Category: ព័ត៌មានសង្គម

  • កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ លើការត្រួតពិនិត្យ និង កាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន

    កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ លើការត្រួតពិនិត្យ និង កាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន

    (ភ្នំពេញ)៖ ជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តពិធីសារ ម៉ុងរ៉េអាល់ និងវិសោធនកម្ម ជាពិសេសវិសោធនកម្មទីក្រុងគីហ្គាលី ដែលបានដាក់ឲ្យមានការត្រួតពិនិត្យ និង កាត់បន្ថយការប្រើប្រាស់ សារធាតុ “ហាយដ្រូភ្លុយអរ៉ូកាបូន” ស្របតាមកតព្វកិច្ចភាគីនៃពិធី សារម៉ុងរ៉េអាល់ប្រកបដោយប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។នេះជាការ លើកឡើងពីសំណាក់ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន ក្នុងពេល ចូលរួមកិច្ចប្រជុំនៅទីក្រុងណៃរូប៊ី ប្រទេស កេនយ៉ា។ គួរបញ្ជាក់ថានាឱកាសនៃកិច្ចប្រជុំដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក សុខារ៉ាវុត បានជួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនរួមមានកម្មវិធីបរិស្ថានសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ សម្ព័ន្ធប្រែប្រួលអាកាសធាតុ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន ថវិកាពហុភាគី ដើម្បីស្វែងរកជំនួយបច្ចេកទេសនិងថវិកា ក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ និងបានចូលរួមធ្វើជាវាគ្មិនក្នុង ព្រឹត្តិការណ៍ (Side Events)ចំនួនពីរ ដើម្បីចែករំលែកបទពិសោធន៍ ពីការអនុវត្តផែនការមជាតិនៅកម្ពុជាផងដែរ។ ជាមួយគ្នា នេះ កម្ពុជាត្រូវបានជ្រើសរើសជាសហសមាជិក គណៈកម្មាធិការប្រតិបត្តិ ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ដើម្បីសហការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិលើកទី៩៣ ៩៤…

  • ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខសេចក្តីចម្រើននៅ បរិវេណ អភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

    ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខសេចក្តីចម្រើននៅ បរិវេណ អភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

    សៀមរាប៖ នៅថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអភិរក្ស ដ្ឋានអង្គរ ខេត្តសៀមរាប ការប្រារព្ធធ្វើពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននេះ ដែលរៀបចំធ្វើឡើងដោយ លោក ជំទាវ ហ៊ុន សេងនី និង ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង លោក សម សោមសក្តិ នាយករងរដ្ឋបាលសាលាខេត្ត ក្រោមព្រះវត្តមាននិមន្តចូលរួមរបស់ព្រះធម្មវនវាសី ចន្ទ មុនី ដើមី្បផ្តល់នូវពុទ្ធឱវាទតាមគន្លង ព្រះសម្មាសាម្ពុទ្ធ។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការ និង បងប្អូនប្រជាពុទ្ធបរិស័ទ្ធជាច្រើនកុះករ។ ក្នុងពិធីប្រកាសសច្ចវាចាបួងសួង…

  • យានយន្តល្មើសចំនួន ៣៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២៩ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៣៥៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២៩ ខែតុលា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ម្សិល មិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៥២គោលដៅ មាន យានយន្តចូលគោលដៅចំនួន៤៦៣គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច២៧គ្រឿង ម៉ូតូ ៤៣៥គ្រឿង ក្នុងនោះរកឃើញយាន យន្តល្មើសសរុប ចំនួន៣៥៦គ្រឿង មានរថយន្តធំ០១គ្រឿង រថយន្តតូច២៦គ្រឿង និងម៉ូតូចំនួន៣២៩គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៥១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី២៩ ខែតុលា

    ជនសង្ស័យ ៥១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី២៩ ខែតុលា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ២១នាក់ស្រី ០នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៣០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុង ថ្ងៃទី២៩ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) សហមើ ១៨,៨៥ក្រាម និង៧កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ១៧,៥៥ក្រាម ។លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ តុលា បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរងរបួស១៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ តុលា បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរងរបួស១៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១២លើក បណ្ដាល ឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រាចំនួន ១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មាន គ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ៣លើក ស្លាប់ ២នាក់ មិនគោរពសិទ្ធិ ៥លើក ស្លាប់ ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ប្រជែង គ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់ និងស្រវឹង ១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ក្រសួងធនធានទឹក៖ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់រហូតដល់ដើមខែវិច្ឆិកា

    ក្រសួងធនធានទឹក៖ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់រហូតដល់ដើមខែវិច្ឆិកា

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍​ថា កម្ពុជានឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀត ចាប់ពីថ្ងៃទី​​៣០ ខែតុលា ដល់ដើមខែវិច្ឆិកា ​ដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្កួរ លាយឡំជាមួយផ្គររន្ទៈ និងខ្យ​ល់កន្រ្តាក់ ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុនៅថ្ងៃទី​២៩ ខែតុលា បានឱ្យដឹងថា កម្ពុជាកំពុងទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង ដោយនៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្តប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោ​យ ។ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូង សមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ប្រភពដដែលបន្តថា ស្ថានភាពបែបនេះ ​នឹងធ្វើឱ្យបណ្តាខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដីពី ៤០ភាគរយ ទៅ ៥០ភាគរយ។ ដោយឡែក បណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមគ្រប ដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។ ប្រភពដដែលបញ្ជាក់ថា ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២…

  • ទូក «ង» ជាង ៣០០ ទូក នឹងចូលរួមប្រណាំង​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាខែវិច្ឆិកា​

    ទូក «ង» ជាង ៣០០ ទូក នឹងចូលរួមប្រណាំង​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាខែវិច្ឆិកា​

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​មានប្រសាសន៍ថា មានទូក ង ប្រមាណ​ជាង ៣០០ ទូក នឹងចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ​​ដើម្បីអបអរសាទរនៃពិធីបុណ្យនេះ និងបង្កលក្ខណៈសប្បា​យរីករាយជូនប្រជាពលរដ្ឋដែលនឹង​ប្រព្រឹត្តឡើង​ ចាប់ពី​​ថ្ងៃទី២៦-២៧ និងទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ សម្ដេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែង​ដូច​នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ​និយោជិត​ ជិត​២ម៉ឺនាក់ នៅតា​មបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែតុលា​។ សម្ដេចធិបតីបានមានប្រសាសន៍ថា ​នៅបន្តិចទៀត យើងមានពិ​ធីបុណ្យអុំទូក ហើយឥឡូវមានទូកចូលរួម ៣០០ ទូកហើយ​។ ពាក់ព័ន្ធនឹងការឧបត្ថម្ភចំណុះទូកនេះ​ដែរ ក៏​នឹងមានការចូលរួមពីរូបខ្ញុំ, ពីសម្តេចតេជោ ហ៊ុន សែន ​​ប្រធានគណបក្សប្រជា​ជនកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ ។ ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏​បានអំពាវនាវដល់ប្រជាពលដ្ឋ និងកម្មករ កម្មការិនី ចូលរួមសប្បាយរីករាយនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះដែរ​ ព្រោះកម្ពុជាខកខានសប្បាយរីករាយ​កាលពីសង្គ្រាមស៊ីវិលក្នុ​ងទសវត្សរ៍​ឆ្នាំ​៧០ និងអំឡុងពេលនៃការរីករាលដាល​កូវីដ​១៩​ជាដើម។ សូមរម្លឹកដែរថា ថ្លែងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​…

  • ខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តអស់មីនទី ១៣ ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន»

    ខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តអស់មីនទី ១៣ ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន»

    ភ្នំពេញ៖ ខេត្តកំពង់ស្ពឺនឹងត្រូវបានប្រកាសជាខេត្តអស់មីនទី១៣នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ក្នុងឱកាសសម្ពោធអគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានឱ្យដឹងនៅថ្ងៃទី២៩ ខែតុលា​ថា ក្នុងនាមក្រុមប្រឹក្សា និ​ងគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងមូលក្នុងខេត្ត ពិតជាមានមោទ​ន​ភាពជា​មួ​យនឹងអ្វីដែលកើតឡើងក្នុងខេត្តនេះ ពោលគឺជាខេត្តអស់មីនក្នុងឆ្នាំ ២០២៣ ។សមិទ្ធផលនេះសម្រេចបាន​ ​ក្រោមនយោបាយប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំរំដោះប្រទេសជាតិចេញពីសម័យកាលដ៏លំបាកដៃម្ខាងការពារ និងដៃម្ខាងកសាង ហើយបានប្រែក្លាយខេត្តជាច្រើនអស់មីន ក្នុងនោះក៏មានខេត្តកំពង់ស្ពឺ ដែលធ្លា​ប់តែសម្បូរទៅដោយចម្ការមីន»។ ឯកឧត្តមបានឱ្យដឹងទៀត​ថា ក្នុងខេត្តកំពង់ស្ពឺមានចម្ការមីនរហូតដល់ទៅ ៦៤០ ចម្ការមីន និងមានផ្ទៃដីរហូ​តទៅដល់ ៧៨គីឡូម៉ែត្រការ៉េ ។ សូមជម្រាបថា រាជធានី ខេត្ត ដែលប្រកាសអស់មីនចំនួន១២រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត។ បើតាម​អាជ្ញាធរ​មីន សកម្ម​ភាព​រំ​ដោះមីន​រយៈពេល…

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរក្រុមគ្រួសារអតីតយុទ្ធជន រងគ្រោះជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្ន និង រស់នៅឱ្យមានអនាម័យល្អ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរក្រុមគ្រួសារអតីតយុទ្ធជន រងគ្រោះជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្ន និង រស់នៅឱ្យមានអនាម័យល្អ

    (កំពង់ធំ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន និងកងកម្លាំងប្រចាំការ នៅលើដីសម្បទានសង្គមកិច្ចនេះ ត្រូវត្រួតពិនិត្យកាយសម្រាម និងវត្ថុផ្សេងៗ តាមប្រពន្ធលូរំដោះទឹកនីមួយៗ ដើម្បីឲ្យទឹកហូរបានលឿនឆាប់ស្រកចុះពីក្នុងភូមិឋានរបស់បងប្អូនអតីតយុទ្ធជន។ ចំពោះស្ថានភាពទំហំលូមុខទឹកតូចចង្អៀត ដែលមិនអាចរំដោះទឹកបានទាន់ពេលវេលា និងត្រូវរាយការណ៍ជូនស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធដើម្បីធ្វើការកែលម្អនៅពេលខាង មុខ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវប្រុងប្រយ័ត្ន ណែនាំដល់កូន ចៅ ជៀសវាងបណ្ដាលឱ្យគ្រោះថ្នាក់ដោយសារជំនន់ទឹកភ្លៀងនេះ ហើយត្រូវរស់នៅឲ្យមានអនាម័យល្អ ជៀសផុតពីជំងឺដង្កាត់ផ្សេងៗក្នុងពេលជំនន់ទឹកភ្លៀងនេះ ។ នៅក្នុងឱកាសនេះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ផងដែរ ។ គួរបញ្ជាក់ផងដែរថា អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១៤១ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ត្រូវបានសម្ដេចតេជោ ហ៊ុន…

  • ពិធីប្រណាំងទូកនៅខេត្តកណ្ដាល ប្រព្រឹត្តិពេញមួយថ្ងៃ ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងត្រៀមចូលរួមក្នុងពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង

    ពិធីប្រណាំងទូកនៅខេត្តកណ្ដាល ប្រព្រឹត្តិពេញមួយថ្ងៃ ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងត្រៀមចូលរួមក្នុងពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង

    កណ្ដាល៖ ពិធីប្រណាំងទូកនៅខេត្តកណ្ដាល ប្រព្រឹត្តិទៅពេញមួយថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមបរិយាកាសល្អប្រសើ ក្នុងគោលបំណងផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងត្រៀមចូលរួមក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅមុខព្រះបរមរាជវាំង នាពេលខាងមុខ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ការកាពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនកីទ្បាករ-កីទ្បាការនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកចូលរួមពិធីប្រណាំងទូកខេត្តកណ្តាល ជាចំនុចអទិភាពបំផុត ដែលត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ដ្ឋទាំងអស់ ទាំងក្នុងខេត្ត និងតាមបណ្តារាជធានី-ខេត្តនានា អញ្ជើញមកចូលរួមទស្សនា កម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកខេត្តកណ្តាល អោយបានច្រើនកុះករ ដែលពិធីនេះ ប្រព្រឹត្តទៅចាប់ពីម៉ោង ៨ព្រឹក ទី២៩ តុលា នៅសួនច្បារមាត់ទន្លេរបាសាក់ ក្រុងតាខ្មៅ ។ ឯកឧត្តមបន្តថា ពិធីអុំទូកនៅក្រុងតាខ្មៅនេះ មានទូកចូលរួមចំនួន ៧៤ទូក ក្នុងនោះមានទូកអុំបរុស ៣៤ទូក, ទូកចេវ ៥ទូក, ទូកខ្នាតអន្តរជាតិចំនួន ៣៥ទូក និងទូកនារី ២ទូក…