-
មន្ត្រីប្រៃសណីយ៍ ជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរិតបន្តឹងការទទួលកញ្ចប់បញ្ញើគ្រប់ប្រភេទ

ភ្នំពេញ៖ ដេីម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាលចំពោះការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រធាន អនុប្រធាន មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តចំនួន៧ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិត (ISP) សរុបប្រមាណ ៧០រូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់ចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងផលវិបាកគ្រោះថ្នាក់ និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារនិងសង្គមជាតិ និងដើម្បីបន្តផ្សព្វផ្សាយនិងលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ឱ្យបាននៅឆ្នាំ២០២៥ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងឱកាសនោះ…
-
យានយន្តល្មើសចំនួន ៤៦៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៥៨៥គ្រឿង រថយន្តធំ ២៤គ្រឿង រថយន្តតូច ៣៣៤គ្រឿង ម៉ូតូ ១២២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤៦៤គ្រឿង មានរថយន្តធំ ១០គ្រឿង រថយន្តតូច ៩៧គ្រឿង និងម៉ូតូចំនួន ៣៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
-
កាកបាទក្រហមកម្ពុជា ទទួលទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ពីព្រះចៅអធិការ វត្តមណិរតនារាម (ទួលទំពូង)

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលជាលើកទី២ នូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ដែលសរុបជាទឹកប្រាក់ចំនួន ២២.១៧០.០០០រៀល ពី ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការ វត្តមណិរតនារាម (ទួលទំពូង) ដែលស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ទី ២៤ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ទាំង ៦ នៃខណ្ឌចំការមន ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យ និងនមស្ការសង្ខេបទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមគោរព វិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ម៉១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានប្រគល់ជូន លោកជំទាវ ជឹម ម៉ានី ព្រមទាំងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា…
-
កាមេរ៉ាស្វ័យប្រវត្តិកំពុងផ្តល់សារៈសំខាន់ ដើម្បីកត់ត្រា និង វត្តមានប្រភេទសត្វព្រៃនៅកម្ពុជា

(ភ្នំពេញ)៖ កាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់ពង្រាយនៅក្នុងតំបន់ការពារធម្មជាតិដើម្បីកត់ត្រាប្រភេទសត្វព្រៃនោះកំពុងត្រូវបានគេចាត់ទុកថា៖វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការស្រាវជ្រាវទៅលើប្រភេទសត្វព្រៃ ក៏ដូចជាការធ្វើកំណត់ត្រាចំនួនសត្វព្រៃនៅកម្ពុជាផងដែរ ។ អង្គការ USAID មរតកបៃតងបានលើកឡើងថា៖”ក្នុងការអភិរក្ស កាមេរ៉ាស្វ័យប្រវត្តិដើរតួជាឧបករណ៍ត្រួតពិនិត្យ និងតាមដានជីវៈចម្រុះដ៏សំខាន់ ដែលផ្ដល់ទិន្នន័យអំពីទីតាំង ចំនួន និងអាកប្បកិរិយារបស់ប្រភេទសត្វព្រៃនីមួយៗនៅក្នុងជម្រកធម្មជាតិរបស់ខ្លួន” ។ ជាមួយសារៈសំខាន់នេះអង្គការ USAID មរតកបៃតង ក៏បាននិងកំពុងធ្វើការជាមួយដៃគូអភិរក្សរបស់ខ្លួនគឺអង្គការអភិរក្សអន្តរជាតិដើម្បីដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិដើម្បីកត់ត្រាប្រភេទសត្វព្រៃ ដែលជាសូចនាករក្នុងការត្រួតពិនិត្យជីវៈចម្រុះ បន្ទាប់មកយកទៅសិក្សា និងវិភាគលទ្ធផលផងតាមដែរ ដែលអនុញ្ញាតឱ្យយើងធ្វើការអភិរក្សមានប្រសិទ្ធភាពជាងមុន ។ កាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់ពង្រាយ ហើយថតជាប់ប្រភេទសត្វព្រៃកម្រ និងជិតផុតពូជជាច្រើនក្នុងរូបមានដូចជា៖ រួមមានឆ្កែព្រៃ (Dhole – Cuon alpinus) សត្វកេះ (Capricornis sumatraensis) ខ្លាពពក (Neofelis nebulosa) ខ្លាឃ្មុំតូច (Helarctos Malayanus) ឈ្លុស (Muntiacus Muntjac) មាន់ទោប្រាក់ (Lophura nycthemera) និងសត្វព្រៃជាច្រើនប្រភេទទៀត ។ អង្គការ USAID មរតកបៃតងបានលើកឡើងដែរថា”ការថតជាប់ប្រភេទសត្វព្រៃទាំងនេះ កំពុងតែប្រាប់យើងថាយើងនៅតែអាចការពារពួកវាបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ចូលរួមការពារសត្វព្រៃទាំងអស់គ្នា!” ៕ ដោយ ៖…
-
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យបន្តបង្កើតភូមិគំរូបន្ថែមទៀត

ភ្នំពេញ៖ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ៨០ភាគរយហើយ ។លោកក៏បានណែនាំឱ្យបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទឱ្យកាន់តែរីកចម្រើនផងដែរ។លោកបានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺមានមហិច្ឆតា លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ។ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញកម្មវិធីសំខាន់ចម្បង សំដៅជំរុញកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់ ១០០ភាគរយ នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្រ្តីថា ៖ «បច្ចុប្បន្ន វឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចបាន ៨០ភាគរយ ហើយ ខណៈក្រសួងក៏បានបន្ដជំរុញបង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់»។…
-
មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់គ្រប់កងឯកភាពចំណុះទាំងអស់ រៀបចំកម្លាំង ត្រៀមគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាព និងបណ្ដាការិយាល័យ ស្ថាប័នចំណុះទាំងអស់ ត្រូវរៀបចំកម្លាំងប្រចាំការ ប្រចាំបញ្ជា និងកម្លាំងត្រៀមអន្ត រាគមន៍ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអន្តរាយផ្សេងៗ នៅតាមមូលដ្ឋាននានា ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសផ្សព្វផ្សាយផែនការសហការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយ រីករាយ និងការបែងចែកកម្លាំងចូលរួមអបអរ សាទរក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ និងទី ២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយផែនការ និងសេចក្តីជូនដំណឹង ព្រមទាំងលិខិតបទដ្ឋាននានា របស់រដ្ឋបាលខេត្តកំពង់ធំ និងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការប្រើប្រាស់កម្លាំងចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីប្រណាំងទូក បណ្តែតប្រទីបនៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៣ ។ ជាមួយនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ទីស្តីការក្រសួងមហាផ្ទៃ

(ភ្នពេញ)៖ ឯកឧត្តម អ៊ុច សាខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន បើកកិច្ចប្រជុំគណៈកម្មការរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ទីស្តីការក្រសួង នាសាលប្រជុំខេត្តត្បូងឃ្មុំ របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងធានាឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើសកម្មភាពនានាដែលបង្កអសន្តិសុខក្នុងបរិវេណ និងអគារទីស្តីការក្រសួងមហាផ្ទៃ បានជាដាច់ខាតកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានលើកយកនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅទីស្តីការក្រសួងមហាផ្ទៃ មកពិនិត្យនិងពិភាក្សាគ្នា ដោយឱ្យជំនាញមួយៗពិនិត្យនិងបញ្ជាក់ថា មានបញ្ហាប្រឈម ឬសំណូមពរអ្វីបន្ថែម ដើម្បីឱ្យការការពារនេះមានសុខសុវត្ថិភាព និងជោគជ័យនៅថ្ងៃបើកឱ្យប្រើប្រាស់ជាផ្លូវការរបស់ទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ-រ៉ាវុធ ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
-
និស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសចិន ចែករំលែកបទពិសោធន៍ ដើម្បីឈានទៅសម្រេចគោលដៅ

(ភ្នំពេញ)៖ កត្តាសុខសន្តិភាពទើបធ្វើអោយកម្ពុជា បានបង្ហាញវត្តមានធនធានមនុស្សជាយុវជន ជាច្រើននៅលើឆាកអន្តរជាតិអោយបានស្គាល់ និងដឹងកាន់តែច្បាស់ពីកម្ពុជាប្រកបដោយមោទនភាព។ យុវជនជាទំពាំងស្នងឫស្សីជាច្រើន ដែលបានលើកត្រដាងទង់ជាតិកម្ពុជា នៅតាមបណ្តាប្រទេសនានា និងនៅតាមបណ្តាប្រទេសជាច្រើនទៀតទូទាំងពិភពលោក ហើយក៏មិនមានយុវជនច្រើននោះដែរ ដែលបានលើកទង់ជាតិកម្ពុជានៅលើមហាកំផែងប្រទេសចិនដែលជាមិត្តដែកថែប ។ ប៉ុន្តែយុវជន សុផល រ៉ាម បានឈរកាន់ទង់ជាតិកម្ពុជា យ៉ាងមានភាពជឿជាក់ និងមានមោទនភាព បំផុតនៅលើមហាកំផែងដ៏អស្ចារ្យមួយនេះ ។ ថ្មីៗនេះក៏មាននិស្សិតកម្ពុជាដែលជាយុវជនជំនាន់ក្រោយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (Beijing Foriegn Studies University) នឹងត្រៀមបន្តទៅថ្នាក់អនុបណ្ឌិត មកចែករំលែកបទពិសោធន៍ រួមជាមួយនិងការងារសង្គមមួយចំនួន ដែលធ្លាប់ឆ្លងកាត់ជូនដល់យុវជនជនជំនាន់ក្រោយៗទៀត។ យុវជន សុផល រ៉ាម បានចូលសិក្សានៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ដោយទឹកចិត្តជាសិស្ស ស្រលាញ់ការសិក្សារៀនសូត្រ រហូតបានក្លាយជាយុវសិស្សដ៏ឆ្នើមប្រចាំសាលា និងទទួលបានអាហាររូបករណ៍ចេញបន្តទៅបន្ថែមវិជ្ជានៅក្រៅប្រទេស។ បន្ទាប់ពីទទួលបាន អាហាររូបករណ៍ យុវជន សុផល រ៉ាម បានបន្ត និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ លើជំនាញ Business Administration (Electronic Commerce) ពីសាកលវិទ្យាល័យ Beijing Foreign Studies University(International…
-
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ នៅក្នុងខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

បាត់ដំបង៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ រស់នៅស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ មាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានជម្រកមុស ដែលធ្វើកូនចៅបងប្អូនកើតជំងឺគ្រុនឈាម និងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។ បច្ចុប្បន្ននេះ ជំងឺភ្នែកក្រហមកំពុងរាតត្បាតជាច្រើនខេត្តនៅប្រទេសកម្ពុជា ហេតុដូចនេះសូមបងប្អូនរក្សាអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ កុំប្រើប្រាស់សម្ភារៈរួមគ្នា ប្រសិនបើបងប្អូនឆ្លងជំងឺនេះ សូមបងប្អូនទៅពិនិត្យនិងពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញដែលនៅបងប្អូនបំផុតដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។…