Category: ព័ត៌មានសង្គម

  • កម្ពុជា អាចធ្លាក់ភ្លៀងក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ នៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួន ព្រមទាំងរាជធានីភ្នំពេញ

    កម្ពុជា អាចធ្លាក់ភ្លៀងក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ នៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួន ព្រមទាំងរាជធានីភ្នំពេញ

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣នេះ យ៉ាងដូច្នេះថា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា និងបង្កនៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ចាក់បន្ថែមថា ការធ្លាក់ភ្លៀងនេះ ដោយសារតែ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតីបានប.ង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ។ខណៈនេះមានលំហូរខ្យល់បក់ពីទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។  ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់និងរងរបួសធ្ងន់ស្រាចំនួន ៥នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៨នាក់ ស្រី ០នាក់ របួសធ្ងន់ ០៥នាក់ស្រី ០នាក់  និងរបួសស្រាល ០នាក់ ស្រី ០នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១១លើក យប់ ០៥លើក រួមមាន ៖ កត្តាល្បឿន ០៤លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធ ០៤លើក ស្លាប់ ០៤នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ និងកត្តាយាន ០២លើក ៕ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៤២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន៧២គោលដៅ មានយានយន្តចូលគោលដៅចំនួន៨០១គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច៣៣គ្រឿង ម៉ូតូ ៧៦៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៤២៦គ្រឿង មានរថយន្តធំ ០គ្រឿង រថយន្តតូច២៤គ្រឿង និងម៉ូតូចំនួន ៤០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបើកឱ្យចរាចរទាំងសងខាងស្ពានកោះពេជ្រ-កោះនរា ចាប់ពីម៉ោង ១៨ល្ងាចនេះទៅ

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបើកឱ្យចរាចរទាំងសងខាងស្ពានកោះពេជ្រ-កោះនរា ចាប់ពីម៉ោង ១៨ល្ងាចនេះទៅ

    (ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គមរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសថា ដោយសារមានកំណើនយានយន្តនៅលើស្ពានកោះពេជ្រ-កោះនរា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យចរាចរទាំងសងខាងស្ពាននេះ ចាប់ពីម៉ោង ១៨ល្ងាច ថ្ងៃទី២៣ តុលា ឆ្នាំ២០២៣ តទៅ ។ សូមជម្រាបថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ ស្ពាននេះចំណាយការសាងសង់ ៣៨លានដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ មានបណ្តោយស្ពាន ៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ កន្លងមក បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាលបន្តិចប៉ុណ្ណោះ ។ គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ…

  • ស៊ីម៉ាក់បង្កើត​ក្រុម​ការ​ងារ​ផ្តល់​សេវា​ជួយ​គាំ​ទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម

    ស៊ីម៉ាក់បង្កើត​ក្រុម​ការ​ងារ​ផ្តល់​សេវា​ជួយ​គាំ​ទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម

    ភ្នំពេញ៖មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា(CMAC) បាន​បង្កើត​ក្រុម​ការ​ងារ​ផ្តល់​សេវា​ជួយ​គាំ​ទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម ក្នុង​គោល​ដៅ​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ និងសុ​ខុមាល​ភាព​របស់​របស់​ជន​ពិការ​។ ​ឯកឧត្តម ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​​កម្ពុជា (CMAC) បាន​បញ្ជាក់តាម​រយៈ​​​ហ្វេស​ប៊ុក​របស់លោក​​កាលពី​ចុងសប្តាហ៍​មុនថា​ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អា ណត្តិ​ទី​៧​នេះ មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​បង្កើត «ក្រុម​ការ​ងារ គម្រោង​ផ្តល់​សេវា​ជួយ​គាំទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម​»។ការបង្កើតនេះ​ ក្នុង​គោល​ដៅ​ចូល​រួម​ចំ​ណែ​ក​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​សុខុមាល​ភាព​របស់​ជន​មាន​ពិការ​ភាព​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​​។ បើតាម​ឯកឧត្តម ហេង រតនា ​ខេត្ត​គោល​ដៅ​សម្រាប់​ការ​អនុវត្ត​គម្រោង​នេះ​ដំណាក់កាលទី១​មាន​ខេត្ត​ពោ​ធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ដែល​មន្ត្រី​ជំនាញ បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ និង​បំពាក់​សម្ភារ​បច្ចេក​ទេស​រួច​ជា​ស្រេច ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​ប្រតិបត្តិ​ការ​តាម​គោលដៅ​ក្នុង​ផែន​ការ​គម្រោ​ង​។ ដោយ​ឡែកកាលពី​​​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលាកន្លងទៅ​នេះ អាជ្ញាធរ​មីនមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា និង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP) បាន​​​សម្របសម្រួលរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីនជូនគណៈ​ប្រតិភូប្រទេសអាមេនីផងដែរ​។ យោងតាម​អាជ្ញាធរមីន ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ គណៈ​ប្រតិភូ​បាន​​​ទៅ​ទស្សនា​ការ​ហ្វឹក​​ហ្វឺន​បោស​សម្អាត​មីន​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​សកម្មភាព​មី​ន​នៅ​ខេត្តកំ​ពង់ឆ្នាំង ​​នៅ​មជ្ឈ​មណ្ឌល​ស្តារ​កាយ​សម្បទា និង​ការ​បោស​សម្អាត​មីន​នៅ​ខេត្ត​បាត់ដំបងផងដែរ​។​ នាព្រឹកថ្ងៃទី​២៣ ខែតុលាឯកឧត្តម ហេង រតនា បានទទួលស្វាគមន៍ និង​ពិភាក្សាការងារជាមួយនឹង​គណៈ​ប្រតិភូប្រទេសអាមេនី​ ដែលដឹកនាំ​ដោយ​លោកVaghinak Sargsyan នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ​ដើម្បី​​ផ្លាស់ប្តូរបទពិសោធន៍…

  • មន្រ្តីជាន់ខ្ពស់ គ.ជ.ប ៖ ១៩ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងត្រៀមបិទផ្សាយបឋមនៅខែក្រោយ

    មន្រ្តីជាន់ខ្ពស់ គ.ជ.ប ៖ ១៩ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងត្រៀមបិទផ្សាយបឋមនៅខែក្រោយ

    ភ្នំពេញ៖អ្នកនាំពាក្យនិងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់ឱ្យដឹងថា​​ ក្នុងរយៈពេល ១៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្តិ​ភាព និងមានសណ្តាប់ធ្នាប់ល្អ ។គ.ជ.បក៏​ត្រៀម​ការបិទផ្សាយបញ្ជីបោះឆ្នោតបឋម ​នៅថ្ងៃទី​២៤ ខែវិច្ឆិកាខាងមុខនេះដែរ​។ ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងបែបនេះនៅថ្ងៃទី២៣ ខែតុលានេះ​ ​ក្រោយពេល គ.ជ.ប បានប្រកាស​បិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងកា​រចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២៣ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៣។ ឯកឧត្តម  ហង្ស ពុទ្ធា មានប្រសាសន៍ថា ៖ «នៅក្នុងដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នេះ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ​ភាគច្រើនបានចាប់អារម្មណ៍នៅក្នុងវិស័យបោះឆ្នោត​នេះ ដោយបានត្រៀមល​ក្ខណៈ និងបានជំរុញឱ្យសាច់ញាតិរបស់ខ្លួន​​ទៅចុះឈ្មោះ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតនៅពេលខាងមុខ។ ជាមួយគ្នា​នេះ ទោះបីមានការលំបាក​អាកាសធាតុក៏ដោយ ខ្ញុំសង្កេតឃើញថា ក្រុមការងារ​បានអនុវត្តការងាររបស់ខ្លួនបានល្អ ដោ​យ​មានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងមិនមានបញ្ហានោះទេ»។ លោកបន្តថា ក្រោយពេលបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត…

