Category: ព័ត៌មានសង្គម

  • រដ្ឋមន្រ្តីកិច្ចការនារី៖ កម្ពុជា បានប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យធ្លាក់ដល់កម្រិតទាប បំផុតនៅឆ្នាំ២០៣០

    រដ្ឋមន្រ្តីកិច្ចការនារី៖ កម្ពុជា បានប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យធ្លាក់ដល់កម្រិតទាប បំផុតនៅឆ្នាំ២០៣០

    ភ្នំពេញ៖លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងថា ប្រទេសកម្ពុជា​បាន​ប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទា​ក់ទ​ងនឹងយេនឌ័រ ឱ្យធ្លាក់ដល់កម្រិតទាប បំផុតនៅឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងប្រទេសជាង ១៨០ ប្រទេសបានធ្វើការប្តេជ្ញាចិត្ត នៅឯសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍នៅ​ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កា​ល​ពីចុងឆ្នាំ២០១៩។ លោកជំទាវបានថ្លែងបែបនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «​រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី» នៅវិទ្យាល័យកំបូល ក្នុងខ​ណ្ឌកំបូល រាជធានីភ្នំពេញ។ លោកជំទាវបានបញ្ជាក់ថា ៖ «​ការប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យធ្លាក់ដល់ក​ម្រិ​តទាប​បំផុតនៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងប្រទេសជាង១៨០ គឺប្តេជ្ញាសម្រេចឱ្យបានសូន្យចំ​នួ​នបីនៅឆ្នាំ២០៣០គឺ ទី១.ការលុបបំបាត់អត្រាមរណភាពមាតាដែលអាចការពារ, ទី២.ការលុបបំបាត់នូវតម្រូវការមធ្យោ​បាយពន្យារកំណើតដែលមិនបានសម្រេច និងទី៣.ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»។ លោកជំទាវបានបន្ថែមថា ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យ មាន​យន្តការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រគ្រប់កម្រិត និងបានដាក់ចេញនូវក្របខណ្ឌច្បាប់ គោលនយោ​បា​យ ផែនការសកម្មភាព លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីជាច្រើន ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសមត្ថភាពអ្នកផ្តល់សេ​វាក្នុងការឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ។ សូមជម្រាបថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលពិភពលោក…

  • ស្រោមអនាម័យ​ប្រមាណ១០ម៉ឺនស្រោម ចែកជូនដោយឥតគិតថ្លៃ ​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    ស្រោមអនាម័យ​ប្រមាណ១០ម៉ឺនស្រោម ចែកជូនដោយឥតគិតថ្លៃ ​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ៖ក្រសួងសុខាភិបាលបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ប្រភពក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ​កម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំនេះ មានការ​ចូលរួមពី លោក ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រួមនិងអង្គការដៃគូ។​ ក្រសួងបានបន្តថាបញ្ជាក់ថា ៖ «ដោយទទួលការណែនាំ និងចង្អុលបង្ហាញ​ពី ឯកឧត្តម ​ឈាង រ៉ា ​​នៅទីធ្លាក្រុងរណបជ្រោយចង្វារ (OCIC) ក្រសួង​បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដ​ល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក»។ ក្រសួង​បាន​លើកឡើងដែរថា យុទ្ធនាការផ្សេព្វផ្សាយអប់រំក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបចំជាស្តង់ និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកជូ​នអាវយឺត ចែកទឹករំអិល និងស្រោមអនាម័យដោយឥតគិតថ្លៃ។ ​ សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយអប់រំនេះ បានរៀបចំធ្វើនៅពីរទីតាំងផ្សេងគ្នា ក្នុងនោះទីតាំង​ទី១ នៅទីធ្លាក្រុងរណបជ្រោយចង្វារ OCIC ចាប់ពីថ្ងៃទី២៥…

  • យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត

    យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្រុមការងារយុវជន សមាគមកសិករដើម្បីអភិវឌ្ឍន៍ជិវភាព អង្គការ COMPED សមាគមស្រឡាញ់បរិស្ថាន និងសង្គម ព្រមទាំងវិស័យឯកជន បានចុះអប់រំ ណែនាំប្រជាពលរដ្ឋពីការទុកដាក់សំរាម សំណល់រឹង ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៣ នៅតាមទីតាំងកន្លែងប្រារព្ធពិធី នៅរាជធានីភ្នំពេញ។ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក ចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន។ សូមបញ្ជាក់ថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាពចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវ អព្យាក្រឹតភាពកាបូន។ យុទ្ធសាស្រ្តចក្រា បានរៀបចំឡើងដោយមានការណែនាំនិងចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថាន កាន់តែមានប្រសិទ្ធភាព ដើម្បីជួយឲ្យប្រជាជនមានជីវភាពប្រសើរ…

  • អត្ថន័យ ១០ នៅលើ ប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    អត្ថន័យ ១០ នៅលើ ប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

    (ភ្នំពេញ)៖ អត្ថន័យ ១០នៅលើប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលមានខ្លឹមសារដូចតទៅ៖ គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យប្រទីបរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន សរុបចំនួន៣០ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៨ករណី ថ្ងៃទី២៥ខែវិច្ឆិកា

    ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៨ករណី ថ្ងៃទី២៥ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៦២នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១៥ករណី ឃាត់ ៣៦នាក់ស្រី ១នាក់ប្រើប្រាស់ ៩ករណី ឃាត់ ២៦នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៧,៥៤ក្រាម និង៩កញ្ចប់តូច។កេតាមីន(Ke) ស្មើ៣,០៤ក្រាម។អុិចស្តាសុី(mdma) ស្មើ ៥៧,១៧ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៣១៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ខែវិច្ឆិកា

    យានយន្តល្មើសចំនួន ៣១៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៩៣គ្រឿង រថយន្តធំ១១គ្រឿង រថយន្តតូច ៧៦គ្រឿង ម៉ូតូ ៤០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣១៨គ្រឿង មាន រថយន្តធំ ០៣គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ២៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លា ប់៦នាក់ និងរងរបួស ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លា ប់៦នាក់ និងរងរបួស ៥នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៤នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ និង មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់មកពីខេត្តតាកែវឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់មកពីខេត្តតាកែវឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តតាកែវ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឱ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឱ្យបានគ្រប់គ្រាន់ រក្សាអនាម័យ គោរពវិន័យជាអ្នកកីឡាករ ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម។ ការលើកឡើងនេះ ធ្វើឡើងកាលពី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយកីឡាករទូកងខេត្តតាកែវ នៅកំពង់ផែភ្នំពេញ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បាននាំយកអំណោយជូនដល់កីឡាករទូក ដើម្បីលើកទឹកចិត្ត រួមមាន៖ អង្ករ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផងដែរ។ សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦…

  • ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា

    ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី⁃នៅថ្ងៃទី២៦ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងអបអរសាទរនិងកោតសរសើរចំពោះសិស្សនិទ្ទេសA និងគាំទ្រឲ្យយុវសិស្សទាំងអស់ បន្ដប្រឹងប្រែងបន្ថែមទៀតដើម្បីជោគជ័យពិតប្រាកដ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងអបអរសាទរនិងកោតសរសើរចំពោះសិស្សនិទ្ទេសA និងគាំទ្រឲ្យយុវសិស្សទាំងអស់ បន្ដប្រឹងប្រែងបន្ថែមទៀតដើម្បីជោគជ័យពិតប្រាកដ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃសៅរិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះភាពជោគជ័យ របស់យុវសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២២-២០២៣ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានយុវសិស្សទទួលបាននិទ្ទេស A ចំនួន ៩នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីភាពជោគជ័យពិតប្រាកដ និងទទួលបានចំណេះដឹង ចំណេះធ្វើ ក្លាយជាធនធាន និងជាពលរដ្ឋល្អ ចូលរួមរាល់ការអភិវឌ្ឍប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានវិទ្យាល័យចំនួន៣ រួមមានវិទ្យាល័យ ហេងសំរិន ចក វិទ្យាល័យ ហ៊ុន សែន អូររាំងឪ និងវិទ្យាល័យពាមជាំង ដែលមានសិស្សមានឈ្មោះប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦…