-
ឯកឧត្តម កើត ឆែ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺដើម្បីសុខដុមនីកម្មក្នុងសង្គម ប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា

(ភ្នំពេញ)៖ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ នាព្រឹកថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ចាយ ចន្ទ័តារាវណ្ណ សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នៅសាលារាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមវគ្គ បណ្តុះបណ្តាលនេះ គឺជាការចូលរួមអនុវត្តលើកកម្ពស់ ការអនុវត្តច្បាប់ក្រៅប្រពន្ធ័តុលាការដើម្បីសុខដុមនីកម្មក្នុងសង្គម គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា។ ឯកឧត្តម កើត ឆែ បន្តថា វគ្គបណ្តុះបណ្តាលដោះស្រាយវិវាទ ក្រៅប្រពន្ធ័តុលាការ គឺស្ថិតលើទិដ្ឋភាព ដែលពាក់ព័ន្ធ នឹងការពង្រឹងការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ និងសូមកោតសរសើរចំពោះការសម្របសំរួលជ្រើសរើសប្រធានបទ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដែលជាវិធានការអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ។ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់អង្គសិក្ខាសាលាដែលជាមន្ត្រី ត្រូវបន្តយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ។ គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីបាន អនុម័តនូវ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ…
-
ប្រជាពលរដ្ឋខណ្ឌជ្រោយចង្វារស្នើជាង១០ករណីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វា ជាង១០នាក់ បាន ស្នើសុំឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់ របស់ ពួកគាត់។សំណូមពរនេះពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ,ការលិចលង់, ការសុំស្ថាបនាផ្លូវ ,វិវាទនៅក្នុងសាលា, ករណីបាត់គោនិងការសុំបង្គ្រាប ល្បែងស៊ីសងជាដើម។ សំណើរទាំង នេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌ ជ្រោយចង្វា នាព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ពិធីប្រព្រឹត្តិទៅនៅក្នុងផ្សារ OCIC ខណ្ឌជ្រោយចង្វារ ។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូន ប្រជាពល រដ្ឋ នៅក្នុងវេទិកានេះ ត្រូវបានលោក ឃ្លាំង ហួត និងលោក ប្រធាន មន្ទីរ អប់រំ យុវជននិងកីឡារាជធានីភ្នំពេញធ្វើការស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។ លោក…
-
ក្រសួងធនធានទឹក ៖ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុង កម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា

(ភ្នំពេញ)៖ បេីតាមក្រសួងធនធានទឹក និងឧតុនិយម សូមគោរព ជម្រាបជូន អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចាក់យ៉ាងដូច្នេះថា ៖ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធនៃសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់ មាត់ សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិត តិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាង កើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់ នៅក្នុង កម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០% ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ពងក្រួចចំនួន ២០ម៉ឺនគ្រាប់ នាំចេញពីវៀតណាមបម្រុង ចែកចាយ នៅភ្នំពេញ ដោយពុំមានច្បាប់ត្រឹមត្រូវ ត្រូវនគបាលជំនាញបង្ក្រាប បាននៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ ក្រុមការងារជំនាញ អន្តរាគមន៍បង្ក្រាបបទល្មើសចលនា សត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរ កសិកម្មរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ និង១០នាទី នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ បានចុះឃាត់ចាប់ រថយន្ត ២គ្រឿង ដែលដឹកពងក្រួចចំនួន ២០ម៉ឺនគ្រាប់ នាំចេញពីវៀតណាម បម្រុងចែកចាយនៅភ្នំពេញដោយពុំមានច្បាប់ត្រឹមត្រូវ ដែលស្ថិត ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ រថយន្តទី១ ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹក អ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ ២AG -9783 ពណ៌ស ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ ចេញពីប្រទេសវៀតណាមតាមច្រកកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអាជ្ញាតអ្វីទាំងអស់ ។ ចំណែក រថយន្តទី២ពាក់ស្លាកលេខភ្នំពេញ២BA-0453 ពណ៍សម្បក ឪឡឹក ដឹកស៊ុតសត្វក្រួចចំនួន១០០,០០០ គ្រាប់ (ដប់ម៉ឺន)គ្រាប់ និងស៊ុតសត្វមាន់ ៣០០០គ្រាប់(បីពាន់)…
-
យានយន្តល្មើសចំនួន ៤៩៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី៣១ ខែតុលា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មានគោលដៅសារុបចំនួន ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦១៤គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ៣៨គ្រឿង ម៉ូតូ ៥៧១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤៩៧គ្រឿង មានរថយន្តធំ ៥គ្រឿង រថយន្តតូច៣៣គ្រឿង និងម៉ូតូចំនួន ៤៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៣០ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ១នាក់រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៤នាក់ស្រី ១នាក់ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦៧២,៤៧ក្រាម និង ៩កញ្ចប់តូច។លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើត ឡើង ចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួសធ្ងន់ ស្រាចំនួន ៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យ មនុស្ស ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់ និងរបួសស្រាល ១នាក់ គឺកើតឡើង ដោយ សារ ការប៉ះទង្គិចគ្នាចំនួន ៤លើក រួមមាន ៖ កត្តាល្បឿន ៣លើក ស្លាប់ ២នាក់ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ផ្ទះថ្មថ្មី ៣ខ្នង ជាព្រះរាជអំណោយរបស់ហ្លួងម៉ែ បានប្រគល់ជូន ប្រជានុរាស្ត្រ ៣គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ឆ្នាំង៖ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាផ្ទះថ្មថ្មី៣ខ្នងតាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជានុរាស្ត្រ ៣គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារ ទី ៣១ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយម្ចាស់ផ្ទះនីមួយៗ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ៣ខ្នង និងបានជម្រាបជូនថា ៖ «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ ហើយបន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
ប្រជាពលរដ្ឋ ខណ្ឌដង្កោ សុំឱ្យអាជ្ញាធរជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី និង ដោះស្រាយការលិចលង់លំនៅដ្ឋាន ការសុំស្ថាបនាផ្លូវ លូ ប្រឡាយ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ខណ្ឌដង្កោ បានសំណូមពរជាច្រើនពាក់ព័ន្ធទៅនឹងការស្នើសុំអាជ្ញាធរជួយអន្តរាគមន៍លើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់លំនៅដ្ឋានជាមួយនិងការសុំស្ថាបនាផ្លូវ លូ ប្រឡាយផងដែរ ។ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណសាលាខណ្ឌដង្កោ ។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងបានរួចរាល់។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនៅក្នុងបឹងតាម៉ាតនោះ គឺដោយសារម្ចាស់បុរីតាម៉ាតនោះ ចាក់ដីលុបរណ្តៅដីបឹងតាម៉ាតនោះមិនបានខ្ពស់ ហើយសាងសង់ផ្ទះ ពោលគឺការ៉ូក្នុងផ្ទះប្រជាពលរដ្ឋ បើធៀបជាមួយកំពស់ទឹកនៅប្រឡាយភូមិម័រ ទៀបជាងកន្លះម៉ែត្រឯណោះ ហេតុនេះហើយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺជៀសមិនផុតពីការលិចលង់នោះទេ។ ឯកឧត្តម…
-
ប្រជាពលរដ្ឋដែលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ សម្រេច លុបការបង់ភាស៊ី និងការ បង់ ថ្លៃ ផ្សេងៗ ទៀត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពីការមិនប្រមូល ចំណូល ភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងសេចក្ដីណែនាំនេះថា កន្លងមក ដោយទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋា ភិបាល អាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយ ភាព ឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេច លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ ទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែង លក់ដូរ និងទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី…