើងថា សមិទ្ធផល និងស្នាដៃ របស់បងប្អូនយោធិន ដែលបានលះបង់កន្លងមក ដើម្បីបុព្វហេតុក្នុងការ ការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅតែដក់ក្នុងក្រអៅបេះដូងពួកយើងជារៀងរហូត

(ខេត្តព្រះវិហារ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា សមិទ្ធផលយ៉ាងធំធេង និងស្នាដៃដ៏អស្ចារ្យ ដែលមិនអាចកាត់ថ្លៃបានរបស់បងប្អូនយោធិន ក្នុងការពុះពារលំបាក គ្រោះថ្នាក់ ឧបសគ្គគ្រប់បែបយ៉ាង សូម្បីតែជីវិត ដើម្បីបុព្វហេតុក្នុងការ ការពាជាតិ មាតុភូមិ និងប្រជាជនកម្ពុជាកន្លងមក នៅតែដក់ក្នុងក្រអៅបេះដូងបងប្អូនយើងគ្រប់ស្រទាប់វណ្ណៈ បើទោះបីជាបងប្អូនត្រូវបានផ្ទេរ ចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាក្តី ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លើកឡើងបែបនេះ ក្នុងគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៣ របស់កងពលពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ កាលពីពេលថ្មីៗនេះ ។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងថា ក្នុងនាម ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ…