Category: ព័ត៌មានសង្គម

  • ខេត្តរតនគិរី៖ ពិធីបុណ្យអុំទូកថ្ងៃទី១ នៅបឹងកន្សែង

    ខេត្តរតនគិរី៖ ពិធីបុណ្យអុំទូកថ្ងៃទី១ នៅបឹងកន្សែង

    រតនគិរី៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរី រៀបចំ ពិធីបុណ្យអុំទូ កនៅបឹងកន្សែង នៅក្រុងបាលុង។ពិធីនេះនឹង ប្រព្រឹត្តិ ធ្វើរយៈពេលបីថ្ងៃ ។ ថ្ងៃទី ២៣ ខែវិច្ឆិកា ដែលជាថ្ងៃទី១ មាន ប្រជា ពលរដ្ឋ យ៉ាងច្រើនកុះករមកទស្សនាក៏ដូចជាទស្សនាស្តង់ពិព័រណ៍ ដែលមានរៀបចំយ៉ាងល្អស្អាតប្របតាមមាត់បឹងកន្សែង។ ក្រៅពី ប្រជាពលរដ្ឋក្នុងខេត្តគេសង្កេតឃើញភ្ញៀវទេសចរជាតិភ្ញៀវ ទេសចរ អន្ដរជាតិ ជាច្រើនផងដែរ។ សូមបញ្ជាក់ថា ក្រៅពីការប្រណាំទូកដែលមានទូកចូលរួមប្រណាំង ចំនួន៣៦ទូក ក៏មានការរៀបចំស្តង់ពិព័រណ៍ តូបលក់ចំណីអាហារ ភេសជ្ជ: វត្ថុអនុស្សាវរីយ៍និងមានតន្ត្រីប្រគំ កម្សាន្ត។ ពេលយប់មានភ្លើង ចម្រុះពណ៌ជាមួយនឹងការរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ អន្ដរជាតិ ដែលចូលរួមទស្សនា និងដើរកម្សាន្ត ដោយក្តីរីករាយ៕

  • វិវាទចំនួន ១២ករណី នៅខេត្តកំពតត្រូវបានលើកយកមកដោះស្រាយ ក្រៅប្រព័ន្ធតុលាការ

    វិវាទចំនួន ១២ករណី នៅខេត្តកំពតត្រូវបានលើកយកមកដោះស្រាយ ក្រៅប្រព័ន្ធតុលាការ

    កំពត ៖សំណុំរឿងវិវាទ១២ករណីត្រវបាន លើកដោះស្រាយក្រៅប្រព័ន្ធ តុលាការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមហា ជន សាលា ខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធិនិន អភិបាលខេត្ត និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធិនិន អភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានរៀបចំ និងបង្កើតឱ្យមានអាជ្ញាធរជាតិ ដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែរ ក្នុងគោលបំណងដើម្បីជា យន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើក កម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ ។ឯកឧត្តមបន្តថា តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធ តុលា ការ ក្នុងគោល បំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាម សាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀក នឹង ប្រជាពលរដ្ឋនៅមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា…

  • លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅ ឱ្យកង កម្លាំ ង ទាំងអស់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជ ពិធី បុណ្យ អំទូក

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅ ឱ្យកង កម្លាំ ង ទាំងអស់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជ ពិធី បុណ្យ អំទូក

    (ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បាន រៀប ចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមវត្តមាន លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ច និងពង្រឹងការងារការ ពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ ជាពិសេសក្នុងឱកាសពិធីបុណ្យអ៊ុទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខនេះ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង ១៥:០០រសៀល ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការ រងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងអ្នកពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានដាក់ផែនកាឱ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវពង្រឹង ការ ងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គ្រប់គោលដៅទាំងអស់ ទាំងថ្ងៃទាំងយប់ ចាប់ពីថ្ងៃនេះរហូតដល់ចប់ព្រះរាជពិធីបុណ្យអ៊ំទូក ដោយបែងចែកកម្លាំងប្រចាំការនិងចុះល្បាតតាមមូលដ្ឋាន ជាពិសេស ត្រូវចុះត្រួតពិនិត្យតាមទីតាំងទិញ-លក់អេតចាយ ទាំងអស់…

  • «ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

    «ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

    ពូជស្វាយចន្ទី អឹម-២៣ គឺជាពូជដែលកម្ពុជាស្រាវជ្រាវរកឃើញ និងជាពូជដែលទទួលបានការពេញនិយមដាំដុះពីប្រជាពលរដ្ឋ ដើម្បីបម្រើទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស ដោយសារតែវាមានគ្រាប់ធំ ប្លែកពីពូជស្វាយចន្ទីផ្សេងទៀត ហើយធន់នឹងអាកាសធាតុ។ តើប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣ នេះ មានដំណើរដើមទងយ៉ាងណា? សូមប្រិយមិត្តទស្សនាវីដេអូបទសម្ភាសជាមួយ ឯកឧត្តម វ៉ា រុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអ្នកស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣ ដូចតទៅ៖

  • ៩ខែ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចផ្តល់សេវាជូនជនមានពិការភាពជាង ៦ម៉ឺននាក់

