-
កិច្ចពិភាក្សាស្តីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឆ្នាំ២០២៣នេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។ ដើម្បីចូលរួមទិវានេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃកិច្ចពិភាក្សានេះគឺ ៖១. ចូលរួមអបអរសមិទ្ធផល ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ឈានឆ្ពោះទៅការបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ ២០២៥។២. ទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ…
-
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ស្នើឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ណែនាំដល់អ្នកបើកបររបស់ខ្លួនគោរពច្បាប់ចរាចរណ៍

ភ្នំពេញ៖អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត បានជំរុញឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ឱ្យណែនាំដល់អ្នកបើកបរខ្លួន ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមានសុជីវធម៌ក្នុងការបើកបរ ដើម្បីចូលរួមកាត់បន្ថយអត្រាការស្លាប់និងគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។ នាយឧត្តមសេន៊ិយ៍ ស ថេត បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ការជួបជុំជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារនាពេលនេះ ក្នុងគោលបំណងឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបន្តអប់រំដល់អ្នកបើកបរទាំងអស់ បើកបរក្នុងល្បឿនកំណត់ កុំបើកបររំលោភភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងកុំបើកបរគ្មានសុជីវធម៌ដោយបើកបរជែងគេជែងឯង។ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់នាពេលនោះផងដែរថា បន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារនេះរួចហើយ លោកនឹងបន្តជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេសរថយន្តដឹកកុងតឺន័រ អ្នកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ រ៉ឺម៉កកង់៣ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។ អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនោះ បានឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំនិញ និងម្ហូបអាហារ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងឯកភាពឱ្យរៀបចំឯកសារគោលមួយដើម្បីងាយស្រួលបណ្តុះបណ្តាលជាស្តង់ដារមួយដល់អ្នកបើកបរដឹកទំនិញ និងម្ហូបអាហារុំ សូមជម្រាបថា ក្នុងរយៈពេល៩ខែ…
-
ចិន បានផ្តល់ជំនួយឧបករណ៍រណជួយទ្រទ្រង់រាងកាយដល់ជនពិការនៅកម្ពុជា

ភ្នំពេញ៖សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយឧបករណ៍រណបជួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពនៅកម្ពុជា ។ កម្មវិធីប្រគល់ និងទទួលរណបជំនួយទ្រទ្រង់រាងកាយដែលជាអំណោយរបស់មជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមវត្តមានឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ហ៊ូ គ័រឆាង(HU Guoqiang) នាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៅសាធារណរដ្ឋម៉ាណិតចិន រួមជាមួយទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាលោក លីន រ៉ូហួរ(Lin Ruihua) ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនមានពិការភាព និងបានផលិតឧបករណ៍ជំនួយសម្រាប់ជនមានពិការភាព។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ក៏មិនអាចបំពេញតម្រូវការរបស់ជនមានពិការភាព ដោយសារតែរោងចក្រផលិតនៅមានកម្រិតនៅឡើយ ខណៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជាបានបម្រើឱ្យជនមានពិការភាពប្រមាណ២ម៉ឺននាក់ក្នុងមួយឆ្នាំ»។ ឯកឧត្តមបានឱ្យដឹងថា នៅកម្ពុជាមានជនមានពិការភាពជាង៧០ម៉ឺននាក់ នៃចំនួនប្រជាជនសរុប១៣លាននាក់ ខណៈជនមានពិការភាពបច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហាជំងឺទឹកនោមផ្អែម និងគ្រោះថ្នាក់ចរាចរណ៍។ លោកសង្ឃឹមថា រដ្ឋាភិបាលចិននឹងពិចារណាក្នុងការផ្តល់ជំនួយបច្ចេកទេសខាងផ្នែកសម្ភារទាំងអស់នេះដើម្បីបំពេញតម្រូវការជនមានពិការភាពនៅកម្ពុជា។រាជរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការនៅជាយក្រុង ដោយបច្ចុប្បន្នសាងសង់បាន៣០ភាគរយ។ក្នុងមជ្ឈមណ្ឌលនោះនឹងរៀបចំឱ្យមានរោងចក្រផលិតរទេះរុញសម្រាប់ជនមានពិការភាព រោងចក្រផលិតដៃជើងសិប្បនិម្មិត និងរោងចក្រផលិតឈើច្រត់ និងមានមន្ទីរពេទ្យ និងភោជនីយដ្ឋានផងដែរ។ បើតាមលោក ឯម ច័ន្ទមករា នៅពេលដែលមជ្ឈមណ្ឌលនោះកសាងរួច…
-
កងកម្លាំងគ្រប់ប្រភេទ បានត្រៀមរួចជាស្រេច ក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ កងកម្លាំងគ្រប់ប្រភេទ បានត្រៀមរួចជាស្រេច ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅ ៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ ២៨ វិច្ឆិកា ។ ក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង ១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន ១៤គោលដៅ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក…
-
អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១ម៉ឺន២ពាន់នាក់ បានគេចពីការផ្តល់សេវាព្យាបាល

(ភ្នំពេញ)៖ ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ បានលើកឡើងថា នៅកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១ម៉ឺ២ពាន់នាក់ បានធ្វើតេស្តឈាមរកឃើញមានផ្ទុកមេរោគអេដស៍ ប៉ុន្តែពេលនេះអ្នកទាំងនោះ បានបាត់ខ្លួន ដោយមិនបានធ្វើតេស្តរកមេរោគអេសដ៍ទៀត ដែលចំណុចនេះជាការព្រួយបារម្ភអាចឲ្យជំងឺអេដស៍ ផ្ទុះឡើងវិញបើសិនគេមិនទៅផ្តល់ការព្យាបាល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថាអ្នកដែលមិនរកសេវាព្យាបាល (ទោះបីមិនជាក្តី) ដោយសារតែគាត់មានការខ្មាសអៀនក្នុងនោះមានអ្នកមាន អ្នកល្បីផងដែរ ។ អ្នកទាំងនោះ អាចទៅរកសេវាព្យាបាលឯកជនដើម្បីលាក់បាំងកុំឲ្យគេដឹងផងដែរ ។ យ៉ាងណាក្តី ឯកឧត្តមបានអំពាវនាវ និងជំរុញដល់អ្នកដែលបានបាត់ខ្លួនមិនទៅធ្វើតេស្តរកមេរោគអេដស៍ ដើម្បីយកសេវាព្យាបាលព្រោះថា អ្នកដែលធ្វើការព្យាបាលទៀងទាត់ដោយប្រើថ្នាំពន្យា នឹងអាចធ្វើឲ្យមេរោគអេដស៍បាត់បានទោះបីជាគ្មានថ្នាំព្យាបាលជំងឺអេដស៍ក៏ដោយ ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា៖«ជំងឺអេដស៍មិនអាចចប់បាននោះទេ បើវាកើតហើយគឺវាមានរហូត គ្រាន់តែមានចំនួនឆ្លងថ្មីទាប់បំផុត។ បើតាមគោលដៅរបស់អង្ក ការសហប្រជាជាតិគេថា ចប់អេដស៍មានន័យថាក្នុងមួយឆ្នាំឆ្លងថ្មីតែ ២៥០នាក់ទេ ។ ចំណែកកម្ពុជាវិញ ដែលហើយថាអស់ជំងឺអេដស៍ គឺមួយថ្ងៃឆ្លង១នាក់ ឬមួយឆ្នាំ ៣៦៥នាក់ ឬទាប់ជាងនេះ តែបើនៅខ្ពស់ជាងនេះគឺមិនទាន់ចប់ទេ» ។ ឯកឧត្តម…
-
ខេត្តសៀមរាប ទទួលអ្នកដំណើរ ចំនួន ២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនីយ៍ នៃប្រទេសអូស្ត្រាលី

(សៀមរាប)៖ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះ ហើរត្រង់ពីទីក្រុងស៊ីដនីយ៍ (Sydney) នៃប្រទេសអូស្ត្រាលី (Australia) ដោយប្រើប្រាស់អាកាសយានធុនធំ (Wide-Body Aircraft) ប្រភេទប៊ូអ៊ុង (Boeing) ព៧៧៧-២០០ ។ ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនេះ គឺប្រព្រឹត្តទៅដោយភាពរួស រាយរាក់ទាក់ និងកក់ក្តៅក្រៃលែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ព្រមទាំង ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្រោយពីអាកាសយានដ្ឋានដ៏ថ្មីស្រឡាងនេះត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការរៀបចំពិធីស្វាគមន៍នេះ គឺដើម្បីបញ្ជាក់ជូនសាធារណជនភ្ញៀវទេសចរជាតិ និងអន្តរជាតិ…
-
លោក បៃដិន ៖ ការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា ទើបតែចាប់ផ្តើមប៉ុណ្ណោះ

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកនិយាយថា ការដោះលែងចំណាប់ខ្មាំងក្រុមដំបូង ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដែលក្រុមហាម៉ាសចាប់បាន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ និងថា ឱកាសពិតជាមាន ក្នុងការបន្តបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សា។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកកាសែតនៅទីក្រុងណាន់ថាក់ខេត រដ្ឋម៉ាសាជូសេត យ៉ាងដូច្នេះថា វាដល់ពេលហើយ ដែលត្រូវបន្តការងារលើការបង្កើតដំណោះស្រាយរដ្ឋពីរសាជាថ្មី ដើម្បីនាំសន្តិភាពក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក បៃដិន បាននិយាយថា ខ្ញុំគិតថា ឱកាសគឺមានពិតប្រាកដ សម្រាប់ការបន្តបទឈប់បាញ់។ នៅពេលត្រូវបានសាកសួរ អំពីចំណាប់ខ្មាំងស្ត្រី និងកុមារជនជាតិអាមេរិក ដែលអាចនឹងត្រូវបានដោះលែង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ លោក បៃដិន បានបញ្ជាក់ថា លោកមិនដឹងថា ពេលណាពួកគេនឹងត្រូវបានដោះលែងនោះទេ ប៉ុន្តែយើងរំពឹងថា វានឹងកើតឡើងឆាប់ៗនេះ។ ចំណាប់ខ្មាំងសរុបចំនួន ២៤នាក់ ក្នុងនោះជនជាតិអ៊ីស្រាអែល ១៣នាក់ ថៃ ១០នាក់ និងហ្វីលីពីនម្នាក់ ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាស កាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលអ៊ីស្រាអែលបានដោះលែងស្ត្រី និងអនីតិជនចំនួន ៣៩នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់ខ្លួន នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកាតា។ គួរបញ្ជាក់ថា មន្ត្រីក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា…
-
លោកអភិលស្រុកកំពង់ត្រាច អញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ឆ្នូ ដែលរៀបចំនៅសាលាស្រុកកំពង់ត្រាច

(កំពត)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អូន ខន អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រាច ចូលរួមជាមួយក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោក ឆែម តារា ប្រធានការិយាល័យបុគ្គលិក និងលោកស្រី សរ ចាន់តារា ប្រធានការិយាល័យឯកសារ ក្នុងពិធីផ្សព្វផ្សាយទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ឆ្នូ ដែលរៀបចំនៅសាលាស្រុកកំពង់ត្រាច ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ-អង្គភាពទាំង ១៣របស់រដ្ឋបាលស្រុក ។ លោកអភិបាលស្រុក បានមានប្រសាសន៍ថថា លោកពិតជាសប្បាយចិត្ត និងអគុណណាស់ ដែលអង្គភាពប្រឆាំងអំពើរពុករលួយ បានអញ្ជើញមក ផ្សព្វផ្សាយទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ឆ្នូ ដែលបានរៀបចំនៅសាលាស្រុកកំពង់ ត្រាចយើងនេះ ។ លោកអភិបាលស្រុកបន្តទៀតថា លោកនិងបន្តផ្សព្វផ្សាយបន្តទៅអាជ្ញាធរមូលដ្ឋាន អោយគាត់បានយល់កាន់តែច្បាស់អំពីបញ្ហាផ្លូវច្បាប់ ៕ ដោយ ៖ សិលា…
-
ឯកឧត្តម ហេង រតនា ៖ ការកសាង ធនធានមនុស្សមានសារៈសំខាន់ខ្លាំងណាស់ ពិសេសអង្គភាពកំចាត់មីន ដែលទាមទារការហ្វឹកហាត់ជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត

(កំពង់ឆ្នាំង)÷ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានប្រសាសន៍ថា ការកសាងធនធានមនុស្សមានសារៈសំខាន់ខ្លាំងណាស់ ពិសេសអង្គភាពកំចាត់មីន ដែលត្រូវតែទាមទារការហ្វឹកហាត់ជំនាញ និងបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ន បន្ថែមទៀត ។ ឯកឧត្តម ហេង រតនា មានប្រសាសន៍បែបនេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសនិងវិជ្ជាជីវៈឯកទេសប្រតិបត្តិការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះជំនាន់ទី ១និងទី ២ និងមូលដ្ឋានគ្រឹះ អ្នកកាន់សុនខ ជំនាន់ទី២១ និងលើកទី ២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ហេង រតនា បានបន្តថា កន្លងមកអង្គភាពស៊ីម៉ាក់ធ្លាប់បានសហការជាមួយ បណ្ដាប្រទេសជាច្រើនក្នុងតំបន់ ដូចជាប្រទេសឡាវ ថៃ វៀតណាម ដែលជាប្រទេសជិតខាង និងបានពង្រីកកិច្ចសហប្រតិបត្តិការ ទៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដូចជាតំបន់ដែលមានបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម នៅ មជ្ឈិមបូព៌ា នៅអាហ្កានីស្ថាន និងនៅអាហ្វ្រិក ។ ចំណែកនៅដើមឆ្នាំក្រោយនេះក៏មានបណ្ដាប្រទេសអាហ្វ្រិកចំនួន ៤ទៀតនឹងអញ្ជើញមកប្រទេសកម្ពុជារបស់យើង ដើម្បីរៀនសូត្របន្ថែម ពីបញ្ហាមីនជាមួយគ្នា យើងក៍មានកិច្ចសហប្រតិបាលជាមួយអង្គការ អាប៉ូប៉ូដែលបានធ្វើការជាពហុភាគី ដូចដែលយើងបានដឹងហើយ…
-
ក្រសួងសុខាភិបាលរកឃើញវីរុសផ្តាសាយបក្សីលើស្រ្តីម្នាក់ស្ថិតនៅក្នុងសង្គ្រោះបន្ទាន់

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសរកឃើញជំងឺផ្តាសាយបក្សី (H5N1) មួយករណីទៀត កើតលើស្រ្តីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទH5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលនៅថ្ងៃទី ២៤ខែវិច្ឆិកានេះ បានឱ្យដឹងថា ស្រី្តខាងលើមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមការសាកសួរ បង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិកើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា បន្ទាប់មកមាន រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកាក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស។ក្រុមការងារ ក៏បន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាប៊ីហ្គូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ…