-
បេក្ខជនមានបញ្ហាភ្នែកធ្ងន់ធ្ងរ ២នាក់កំពុងត្រូវបានចាប់អារម្មណ៍ នៅក្នុងការប្រឡងបាក់ឌុប

ភ្នំពេញ៖ បេក្ខជន និងបេក្ខនារីចំនួន២រូបដែលមានបញ្ហាភ្នែក ធ្ងន់ធ្ងរ មិនអាចមើលវិញ្ញាសាចម្លងលើក្តារខៀនបាន ត្រូវគណៈ មេប្រយោគ និង អង្គភាព ប្រឆាំងអំពើពុករលួយ ប្រគល់ប្រធាន វិញ្ញាសាឱ្យអាន ហើយបើទោះបីជួបការលំបាកយ៉ាងខ្លាំងក្លា ប៉ុន្តែក៏អាចដំណើរការប្រឡងបានដូចបេក្ខជនដទៃផងដែរ។ ក្រសួងអប់រំបានឱ្យដឹងថា៖បេក្ខជនទាំង២រូបនេះម្នាក់ឈ្មោះ វ័ន្ត ចាន់រ៉ូ នៅបន្ទប់លេខ៦ លេខតុ១៣៩ មានបញ្ហាពិការភ្នែក ប៉ុន្តែ ខិតខំសម្លឹង នឹងបំពេញនូវសន្លឹកកិច្ចការ បើទោះជាពិបាកក្នុងការ មើលក៏ដោយ ។ បេក្ខជនរូបនេះធ្វើការអោនដាក់ភ្នែក ដល់សន្លឹក កិច្ចការទើបអាចមើលឃើញ ។ ដោយឡែកបេក្ខនារីមួយរូបទៀតក៏មានបញ្ហាភ្នែកធ្ងន់ធ្ងរដូចគ្នា។បេក្ខនារីរូបនេះជាបេក្ខនារីស្វៃរិន នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែនឧត្តរមានជ័យលិច។បេក្ចនារីរូបនេះមានបញ្ហាខ្សោយ ភ្នែកធ្ងន់ធ្ងរ(២០០០ដឺក្រេ)។ ក្រោយឃើញលំបាកក្នុងការប្រឡងមិនអាចមើលវិញ្ញាសារចម្លងលើក្តារខៀនបានដូចបេក្ខជនដទៃគណៈមេប្រយោគ និង អង្គភាព ប្រឆាំង អំពើពុករលួយ ប្រចាំមណ្ឌលបានសម្រេចប្រគល់ប្រធាន វិញ្ញាសាដល់បេក្ខនារីរូបនេះសម្រាប់អានតែម្តង។ គួរបញ្ជាក់ថាក្រៅពីបេក្ខជនទាំង២រូបនេះមានបញ្ហាភ្នែកធ្ងន់ធ្ងរ គេក៏ឃើញបេក្ខជនពិការជាច្រើននាក់ផ្សេងទៀតក៏បានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង ៦-៧ ខែ វិច្ឆិកា ឆ្នាំ២០២៣២០២៣ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖ក្រសួងអប់រំ យុវជន…
-
អាជ្ញាធរខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់បណ្ណឆ្លងដែន ងាកមកប្រើប្រាស់បណ្ណព្រំដែនវិញ

ស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងបានណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់បណ្ណឆ្លងដែនកម្ពុជា-ឡាវ ដោយងាកមកប្រើប្រាស់បណ្ណព្រំដែនវិញដើម្បីកាត់បន្ថយការចំណាយ និងផ្ដល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ។ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកាថា ការណែនាំឱ្យប្រើប្រាស់បណ្ណព្រំដែននេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសផ្ដល់ភាពងាយស្រួលសម្រាប់អាជ្ញាធរក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកឆ្លងដែនពីកម្ពុជា-ឡាវ។ លោកបានបន្តថា អាជ្ញាធរខេត្តស្ទឹងត្រែង សូមណែនាំឱ្យប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តនេះ ហើយមានបំណងឆ្លងដែនទៅខេត្តនានានៅក្នុងប្រទេសឡាវ អាចមកស្នើសុំបណ្ណព្រំដែនពីអង្គភាពច្រកចេញតែមួយរបស់ខេត្ត ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងរូបថតចំនួនពីរសន្លឹក។ លោក ម៉ែន គង់ បានបន្តថា ការស្នើសុំធ្វើបណ្ណព្រំដែននេះ ចំណាយថ្លៃសេវាត្រឹមតែពីរម៉ឺនរៀលប៉ុណ្ណោះ ប្រជាពលរដ្ឋអាចប្រើប្រាស់បានរយៈពេលពេញមួយឆ្នាំ។ហេតុនេះការផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋពីការប្រើប្រាស់បណ្ណឆ្លងដែន មកជាការប្រើប្រាស់បណ្ណព្រំដែន គឺដោយសារបណ្ណព្រំដែន ធ្វើតែម្ដងអាចប្រើប្រាស់បានរយៈពេលយូរជាងបណ្ណឆ្លងដែន។ អ្នកនាំពាក្យខេត្តដដែលបន្តថា អ៊ីចឹង! បណ្ណព្រំដែនរបស់យើង គឺនឹងផលិតចេញជាប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយអាយុកាលនៃការប្រើប្រាស់របស់វា គឺយូរជាងបណ្ណឆ្លងព្រំដែន ដូច្នេះប្រជាពលរដ្ឋគាត់មិនចាំចាច់ធ្វើដដែលៗនៅពេលឆ្លងដែនទៅមកពីកម្ពុជា និងឡាវនោះទេ ។ បើតាមលោក ម៉ែន គង់ អះអាងថា មុននឹងមានការជូនដំណឹងពីការប្រើប្រាស់បណ្ណព្រំដែននេះ សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណឆ្លងដែនកន្លងមក ពួកគាត់ក៏នៅតែអាចប្រើប្រាស់សម្រាប់ឆ្លងដែនទៅមកពីកម្ពុជា-ឡាវបានផងដែរ។ ចំពោះប្រជាពលរដ្ឋនៅក្នុងស្ទឹងត្រែង ដែលមានទីលំនៅនៅជាប់ព្រំដែន អាចមកស្នើសុំបណ្ណព្រំដែនដោយផ្ទាល់បាននៅច្រកទា្វរព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយមិនចាំបាច់មកស្នើសុំនៅអង្គភាពច្រកចេញតែមួយរបស់ខេត្តឡើយ។ លោកបន្ថែមថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងខេត្តផ្សេង…
-
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា អញ្ជើញបើកវិញ្ញាសារ ប្រឡង មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ

ភ្នំពេញ៖ សូមជូនពរអោយក្មួយៗដែលជាទំពាំងស្នងឫស្សី ប្រឡង ជាប់ គ្រប់ៗគ្នា ទទួលបាននិទ្ទេសល្អ ដើម្បីបន្ត ការ សិក្សា ទៅមុខទៀត ។ ខាងលើនេះជាប្រសាសន៍ផ្តាំផ្ញើរបស់លោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអញ្ជើញ ជាអធិបតីក្នុងការបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងការបើកវិញ្ញាសារប្រឡងនេះដែរក៍មានកា រចូល រួម ត្រួត ពិនិត្យ ពីមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា មន្ត្រីអង្គភាព ប្រឆាំង អំពើ ពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។ ជួបរយៈពេលខ្លីជាមួយក្មួយៗសិស្សានុសិស្សជាបេក្ខជននៅក្នុងមណ្ឌលប្រឡងលោកអភិបាលបាលខណ្ឌបានសំណេះសំណាលក្នុងន័យលើកទឹកចិត្តពង្រឹងស្មារតីនិងជូនពរដល់បេក្ខជនប្រឡង់បាក់ឌុបទាំងអស់សូមអោយប្រឡងជាប់គ្រប់ៗគ្នាទទួលបាននិទ្ទេសល្អ ដើម្បីបន្តការសិក្សាទៅមុខទៀត ។ ក្មួយៗគឺជាទំពាំងស្នងឫស្សីប្រកបដោយគុណភាព ជាសសរ ទ្រូង នៃ ប្រទេសជាតិ ជាកម្លាំងចលករដ៍សំខាន់ទៅថ្ងៃអនាគត់ក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនដូចអរិយៈប្រទេស ៕ សណ្តោស-ប៊ុនធី
-
កូនត្នោតចំនួន ១ ០០០ដើម ត្រូវបានដំានៅតាមបណ្តោយផ្លូវល្បឿនលឿន ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា និងមន្រ្តីនៃរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាដាំដើមត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់កាលពីចុងសប្ដាហ៍កន្លងទៅនេះដើម្បីបង្កើនសោភណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ ។ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការដាំកូនត្នោតនេះមានការចូលរួមពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង មន្រ្តីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សនិស្សិត យុវជន កាកបាទក្រហមកម្ពុជាជារូបផងដែរ។ ឯកឧត្តម ម៉ុង ឫទ្ធី បានថ្លែងនាឱកាសនោះថា តាមការគ្រោងទុក ឆ្នាំនេះយើងមានផែនការដាំកូនត្នោតចំនួន ៥ ០០០ដើម ហើយថ្ងៃនេះយើងដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុ។អ្នកឧកញ៉ាបន្តថា បច្ចុប្បន្នយើងមានថ្នាលបណ្តុះកូនត្នោតដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤ ០០០ដើម សម្រាប់ធ្វើការដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ យើងនឹងមានគម្រោងបណ្តុះបន្ថែមទៀត ដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់យើងមានដំណាំកសិឧស្សាហកម្ម និងដំណាំហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប សៅម៉ាវ ធុរ៉េន…
-
ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិច ទៅ បង្គួរ លើរាជធានីភ្នំពេញ និងខេត្តមួយចំនួន

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅ ព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់ឱ្យដឹងថា ៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុង ឦសានខ្សោយ ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើម ពីសមុទ្រចិន ខាងត្បូងនឹងបក់ពីទិសខាងកើត និង ទិសអាគ្នេយ៍ មកលើ ប្រទេសកម្ពុជា។ ដោយឡែក នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធ សម្ពាធខ្ពស់ក្នុងកម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាត សន្ធឹង ដល់ភាគខាងជើង និងភាគឦសាន ប្រទេសម្ពុជា។ ស្ថានភាពបែបនេះ នៅថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ នឹងធ្វើឱ្យធាតុ អាកាស៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០% ទៅ ៣០%។…
-
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ពុំមានការបែកធ្លាយវិញ្ញាសា និងការមិនឱ្យប្រើប្រាស់ទូរស័ព្ទដៃ ក៏ដើម្បីការពារមិនឱ្យបែកធ្លាយវិញ្ញាសាដែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងបដិសេធថា៖ពុំមានការបែកធ្លាយវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះទេ ហើយការបំភ្លៃការពិតនេះអាចជាចេតនាអាក្រក់តាមរូបភាពនយោបាយពីជនមួយក្តាប់តូចណាមួយប៉ុណ្ណោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញ បើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងនៅព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប ដែលបានធ្វើឡើងនៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងថា៖” ឆ្នាំនេះគឺជាលើកទី១០ហើយដែលក្រសួងបានធ្វើកំណែទម្រង់នៃការប្រឡងដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យមានបែកធ្លាយវិញ្ញាសា។ក្នុងនេះក្រសួងបានរៀបចំវិធានការ ដែលក្នុងនោះរួមទាំងអ្នកដែលតាក់តែងវិញ្ញាសា ក្រុមអ្នកថតចម្លង វេចខ្ចប់ និងក្រុមអ្នកដឹកជញ្ជូន ក្រុមអ្នកទុកដាក់ត្រូវបានគេគិតគូយ៉ាងម៉ត់ចត់ និងពិសេសមានការចូលរួមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។អញ្ចឹងមិនត្រឹមតែក្រសួងអប់រំទេដែលបានដាក់ចេញនូវវិធានការការពារនេះ។ គ្រប់ដំណាក់កាល និងក្នុងនេះរួមទាំងការចេញទៅបើកវិញ្ញាសាផងសុទ្ធសឹងមានការសម្ងាត់ទាំងអស់” ។ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយថ្លែងថា៖ការបង្កើតរឿងបែកធ្លាយវិញ្ញាសាការប្រឡងបាក់ឌុបនាឆ្នាំនេះគឺជាលើកទី១ហើយ។ការបែកធ្លាយនេះដែរអាចជាចេតនានយោបាយអាក្រក់ក៏អាចថាបានដើម្បីបន្តុះបង្អាប់។អ្វីដែលសំខាន់យើងត្រូវគិតថាការបែកធ្លាយនេះអត់ចំណេញដល់យុវជនរបស់យើងទេ។យុវជនគឺត្រូវការសិក្សារៀនសូត្រ គេត្រូវធ្វើយ៉ាងណាលើកទឹកចិត្តឱ្យពួកគាត់ខិតខំរៀនសូត្រ កុំឱ្យពួកគាត់ទៅខំរកវិញ្ញាសាបែកធ្លាយនោះ”។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”ខ្ញុំសុំបញ្ជាក់ថាពុំមានការបែកធ្លាយទេ ព្រោះថាយើងធ្វើនេះម៉ត់ចត់ សូម្បីតែសោរដែលកាន់ខុសគ្នាក៏មានការចួលរួមត្រួតពិនិត្យជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយផង”។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងដែរថា ៖ប្រការដែលមិនឱ្យប្រើប្រាស់គ្រឿងអេឡិកត្រូនិកនេះគឺមានគោលដៅមិនឱ្យបែកធ្លាយវិញ្ញាសានេះឯង។យើងសួរថាហេតុអ្វីមិនឱ្យយកទូរស័ព្ទដៃចូលគឺដើម្បីចៀសវាងការថតចម្លងហ្នឹងឯង។នៅពេលដែលអ្នកថតចម្លងហើយបង្ហោះទៅក្រៅ រួចធ្វើជាចម្លើយបង្ហោះចូលវិញ ។ ទាំងអស់នេះជាមូលហេតុមិនឱ្យយកទូរស័ព្ទដៃចូលក្នុងពេលប្រឡង។សូម្បីតែអនុរក្ស គ្រូក៏មិនអាចយកទូរស័ព្ទដៃចូលបានដែរ។ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃបានមានតែប្រធានមណ្ឌល និងគណៈកម្មការ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែក៏មិនឱ្យចេះតែប្រើដែរពោលគឺឱ្យប្រើតែក្នុងការងារប៉ុណ្ណោះ។ គួររំលឹកថាកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ…
-
ឯកឧត្តម ណុប រ័ត្ននិមល ៖ ការជួបជុំប្រារព្ធពិធីបុណ្យកឋិនទាន និងបុណ្យទានផ្សេងៗ នាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព

កណ្ដាល៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹង បានថ្លែងថា ការជួបជុំប្រារព្ធពិធីបុណ្យកឋិនទាន និងបុណ្យទានផ្សេងៗ នាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ទើបបានធ្វើឲ្យយើងមានលទ្ធភាព ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស។ ឯកឧត្តម ណុប រ័ត្ននិមល តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវប៉ែន ចន្នី បានថ្លែងដូចនេះ ក្នុងខណៈអញ្ជើញដង្ហែរអង្គកឋិនទានវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឧទុម្ពរ ស្ថិតនៅឃុំដើមឬស្ស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ឯកឧត្តមបានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបុណ្យកឋិនទាននេះ មានតែព្រះពុទ្ធសាសនាទេ ដែលបានកំណត់សម័យកាល នៃការប្រារព្ធធ្វើមានរយៈពេល ២៩ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ១រោច អស្សុជ ដល់ថ្ងៃ២៥កើត ខែកក្តិក ហើយដែលពុទ្ធបរិស័ទបាននាំយកស្បង់ត្រ័យជីវរ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស…
-
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេស

ក្លឹបប្រធានអគ្គនាយក (CEO Club Meeting) នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបើកការប្រជុំ ជាលើកទី ៣ ក្នុងឆ្នាំ ២០២៣ កាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីកសាង ទំនុកចិត្ត របស់អ្នកពាក់ព័ន្ធ កាន់តែប្រសើរ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងចូលរួមចំណែក កាន់តែសំខាន់ថែមទៀត លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននិងការអភិវឌ្ឍប្រទេសកម្ពុជា។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំក្លឹបប្រធានអគ្គនាយក (CEO Club Meeting) បានពិភាក្សាគ្នាពី បច្ចុប្បន្នភាព លើវឌ្ឍនភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាផែនការជំហានបន្ទាប់ ក្នុងការចូលរួមចំណែក ពង្រឹងកំណើនការអភិវឌ្ឍវិស័យ ប្រកបដោយ ស្ថិរភាពនិងបរិយាបន្ន។ បន្ថែមលើនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានផ្តល់នូវអនុសាសន៍លើកទឹកចិត្ត ដល់សមាជិកឲ្យសហការ និងធ្វើការជាមួយសមាគម ដើម្បីពង្រឹងនូវមុខមាត់វិស័យ នេះ ជាពិសេសតាមរយៈការផ្តល់ឥណទានដល់អតិថិជន ប្រកបដោយទំនួលខុសត្រូវ ដោយការប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ សូមបញ្ជាក់ថា កិច្ចប្រជុំក្លឹបប្រធានអគ្គនាយក (CEO…
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ចរំលឹកដល់មន្ត្រីរាជការ ត្រូវពង្រឹងនិងបង្កើន សម្ថភាព ផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូចជាស្ថាប័ន

សៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បាន រំលឹក ដល់មន្ត្រីរាជការចំណុះឱ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពនិង បង្កើនទាំង ចំណេះដឹង ជំនាញ ផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកអភិវឌ្ឍមន្ទីរ ក៏ដូច ជាស្ថាប័ន ។ឯកឧត្តមបានលើកឡើងបែបនេះក្នុងឱកាស អញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការ កិច្ចខេត្តសៀមរាប នារសៀលថ្ងៃអាទិត្យទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការកោត សរសើរ និង វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់មន្ទីរខេត្តសៀមរាប ក៏ដូចជាការ រៀបចំសោភណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀប រយល្អ។ ចំណែកឯមន្ត្រីក៏បានបំពេញការងារស្របតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តីរំលេចថា បេសកកម្មរបស់ក្រសួងដែលសម្រេចបាន ក្នុងរយៈពេល ៧២ថ្ងៃ ក្នុងអាណត្តិថ្មីទី៧ នេះ គឺបានបន្តថែរក្សាកេរ្តិ៍ ដំណែលពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈការផ្លាស់ ប្តូរឈ្មោះ ក្រសួងបានដោយជោគជ័យ ក៏ដូចជាការទទួលបាន អនុក្រឹត្យ ស្ដីពីការអនុញាតឱយប្រើប្រាស់រូបសញ្ញា…
-
កូនផ្សោតកើតថ្មី អាយុប្រមាណពីរថ្ងៃ ១ក្បាល ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងក្រុមហ្វូងសត្វផ្សោតនៅអន្លង់កាំពី

(ភ្នំពេញ)៖វាជាដំណឹងរីករាយមួយពីទន្លេមេគង្គបន្ទាប់ពីគេបាន ប្រទះ ឃើញ កូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ដែលវាកំពុងហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ។ បើតាមក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាល ជលផល និងអង្គការ WWFបានឱ្យដឹងថា៖ការ ប្រទះឃើញ កូនផ្សោតកើតថ្មីនេះគឺ នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ២០២៣ ពោលគឺ បន្ទាប់ពីទទួលដំណឹងពីអ្នករត់ទូកទេសចរណ៍រួចមក។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបាន អង្កេតបន្ត ពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូន ផ្សោត ឡើយ។ គួរបញ្ជាក់ថា៖ កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ ចាប់ពីខែមករា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៣៕ ដោយ៖ម៉ាដេប៉ូ