-
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សង្ឃឹមថា ក្រោយពេលទទួលបានប្រាក់គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលហើយ សូមបងប្អូនយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន

(ខេត្តព្រះវិហារ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន សង្ឃឹមថា ក្រោយពេលទទួលបានប្រាក់គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលហើយ បងប្អូនយកទៅប្រើប្រាស់ឲ្យមានប្រយោជន៍ និងចំគោលដៅ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកច្រើន ។ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ លើកឡើងបែបនេះ កាលពីរសៀលថ្ងៃសៅរ៍ ទី២ ម្សិលមិញ ក្នុងពិធីបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនយោធិនចូលសោធននិវត្តន៍ ចំនួន ៩៥រូប និងគ្រួសារយោធិនពលី គ្រួសារយោធិនពលីមរណៈ បង្ករស្លាប់ និងបាត់ខ្លួន ចំនួន ២៤គ្រួសារ កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទៅតាមផែនការ ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកឡើងថា ដើម្បីឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
ក្រសួងធនធានទឹក ៖ មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ បេីយោងតាមក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ចាក់យ៉ាងដូច្នេះថា ៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលមធ្យមមកលើភាគខាងជើង និងភាគឦសានប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី⁃ នៅថ្ងៃទី២ ខែធ្នូ នៅខេត្តកែប និងខេត្តកំពត មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៦០-៧០%⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្ រ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ ១២០គ្រួសារនៅព្រែកថ្មី

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ១២០គ្រួសារដែលបានស្ម័គ្រចិត្ត ផ្លាស់ប្ដូរទីលំនៅ ពីប្រឡាយព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ទៅតាំងទីលំនៅថ្មី នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយពីសប្បុរសជនតាមរយៈលោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌនិងក្រុមការងារយកទៅចែកជូនដោយផ្ទាល់ដៃកាលពីរសៀលថ្ងៃទី០១ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល ។ នៅចំពោះមុខ បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត មករស់នៅលើទីតាំងថ្មីនេះ លោកអភិបាលខណ្ឌបានសន្យាថា និងរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ ដោយធ្វើជាផ្លូវបេតុង ហើយទៅថ្ងៃខាងមុខ នឹងរៀបចំបំពេញបែបបទបង្កើតជាភូមិថ្មីមួយ ។ សូមបងប្អូន ជឿទុកចិត្តមកលើអាជ្ញាធរចុះ អាជ្ញាធរខណ្ឌ មិនបោះបង់បងប្អូនចោលឡើយ ហើយបន្តជួយបងប្អូនទៅមុខទៀត សូមកុំជឿ តាមការញុះញង់ឃោសនា បង្កាច់បង្ខូច ពីសំណាក់ជនអគតិមួយចំនួនដែលបំភ្លៃការពិត ។ លោកអភិបាលខណ្ឌបានបន្តថា ទីតាំងថ្មីដែលបងប្អូនស្ម័គ្រចិត្តមករស់នៅនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ បានស្នើទៅឯកឧត្តមអភិបាលរាជធានីភ្នំពេញ បន្ទាប់មកឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានឯកភាព ឲ្យរៀបចំទីតាំងនេះដោយបែងចែកជាឡូត៍ជូនដល់ប្រជាពលរដ្ឋ ហើយ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានស្នើទៅប្រមុខរាជរដ្ឋាភិបាលហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចជាគោលការណ៍រៀបចំឲ្យបង្កើត ឡើងជាបន្ទាន់ នឹងរៀបចំធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនឲ្យស្របច្បាប់តែម្ដង ។ បន្ទាប់ពី លោកអភិបាលខណ្ឌ បញ្ជាក់ច្បាស់ច្បាស់ៗ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់…
-
ក្រសួងការងារ បានការផ្សព្វផ្សាយពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់ពលរដ្ឋជិត៥ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃនៃបុណ្យអុំទូក

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ( ប.ស.ស. ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ស្តីពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៌ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្នុងអំឡុងពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកពីថ្ងៃ ២៦- ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ និង ជាអគ្គនាយករង ប.ស.ស. មានប្រសាសន៍ឲ្យដឹងថានៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមទីប្រជុំជន និងការផ្សព្វផ្សាយតាមស្តង់ពិព័ណ៌ ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃកន្លងទៅនេះ នៅទូទាំង ២៥ រាជធានីខេត្ត មានប្រជាពលរដ្ឋសរុបប្រមាណជា ៤៩ ៦៦១នាក់ ក្នុងនោះស្រី ៣២ ៥១៥នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។ ឯកឧត្តមមានប្រសាសន៍បន្តថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយកន្លងមក ក៏ដូចជាយុទ្ធការក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប…
-
ជនសង្ស័យ ២៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២៩ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ១នាក់រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៣នាក់ស្រី ២នាក់បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ៧នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥,៥៧ក្រាម និង១៤កញ្ចប់តូច។កេតាមីន(Ke) ស្មើ២៨៨៨,១៦ក្រាម។អុិចស្តាសុី(mdma) ស្មើ២០,១០ក្រាម។លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៥១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៤៧គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ១០គ្រឿង ម៉ូតូ ១៣៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៥៤គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ៦គ្រឿង និងម៉ូតូចំនួន ៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ១៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់និងរងរបួសធ្ងន់ស្រចំនួន ១៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន០៥លើក ស្លាប់ ០៥នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់និង ស្រវឹង ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
កសិករធ្វើស្រូវត្រយងថ្មី ក្នុងស្រុក សៀមប៉ាង និង ស្រុក លំផាត់ បានកើនឡើងចំនួន ៤៨៩គ្រួសារ

ភ្នំពេញ៖ រដូវធ្វើស្រែក្នុងឆ្នាំ២០២៣នេះ កម្មវិធីស្រូវត្រយង បានទាក់ទាញគ្រួសារកសិករថ្មីចំនួន ៤៨៩ គ្រួសារ ដែល សរុបរហូតមកដល់ពេលនេះមានសមាជិកកសិករ១.៣០៥ ពីភូមិគោលដៅចំនួន ១៩ ក្នុងស្រុកសៀមប៉ាង ខេត្តក្រចេះនិងស្រុកលំផាត់ ខេត្ត រតនគិរី ។ តាមការឱ្យដឹងពី USAID មរតកបៃតង នៅថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០២៣ថា កម្មវិធីនេះបានបើកសម្រាប់ការចុះឈ្មោះកសិករថ្មីតាំងពីខែមីនាមកម្ល៉េះ ហើយគ្រប់គ្រួសារទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់តាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្រូវត្រយង ដែលធ្វើឡើងដោយក្រុមការងារមកពី USAID មរតកបៃតង អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុន Rising Phoenix អង្គការជីវិតធម្មជាតិនៅកម្ពុជា និងគណៈកម្មការបណ្តាញទីផ្សារភូមិ។ គួរបញ្ជាក់ថាតាមរយៈប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្រូវត្រយងគឺត្រូវតែ ធានាបាននូវគុណភាព និងសុចរិតភាពនៃផលិតកម្មស្រូវ ជាពិសេសនៅក្នុងបរិបទនៃកសិកម្មសរីរាង្គ និរន្តរភាព និងកិច្ចអភិរក្ស។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងគឺជាធាតុផ្សំជាមូលដ្ឋាននៃការប្តេជ្ញាចិត្តរបស់កម្មវិធីស្រូវត្រយងក្នុងការផ្តល់នូវអង្ករដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងនិរន្តរភាពដល់អ្នកបរិភោគ ខណៈដែលប្រកាន់ខ្ជាប់នូវស្តង់ដារស្រូវសរីរាង្គ ការពារព្រៃឈើ និងសត្វព្រៃ។ សមាជិកកសិករដែលអាចចូលគម្រោងនេះបាន ត្រូវគោរពតាមលក្ខខណ្ឌកំណត់គម្រោងដែលរួមមានមិនប្រើប្រាស់ជីគីមី មិនបរបាញ់ និងជួញដូរសត្វព្រៃ និងមិនទន្ទ្រានដីព្រៃជាដើម។ គម្រោងនេះ មិនត្រឹមតែបានចូលរួមលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏បាន និងកំពុងរួមចំណែកការពារអភិរក្ស សត្វព្រៃ…
-
និយតករទូរគមនាគមន៍កម្ពុជា ស្នើម្ចាស់បុរីនៅភ្នំពេញ ចាត់វិធានការ រុះរើឧបករណ៍បង្កើនកម្លាំងសេវាឱ្យបានមុនឆ្នាំ២០២៣

ភ្នំពេញ៖ និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ចាប់ផ្ដើមពង្រឹងយុទ្ធនាការចុះរុះរើឧបករណ៍បង្កើនកម្លាំង ឬឧបករណ៍ពង្រីកសេវានៅតាមបុរីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយតម្រូវឱ្យម្ចាស់អភិវឌ្ឍន៍បុរីចាត់វិធានការតាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញឧបករណ៍ទាំងនោះ ឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈលិខិតរបស់និយតករទូរគមនាគមន៍កម្ពុជា ដែលបានផ្ញើជូនប្រធានក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅតាមបុរីក្នុងរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា និងចុះហត្ថលេខាដោយលោក ជា ច័ន្ទដារ៉ា អនុប្រធានក្រុមការងារលើកកម្ពស់គុណភាពសេវាតាមបុរីក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិករបង្គោលអង់តែន និងទូរសព្ទចល័ត បានសាងសង់បង្គោលអង់តែននិងដាក់ឱ្យដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក ជា ច័ន្ទដារ៉ា បានលើកឡើងតាមរយៈលិខិតនេះថា ដើម្បីចៀសវាងការឆ្លងរំខាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ន.ទ.ក. សុំស្នើដល់ប្រធានក្រុមការងារ ជូនដំណឹងទៅម្ចាស់អភិវឌ្ឍន៍បុរី ឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីឱ្យរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានិង/ ឬ ឧបករណ៍ពង្រីកសេវា (Booster/Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានសង្កត់ធ្ងន់ថា ៖ «ក្នុងករណីការអនុវត្តន៍ដោយស្ម័គ្រចិត្តនេះ ពុំមានប្រសិទ្ធភាព ម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការណ៍តាមគ្រប់ មធ្យោបាយក្នុងការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣»។…
-
ជនសង្ស័យ ១៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី២៨ខែវិច្ឆិកា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៦នាក់ស្រី ០នាក់ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០២,៥១ក្រាម និង១កញ្ចប់តូច។ លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា