Category: ព័ត៌មានសង្គម

  • ពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំប្រចាំឆ្នាំ ២០២៣ នឹងផ្តល់ឱកាសការងារជាងពឺរម៉ឺនកន្លែង

    ពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំប្រចាំឆ្នាំ ២០២៣ នឹងផ្តល់ឱកាសការងារជាងពឺរម៉ឺនកន្លែង

    ភ្នំពេញ៖ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ លើកទី១៣ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃពីថ្ងៃទី១០និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៨ យប់ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ ពិព័រណ៍ការងារនេះ មានការសហការរៀបចំរវាង(NEA) ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការភីផលអ៊ីននិត (People In Need Cambodia) ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។តាមរយៈព្រឹត្តិការណ៍នេះ អ្នករៀបចំរំពឹងថា នឹងផ្តល់ឱកាសការងារជាងពីរម៉ឺនកន្លែង ដែលមកពីបណ្តារោងចក្រ សហគ្រាសធំៗចំនួន ១៥០ មកពីវិស័យសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស…

  • រដ្ឋបាលខេត្តរតនគិរីបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំពិធីបុណ្យអុំទូកនៅបឹងកន្សែង

    រដ្ឋបាលខេត្តរតនគិរីបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំពិធីបុណ្យអុំទូកនៅបឹងកន្សែង

    (រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែរដ្ឋបាលខេត្តរតនគិរី ដែល មានឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំបុណ្យអុំទូកនៅ បឹងកន្សែង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងិនណែល អភិបាលខេត្តស្តីទី បានដឹកនាំកម្លាំងមន្ទីរ អង្គភាព សាលាក្រុងបាន លុង និង យុវជនស.ស.យ.ក ធ្វើការរៀបចំតុបតែងលំអរនៅជុំវិញបឹងកន្សែងនិងវេទិកាអុំទូក ឱ្យមានភាពស្រស់ស្អាតត្រៀមទទួល ប្រជាពលរដ្ឋមកកម្សាន្តនៅខេត្តរតនគិរី ឱ្យបានច្រើនកុះករ ៕ ដោយ គតិ យុត្ត

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរ សុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរ សុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ

    កំពត៖ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា បានចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រឹទ្ធាចារ្យ ចាប៉ីដង វែងលោកតា គង់ ណៃសួរសុខទុក្ខដល់គេហដ្ឋាន ព្រឹទ្ធាចារ្យចាប៉ីដង វែងលោកតា គង់ ណៃ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ ត្រាច ខេត្តកំពត។ ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ ព្រឹទ្ធាចារ្យចាប៉ីដង វែងលោកតា គង់ ណៃ និងសូមថែរក្សាសុខភាព និងសូមទៅពិនិត្យ សុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងបានផ្តាំផ្ញើ ដល់ក្រុមគ្រួសារប្រសិនព្រឹទ្ធាចារ្យមានមិនស្រួលត្រូវរួសរាន់បញ្ជូនព្រឹទ្ធាចារ្យទៅមន្ទីរភ្នំពេញឱ្យបានឆាប់បំផុត។…

  • ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៩ ខែវិច្ឆិកា

    ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៩ ខែវិច្ឆិកា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៣នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ៦ករណី ឃាត់ ១៤នាក់ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៦នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១,៦១ក្រាម និង១១កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ១៨៤,២០ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៧០,៤៥ក្រាម។ កញ្ឆា ស្នើ ៣៤,៦០ក្រាម។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រចំនួន ៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០៤លើក ស្លាប់ ០៣នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ និងកត្តាយាន ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៣៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៣៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន៥១៩គ្រឿង រថយន្តធំ២៨គ្រឿង រថយន្តតូច ១២៦គ្រឿង ម៉ូតូ ២៦៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៨៩គ្រឿង មាន រថយន្តធំ ៤គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៣៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • មន្ត្រី​កម្ពុជា ពីររូ​ប បាន​ទស្សន​កិច្ច​សិក្សា​ពី​ការ​​រចនា​ផ្លូវ​ថ្នល់​នៅ​ប្រទេស​អូស្ដ្រាលី

    មន្ត្រី​កម្ពុជា ពីររូ​ប បាន​ទស្សន​កិច្ច​សិក្សា​ពី​ការ​​រចនា​ផ្លូវ​ថ្នល់​នៅ​ប្រទេស​អូស្ដ្រាលី

    ភ្នំពេញ៖មន្ត្រី​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនចំនួនពីរបាន​​បំពេញ​ទស្សន​កិច្ច​សិក្សានៅ​ទីក្រុ​ងប្រ៊ីស​បេនប្រទេស​អូស្ដ្រាលីរយៈ​ពេលប្រាំ​ថ្ងៃ(ថ្ងៃ​ទី​​៣០ ខែ​តុលា ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា)​ក្រោម​ការ​គាំ​ទ្រ​ដោយ​កម្មវិធី​ភាព​ជា​ដៃ​​គូ​ស​ម្រាប់​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី។ នេះ​បើយោង​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា កាលពី​​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។ សេចក្ដី​ប្រកាសព័ត៌មាន​បាន​ឱ្យ​ដឹង​​ថា ​ទស្សន​កិច្ចសិក្សា​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ច​សហការ​រវាង​ទីភ្នាក់​ងារ​ដឹកជ​ញ្ជូន​អូស្ត្រាលី និង​នូវែលសេឡង់ ហៅថា Austroads និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ធ្វើ​បច្ចុប្ប​ន្នភាព​ស្ដង់​ដារ​បច្ចេក​ទេស​ផ្លូវ និង​ស្ពាន​នៅ​ប្រទេស​កម្ពុជា និង​ដើម្បី​ពង្រឹង​សមត្ថភា​ព​ក្នុង​ការ​រចនា និង​សាង​សង់​កម្រាល​ផ្លូវ។ ក្រោម​ការ​រៀប​ចំ​របស់ Austroads ដែល​ជា​ទីភ្នាក់​ងារ​ដឹក​ជញ្ជូន​រួម​​របស់​អូស្ដ្រាលី និង​នូវែលសេឡង់ មន្ត្រី​កម្ពុជាពីរ​រូបនេះគឺឯកឧត្តម យិត ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្តម ហេ​ង រត្នពិសិដ្ឋ អគ្គនាយក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចូល​រួម​ក្នុង​កម្មវិធី​មួយ​ចំនួន រួម​ទាំង​បាន​ចូល​រួម​ក្នុង​សន្និសីទ​អន្តរ​ជាតិ​របស់​សមាគម​ផ្លូវ​ថ្នល់​អូស្ដ្រាលី និង​ព្រម​ទាំង​ដំណើរ​ទស្សន​កិច្ច​នា​នា​ផង​ដែរ​។ ប្រភពដដែលបាន​បន្ត​ថា មន្ត្រី​កម្ពុជាបាន​​ចូល​រួម​សន្និសីទ​អន្តរ​ជាតិ ក្រោម​ប្រធាន​បទ​ «​ការ​ត្រួស​ត្រាយ​ផ្លូវ​ទៅ​កាន់​កាបូន​សូន្យ​ដោយ​សុវត្ថិភាព​» ខណៈ​ដែល​សន្និសីទ​នេះ ផ្ដោត​លើ​ការ​ធានា​ឱ្យ​បាន​នូវ​ផ្លូវ​ដែល​ត្រូវ​បា​ន​សាង​សង់​ប្រកប​ដោយ​និរន្តរ​ភាព និង​ភាពធ​ន់ ដោយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន បម្រែ​បម្រួ​ល​អាកាស​ធាតុ និង​ផល​ប៉ះ​ពាល់​ពី​ព្រឹត្តិ​ការណ៍​អាកាស​ធាតុ​។ ទន្ទឹម​គ្នានោះដែរ​​ ​ប្រតិភូ​កម្ពុជា ក៏​បាន​​ភ្ជាប់​​ទំនាក់​​ទំនង​ជា​មួយ​អ្នក​ជំនាញ​ផ្លូវ​ថ្នល់​មក​ពី​ជុំ​វិញ​ពិភព​លោក ផងដែរ រួម​​ទាំង​ខាង​រាជ​រដ្ឋាភិបាល វិស័យ​ឯកជន និង​ស្ថាប័ន​សិក្សា​ស្រាវ​ជ្រាវ​ជាដើម​។…

  • រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

    រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ

    (កំពង់ធំ)៖ ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្ត ដែលកម្លាំង មហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុង នូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អភិបាលក្រុង/ស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សជា ច្រើន នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិ វាបុណ្យ ឯករាជ្យជាតិខួបលើកទី៧០ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេនវិមានឯករាជ្យខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ងួន រតនៈ បានបញ្ជក់ថា ក្រោមព្រះរាជបូជនីកិច្ច និងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ…

  • កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់

    កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់

    (កំពង់ធំ)៖ កងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នៅក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពល ខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣-៩វិច្ឆិកា ឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាល ផ្លាស់ប្ដូរក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា ។ តែបច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណ ជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជន និងដើម្បីប្រជាជនកម្ពុជា ។ ឧត្តមសេនីយ៍ទោ មេបញ្ជាការសឹករងកំពង់ធំ បានបន្តថា មកដល់បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណ និងគុណភាព នឹងបានធ្វើកំណែរទម្រង់ជាបន្តបន្ទាប់…

  • ក្រសួងការងារ នឹងចុះអនុស្សរណៈជាមួយ​សមាគមចំនួន១៨ ដើម្បីជជែកពីឱកាសការងារ សម្រាប់សិស្សដែលនឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    ក្រសួងការងារ នឹងចុះអនុស្សរណៈជាមួយ​សមាគមចំនួន១៨ ដើម្បីជជែកពីឱកាសការងារ សម្រាប់សិស្សដែលនឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    ភ្នំពេញ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ ក្រសួ​ងការងារនិងបណ្តុះបណ្តាលវិជ្ជា នឹងចុះអនុស្សរណៈយោគយល់ (MoU) ជាមួយ​តំណាងវិស័យឯកជនចំនួន ១៨ សមាគម ដើម្បី​ផ្ដល់ឱកាសហាត់កា​រ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្តុះបណ្តាលនៅពេលខាងមុខ។ តំណាងវិស័យឯកជនចំនួន ១៨សមាគម រួមមានដូចជា៖ សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធនិយោជក និងសមាគមពា​ណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពជា, សហព័ន្ធចុង ភៅកម្ពជា, សមាគមភោជនីយដ្ឋានកម្ពុជា និង​សមាគមសហគ្រិនស្ត្រីកម្ពុជា….​ ជាដើម​។ ​ ​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍​កាលពីថ្ងៃទី៧ ខែវិច្ឆិកានៅខេត្តព្រះសីហនុថា ​​ក្រសួងបានរៀបចំ និងធ្វើបច្ចុប្បន្នភាពក​ញ្ច​ប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់មុខជំនាញទាំង ៣៨ ដែលមានម៉ូឌុល និងមេរៀនដែលផ្តោតខ្ពស់លើការធ្វើការងារតែម្ដ​ង ក្នុងនោះមានម៉ូឌុល ជំនាញទន់ ដែលនឹងធ្វើឱ្យសិស្សសិក្ខាកាមចេះធ្វើការងារជាក្រុមស្រឡាញ់ការងារ និងអាជីពរបស់ខ្លួ​ន។ លោកបាន​បន្តថា ​ក្រសួង​បានរៀបចំយន្តការ និងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន តាមរយៈថ្នាល និងកម្មវិធីឌីជីថល សម្រាប់ការចុះឈ្មោះចូលរៀន ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស…