-
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន៖ បើប្រទេសគ្មានសុខសន្តិភាព ក៏យើងមិនមានឱកាសធ្វើដូចថ្ងៃនេះឡើយ.!

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានលើកឡើងថា បើប្រទេសជាតិគ្មានសុខសន្តិភាព យើងទាំងអស់គ្នា ក៏មិនមាន ឱកាសបង្កើតនូវកម្មវិធីជួបជុំដូចថ្ងៃនេះ នោះឡើយ ។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៨ បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គី ជាមួយបងប្អូនយោធិនសោធននិវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបន្តថា បើទោះបីជាបងប្អូន ត្រូវផ្ទេរ ចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាក្តី ក៏បងៗ និងប្អូនៗ នៅតែអាចចូលមកសំរាកលេង ជាមួយយុទ្ធមិត្តយើងបានជាធម្មតា។ លោកថាពួកយើងទាំងគ្នានៅតែចងចាំមិនអាចភ្លេចបាននូវស្នាដៃ និងវីរៈភាពដ៏អស្ចារ្យ ក្នុងការលះបង់ នូវសាច់ស្រស់ ឈាមស្រស់ និងពេលវេលា រស់នៅជុំជាមួយក្រុមគ្រួសារ ចូលរួមបម្រើជាតិមាតុភូមិ នាពេលកន្លងមកនេះ ។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានធ្វើការផ្ដាំផ្ញើទៅ កាន់ បងប្អូន យោធិនទាំងអស់ ក្រោយពេលត្រឡប់ទៅរស់នៅជាមួយ…
-
កម្លាំងចំណុះបញ្ជាការដ្ឋានសឹករងកំពង់ធំ ប្តេជ្ញាចូលរួមអនុវត្ត នូវផែន ការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យតាមផែនការ

កំពង់ធំ៖ ក្នុងឱកាសផ្សព្វផ្សាយផែនការកំណែទម្រង់កងយោធពល ខេមរភូមិន្ទ និងសំណេះសំណាលជាមួយយោធិនត្រៀម ចូលសោធន និវត្តន៍តាមការកំណត់ក្នុងឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកង ឯកភាព និងបណ្ដាលការិយាល័យស្ថាប័នចំណុះ បានប្តេជ្ញាចិត្តក្នុងការ ចូល រួមអនុវត្តនូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យ ទ ទួ ល បានលទ្ធផលល្អ និងជោគជ័យតាមផែនការ ដែលបាន គ្រោងទុក ។ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ គុណ ចំពោះ យោធិនដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៣ តាម ការ កំណត់របស់ក្រសួងការពារជាតិ ដែលកន្លងមកបងប្អូន យោធិន យើង បានខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយ បងប្អូនមួយចំនួនទៀត បានរួមចំណែកយ៉ាងសកម្មក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត តែបច្ចុប្បន្នបងប្អូនមានសុខភាពទ្រុឌទ្រោម ដែលត្រូវសម្រាក ការងារ ហើយនិងត្រូវបន្តទទួលប្រាក់បៀវត្សពីរាជ រដ្ឋាភិបាលតាមរយៈ ក្រសួង សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ជាមួយនោះបងប្អូន នឹងត្រូវបានទទួលការមើលថែទាំពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ ឧត្តមសេនីយ៍ទោ…
-
យានយន្តល្មើសចំនួន ៥៦៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញ

នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ១០៧គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ៨៣៣គ្រឿង រថយន្តធំ៥៤គ្រឿង រថយន្តតូច ១៤៤គ្រឿង ម៉ូតូ ៦៣៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៥៦៩គ្រឿង មានរថយន្តធំ ០៧គ្រឿង រថយន្តតូច ៤៩គ្រឿង និងម៉ូតូចំនួន ៥១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៨២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៣៤ករណី ថ្ងៃទី១៥ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៨២នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ២១ករណី ឃាត់ ៤៣នាក់ស្រី ២នាក់ប្រើប្រាស់ ១១ករណី ឃាត់ ៣៧នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០៦៤,៤១ក្រាម និង២៩កញ្ចប់តូច។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ២១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរ បាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់និងរងរបួសធ្ងន់ស្រចំនួន២១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០៤ លើក ស្លាប់ ០២នាក មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១ នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០៤នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ភ្លើងសញ្ញា ០១លើកស្លាប់ ០១លើក និង ងងុយ ០១លើក ស្លាប់ ០នាក់៕ដោយ៖ ប៊ុនធី និង ភារ៉ា
-
សមាគម និងអ្នកលក់ដូរតាមដងផ្លូវចង់ឱ្យរាជរដ្ឋាភិបាលពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមដូចអ្នកក្នុងប្រព័ន្ធ

ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)និងអ្នកលក់ដូរតាមដងផ្លូវបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមឱ្យដូចអ្នកនៅក្នុងប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរឡើងថែមទៀត ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់អង្គការអុកស្វាមនិងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានសហការរៀបចំប្រារព្ធទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវលើកទី១១ក្រោមប្រធានបទ «ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា» ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «អ្នកលក់ដូរតាមដងផ្លូវ គឺជាកម្លាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ដែលបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិដ៏សំខាន់និងបានស្រូបយកកម្លាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន»។ ប្រភពដដែលថា ៖ «អ្នកលក់ដូរតាមដងផ្លូវក៏ដូចជាកម្មករដទៃដែរ ហេតុដូចនេះពួកគេក៏អាចមានសិទ្ធិទទួលបានការគាំពារសង្គមដ៏ពេញលេញ»។ អាជីវករលក់ចំណីអាហារចល័តនៅខណ្ឌដូនពេញ អ្នកស្រី ចាប ចិន្តា បាននិយាយថា អ្នកស្រីរីករាយដែលទទួលបានបណ្ណប.ស.ស. ដែលអាចជួយអ្នកស្រីទទួលបានសេវាថែទាំសុខភាព តែអីដែលអ្នកស្រីចង់បាននោះ បណ្ណនេះអាចគ្របដណ្តប់របបគាំពារសង្គមពេញលេញដូចអ្នកប្រកបមុខរបរក្នុងប្រព័ន្ធដែរ ដូចជា គាំពារមាតុភាព គ្រោះថ្នាក់ការងារ និងសោធនកាន់តែប្រសើរ។ ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានIDEA បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកាថា សមាគម បាននិងបន្តធ្វើការចងក្រងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការគាំពារសង្គមជាមួយអ្នកលក់ដូរតាមដងផ្លូវ ដើម្បីទទួលបានប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរ។ លោកបន្តថា បច្ចុប្បន្ន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចងក្រងអ្នកលក់ដូរតាមដងផ្លូវបានចំនួន ២២ក្រុម ដែលរួមមានសមាជិកសរុប ២៩៩៤ នាក់ ហើយអ្នកលក់ដូរជាស្រ្តីមានចំនួន ២ ៣៧៨…
-
សិស្សកម្រិតបឋមសិក្សា ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការជ្រោមជ្រែងពីជប៉ុន

(ភ្នំពេញ)៖ សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។ លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។ លោកបានបន្ថែមថា ក្រៅពីបង្រៀនសិស្សតូចៗ លោកនឹងហ្វឹកហាត់បង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគេអាចយកចំណេះដឹងផ្នែកឌីជីថលនេះ ទៅបង្រៀនបន្តដល់កូនសិស្ស នៅពេលដែលលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ ។ កញ្ញា ហេង សៀមណៃ នាយិកាមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន នៃសាលាបឋមសិក្សាព្រះនរោត្តម បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងតាមបែបស្ដង់ដារ នៃប្រទេសជប៉ុន ហើយការឈានដល់ចាប់ផ្ដើមបង្រៀនសរសេរកូដ ដល់សិស្សានុសិស្សតូចៗទាំងអស់នេះ ព្រោះគេអាចចាប់បាននូវមេរៀនផ្នែកឌីជីថលនេះ ដែលបានចាប់ពីដំណើរការអស់រយៈពេល ៤ខែមកហើយ នៅសាលាបឋមសិក្សាព្រះនរោត្តមនេះ ដែលជាសាលាសាធារណៈរបស់រដ្ឋដំបូងគេ ត្រូវបានអនុវត្តន៍នូវកម្មវិធីនេះ…
-
ក្រសួងកសិកម្មទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុត

ភ្នំពេញ៖ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់ បាន ដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ និងសំណាកត្រី បបែលយក្ស បានទទួលវិញ្ញាបនបត្រពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)ដោយទទួលស្គាល់ជា ត្រីទឹក សាប ធំបំផុត ។ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរៀបចំពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ និងទទួលវិញ្ញា បនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័ន កំណត់ ត្រាពិភពលោក (Guinness World Records)ក្រោម អធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាតំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា…
-
ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យកម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាប ក្មេងទំនើងឱ្យមានប្រសិទ្ធភាព

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសំណេះ សំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់បទបញ្ជា ឱ្យ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងតាមបណ្តា អធិការដ្ឋាននគរ បាល ខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ បង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព នៅខណៈដែល គេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ។ នៅបន្ទាប់ពីក្មេងទំនើងមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបក្មេងទំនើង។ ឯកឧត្តមស្នងការ ក៏បានលើកឡើងទៀតថា៖ក្មេងទំនើងអាចបង្ក ឱ្យមាន ការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំនគរបាល ខណ្ឌព្រែកព្នៅទៀតថា៖ដោយឡែកពាក់ព័ន្ធនិងការងារបទល្មើស គ្រឿង ញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូន ប្រជាពលរដ្ឋពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះ ត្រង់និងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនិងបទល្មើស គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសមាន ហានីភ័យ ដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាល ជាតិឱ្យបានខ្ជាប់ខ្ជួននិងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការ…
-
រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ជើ ល្អី និងការលក់ដូរចល័ត គ្រប់ប្រភេទ មិនមានការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតទេ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពីការមិនប្រមូល ចំណូល ភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងសេចក្ដីណែនាំនេះថា កន្លងមក ដោយទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេច លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ ទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែង លក់ដូរ និងទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី…