Category: ព័ត៌មានសង្គម

  • មន្ត្រីជំនាញបង្ក្រាបបានសាច់បង្កកខូចគុណភាព ប្រមាណ ៣.៥០០គីឡូក្រាម រួចយកទៅកម្ទេចចោលភ្លាមៗ

    មន្ត្រីជំនាញបង្ក្រាបបានសាច់បង្កកខូចគុណភាព ប្រមាណ ៣.៥០០គីឡូក្រាម រួចយកទៅកម្ទេចចោលភ្លាមៗ

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាព និងហួសកាលបរិច្ឆេទប្រមាណ ៣.៥០០គីឡូក្រាមយកទៅកម្ទេចចោល ភ្លាមៗ ខណៈម្ចាស់ទីតាំងត្រូវបានឃាត់ខ្លួនយកទៅសាកសួរបន្ថែមដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ យោងតាមផេកហ្វេសបុកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប ការក្លែងបន្លំ ដែលហៅកាត់ថាCCF នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញបានឲ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនោះមន្រ្តីជំនាញក.ប.ប.បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោផងដែរ ។  តាមប្រភពដដែលបានបញ្ជាក់ថា រីឯម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ជំទាវ ម៉ែន នារីសោភ័គ ៖ កាកបាទក្រហមកម្ពុជា មានកាតព្វកិច្ចចាំបាច់ចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌

    ជំទាវ ម៉ែន នារីសោភ័គ ៖ កាកបាទក្រហមកម្ពុជា មានកាតព្វកិច្ចចាំបាច់ចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌

    ពោធិ៍សាត់៖ ជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា «ក្នុងនាមជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ពិតជាមានកាតព្វកិច្ចចាំបាច់ណាស់ ក្នុងការរួមកម្លាំងជាមួយក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តវិស័យជាអាទិភាពនានា ដែលក្នុងនោះមានការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានយន្តការគ្របដណ្តប់ទូទាំងប្រទេស និងជាកិច្ចការមួយដែលតែងតែរាយការណ៍ជូនទៅ អង្គការ យូអិនអេដស៍ និង អង្គការ យូអិន អេហ្វ ភី អេ ជារៀងរាល់ឆ្នាំ»។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍បែបនេះក្នុងពិធីប្រកាសតែងតាំង លោកជំទាវ អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះ អភិបាល/អភិបាលរង និង គណៈបញ្ជាការខេត្តពោធិ៍សាត់…

  • យានយន្តល្មើសចំនួន ៦៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៦៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន៩៩៦គ្រឿង រថយន្តធំ៣គ្រឿង រថយន្តតូច២៣០គ្រឿង ម៉ូតូ ៧៦៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៦៨៩គ្រឿង មានរថយន្តធំ៣គ្រឿង រថយន្តតូច១០៤គ្រឿង និងម៉ូតូចំនួន៥៨២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី១ ខែវិច្ឆិកា

    ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី១ ខែវិច្ឆិកា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៣៣នាក់ស្រី ២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ ខែវិច្ឆិកា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៧៣,៧០ក្រាម និង៩៩កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៤០១២,៧៣ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២៤,០៤ក្រាម។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់និងរងរបួសធ្ងន់ស្រាចំនួន ៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ ២នាក់, របួសធ្ងន់ ៦នាក់ និងរបួសស្រាល ១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក រួមមាន ៖ កត្តាល្បឿន ៤លើក ស្លាប់ ២នាក់បត់គ្រោះថ្នាក់ ២លើក ស្លាប់ គ្មាន ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • មន្ត្រីខុទ្ទកាល័យនាយរដ្ឋមន្ត្រី ចាត់ទុកអគារសិក្សាថ្មី ២ខ្នង នៃ សាលាបឋមសិក្សាវត្តត្រពាំងវែង ជាការលើកកំពស់វិស័យអប់ រំនៅកម្ពុជា

    មន្ត្រីខុទ្ទកាល័យនាយរដ្ឋមន្ត្រី ចាត់ទុកអគារសិក្សាថ្មី ២ខ្នង នៃ សាលាបឋមសិក្សាវត្តត្រពាំងវែង ជាការលើកកំពស់វិស័យអប់ រំនៅកម្ពុជា

    (កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយរដ្ឋមន្ត្រី ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងចាត់ទុកអគារសិក្សាថ្មី ២ខ្នង ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុនសែន ស្ថិតក្នុងសាលា បឋម សិក្សាវត្តត្រពាំងវែង ជាការបង្ខិតសាលារៀនឲ្យមកនៅជិតផ្ទះ បងប្អូនប្រជាពលរដ្ឋ និងជាការលើកកំពស់វិស័យអប់រំនៅកម្ពុជា ផងដែរ ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា នេះគឺជាសមិទ្ធផល ថ្មីមួយទៀត ដែលផ្តល់ជូនក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុងគងពិសី ខេត្តកំពង់ស្ពឺ ស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបាន លើកកំពស់ជាលំដាប់ ។ ជាក់ស្តែង នៅក្រោយគំនរផេះផង់បន្សល់ ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានវត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន…

  • ក្រសួងពាណិជ្ជកម្ម គ្រោងនឹងប្រារព្ធទិវាស្វាយចន្ទីនាសប្តាហ៍ទី២ ក្នុងខែធ្នូខាងមុខ នៅខេត្តកំពង់ធំ

    ក្រសួងពាណិជ្ជកម្ម គ្រោងនឹងប្រារព្ធទិវាស្វាយចន្ទីនាសប្តាហ៍ទី២ ក្នុងខែធ្នូខាងមុខ នៅខេត្តកំពង់ធំ

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍និងដៃគូពាក់ព័ន្ធក្នុងការត្រៀមរៀបចំទិវាស្វាយចន្ទី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី២ ខែធ្នូខាងមុខ​ ក្នុងគោលបំណងប្រមូលផ្តុំតួអង្គពាក់ព័ន្ធក្នុងវិស័យស្វា​យ​ចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិត និងការកែច្នៃ សំដៅលើកកម្ពស់វិស័យស្វាយចន្ទី កម្ពុជា។ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេ​ខាធិការក្រសួងពាណិជ្ជកម្ម​ ​រួមនឹង​ការ​ចូលរួមពីមន្រ្តីជំនា​ញនៃក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមមាន ប្រតិភូសហភាពអឺរ៉ុប អង្គការ GIZ អង្គការ FAO អង្គការ CIRD និងអង្គការ HEKS ផងដែរ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងកម្មវិធីស​ម្រាប់ទិវាស្វាយចន្ទីដើម្បីឱ្យមានភាពទាក់ទាញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ស្របតាមគោ​លនយោបាយជា​តិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកា​ល​ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។​ ទាក់ទងនឹង​ការងារនេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមថា ទិវាស្វាយចន្ទីនេះ គ្រោងនឹងរៀបចំឡើងនៅ​ខែធ្នូនាខេត្តកំពង់ធំ…

  • កងទ័ពថៃ យល់ព្រមឈប់ដើរ នៅលើផ្លូវល្បាតខាងកម្ពុជាហើយ ក្រោយបានចុះពិនិត្យជាក់ស្តែងរួមគ្នា

    កងទ័ពថៃ យល់ព្រមឈប់ដើរ នៅលើផ្លូវល្បាតខាងកម្ពុជាហើយ ក្រោយបានចុះពិនិត្យជាក់ស្តែងរួមគ្នា

    (ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំងចំនួន ២២នាក់ ណាត់ជួបទំនាក់ទំនង ជាមួយកងទ័ពថៃ ចំនួន ២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សូរៈឆៃ មីហម មេបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ ។ ពិធីនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ត្រង់ចំណុចកើតហេតុ ស្ថិតក្នុងភូមិសាស្ត្រភ្នំ ៣៣៣ គោលបំណងចុះពិនិត្យជាក់ស្តែង រួមជាមួយគ្នា ទាំងកងទ័ពកម្ពុជា និងកងទ័ពថៃ ។ លោកវរសេនីយ៍ឯក សូរៈឆៃ មីហម មេបញ្ជាការទិសទី១ បានយល់ព្រម និងឯកភាពតាមសំណើររបស់មេទ័ពកម្ពុជា ដោយឈប់ដើរ នៅលើផ្លូវល្បាតខាងកម្ពុជាទៀតហើយ ក្រោយពីបានចុះពិនិត្យជាក់ស្តែង នៅត្រង់ចំណុចកើតហេតុ ដោយផ្ទាល់រួមជាមួយកងទ័ពកម្ពុជា ។ ចំពោះការណាត់ជួបខាងលើនេះ ក៏បានបញ្ចប់ទៅវិញ ក្រោម បរិយាកាសសប្បាយរីករាយ ប្រកបដោយភាពស្និតស្នាល ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព នៃប្រទេស ទាំងពីរ…

  • អាជ្ញាធរខេត្តកែប ដាំកូនកោងកាងចំនួន​ ៦,០០០ដើម​ នៅឆ្នេរសហគមន៍នេសាទ​ភូមិថ្មី

    អាជ្ញាធរខេត្តកែប ដាំកូនកោងកាងចំនួន​ ៦,០០០ដើម​ នៅឆ្នេរសហគមន៍នេសាទ​ភូមិថ្មី

    កែប៖​អាជ្ញាធរខេត្តកែបបានដាំដើម​កូនកោងកាងចំនួន​ ៦ ០០០ ដើម​ នៅឆ្នេរសហគមន៍នេសាទ​ភូមិថ្មី​ ស្ថិតនៅក្រុងកែប​ ដើម្បីអប​អរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​ វិច្ឆិកា​ ឆ្នាំ​២០២៣​ ក្រោម​ប្រធានបទ​ «ភូមិឋាន​ស្អាត​ បរិស្ថាន​ស្អាត​ សង្គមសន្តិភា​ព​ សេដ្ឋកិច្ច​រីកចម្រើន​» និងការការពារជីវៈចម្រុះ និងការពារប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា​ថា ការដាំកូនកោងកាងចំនួន ៦ ០០០ដើមនេះ​ គឺជាការដាំបន្ថែមនៅតាមបណ្តោយមាត់សមុទ្រនៃសហគមន៍នេសាទភូមិថ្មី តាមរយៈមន្ទីរបរិស្ថានខេត្ត ហើយនេះគឺជាការដាំលើកទី៤ របស់មន្ទីរ ក្នុងការបន្ថែមជម្រកបៃតងនៅសហគមន៍អេកូទេសចរណ៍មួយនេះ។ ឯកឧត្តមបានថ្លែងថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូ​បយកនូវឧស្ម័នកាបូនិច និងជាតិពុលផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករិចរិល ទប់ស្កាត់ការហូរច្រោះបាក់ដីច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆសមុទ្របន្តពូជ។ លោកបានសម្តែងការព្រួយបារម្ភថា ការបាត់បង់នូវធនធានទាំងនេះនឹងនាំមកនូវការបាត់បង់ទីជម្រកសត្វពង ប្រភពអា​ហារសមុទ្រ ដែលធ្វើឱ្យថយចុះទិន្នផលនេសាទ និងរុក្ខជាតិសមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលរបស់មនុស្ស និងសេ​ដ្ឋកិច្ចជាតិ។ការដាំកូនកោងកាងនេះ ក៏ជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះ នៅតំបន់សមុទ្រ ឱ្យមានភាពស្រស់បំព្រងសម្រាប់ធ្វើការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្ត ។ ប្រភព​ហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តកែបក្នុងឱកាសនៃការ​ដំាកូនកោងកាង កាលពីថ្ងៃទី ៣១ ខែតុលា ​លោក…

  • ក្រសួងអប់រំ៖ក្រសួងត្រៀមរួចរាល់អស់ហើយ និងផ្តាំផ្ញើឱ្យ បេក្ខជនត្រូវថែទាំសុខភាព ,រំលឹកមេរៀនដើម្បីទទួលជោគជ័យ

    ក្រសួងអប់រំ៖ក្រសួងត្រៀមរួចរាល់អស់ហើយ និងផ្តាំផ្ញើឱ្យ បេក្ខជនត្រូវថែទាំសុខភាព ,រំលឹកមេរៀនដើម្បីទទួលជោគជ័យ

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និងកីឡាបាន ឱ្យដឹងថា គិតមកដល់ពេលនេះក្រសួងបានត្រៀមរួចរាល់ហើយ និងបានធ្វើការផ្តាំផ្ញើជូនដល់បេក្ខជន ដែលត្រូវប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ,០៧ខែវិច្ឆិកា ឆ្នាំ២០២៣នេះត្រូវចេះ ថែទាំ សុខភាព និង ពិសេសត្រូវរំលឹកមេរៀនឱ្យបានច្បាស់លាស់ ដើម្បី ទទួលជោគ ជ័យក្នុងការប្រឡងដែលកាន់តែខិតជិតមកដល់នេះ។ ថ្លែងបញ្ជាក់ប្រាប់ AMS នារសៀលថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវ បណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យ ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា៖”ពេលនេះនៅសល់ត្រឹមតែ ៥ថ្ងៃ ទៀត ទេការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ បេក្ខជនត្រូវតែចេះត្រៀមខ្លួនឱ្យរួចរាល់ក្នុងចៀសវាងដល់ពេលថ្ងៃប្រឡងមានបញ្ហាសុខភាព ឬមានអ្វីមួយដែលនាំរំខានដល់ការ ប្រឡងដ៏មានសារៈសំខាន់បំផុតក្នុងជីវិតមួយនេះ។ បេក្ខជនត្រូវទៅមើលឈ្មោះដែលបានបិទផ្សាយកន្លងមក(ថ្ងៃទី៣០ ខែតុលា) និងពិសេសថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានបិទតាមមណ្ឌលប្រឡងក្នុងនេះមានបញ្ជាក់ពីបន្ទប់ប្រឡង និងលេខតុជាដើមដើម្បីចៀសវាងមិនបានស្គាល់បន្ទប់ប្រឡង លេខតុរបស់ខ្លួនដែលធ្វើឱ្យជួបបញ្ហាហើយមិនអាចប្រឡងបាននាំឱ្យត្រូវធ្លាក់ដែលជាការមួយគួឱ្យសោកស្តាយបំផុត។ មន្រ្តីនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់ដែរថា៖ចំពោះ មណ្ឌល ប្រឡងមួយចំនួនដែលប្រឈមនឹងទឹកជំនន់ក៏ត្រូវបាន ក្រសួងធ្វើការផ្លាស់ប្តូរដើម្បីរកទីសុវត្តិភាពសំដៅឱ្យការប្រឡងប្រព្រឹត្តិទៅរលូន និង ទទួលជោគជ័យនៅថ្ងៃខាងមុខ។…