    ៩ខែ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចផ្តល់សេវាជូនជនមានពិការភាពជាង ៦ម៉ឺននាក់

    ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា ការងារស្តារលទ្ធភាពពលកម្មកាយសម្បទា ក្រសួងមានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាចំនួន ១១កន្លែង និងរោងជាងជួសជុលចំនួន ៣កន្លែង ដើម្បីផ្តល់សេវាជូនជនមានពិការភាពនៅទូទាំងប្រទេស។ នាឱកាសចូលរួមខួបទី ៣០ឆ្នាំ របស់ដេប៉ាតឺម៉ង់វិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រសួងបានផ្តល់សេវាជូនជនមានពិការភាពសរុបចំនួន ៦៤,៣៦២នាក់ ក្នុងនោះផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ជូនជនមានពិការភាពចំនួន ២០,២៩៣នាក់។ ផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជូនជនមានពិការភាពចំនួន ៧,៤៩១នាក់។ ផ្តល់សេវាស្តារលទ្ធភាពពលកម្មវេជ្ជសាស្រ្ត ជូនជនមានពិការភាពចំនួន ៣០,១១៩នាក់។ ជនមានពិការភាពក្រីក្រទទួលបានរបបគោលនយោបាយថែទាំសុខភាព ៣ម៉ឺនរៀលក្នុងមួយឆ្នាំមានចំនួន ៥,៩៧៤នាក់។ ជនមានពិការភាពក្រីក្រទទួលបានអំណោយសប្បុរសធម៌ចំនួន ៤៨៤នាក់ និងសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រចំនួន ៩ខ្នង។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា បញ្ចកោណទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតសំខាន់ៗទៅលើ ទី១.ពង្រឹងគុណភាពវិស័យអប់រំ កីឡា…

  • ជនសង្ស័យ ៤៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី២២ ខែវិច្ឆិកា

    ជនសង្ស័យ ៤៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី២២ ខែវិច្ឆិកា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១៦ករណី ឃាត់ ៣០នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦៣,៦៦ក្រាម និង ២៤កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ១,៤៥ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប៕ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៩១៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៩១៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន៩៩៧គ្រឿង រថយន្តធំ០២៣គ្រឿង រថយន្តតូច ១៤០គ្រឿង ម៉ូតូ ៨៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៩១៨គ្រឿង មាន រថយន្តធំ ០៩គ្រឿង រថយន្តតូច ១០៦គ្រឿង និងម៉ូតូចំនួន ៨០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាង ល្អ ប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាល ឲ្យមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រចំនួន២៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ និង ងងុយ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ថវិកាធានារ៉ាប់រងសង្គមជាង៧០លានរៀល ត្រូវបាន ប្រគល់ជូន គ្រួសារសពអតីតយុទ្ធជនចំនួន ១០គ្រួសារ

    ថវិកាធានារ៉ាប់រងសង្គមជាង៧០លានរៀល ត្រូវបាន ប្រគល់ជូន គ្រួសារសពអតីតយុទ្ធជនចំនួន ១០គ្រួសារ

    កំពង់ធំ៖ ថវិកាធានារ៉ាប់រងសង្គម ចំនួន ៧៤.០១៧. ៦៨០រៀល ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយក ទៅប្រគល់ ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន១០គ្រួសារ រស់នៅ តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ។ លោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិ អតីត យុទ្ធជនខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសព អតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួ សារនីមួយៗ ត្រូវទទួលបានទៅតាមឋានន្តរសក្តិ និង អតីតភាពការងារ របស់សពអតីតយុទ្ធជននីមួយៗ ដែលត្រូវបានទទួលថវិកាធានារ៉ាប់រងសង្គម នៅពេលនេះ ។ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ ថា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  និងក្រោមការចង្អុល ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែប…

  • កឋិនទានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមា វត្តភ្នំតូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    កឋិនទានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមា វត្តភ្នំតូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ កឋិនទានដែលផ្តូចផ្តើមឡើងដោយ ឯកឧត្តម សំ សារ៉ាត និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ លី សុធារី រួមនិងព្រឹទ្ធមហាឧបាសក ប៉ិច សំ ព្រឹទ្ធមហាឧបាសិកា ហែម មួន និងពុទ្ធបរិស័ទជាច្រើនទៀតបានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមា វត្តភ្នំតូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ Read- កឋិនទានដែលផ្តូចផ្តើមឡើងដោយ ឯកឧត្តម សំ សារ៉ាត និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ លី សុធារី រួមនិងព្រឹទ្ធមហាឧបាសក ប៉ិច សំ ព្រឹទ្ធមហាឧបាសិកា ហែម មួន និងពុទ្ធបរិស័ទជាច្រើនទៀតបានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមាវត្តភ្នំតូច ស្ថិតនៅឃុំរលំាងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែវច្ឆិកាឆ្នំា២០២៣ ដើម្បីនំាយកបច្ច័យចូលរួមកសាងសមិទ្ធិផលនានា នៅក្នុងទីអារាមអោយមានការរូកចំរើនថែមទៀត។ ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាស ដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃ ច្រើនជាងទានទាំង ពួង។តាមពុទ្ធប្បញ្ញត្តិ…