  • យុវជនអ្នកញៀនគ្រឿងញៀនជិត៨០នាក់ នៅខេត្តបាត់ដំបង បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    យុវជនអ្នកញៀនគ្រឿងញៀនជិត៨០នាក់ នៅខេត្តបាត់ដំបង បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    បាត់ដំបង៖យុវជនអ្នកញៀនគ្រឿងញៀន​ចំនួន៧៩នាក់ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិស​ម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ស្ថិតនៅក្នុង​ស្រុករតនៈមណ្ឌល​ បានបញ្ចប់​វគ្គបណ្តុះបណ្តាល​​វិជ្ជាជីវៈ​​ដោយជោគជ័យ និង​ទទួល​បាន​វិញ្ញាបនបត្រ​​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៣។​ ប្រភពហ្វេសប៊ុក​​រដ្ឋបាលខេត្តបាត់ដំបង​ លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានថ្លែងនាឱកាសនោះថា យុវជនអ្នកញៀ​នគ្រឿងញៀនចំនួន៧៩នាក់ ​បានទទួលវិញ្ញាបនបត្រដែលមានការទទួលស្គាល់ពីមន្ទីរការងារ និង​បណ្តុះបណ្តា​លវិជ្ជាជីវៈខេត្តបាត់ដំបង។​ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ ​អភិបាលខេត្តបាត់ដំបង បានបង្ហាញនូវភាពរីករាយចំពោះយុវជនទាំង​អស់ ដែលបានមកទទួលយកការបន្សាប និងព្យាបាលសារធាតុគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួ​ន ខេត្តបាត់ដំបង នាពេលនេះ និងទទួលបាននូវចំណេះជំនាញបច្ចេកទេស។ ​ លោកមានប្រសាសន៍ថា ៖ «បច្ចុប្បន្ន ជំនាញវិជ្ជាជីវៈដែលប្អូនៗ​បានរៀនសូត្រ គឺយើងកំពុងត្រូវការខ្លាំងណា​ស់ ខណៈដែលយើងកំពុងមានការខ្វះខាតកម្មករជំនាញយ៉ាងច្រើនផងដែរ ដូចជាជំនាញតបណ្តាញអគ្គិសនី ជួសជុលទូរសព្ទ ជួសជុលម៉ូតូ និងម៉ាស៊ីនត្រជាក់ជាដើម»។ ឯកឧត្តមបានបន្តថា  ​សូមយុវជន យុវនារីទាំងអស់ ដែ​លទទួលបានការបន្សាបសារធាតុញៀនហើយ មិនត្រូ​វទៅ​ប្រព្រឹត្តម្តងទៀតឡើយ ក្នុងនោះពេលបានជំនាញវិជ្ជាជីវៈនេះហើយ ក៏សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើនូវជីវភាពរស់នៅរបស់ខ្លួន…

  • អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេសបារាំង រៀបចំវគ្គបំប៉នជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុ

    អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេសបារាំង រៀបចំវគ្គបំប៉នជំនាញបច្ចេកទេសត្រួតពិនិត្យកន្លែងកើតហេតុ

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងជាតំណាង ឯកឧត្តម នាយឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។ ពិធីបើកវគ្គបំប៉ននេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គ្រូឧទ្ទេសនាម នៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ប្រចាំទីក្រុងប៉ារីស ព្រមទាំងសិក្ខាកាមចំនួន ២០រូបទៀត មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មួយចំនួន ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ លោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល…

  • ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ទើបយើងមានលទ្ធភាព ក្នុងការ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ

    ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ទើបយើងមានលទ្ធភាព ក្នុងការ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ

    (ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការ កណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុម ការងារ ទទួលបន្ទុកយុវជនគណបក្ស ស្រុកល្វាឯម និង ក្រុងអរិយក្សត្រ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាលបានថ្លែងថា ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស នៅសព្វថ្ងៃនេះ។ ឯកឧត្តម ជាប ដាវុធ បានថ្លែងដូចនេះក្នុងខណៈអញ្ជើញ ជួបសំណេះ សំណាលជាមួយសិក្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ក្នុងស្រុកល្វាឯមខេត្ត កណ្តាល នាព្រឹកថ្ងៃទី២៣ តុលា ២០២៣។ ឯកឧត្តមជាបដាវុធ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន។ ឯកឧត្តម បានរំលឹកថា ទីណាមានការលំបាក…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៤នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាចំនួន ៤នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់ ស្រី ០នាក់ របួសធ្ងន់ ០២នាក់ស្រី ០នាក់  និងរបួសស្រាល ០២នាក់ ស្រី ០នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៩លើក យប់ ០៦លើក រួមមាន ៖ កត្តាល្បឿន ០១លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធ ០៣លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០៣នាក់ បត់គ្រោះថ្នាក់ ០១លើក និងស្រវឹង ០១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា