Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ខែវិច្ឆិកា

    យានយន្តល្មើសចំនួន ៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៣១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤៥គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ១៥០គ្រឿង ម៉ូតូ ៩៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៨៤គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ២៦គ្រឿង និងម៉ូតូចំនួន ៥៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ និងរងរបួស ៤២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ និងរងរបួស ៤២នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៤នាក់និងរងរបួសធ្ងន់ស្រចំនួន ៤២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ ១៤នាក់, របួសធ្ងន់ ២២នាក់ និងរបួសស្រាល ២០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៨លើក រួមមាន ៖ កត្តាល្បឿន ៧លើក ស្លាប់ ១០នាក់មិនគោរពសិទ្ធិ ៣លើក ស្លាប់ ២នាក់មិនប្រកាន់ស្តាំ ២លើក ស្លាប់ ១នាក់ ប្រជែងគ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់ បត់គ្រោះថ្នាក់ ១លើក ស្រវឹង ១លើក កត្តាយាន ១លើក និងងងុយ ១លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១៨នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់និងរងរបួសធ្ងន់ស្រចំនួន ១៨នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៦លើក ស្លាប់ ២នាក់ មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើកបត់គ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ក្រសួងបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ និងអង្គការ សមាគមផ្សេងៗ ណែនាំពលរដ្ឋពីការទុកដាក់សំរាម ក្នុងពិធីបុណ្យអុំទូក

    ក្រសួងបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ និងអង្គការ សមាគមផ្សេងៗ ណែនាំពលរដ្ឋពីការទុកដាក់សំរាម ក្នុងពិធីបុណ្យអុំទូក

    ភ្នំពេញ៖ក្រសួងបរិស្ថាន បាន​​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ភ្ញៀវទេ​សចរ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យ​កម្ពុជា ដែលជាផ្ទះ​ទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន។ ​​​នាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ​ក្រសួងបរិស្ថាន បាន​សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្រុ​មការងារយុវជន សមាគមកសិករដើម្បីអភិវឌ្ឍន៍ជី​វភាព, អង្គការ COMPED, សមាគមស្រឡាញ់បរិស្ថាន និងសង្គម ព្រមទាំងវិស័យឯកជន បានចុះអប់រំ ណែនាំប្រជាពលរដ្ឋពីការទុកដាក់សំរាម សំណល់រឹង ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រយៈពេលបីថ្ងៃ នៅតាមទីតាំងកន្លែងប្រារព្ធពិធី នៅរាជធានីភ្នំពេញ។ ក្រសួងបរិស្ថាន​​សរសេរលើបណ្ដាញសង្គមរយៈហ្វេសប៊ុក​ថា ៖ «ក្រសួងបរិស្ថាន សូមលើកទឹកចិត្តដល់ប្រជាពល​រដ្ឋ ភ្ញៀវទេសចរ អ្នកមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក ចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យក​ម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត ដោយប្រកាន់ខ្ជាប់នូវអនាម័យសុខភាព និងបរិស្ថាន»​។ សូម​ជម្រាប​​ថា ជាមួយនឹងយុទ្ធសាស្រ្តចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយកា​រប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានកា​រចូលរួមពីសិស្សានុសិស្ស ចំនួនជាងបីលាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ…

  • ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ​​ឈានដល់ថ្ងៃទី២

    ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ​​ឈានដល់ថ្ងៃទី២

    ភ្នំពេញ៖​ ក្រោយពីខកខានរយៈពេល​បីឆ្នាំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បាន​ប្រារព្ធធ្វើឡើងវិញ​ដោយ​បាន​ឈាន​ដល់ថ្ងៃទី​២ហើយនៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ២០២៣ ដែល​​មានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករចូលរួម​ទស្សនាកម្សាន្ត​​យ៉ាងសប្បាយរីករាយ ដោយមាន​ទាំង​ទេសចរជាតិ និងអន្តរជាតិ​។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរលើបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការរបស់​សម្ដេចនៅថ្ងៃទី​២៧ ខែវិច្ឆិកាថា ៖ «អបអរសាទរថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក»​។ ​សម្ដេចបាន​លើកឡើងថា ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក​ អស់រយៈពេលបីឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងវិញ រយៈ​​ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។​ សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប។​​​ នា​ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​ ​មានវត្តមាន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកប​ដោយ​ភាពសប្បាយរីករាយ។​ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រចំនួន ៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ ដែល បង្ក អោយ មាន គ្រោះថ្នាក់ រួម មានៈ ល្មើស ល្បឿន ០៣ លើក ស្លាប់ ០២ នាក់ មិន គោរព សិទ្ធិ ០១ លើក ស្លាប់ ០១ នាក់ ប្រជែង គ្រោះថ្នាក់ ២ លើក ស្លាប់ ១ នាក់ កត្តា យានយន្ត ១ លើក និង ស្រវឹង ០១ លើក ស្លាប់ ០១ នាក់ ៕…

  • យានយន្តល្មើសចំនួន ១៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែវិច្ឆិកា

    យានយន្តល្មើសចំនួន ១៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែវិច្ឆិកា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧៥គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ១៣៩គ្រឿង ម៉ូតូ ១៣៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ១៧៤គ្រឿង មាន រថយន្តធំ ០៣គ្រឿង រថយន្តតូច ៥៥គ្រឿង និងម៉ូតូចំនួន ១១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីបង្សុកូលជូនដល់អ្នកជំនាញការកសិកម្ម នៃអតីតសហភាពសូវៀត ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុនៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីបង្សុកូលជូនដល់អ្នកជំនាញការកសិកម្ម នៃអតីតសហភាពសូវៀត ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុនៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣

    ខេត្តកំពង់ចាម៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព នៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសមានទុក្ខ និងក្តីសោកស្តាយជាពន់ពេក និងសូមចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយស្ថានទូត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ជាពិសេសជាមួយក្រុមគ្រួសាររបស់អ្នកជំនាញការផ្នែកកសិកម្មទាំង៩រូប ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍វាយប្រហារប្រដាប់អាវុធដោយក្រុមទាហានខ្មែរក្រហម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ ក្នុងអំឡុងពេលចុះបំពេញបេសកកម្មត្រួតពិនិត្យស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរួមចំណែក និងគំរូវីរភាពរបស់អ្នកជំនាញការកសិកម្មទាំង ៩រូប នៅតែដិតជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូបជាប់ជានិច្ច។ និងថា ការជួបជុំថ្ងៃនេះ…

  • សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ រយៈពេល៣ឆ្នាំ

    សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ រយៈពេល៣ឆ្នាំ

    ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុក និងតេលេក្រាមផ្លូវការ នាព្រលប់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល៣ឆ្នាំមក។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១។ ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះអស់រយៈពេល៣ឆ្នាំមក។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ ។ សម្ដេចតេជោបានបន្តថា ក្រៅពីការទស្សនាការប្រណាំងទូក ង នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។ ទន្ទឹមនឹងការកម្សាន្តប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះក្រោមម្លប់សុខសន្តិភាពផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន ៕ ដោយ ៖…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតឧបត្ថម្ភថវិកា ២០លានរៀល ដល់ទូក ខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតឧបត្ថម្ភថវិកា ២០លានរៀល ដល់ទូក ខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបាន ឧបត្ថម្ភ ថវិកា ដល់កីឡាករអ្នកប្រណាំងទូកចំនួន ២លានរៀលក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំមានចំនួន ១០បានមកចូលរួមប្រកួតក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ថាសម្រាប់ទូក ខេត្ត ត្បូងឃ្មុំ ដែលបានមកចូលរួម ប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងរាជធានីភ្នំពេញនេះរួមមានដូចជា៖ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ,រកាខ្នុរសែនជ័យសេរីឧត្តម,មហាគ្រុឌ,នាគវ័ន្ត,ខេមរាមានជ័យ,អគ្គីនេត្រសែនជ័យ,ខ្លែងសែនជ័យ,អាវ័យរាព៌ណត្បូងឃ្មុំ .ជប់ចាន់សែនជ័យជាដើម។ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣នេះបានប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងពិធីបុណ្យអុំទូកនេះមានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន១៥៨ទូក, ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២ ០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។…