-
ព្រះសង្ឃ និងសប្បុរសជនក្នុងក្រុងសៀមរាប នាំយកអំណោយចែកជូន សិស្សានុសិស្ស និងគ្រួសារខ្វះខាតជាង ៧០០នាក់

សៀមរាប៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ព្រះសង្ឃ និងសប្បុរសជន បាននាំយកទេយ្យទាន ចែកជូនដល់សិស្សានុសិស្សចំនួន ៥០០នាក់ និងគ្រួសារខ្វះខាតជាង ២០០គ្រួសារ នៅសាលាបឋមសិក្សាគោកព្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្នុងនាមពុទ្ធសាសនូបត្ថម្ភក៏ មហាឧបាសិកា ជៀវ ម៉ាលី បានបង្ហាញនូវក្តីសោមនស្សជ្រះថ្លា និងអរគុណដល់សប្បុរសជននិងក្រុមញាតិធម៌ដែលបានបរិច្ចាគធនធានថវិកាចូលរួមចែករំលែកដល់បងប្អូនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ។ មហាឧបាសិកា មានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលបានចែករំលែកទេយ្យទាន និងសម្ភារៈសិក្សាបែបនេះ គឺធ្វើទៅតាមលទ្ឋភាពសទ្ឋាជ្រះថ្លា ប្រកបដោយស្មារតីសាមគ្គីធម៌ ដើម្បីជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត ។ ក្នុងនាមមន្ត្រីសង្ឃខេត្ត ព្រះចៅអធិការវត្ដមួយចំនួន និងតំណាងឱ្យសប្បុរជនដែលជ្រះថ្លា ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះរាជាគណៈកិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី មានសង្ឃដីកាថ្លែងអំណរគុណបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ញាតិញោម ដែលតែងតែលះបង់ទ្រព្យធនធាន និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយសង្គម ជួយធុរៈដល់អាជ្ញាធរមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល ក្រុមសប្បុរសជនទាំងនេះ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត មិនថានៅខេត្តសៀមរាប ឬនៅខេត្តដទៃទៀតនោះទេ។ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ បានចាត់ទុកសម្ភារៈអំណោយទាំងនោះ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាព ចំនួន ៣.០០០គ្រួសារ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាព ចំនួន ៣.០០០គ្រួសារ ក្នុងនោះមាន ចំនួន ១.៩៩០គ្រួសារ នៅខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងចំនួន ១.០១០គ្រួសារ នៅក្រុង-ស្រុកចំនួន ៧ នៃខេត្តបាត់ដំបង។ ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា មាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ អញ្ជើញចុះចែកនៅរាជធានីភ្នំពេញ ថ្ងៃទី២១ នៅខណ្ឌកំបូល ចំនួន ១៥៨គ្រួសារ និងថ្ងៃទី២២ នៅខណ្ឌដង្កោ ចំនួន ១.៨៣២គ្រួសារ។ ដោយឡែក នៅខេត្តបាត់ដំបង, ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកនៅថ្ងៃទី២៣ ចំនួន ៥៣៨គ្រួសារ (ក្នុងនោះ…
-
កាកបាទក្រហមកម្ពុជា បន្តចូលរួមផ្តល់កម្លាំងចិត្តដល់កុមាររងគ្រោះដោយសារមេរោគអដេស៍

ភ្នំពេញ៖កាកបាទក្រហមកម្ពុជានិងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាលបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ ដើម្បីលើកទឹកចិត្តដល់កុមារដែលកំពុងប្រឈមនឹងជំងឺនេះ។ ពិធីសំណេះសំណាល សួរសុខទុក្ខ និងអប់រំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ នេះបើតាមកាកបាទក្រហមកម្ពុជា។ លោក យូ ឡាណា ថ្លែងក្នុងឱកាសនេះថា ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌, ការងារអប់រំផ្សព្វផ្សាយ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងនោះមាន ការផ្សព្វផ្សាយពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា ជាពិសេសបញ្ហាមេរោគអេដស៍ជំងឺអេដស៍ អាហារូបត្ថម្ភ និងសុខភាពបឋម។ ចំណែកលោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម បានបង្ហាញជូនក្មួយៗកុមារអំពីអាហារូបត្ថម្ភចំពោះសុខភាព ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលទានអាហារទាំងបីក្រុម រួមមាន អាហារឋាមពល អាហារសាងសង់ និងអាហារការពារ៕ ដោយ៖ សុខ រក្សា
-
នគរបាលខណ្ឌដង្កោ ត្រៀមកម្លាំងនិងសម្ភារ រួចរាល់ ដេីម្បីជួយប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ស្ទឹងព្រែកត្នោត

(ភ្នំពេញ )៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ បានដឹកនាំកម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ព្រមទាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកតាមសណ្តស្ទឹងព្រែកត្នោត។ តាមរបាយការណ៍របស់អធិការនគរបាល ខណ្ឌដង្កោ គិតត្រឹមម៉ោង ១០និង០០ព្រឹកថ្ងៃនេះ មានចំនួន ៣សង្កាត់ ស្មើនឹង ៣២ភូមិ ១៥៣៥ខ្នងផ្ទះ ១៥៨៦គ្រួសារ ផ្លូវ១៦ខ្សែ សាលារៀន ចំនួន០៤ មណ្ឌលសុខភាព ចំនួន០២ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ។ ជាមួយនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងសម្ភារៈក្នុងការចុះជួយប្រជាពលរដ្ឋ ២៤ម/២៤ម ដែលកំពុងតែជួបបញ្ហារងគ្រោះដោយសារជំនន់ទឹកសណ្តស្ទឹងព្រែកត្នោតផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ប្រមុខការទូតរុស្ស៊ីជួបលោក គីម ជុងអ៊ុន និងរិះគន់គោលនយោបាយគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក

ព្យុងយ៉ាង៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលានេះ បន្ទាប់ពីបានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋដែលមានអាវុធនុយក្លេអ៊ែរនេះថា ជា “គ្រោះថ្នាក់”។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានចាត់ទុកកូរ៉េខាងជើងថា ជា “អ្នកជិតខាងជិតស្និទ្ធ និងជាដៃគូយូរអង្វែង” នៅក្នុងកិច្ចប្រជុំមួយដែលមានរយៈពេលជាងមួយម៉ោង។ ទន្ទឹមគ្នា លោក ឡាវូរវ បានរិះគន់ចំពោះអ្វីដែលលោកហៅថា គោលនយោបាយគ្រោះថ្នាក់របស់អាមេរិកចំពោះកូរ៉េខាងជើង នៅពេលពិភាក្សាអំពី “កម្រិតយុទ្ធសាស្ត្រថ្មី” នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ លោក ឡាវរូវ បានប្រាប់អ្នកសារព័ត៌មានថា ដូចមិត្តភក្តិកូរ៉េខាងជើងរបស់យើងដែរ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពយោធារបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅក្នុងតំបន់ និងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក ឡាវរូវ បានគូសយ៉ាងដូច្នេះថា យើងប្រឆាំងនឹងខ្សែបន្ទាត់ដែលមិនស្ថាបនា និងគ្រោះថ្នាក់នេះ ហើយថា សហរដ្ឋអាមេរិកកំពុងដាក់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងមូលដ្ឋាននុយក្លេអ៊ែរនៅក្នុងតំបន់ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។ គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់បេសកជនរុស្ស៊ីជើងចាស់រូបនេះនៅទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីដំណើរទស្សនកិច្ចនាពេលអនាគតរបស់លោក…
-
លោកជំទាវ វង់ មយូរា ៖ ការផ្សព្វផ្សាយអំពីបញ្ហាសុខភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការក្រសួងអធិការកិច្ច

(ភ្នំពេញ)៖ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយអំពីបញ្ហាសុខភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការក្រសួងអធិការកិច្ច ហើយធ្វើឱ្យយើងទទួលបាននូវចំណេះដឹងក្នុងការថែរក្សាការពារសុខភាព តាមរយៈការត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីឱ្យក្រុមគ្រួសារយើងមានសេចក្តីសុខ សុភមង្គល ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសលោកជំទាវ អញ្ជើញជាអធិបតីក្នុងវេទិកាសុខភាព ស្តីពី «ជំងឺឆ្លង ជំងឺមិនឆ្លង និងជំងឺតំណពូជ» ដែលរៀបចំដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងអធិការកិច្ច សហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ជាមួយគ្នានេះ លោកជំទាវ វង់ មយូរា ក៏បានលើកឡើងអំពីគ្រោះថ្នាក់ដែលកើតឡើងពីការធ្វេសប្រហែស ឬមិនបានជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីតាមសុខភាពរបស់យើងម្នាក់ៗជាប្រចាំ ។ ប្រសិនបើយើងតាមដានសុខភាពបានជាប្រចាំ នោះយើងនឹងអាចកាត់បន្ថយបាននូវការចំណាយ និងការចំណាយពេលវេលាផងដែរ ដែលកត្តាទាំងនេះវាបានជះឥទ្ធិពលដល់ ធនធានមនុស្ស សង្គម សេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃ ។ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា មិនតែប៉ុណ្ណោះ វេទិកានៅថ្ងៃនេះ សំដៅផ្សព្វផ្សាយពីកក្តាហានិភ័យទាំងឡាយ ដែលយើងទាំងអស់គ្នាមិនទាន់បានច្បាស់លាស់ និងអាចទទួលបាននូវយកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីថែរក្សាការពារសុខភាពរបស់យើងផ្ទាល់ ព្រមទាំងមនុស្សជាទីស្រឡាញ់របស់យើងផងដែរ ។…
-
ការសាងសង់ស្ពានកោះពេជ្រ-កោះនរា អាចបញ្ចប់ទាំងស្រុង នៅចុងខែតុលានេះ ខណៈរាជរដ្ឋាភិបាល សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយ

(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពាន កោះពេជ្រ-កោះនរា អាចបញ្ចប់ទាំងស្រុង នៅចុងតុលា ឆ្នាំ២០២៣នេះ ខណៈដែលនៅព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពាន កោះពេជ្រ-កោះនរា នេះ ជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការដាក់ឱ្យប្រើប្រាស់ស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃ នៅរាជធានីភ្នំពេញនេះ ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី ដែលជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ការបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ-កោះនរានេះ អនុញ្ញាតឱ្យធ្វើចរាចរណ៍ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើដំណើរទាំងទ្វេទិស តែប៉ុណ្ណោះ ។ សូមជម្រាបថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចការសាងសង់បានជិត ១០០% ហើយ នៅសល់តែការគំនូសចរាចរណ៍ និងការសម្អាតស្ពាន ។ ស្ពាននេះចំណាយការសាងសង់ ៣៨លានដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា…
-
គិតត្រឹមព្រឹកថ្ងៃទី២០ តុលា ២០២៣នេះ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត បានជន់លិចលំនៅឋានពលរដ្ឋ ក្នុងខណ្ឌដង្កោជាង ៩០០ខ្នង

ភ្នំពេញ៖ បើតាមរបាយការណ៍ពីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង ៦ និង ៤៧នាទី ព្រឹកថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្តាលឲ្យរងផលប៉ះពាល់ប្រមាណ ០៩សង្កាត់ ស្មើ ៤១ភូមិ ដោយបានជន់លិចផ្ទះ ៩៣៣ខ្នង មាន ១០០៥គ្រួសារ ដែលមានមនុស្ស ៣៧២៦នាក់ ។ ក្នុងនោះបានប៉ះពាល់ផ្លូវ ចំនួន ១០ខ្សែ សាលារៀន ចំនួន ០២ មណ្ឌលសុខភាព ចំនួន ០១ វត្តចំនួន ០៣ សាលាសង្កាត់ ចំនួន ០២ និងប៉ុស្តិ៍រដ្ឋបាល ចំនួន ០២ ។ មន្ត្រីជំនាញបញ្ជាក់ថា ទំនប់ ៧មករា កម្ពស់ទឹកខាងមុខទ្វា មានកម្ពស់ ៥,៨៥ម៉ែត្រ ខ្ពស់ ជាង ទំនប់ បង្ហៀរ ១,០៥ម៉ែត្រ ។ កម្ពស់ទឹកខាងក្រោយទ្វាមានកម្ពស់…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ តុលា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់និងរងរបួសធ្ងន់ស្រាចំនួន ៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០១នាក់), របួសធ្ងន់ ០៤នាក់(ស្រី ០២នាក់), និងរបួសស្រាល ០៥នាក់ (ស្រី ០២នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៦លើក (យប់ ០៣លើក), រួមមាន ៖ កត្តាល្បឿន ០៤លើក (ស្លាប់ ០២នាក់), និងបត់គ្រោះថ្នាក់ ០២លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលនីតិ កាល ទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើក ឡើងថា រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្ត រក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួង ព្រលឹង ជាតិខ្មែរ។ ឯកឧត្តម បន្ថែមថា អ្វីដែលយើងត្រូវធ្វើសម្រាប់ថ្ងៃ អនាគតគឺ ធ្វើយ៉ាងណាឱ្យឬសកែវ នៃដួងព្រលឹងជាតិកាន់តែរឹងមាំ បន្ថែមទៀត។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ដូច្នេះនៅក្នុងពិធី ប្រគល់ សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជម្រុញការងារចុះបញ្ជីដីធ្លី ជូនមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូល រួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង…