-
យានយន្តល្មើសចំនួន ២៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី៣០ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៣៥៣គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច១០៨គ្រឿង ម៉ូតូ ២៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន២៥៦គ្រឿង មានរថយន្តធំ០១គ្រឿង រថយន្តតូច៧៤គ្រឿង និងម៉ូតូចំនួន១៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៣០ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ១នាក់ រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៤នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៦៧២,៤៧ក្រាម និង៩កញ្ចប់តូច។លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាល ឲ្យមនុស្សស្លាប់៥នាក់និងរងរបួសធ្ងន់ស្រាចំនួន៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះ ថ្នាក់ រួមមានៈ ល្មើសល្បឿន ៧លើក ស្លាប់ ៣នាក់ ស្រវឹង ២លើក ស្លាប់ ២នាក់និងកក្តាយាន ១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧៣គ្រួសារ នៅ សង្កាត់ ក្បាលកោះ បានទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៧៣គ្រួសាររស់នៅក្នុងសហគមន៍ វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួល អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា កាលពីវេលាម៉ោង ៣,៣០នាទី រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។ សកម្មភាពមនុស្សធម៍នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារ អំពៅ និងជាអភិបាលខណ្ឌ រួមជាមួយក្រុមការងារអនុសាខា កាកបាទ ក្រហមខណ្ឌជាច្រើននាក់ទៀត ។ មានមតិសំណេះសំណាលនិងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ លោកអភិបាលខណ្ឌបាន ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ ហាមសុំឲ្យកូនចៅចុះលេងទឹក ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស គ្រប់ប្រភេទ ។ ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូន មួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយ អគ្គិភ័យ…
-
គណកម្មាធិការសិទ្ធមនុស្សកម្ពុជា បើកសិក្ខាសាលា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌

(ភ្នំពេញ)៖ គណកម្មាធិការសិទ្ធមនុស្សកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីអង្កេតសន្និដ្ឋាន នៃរបាយការណ៍ លើកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកស្រី អេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) តំណាងមកពីព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ។ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពិភាក្សា និងរៀបចំផែនការអនុវត្តអនុសាសន៍នៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់អង្គការសហប្រជាជាតិ ដែលជាគណៈកម្មាធិការទទួលបន្ទុកតាមដាន ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់រដ្ឋភាគី ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា…
-
ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ២០២៣ មានអ្នកចូលរួមជាង ១ពាន់នាក់

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣» រយៈពេល២ថ្ងៃគឺ នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) មានសិស្ស និស្សិត និងមហាជនទូទៅចូលរួមប្រមាណ ១៥០០នាក់។ តាមរយៈកម្មវិធីនេះ បានផ្ដល់ឱកាសដល់សិស្សនិស្សិត ក៏ដូចជាសាធារណជន បានបង្ហាញពីចំណាប់អារម្មណ៍ ឬមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន បានចូលរួមស្វែងយល់អំពីព័ត៌មានផ្សេងៗពីសាកលវិទ្យាល័យ ក៏ដូចជាការដាក់ពាក្យស្នើសុំចូលរៀន និងព័ត៌មានទូទៅនៃការស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសជប៉ុនផងដែរ ។ ពិសេសជាងនេះទៅទៀត អ្នកចូលរួមពិព័រណ៍ឆ្នាំនេះ ក៏ទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងអាហារូបករណ៌ផ្សេងៗដែលផ្ដល់ជូនពីស្ថាប័នដៃគូរនានាក្នុងឆ្នាំនេះ។ ចំពោះសាកលវិទ្យាល័យ និងស្ថាប័នទាំងនេះ នឹងធ្វើបទបង្ហាញជូនដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ឱ្យបានយល់ដឹងអំពីបេសកកម្មរបស់ពួកគេរៀងៗខ្លួនផងដែរ ។ លោកបណ្ឌិត ឃឹម លាង នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឱ្យដឹងថា ការធ្វើពិព័រណ៍ការសិក្សានេះ គឺនៅក្នុងគោលបំណង ផ្សព្វផ្សាយឱកាសនៃការសិក្សាដល់សិស្ស និស្សិត ចង់បន្តការសិក្សានៅប្រទេសជប៉ុន បានស្វែងយល់ ហើយបានជួបផ្ទាល់ជាមួយនិង តំណាងសាកលវិទ្យាល័យដែលបានអញ្ជើញមកពីប្រទេសជប៉ុន ដើម្បីឱ្យដឹងថាតើ ការត្រៀមទទួលយកជាអាហាររូបករណ៍ ឬចុះឈ្មោះចូលរៀនវគ្គបង់ថ្លៃ ត្រូវត្រៀមខ្លួនបែបណាខ្លះ ហើយសាកលវិទ្យាល័យនីមួយៗមានលក្ខ័ណ្ឌ អ្វីផ្សេងទៀតក្នុងការទទួលយកសិស្សទៅចូលរៀនបាន។ យុវសិស្ស ចាន់ចេស្តា ដែលបានចូលរួមនៅក្នុងពិព័រណ៍ការសិក្សានេះ…
-
ប្រជាពលរដ្ឋចំនួន ៧ភូមិ បានទទួលវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរ ខេត្តបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៧ភូមិ គឺ ភូមិថ្មី ភូមិគោកសង្កែ ភូមិខ្ទាស់ ភូមិថ្លាត ភូមិក្បូន ភូមិជ្រៃ និងភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺក្នុងគោល បំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ (ទីផ្សារដីធ្លី) កាត់បន្ថយ នូវទំនាស់ដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ លោក បានបន្តថា ចំពោះវិស័យដីធ្លី កន្លងមករដ្ឋបាលខេត្តសៀមរាប ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិកា ក្នុងការរៀបចំបង្កើតឲ្យមានក្រុមការងារ ចុះបញ្ជីដីធ្លី តាមបណ្តាស្រុក-ក្រុង ចំនួន ៦ក្រុង-ស្រុក លើក្រុង-ស្រុក ទាំង ១២ នៅទូរទាំងខេត្តសៀមរាប ក្នុងនោះរួមមានស្រុកជីក្រែង ស្រុកសូទ្រ និគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប…
-
ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព

ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាពដល់ជនមានពិការភាពនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ។ មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា បណ្ណសម្គាល់ជនមានពិការភាព គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ពីវិស័យសាធារណៈ, វិស័យឯកជន, អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ពិតណាស់ថា ថ្វីត្បិតតែយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេងទៅលើវិស័យសុខមាលភាពរបស់ជនពិការយ៉ាងណាក៏ដោយ ក៏បងប្អូនជនមានពិការភាពនៅមានឧបសគ្គជាច្រើនទៀត ដែលយើងត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ»។ ជាមួយគ្នានោះដែរ លោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) បានមានប្រសាសន៍ដែរថា នៅក្នុងឆ្នាំ២០២០ ដោយសារមានការគាំទ្រពីសហភាពអឺរ៉ុប អង្គការយូនីសេហ្វ( UNICEF) បានផ្តល់ការគាំទ្របច្ចេកទេសដល់ក្រសួងសង្គមកិច្ចក្នុងការបំពាក់បំប៉ន ដល់មន្រ្តីរដ្ឋាភិបាលប្រមាណជាង ៤ ០០០ នាក់ ចំពោះជំនាញចាំបាច់ក្នុងការចុះឈ្មោះ និងកំណត់អត្តសញ្ញាណជនមានពិការភាពនៅទូទាំង ១ ៦៥២ ឃុំសង្កាត់។ លោកបានបន្ថែមថា ការធ្វើបែបនេះ គឺដើម្បីអនុវត្តនូវការកំណត់អត្តសញ្ញាណជនមានពិការភាពតាមប្រព័ន្ធឌីជីថលទូទាំងងប្រទេស ដោយប្រើប្រាស់អេប(App) ទូរសព្ទ និងកម្មវិធីថ្នាលនៅលើគេហទំព័រ សម្រាប់ចុះឈ្មោះជនមានពិការភាពប្រមាណ២៨ម៉ឺននាក់…
-
កម្មវិធី «ជំរំយុវជនជាសាកលលើកទី៩» បង្ហាញពីសច្ចៈធម៌ប្រវត្តិសាស្ត្រ និងតថភាពសង្គមដល់យុវជនកម្ពុជាជំនាន់ក្រោយ

ភ្នំពេញ៖កម្មវិធីជំរំយុវជនជាសាកលលើកទី៩ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព» ដើម្បីលើកបង្ហាញពីសច្ចៈធម៌ប្រវត្តិសាស្ត្រ និងតថភាពសង្គមដល់យុវជនកម្ពុជាជំនាន់ក្រោយ ។ លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលាថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាលើកទី៩ហើយ ដែលក្រសួងអប់រំ ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួង នឹងរៀបចំកម្មវិធីជំរំយុវជនជាសាកលលើកទី៩ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព»។ កម្មវិធីនេះ នឹងត្រូវរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅលើទឹកដីនៃខេត្តសៀមរាបខាងមុខនេះ។ លោកស្រី បានប្រាប់ថា ៖ «យើងជ្រើសរើសប្រធានបទនេះ សម្រាប់កម្មវិធីជំរំយុវជនជាសាកលលើកទី៩ ដោយសារចង់បង្ហាញឱ្យឃើញនូវសុខសន្តិភាពជាកត្តាឈានមុខ ដោយហេតុថាមានសន្តិភាពទើបជាការបើកឱកាសឱ្យប្រទេសមានលទ្ធភាពគិតគូរដល់ការបណ្តុះបណ្តាលធនធានមនុស្ស»។ លោកស្រី ស្រូយ សុជាតិ បានឱ្យដឹងទៀតថា ក្នុងយុទ្ធសាស្រ្ត នៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យុវជន ក្រសួងអប់រំ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីក្នុងការបណ្តុះបណ្តាលចំណេះដឹង ជំនាញ បំណិន ដល់យុវជនឱ្យក្លាយជាមូលធនមនុស្សរបស់សង្គម និងមានអាជីពសមស្របមួយសម្រាប់ថ្ងៃអនាគត។ បើតាមលោកស្រី ស្រូយ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន និងសភាពការណ៍ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការបញ្ជាក់អំពីការរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបង្ហោះគោម នៅខេត្តកំពង់ធំ ដែលមានប្រជាជនចូលរួមសប្បាយរីករាយប្រមាណជិត ២០ម៉ឺននាក់ ក្នុងរយះពេល៣ថ្ងៃកន្លងទៅ ស្តែងចេញពីប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានថ្លែងកោតសរសើរ ព្រមទាំងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ប្រជាជន និងអតីតយុទ្ធជននៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវក្នុងរយៈពេលកន្លងមកនេះ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗជូនដល់កងកម្លាំងមានជាអាទិ៍ ៖ យោធិនគ្រប់រូប ត្រូវគោរពតាមបទបញ្ជា ក្រមសីលធម៌ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់…