Category: ព័ត៌មានសង្គម

  • ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការ ដើម្បីជំរុញភាពប្រកួតប្រជែង និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

    ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការ ដើម្បីជំរុញភាពប្រកួតប្រជែង និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក្រុមការងារផ្នែកទេសចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដោយមានសមាសភាពចូលរួមជាសមាជិក សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្មទេសចរណ៍សរុបប្រមាណ ២០០នាក់ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅប្រមូលនូវធាតុចូលទាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ការរៀបចំ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ខាងមុខនេះ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អនាពេលកន្លងមក ក្នុងការគាំទ្រនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានចូលរួមអនុវត្ត និងគាំទ្រយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់ក្រសួងទេសចរណ៍ ដោយបានរួបរួមគ្នាបង្កើនភាពធន់ និងស្តារវិស័យទេសចរណ៍ពីឥទ្ធិពល នៃវិបត្តិជំងឺកូវីដ-១៩ ។ អង្គប្រជុំបានពិភាក្សាលើចំណុចចំនួន១៩ និងបានកំណត់នូវវិធានការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលអាចដោះស្រាយបានក្នុងកម្រិតអន្តរស្ថាប័ន ហើយចំណុចសំណូមពរណាមួយដែលមិនអាចដោះស្រាយបាន អង្គប្រជុំសម្រេចពិនិត្យលទ្ធភាពលើកសំណូមពរទាំងនោះ ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអាចធ្វើការបូកសរុប និងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមរៀបចំ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”នេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន…

  • ​រដ្ឋមន្រ្តីក្រសួងការងារ៖ រដ្ឋាភិបាលនៃ​ប្រទេ​ស​​ថៃបាន​សម្រេច​បញ្ចុះតម្លៃទិដ្ឋាការការងារ​សម្រាប់​ពលករ​កម្ពុជាពី​ចន្លោះជាង ៥០ដុល្លារ មកនៅជាង ១០ដុល្លារ​

    ​រដ្ឋមន្រ្តីក្រសួងការងារ៖ រដ្ឋាភិបាលនៃ​ប្រទេ​ស​​ថៃបាន​សម្រេច​បញ្ចុះតម្លៃទិដ្ឋាការការងារ​សម្រាប់​ពលករ​កម្ពុជាពី​ចន្លោះជាង ៥០ដុល្លារ មកនៅជាង ១០ដុល្លារ​

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែង​ឱ្យដឹងថា រដ្ឋាភិបាលនៃ​ប្រទេ​ស​​ថៃបាន​សម្រេច​បញ្ចុះតម្លៃទិដ្ឋាការការងារ​សម្រាប់​ពលករកម្ពុជាពី ១ ៩០០បាត ដែល​ប្រហែល ៥៤ ដុល្លារអាមេរិក មកត្រឹម ៥០០បាត ឬ​ប្រមាណ ១៤ ដុល្លារអាមេរិក ។ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដូចនេះកាលពីថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាងមួយ​ម៉ឺននាក់ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព​សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​។ ឯកឧត្តមមានប្រសាសន៍ថា  តាមរយ:លទ្ធផលនៃជំនួបទ្វេភាគី សម្តេចធិបតី ជាមួយលោកនាយករដ្ឋមន្ត្រីថៃក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកា​ល​​ពីចុងខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលថៃទើបបាន​ឯកភាពតាមសំណើ និងការលើកឡើង​របស់​សម្តេច​ធិបតីស្នើឱ្យ​ភាគីថៃសម្របសម្រួល និង​បន្ទុកចំណាយ​ផ្សេងៗ​ ។ឥឡូវនេះរាជរដ្ឋាភិបាលថៃ​សម្រេ​ចបញ្ចុះតម្លៃទិ​ដ្ឋាការ​ការងារដល់​បងប្អូនកម្មករនិយាជិក​កម្ពុជា ដែលពីមុនមានពី ១ ៩០០បាត មកត្រឹម ៥០០បាត​»។អត្រាថ្មីនេះ នឹងចាប់​ផ្តើម​អនុវត្តនៅក្នុង​ខែធ្នូខាងមុខនេះ៕ ដោយ៖ជា សុខនី

  • យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១២គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច២៨គ្រឿង ម៉ូតូ ៣៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤១២គ្រឿង មានរថយន្តធំ ០៣គ្រឿង រថយន្តតូច ២៨គ្រឿង និងម៉ូតូចំនួន ៣៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការ ផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើ ប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ចរាចរណ៍ យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៥ ខែតុលា

    ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៥ ខែតុលា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ៦ករណី ឃាត់ ៩នាក់ ស្រី ០នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៣៤នាក់ ស្រី០នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥០៩,៤៩ក្រាម និង១២កញ្ចប់តូច។ លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ តុលា បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ តុលា បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ៨នាក់

    ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០១លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់ស្រាចំនួន៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៥លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ នៅក្នុងខេត្តបាត់ដំបង បន្តទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា‌

    ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ នៅក្នុងខេត្តបាត់ដំបង បន្តទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា‌

    បាត់ដំបង៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុងស្រុកចំនួន៤គឺ ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌នាពេលនេះក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ដែលមានចំនួន៤ទីតាំងគឺ៖ទីតាំងទី១ នៅវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប់ ស្រុកឯកភ្នំ សម្រាប់ប្រជាពលរដ្ឋ ១៣០គ្រួសារ មកពី៦ភូមិ ២ឃុំ ស្រុកឯកភ្នំ។ ទីតាំងទី២ នៅវត្តស្លាកែត…

  • កម្ពុជា ចូលរួមចុះហត្ថលេខា​​អនុម័តលើសេចក្តីថ្លែងការណ៍ជាសកលស្តីពីការអភិរក្សសត្វផ្សោតទន្លេ នាប្រទេស​កូឡំប៊ី

    កម្ពុជា ចូលរួមចុះហត្ថលេខា​​អនុម័តលើសេចក្តីថ្លែងការណ៍ជាសកលស្តីពីការអភិរក្សសត្វផ្សោតទន្លេ នាប្រទេស​កូឡំប៊ី

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមនឹង​​តំណាងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ប្រចាំនៅកម្ពុជាបាន​ចូលរួមកិច្ចប្រជុំអន្តរជាតិដើម្បីអនុម័តលើសេចក្តីថ្លែងកា​រណ៍ជាសកលស្តីពីការអភិរក្សសត្វផ្សោតទន្លេ នា​ទីក្រុងបូហ្កូតា ប្រទេសកូឡំប៊ី។ គេហទំព័រ​របស់​ក្រសួង​កសិកម្មនៅថ្ងៃទី​២៥ ខែតុលា បាន​​ឱ្យដឹងថា ឯកឧត្តម  ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួង និងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃ ដើម្បីរៀបចំ និងអនុម័តសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ។ នៅ​ថ្ងៃទី២៤ ខែតុលា ​ដែល​​ជាថ្ងៃទិវាសត្វផ្សោតទន្លេពិភពលោក ឯកឧត្តម ប្រាក់ ដាវីដ ដែល​ជា​ប្រធានប្រតិភូកម្ពុជា និងមន្រ្តីជំនាញ បានចូលរួមពិភាក្សា និងកែសម្រួលសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សស​ត្វផ្សោតទន្លេ។ ក្រោយទទួលបានការឯកភាពជារួម ឯកឧត្តម ប្រាក់ ដាវីដ ​រួមជាមួយនឹងប្រធានប្រតិភូនៃបណ្តាប្រទេសផ្សេង​ៗទៀតបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាសកល ដើម្បីទទួលស្គាល់សេចក្ដីថ្លែងការណ៍រួម និងដា​ក់ឱ្យអនុវត្តជាផ្លូវការ។​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់ថា ៖ «សេចក្តីថ្លែងការណ៍នេះ គឺជាឯកសារតម្រង់ទិសសម្រាប់ប្រទេសទាំង១៤ ដែលមានសត្វផ្សោតទន្លេ ប្តេជ្ញាអនុវត្តរួមគ្នាក្នុងកិច្ចការពារសត្វផ្សោតទឹកសាបប្រកបដោយការទទួលខុសត្រូវ»​។ ​ ក្រសួងបន្តថា សេចក្តីថ្លែងការណ៍នេះ…

  • ក្រុមអ្នកអភិរក្សប្រទះឃើញសត្វត្រយងចំពុះស្លាបព្រានៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

    ក្រុមអ្នកអភិរក្សប្រទះឃើញសត្វត្រយងចំពុះស្លាបព្រានៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

    (ភ្នំពេញ)៖ ក្រុមអ្នកអភិរក្សសត្វព្រៃ បានប្រទះបក្សីត្រយងចំពុះ ស្លាបព្រា (Platalea leucorodia) នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ដែលជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាងជើង ដោយក្រុមអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេសាប នៃអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS ។ បើតាមអង្គការWCS បានឱ្យដឹងថាការប្រទះឃើញសត្វដ៏កម្រទាំងនេះ គឺកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣។វាជាលើកទី៦ហើយដែល ក្រុមអ្នកអភិរក្សបានប្រទះឃើញ និង កត់ត្រា។ គួរបញ្ជាក់ថា កំណត់ត្រាទីមួយត្រូវបានប្រទះឃើញនៅតំបន់ការពារ ទេសភាពអាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្រ្ត ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ ២០០៣។ កំណត់ត្រាទីពីរនៅ តំបន់ រ៉ាមសារព្រែកទាល់ក្នុងឆ្នាំ ២០០៤ របាយការណ៍មួយទៀតត្រូវបាន កត់ត្រា នៅឆ្នាំ ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោម ក្រុងសៀមរាបក្នុងឆ្នាំ ២០១២ និងលើកទី៥ នៅតំបន់ការពារ ទេសភាព អាងត្រពាំងថ្ម នៅឆ្នាំ២០១៥។ លោក ស៊ុម ភារុណ ប្រធានកម្មវិធី អង្គការ…

  • ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតិជាង ៥០តោន ត្រូវបាន មន្ត្រី ជំនាញបង្ក្រាប ដកហូតយកមកដុតបំផ្លាញចោលនៅទីលាន ចាក់សម្រាមក្នុងមូលដ្ឋានខណ្ឌដង្កោ

    ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតិជាង ៥០តោន ត្រូវបាន មន្ត្រី ជំនាញបង្ក្រាប ដកហូតយកមកដុតបំផ្លាញចោលនៅទីលាន ចាក់សម្រាមក្នុងមូលដ្ឋានខណ្ឌដង្កោ

    (ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ បានរៀបចំដុតបំផ្លាញចោល នូវវត្ថុតាងចាប់យកចំនួន១០ករណី មានទម្ងន់ជាង ៥០តោន ដែលជាផលិតផលក្លែងក្លាយ ចំណីអាហារ និងគ្រឿងសំអាង ខូចគុណភាព គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ នៅទីលានចាក់សម្រាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ លោកឧត្ដមសេនីយ៍ មួង សុធា អគ្គស្នងការរងនគរបាលជាតិ បា ន បញ្ចាក់ ថា នេះជាសក្ដីភាពមួយដែលស្ដែងពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំរ បស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាម ផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលដាក់ចេញទិសដៅការងារ តាមតួរនាទី ភារៈកិច្ចរបស់ ខ្លួន រាល់បទល្មើសសេដ្ឋកិច្ចប៉ះពាល់ដល់ខឿនសន្តិសុខសេដ្ឋកិច្ចជាតិ,បទល្មើសគេចពន្ធ,បទល្មលឮើសនាំទំនិញ និងផលិតផលក្លែងក្លាយហួស កាលបរិច្ឆេទប្រើប្រាស់ ,ចំណីអាហារខូចគុណភាព និងមាន សារធាតុ គីមី ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ ប្រជាពលរដ្ឋយើង ។…

  • ឯកឧត្តម ជាប ដាវុធ ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ

    ឯកឧត្តម ជាប ដាវុធ ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ

    (ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រនិងជាប្រធានចលនាយុវជនគណបក្សក្រុងអរិយក្សត្រនិងស្រុកល្វាឯម តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល  បានលើកឡើងថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តម ជាប ដាវុធ បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ត្រូវប្រឡងសញ្ញាបត្រទុតិយភូមិនិងលោកគ្រូអ្នកគ្រូប្រមាណជិត ៤០០នាក់នៅវិទ្យាល័យ ព្រែកល្លួងស្ថិត ក្នុងក្រុងអរិយក្សត្រខេត្តកណ្តាល នៅថ្ងៃទី ២៥ខែ តុលា ឆ្នាំ២០២៣ ។ ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់…