-
ជនសង្ស័យ ៧៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៦ករណី ថ្ងៃទី២១ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ២៩នាក់ស្រី ៣នាក់ បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ១៧នាក់ស្រី ២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៩នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ១១៥,១៦ក្រាម និង៧កញ្ចប់តូច។លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៣៦៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤១គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ៤៣គ្រឿង ម៉ូតូ ៣៩៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៦៤គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ២៩គ្រឿង និងម៉ូតូចំនួន ៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ក្រុមគ្រួសារអតីតយុទ្ធជនខេត្តបាត់ដំបងជាង១០០គ្រួសារ ទទួលបាន ស្បៀងបម្រុង ពីនាយឧត្តមសេនីយ៍ គន់ គីម

បាត់ដំបង៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គ លេខា ធិកា រ សមាគមអតីតយុទ្ធជនកម្ពុជាកាលពីព្រឹក បានអញ្ជើញចុះជួប សំណេះ សំណាល និងសួរសុខទុក្ខ ចែកអំណោយ និងគ្រាប់ពូជ ដំណាំ តាមរយៈ នៃ កម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ ជូន ដល់ គ្រួសារអតីតយុទ្ធជនកម្ពុជា ដែលកំពុងមានជីវភាពខ្វះខាត និង ងាយរងគ្រោះដោយសារតែទឹកជំនន់ជាង១០០គ្រួសារ ដែលកំពុងរ ស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។មានប្រសាសន៍ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំ នូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន និងពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះអតីតយុទ្ធជន ទូទាំង ខេត្តបាត់ដំបង ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងរំលឹកពីគុណសម្បត្តិ របស់អតីតយុទ្ធជនគ្រប់រូបដែលបានធ្វើពលិកម្មតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងពេលដែលប្រទេសជាតិជួបភ្លើង សង្គ្រាមផ្ទៃក្នុងកន្លងមក។នាយឧត្តមសេនីយ៍ បានថ្លែងថា…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ វត្តមានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយ ចីរភាព គឺលើកកម្ពស់ការអភិវឌ្ឍដោយ ចីរភាពសំដៅរក្សាបាននូវតុល្យ ភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន បញ្ជាក់ ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយ ចីរភាពសំដៅរក្សាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្តថា ក.ជ.អ.ច. មានក្រុម ការងារ បច្ចេកទេសចំនួនប្រាំពីរ គឺក្រុមការប្រែប្រួលអាកាសធាតុ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ជីវៈចម្រុះ ,ទីក្រុងនិរន្តរភាព ,ថាមពលនិរន្តរ ភាព ,ផលិតកម្ម និងការប្រើ ប្រាស់ដោយចីរភាព និងថាមពលនុយក្លេអ៊ែ។ ក្រុមការងារ នីមួយៗ មាន សមាសភាពមកពីអន្តរក្រសួងកម្រិតបច្ចេកទេស មាន តួនាទី ផ្តល់យោបល់ផ្នែកបច្ចេកទេសជូនដល់ ក.ជ.អ.ច. ក្នុងការកសាង គោលនយោបាយ និង ផែនការយុទ្ធសាស្ត្រជាតិ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាសិក្ខាសាលាវិបស្សនារបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នា ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋលេខាធិការបន្តថាទន្ទឹមនេះដែរ អគ្គនាយកដ្ឋានគោល នយោបាយនិងយុទ្ធសាស្ត្របានត្រៀមខ្លួនក្នុងការសម្របទៅនឹងការផ្លាស់ប្តូរបរិបទនៃការអភិវឌ្ឍទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិដើម្បី រួមចំណែកជំរុញសមាហរណកម្មវិធានការគោលនយោបាយជាតិជាយុទ្ធសាស្ត្រ ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ខែវិច្ឆិកា ៖បាត់បង់ជីវិតប្រាំបីនាក់ និងរងរបួស២១នាក់

ភ្នំពេញ៖កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ មាន ករណី ទូទាំង ប្រទេសមានករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើងចំនួន១៣លើក បណ្ដាលឱ្យមនុស្សប្រាំបីនាក់បាត់បង់ជីវិតនាក់និងរងរបួសធ្ងន់ស្រាលចំនួន២១នាក់។ របាយការណ៍អគ្គស្នងការនគរបាលជាតិបានឱ្យដឹងទៀតថា មូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿនប្រាំមួយលើក ស្លាប់បួន នាក់ , មិនគោរពសិទ្ធិបីលើក ស្លាប់មួយនាក់ ,មិនប្រកាន់ស្តាំ ពីរលើក ស្លាប់បីនាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយក្រុម កីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់ លេខ១ ជាប់គ្នា ៥ដង

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍នេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោម អអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់ អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងកីឡាករអុំទូកមកពី កងរាជអាវុធហត្ថ រាជធានី-ខេត្ត ទាំង២៥…
-
យានយន្តល្មើសចំនួន ២៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា មានគោលដៅចំនួនសរុប ៧៥គោលដៅ ។ក្នុងនេះមានយានយន្តចូលគោលដៅចំនួន៣៦៩គ្រឿង រថយន្តតូច ៤៧គ្រឿង ម៉ូតូ ៣២២គ្រឿង ។ពេលត្រួតពិនិត្យសមត្ថកិច្ចបាន ករកឃើញយានយន្តល្មើសសរុបចំនួន ២៩៦គ្រឿង ក្នុងនេះរថយន្តតូច ៣៩គ្រឿង និងម៉ូតូចំនួន ២៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
នៅក្នុងថ្ងៃនេះ សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ២, ៩៨២ នាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅស្រុកអង្គរជ័យ ខេត្តកំពត

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅវិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ក្រោមអធិបតីភាព លោក ជំទាវ ងិន លីណា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក ជំទាវ យូ សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តកំពត តំណាងមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត រដ្ឋបាលស្រុកអង្គរជ័យ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ យុវជន ស.ស.យ.ក ចលនាស្រ្តី យុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ សម្តេច ជា ស៊ីម អង្គរជ័យ អនុវិទ្យាល័យ សម្តេច ហ៊ុន សែនអង្គរជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ១, ២៨៩ នាក់។…
-
ជនសង្ស័យ ៥៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី១៩ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១០ករណី ឃាត់ ៣៩នាក់ស្រី ២នាក់ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ៥នាក់ស្រី ០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែវិច្ឆិកា រួមមាន មេតំហ្វេ តា មីន (Ice) ស្មើ៧៨,៣២ក្រាម និង៥កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ១៧,៩១ក្រាម។ លទ្ធផល ខាង លើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ…
-
យានយន្តល្មើសចំនួន ៤២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរា ចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវ គោក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៦១គោលដៅ មានយានយន្តចូលគោល ដៅចំនួន ៤៨៥គ្រឿង រថយន្តធំ០៨គ្រឿង រថយន្តតូច ៥៨គ្រឿង ម៉ូតូ ៤១៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤២៨ គ្រឿង មាន រថយន្តធំ ០២គ្រឿង រថយន្តតូច ៣៤គ្រឿង និងម៉ូតូចំនួន ៣៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕…