Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ៥៣២គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៥៣២គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី២២ ខែតុលា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៨០៤គ្រឿង រថយន្តធំ១០គ្រឿង រថយន្តតូច១៤១គ្រឿង ម៉ូតូ ៦៥៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៥៣២គ្រឿង មានរថយន្តធំ ៤គ្រឿង រថយន្តតូច៧១គ្រឿង និងម៉ូតូចំនួន ៤៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ខណៈរាជធានី ខេត្តមួយចំនួនកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង

    ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ខណៈរាជធានី ខេត្តមួយចំនួនកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង

    ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាសឱ្យដឹងថា ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងតង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់ ។ក្រសួងក៏បានអំពាវនាវឱ្យ​ពលរដ្ឋបន្ត​​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​​។​ ក្នុងសេចក្តីជូនដំណឹង​នៅថ្ងៃទី​២២ ខែតុលា បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិ​តមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេស ថៃផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។ ទន្ទឹមនឹងនេះ ខ្យល់មូសុង និរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល់ (Bay of Bengal) និងនៅលើសមុទ អាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។ ​​ ក្រសួងបានបញ្ជាក់ថា ៖ «​នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយទៅ៦០ភាគរយ»។ សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង​»​។​ ទាក់ទងនឹងជំនន់ទឹកភ្លៀងនេះដែរ កាល​ពី​រសៀលថ្ងៃទី​២១ ខែតុលាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញបានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរ​ចុះពិនិត្យមើលស្ថានភាពទឹកជំនន់​តាមបណ្ដោយសណ្ត ស្ទឹ​ងព្រែកត្នោត…

  • គណៈប្រតិភូចំនួន ១០ ប្រទេស ស្វែងយល់ពីគម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង

    គណៈប្រតិភូចំនួន ១០ ប្រទេស ស្វែងយល់ពីគម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង

    ភ្នំពេញ៖គណៈ​ប្រតិភូ​មកពីចំនួន១០​ប្រទេសផ្សេងៗគ្នា​ បាន​មក​ទស្សន​កិច្ច​សិក្សា​ពី​គម្រោង​ស្រូវ​មិត្ត​ក្រៀល​នៅ​តំ​បន់​ការ​ពារ​ទេស​ភា​ព​អន្លង់​ព្រីង ដើម្បី​ស្វែង​យល់​ពី​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​ លើ​​ការ​អនុវត្ត​គម្រោងនេះ។  លោក ប៊ូ វរសក្ស នាយក​​អង្គការ​​ជីវិត​​ធម្មជាតិ​នៅ​កម្ពុជាបានប្រាប់​​​ឱ្យ​​ដឹងនៅ​​ថ្ងៃ​ទី​២២ ខែ​តុលា​ថា ក្នុង​នាម​ជា​ស្ថាប័ន​ដែល​អនុវត្ត​គម្រោងស្រូវមិត្តក្រៀល គណៈ​ប្រតិភូ​នៃ​គម្រោង Fair For All របស់​អង្គការអុកស្វាម (Oxfam) ​ចំនួន​៣០នាក់ មក​ពី​​១០​ប្រទេស បាន​មក​ទស្សន​កិច្ច​សិក្សាគ​ម្រោង​ស្រូវ​មិត្ត​ក្រៀល​នៅ​តំបន់​ការ​ពារ​ទេសភាព​អន្លង់​ព្រីង​។ ​ប្រទេសទាំងនោះ​រួម​មាន​៖ វៀតណាម ថៃ ឥណ្ឌូនេស៊ី ភូមា ហូឡង់ ឥណ្ឌា និង​ប្រទេស​នេប៉ាល់ជាដើម។ ​លោក ប៊ូ វរសក្ស ​បន្ត​ថា ​​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អន្លង់​ព្រីង​នេះ ​​ដោយ​សារ​តែ​តំបន់នេះ​ បាន​ផ្ដួច​ផ្ដើ​​ម​គម្រោង​ស្រូវ​មិត្ត​ក្រៀល ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ទាំង​ការ​ងារ​អភិរក្ស ជីវៈ​​ចម្រុះ និ​ង​ជួយ​បង្កើន​ជីវ​ភាព​ទៅ​ដល់​ប្រជា​សហគមន៍​មូល​ដ្ឋាន​។ លោក​ថ្លែង​ថា​៖ «យើង​បាន​បង្ហាញ​អំពី​គំនិត​ផ្ដួច​ផ្ដើម​​ លក្ខណៈ​វិនិច្ឆ័យ និងនិ​តិវិធី ហើយ​នឹង​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​​​អ្វី​ខ្លះ​ដែល​គម្រោង​នេះ​បាន​អនុវត្ត ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់ និង​ទទួល​យក​នូវ​អនុសា​សាន៍​ផ្សេងៗ​ពី​គណៈ​ប្រតិភូ​ផង​ដែរ​»​​។ បើ​តាម​លោក ប៊ូ វរសក្ស​ ក្រៅ​ពី​ការ​បង្ហាញ​កត្តា​ប្រឈម និង​កត្តា​ជោគជ័យ​នៃ​ការ​អនុវត្ត​ន៍​គម្រោង​នេះ​ហើ​យ គណៈ​កម្មការ​សហគមន៍​ផលិត​ស្រូវ​មិត្ត​ក្រៀល ក៏​បាន​ចូល​រួម​ចែករំ​លែក​ពី​គុណ​សម្បត្តិ និង​កត្តា​ប្រឈ​ម​ដែល​ពួកគាត់​បាន​ជួប​ប្រទះផងដែរ​ ក្រោយ​ពេល​ចូល​រួម​ជា​មួយ​គម្រោង​ស្រូវ​មិត្ត​ក្រៀល​នេះ​​។…

  • កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៦២គ្រួសារ រស់នៅតាមសណ្តរស្ទឹងព្រែកត្នោត ខណ្ឌកំបូល

    កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៦២គ្រួសារ រស់នៅតាមសណ្តរស្ទឹងព្រែកត្នោត ខណ្ឌកំបូល

    (ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសេចក្តីត្រូវការភ្លាមៗរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង តាមសណ្ដស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១៦២គ្រួសារ រស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ដែលពិធីនេះធ្វើឡើងនៅវត្តទ្រនំជ្រឹង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកជំទាវ ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងនីតិកាលមុនៗ និងក្នុងនីតិកាលទី៧នេះ គឺមានក្រុមការងារស្បៀងបម្រុង ដែលធ្វើការងារជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យ វាយតម្ល ទៅលើផលប៉ះពាល់ និងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែក កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក្នុងចំណាត់ការភ្លាមៗគឺត្រូវចុះនាំយកអំណោយជួយសម្រាលការលំបាកជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។” ជាមួយគ្នានេះ…

  • កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ១២៥គ្រួសារ នៅខេត្តតាកែវ

    កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ១២៥គ្រួសារ នៅខេត្តតាកែវ

    (តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្តម អ៊ូច ភា បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី “ជំងឺអេដស៍ ស្វាយ និងកាមរោគអាហារូបត្ថម្ភការថែទាំ សុខភាពបឋមនិងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើប សម្រាលកូនរួច ចំនួន ១២៥គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ចំពោះអ្នកជំងឺអេដស៍ ហើយត្រូវស្វែងរកអ្នកជំងឺអេដស៍ដទៃទៀត ឱ្យស្ម័គ្រចិត្តទៅធ្វើតេស្តឈាម និង ទទួលថ្នាំប្រឆាំងមេរោគអេដស៍ ដោយមិនត្រូវអៀនខ្មាស់អ្វីឡើយ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១…

  • សាលារៀនថ្មី១ខ្នង ក្រោមជំនួយ សមាគមទេសចរណ៍វប្បធម៍កម្ពុជា-ចិន បានសាងសង់រួចរាល់ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    សាលារៀនថ្មី១ខ្នង ក្រោមជំនួយ សមាគមទេសចរណ៍វប្បធម៍កម្ពុជា-ចិន បានសាងសង់រួចរាល់ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    (មណ្ឌលគិរី)៖ សាលារៀនថ្មី១ខ្នង មាន៤បន្ទប់ បានសាងសង់រួចរាល់និងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ទាវ ប៊ុនចិន្តា អនុប្រធាន មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅភូមិចុងថាងជេអេ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។ លោកស្រី ទាវ ប៊ុនចិន្តា អនុប្រធាន មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន បានថ្លែងថា ដោយមើលឃើញពីកង្វះខាតរបស់លោកគ្រូអ្នកគ្រូ និងសម្ភារសិក្សាក្មេងៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅតំបន់ដាច់ស្រយាល សមាគមទេសចរណ៍វប្បធម៍ កម្ពុជា-ចិន បានសម្រេចផ្តល់ជំនួយការសាងសង់ សាលារៀនថ្មី ដែលជំនួសឱ្យសាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀន ដើម្បីចូលរួមចំណែកជួយដល់កុមារក្រីក្រ អោយទទួលបាន ការសិក្សាអប់រំនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជំរញការអប់រំនៅតាមជនបទ ។ សាលារៀនថ្មីដែលសាងសង់នេះ បានចំណាយថវិការសាងសង់អស់ប្រមាណ ៦មឺនដុល្លារសហរដ្ឋអាមេរិក ។ ថ្លែងក្នុងឱកាសនោះ…

  • បិទចរាចរណ៍លើកំណាត់ផ្លូវ១០៤ ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោយទឹកស្ទឹងព្រែកត្នោតហូរកាត់ខ្លាំង

    បិទចរាចរណ៍លើកំណាត់ផ្លូវ១០៤ ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោយទឹកស្ទឹងព្រែកត្នោតហូរកាត់ខ្លាំង

    (ភ្នំពេញ)៖ បេីតាមការបញ្ចាក់ពីអាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣នេះ ថា នៅលើកំណាត់ផ្លូវលេខ១០៤ គិតចាប់ពីកែងផ្លូវក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល បានសម្រេចបិទលំហូរចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែស្ថានភាពផ្លូវត្រូវទឹកស្ទឹងព្រែក ត្នោតហូរកាត់កាន់តែខ្លាំង ។ អាជ្ញាធរបានឱ្យដឹងថា ផ្លូវខាងលើនេះស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរបិទលំហូរចរាចរណ៍ប្រមាណ២ជាង គីឡូម៉ែត្រ ក្នុងនោះក៏មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពីនោះគ្រប់យានយន្តគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើក លែងតែម្ចាស់យានយន្តទាំងឡាយណាដែលជាពលរដ្ឋរស់នៅក្បែរ តំបន់រងគ្រោះនោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លំនៅ ឋានពលរដ្ឋជាង ១៦០០ខ្នងផ្ទះហើយ ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវទទួលរងនូវការជន់លិចពីទឹកស្ទឹងព្រែកត្នោត ។ ដោយក្នុងនោះទឹកស្ទឹងបានបង្កផលប៉ះពាល់ដល់ភូមិចំនួន៣៣ភូមិ ក្នុងសង្កាត់ចំនួន០៩ ដោយមានពលរដ្ឋរងគ្រោះ សរុប ៦៩៣៣នាក់ និងមាន ផ្លូវ១៩ខ្សែ , សាលារៀនចំនួន០៤ , វត្តអារាមចំនួន០៤ , សាលាសង្កាត់ចំនួន០៤ , ប៉ុស្តិ៍នគរបាលចំនួន០៣ និង មណ្ឌលសុខភាពចំនួន០២ ក៏ត្រូវបានទទួលរងនូវការជន់លិច…

  • អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនជាង១០០គ្រួសារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនជាង១០០គ្រួសារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖កាកបាទក្រហមកម្ពុជាបានបន្តសកម្មភាពចុះផ្សព្វផ្សាយបង្កើនការយល់ដឹងពី បញ្ហាមេរោគអេដស៍ ​និងកាមរោគ ជូនពលរដ្ឋក្នុងខេត្តតាកែវ និងបានផ្តល់អំណោយជូនពលរដ្ឋងាយរងគ្រោះជាង១២០គ្រួសារនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ។  ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយនេះ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពី «មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហារូបត្ថម្ភ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលផងដែរ ។ ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ជាច្រើននាក់ផងដែរ។កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ចំនួន ១២៥គ្រួសារ ទទួលបានអំណោយ ដោយគ្រួសារនិមួយៗទទួលបាន  អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង…

  • អភិបាលរងខេត្តកណ្តាល ស្នើមន្ទីរវប្បធម៌ខេត្តបន្តកិច្ចការពារបុរាណដ្ឋានសំណង់ និងបេតិកភណ្ឌវត្ថុបុរាណ

    អភិបាលរងខេត្តកណ្តាល ស្នើមន្ទីរវប្បធម៌ខេត្តបន្តកិច្ចការពារបុរាណដ្ឋានសំណង់ និងបេតិកភណ្ឌវត្ថុបុរាណ

    កណ្ដាល៖អភិបាលរងខេត្តកណ្ដាលលោកស្រី ហ៊ុន កុសនី  ស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវមានការសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ បន្តកិច្ចការពារបុរាណដ្ឋានសំណង់និងបេតិកភណ្ឌវត្ថុបុរាណ ឱ្យកាន់តែសកម្មថែមទៀត ដើម្បីរក្សានិងលើកស្ទួយវប្បធម៌ខ្មែរ។ ការស្នើរបស់លោកស្រី ហ៊ុន កុសនី បានធ្វើឡើងនៅឱកាសដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានរៀបចំពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្ដាល លើកទី៥ ឆ្នាំ២០២៣ កាលពី ទី២០ ខែតុលា ឆ្នាំ២០២៣។ មហោស្រពសិល្បៈមហាជននេះត្រូវបានប្រារព្ធប្រារព្វឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកស្ទួយសិល្បៈ វប្បធម៌ជាតិ ការចែករំលែកចំណេះ និងជំនាញសិល្បះ រវាងក្រុមសិល្បៈនិមួយៗ ដែលជាទូទៅ មានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយទៀត អាស្រ័យលើជីវភាព ស្ថានភាព និងទំនៀមទម្លាប់ប្រពៃណី នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។នេះបើតាមរដ្ឋបាលខេត្តកណ្តាល។  ក្នុងឱកាសនោះលោកស្រី ហ៊ុន កុសនី បានស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវមានការសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធបន្តកិច្ចការពារបុរាណដ្ឋានសំណង់បេតិកភណ្ឌវត្ថុបុរាណ ស្ថានីយ បុរាណ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ ឱ្យកាន់តែសកម្មថែម…

  • អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាម បណ្ដោយសន្តរស្ទឹងព្រែកត្នោត

    អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាម បណ្ដោយសន្តរស្ទឹងព្រែកត្នោត

    (ភ្នំពេញ)៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះ មានសភាពហ្នឹងងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តម អំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ ឯកឧត្តម ឃួង ស្រេង បន្តថា ស្ថានភាពជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ មានសភាពនៅទ្រឹង ទោះជាយ៉ាងក្តី ឯកឧត្តម សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ ។ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា មានសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ ប៉ះពាល់ប្រជាពលរដ្ឋ ២០៧៥គ្រួសារ ។ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជា និង អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាមកចែកជូន នៅពេលខាងមុខនេះ ។…