Category: ព័ត៌មានសង្គម

  • ក្រសួងសុខាភិបាល ក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម ខណៈជំងឺនេះកំពុងឆ្លងថ្មីគួរឱ្យកត់សម្គាល់

    ក្រសួងសុខាភិបាល ក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម ខណៈជំងឺនេះកំពុងឆ្លងថ្មីគួរឱ្យកត់សម្គាល់

    ភ្នំពេញ៖បន្ទាប់ពីរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួន នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានចាត់មន្រ្តីជំនាញនៅតាមមូលដ្ឋាន ចុះតាមដាន ផ្តល់ការព្យាបាល និងអប់រំពលរដ្ឋពីវិធីការពារដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។ខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ផងដែរ។ ក្រសួងបានឱ្យដឹងថា៖«រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៍ទឹកបាយ) ឈឺគ្រាប់ភ្នែកជាដើម»។ ក្រសួងបានបញ្ជាក់ទៀតថា ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗចំនួនពីរ គឺ ការបង្កដោយវីរុសនិងការបង្កដោយបាក់តេរី ដែលឆ្លងលឿនណាស់ និងរាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ ពោលសម្អាតដៃ​ឱ្យបានស្អាតជានិច្ច។…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើរសារជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើរសារជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើរសារជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

  • គិតត្រឹមព្រឹកថ្ងៃទី១៩តុលានេះ! ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វេីឱ្យមូលដ្ឋានខណ្ឌដង្កោ រងការប៉ះពាល់ ៦សង្កាត់ ស្មើ១៧ភូមិ និង ៣១៦ខ្នងផ្ទះ

    គិតត្រឹមព្រឹកថ្ងៃទី១៩តុលានេះ! ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វេីឱ្យមូលដ្ឋានខណ្ឌដង្កោ រងការប៉ះពាល់ ៦សង្កាត់ ស្មើ១៧ភូមិ និង ៣១៦ខ្នងផ្ទះ

    (ភ្នំពេញ)៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានបណ្តាលឲ្យរងផលប៉ះពាល់ចំនួន ៦សង្កាត់ ស្មេី១៧ភូមិ និង៣១៦ខ្នងផ្ទះ ។ នេះបេីយោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោ បានបញ្ចាក់ប្រាប់ដល់ក្រុមការងារព័ត៌មានទូរទស្សន៍អប្សរាប្រចាំមូលដ្ឋាន ។ គួរបញ្ជាក់ថា សង្កាត់ដែលរងផលប៉ះពាល់រួមមា ន ៖ ទី១-សង្កាត់គងនយ ៖ ចំនួន ០៣ភូមិ, ចំនួនខ្នងផ្ទះ៤៥, ចំនួនគ្រួសារ៥២, មនុស្ស២៤៦នាក់ និង ផ្លូវចំនួន០១ខ្សែ ។ ទី២-សង្កាត់ស្ពានថ្មី ៖ ចំនួន០៤ភូមិ ចំនួនខ្នងផ្ទះ៣៣ ចំនួនគ្រួសារ៣៣ និង មនុស្សចំនួន១៥១នាក់ ។ ទី៣-សង្កាត់សាក់សំពៅ ៖ ចំនួន០៧ភូមិ, ចំនួនខ្នងផ្ទះ ១៦២ ចំនួនគ្រួសារ ១៦២, ចំនួនមនុស្ស ៥១២នាក់ ។ទី៤-សង្កាត់ដង្កោ ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ ០៩, ចំនួនគ្រួសារ០៩,ចំនួនមនុស្ស៣០នាក់ ។ទី៥-សង្កាត់ព្រៃស ៖ ចំនួន០១ភូមិ, ចំនួនខ្នងផ្ទះ១៩, ចំនួនគ្រួសារ២១,…

  • អាជ្ញាធរខេត្តកណ្ដាល បន្តចុះពិនិត្យ និងដោះស្រាយករណីជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ

    អាជ្ញាធរខេត្តកណ្ដាល បន្តចុះពិនិត្យ និងដោះស្រាយករណីជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះបានដឹកនាំ ក្រុមការងាររួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរស្រុកកណ្តាលស្ទឹង សហការណ៍ដោយស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចុះពិនិត្យករណីជំនន់លិចទឹកភ្លៀង នៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ ( ភូមិភានសារ ឃុំព្រះនិពាន ស្រុកគងពិសី) និងខេត្តកណ្តាល ( ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង) នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣០ លើផ្លូវជាតិលេខ៣។ បន្ទាប់ពីបានចុះពិនិត្យមើលស្ថានការណ៍ទឹកជំន់ទឹកភ្លៀង ដោយផ្ទាល់រួចមក ឯកឧត្តម ហាក់ សុខមករា បានបញ្ជាឱ្យគ្រឿងចក្រអេស្កា កាយបើកមុខលូបង្ហូរទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បន្ថែម ១កន្លែងទៀត និងមុខលូបង្ហូរទឹកដែលមានស្រាប់ចំនួន ១កន្លែង សរុបចំនួន ២កន្លែង ដើម្បីបង្ហូរចូលទៅប្រឡាយអូរអាប ហូររំដោះទៅទន្លេបាទី ដើម្បីធ្វើឱ្យស្ថានភាពទឹកបន្តស្រកចុះបានលឿន។ ឯកឧត្តម បានណែនាំដល់ ក្រុមការងារត្រូវបន្តកាយមុខលូរំដោះទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បង្ហូរចូលទៅតាមប្រឡាយអូរអាប និងកាយតាមបណ្តោយប្រឡាយអូរអាបបើកមុខទឹកអោយបានធំ សំដៅធ្វើឱ្យចរន្តទឹកហូរបានលឿន…

  • សកម្មជនបរិស្ថាន ត្រូវបានចោទប្រកាន់ពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីការតវ៉ានៅទីក្រុងឡុងដ៍

    សកម្មជនបរិស្ថាន ត្រូវបានចោទប្រកាន់ពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីការតវ៉ានៅទីក្រុងឡុងដ៍

    ឡុងដ៍៖ កញ្ញា ហ្គ្រេតា ធុនបឺក (Greta Thunberg) ដែលជាសកម្មជនបរិស្ថាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣  ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​សណ្តាប់​ធ្នាប់​សាធារណៈ​ បន្ទាប់​ពី​កញ្ញាត្រូវ​បាន​ចាប់​ខ្លួនអំឡុង​ពេលដែលកំពុង​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​សន្និសីទ​មួយ​នៅ​ទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស ​ដែលជាកម្មវិធីជួបជុំដ៏ធំមួយរបស់បណ្ដាក្រុមហ៊ុនធំៗដែលរកស៊ីក្នុងវិស័យប្រេង និងឧស្ម័ន។ គួរបញ្ជាក់ថា កញ្ញា ហ្គ្រេតា ធុនបឺក ជាសកម្មជនបរិស្ថានជនជាតិស៊ុយអែត​ វ័យ ២០ ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោម ២៩ នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចេញតវ៉ាកាលពីថ្ងៃទី១៧ ដោយពួកគេបានព្យាយាមបញ្ឈប់គណៈប្រតិភូដែលកំពុងធ្វើដំណើរចូលទៅក្នុងវេទិកាជួបជុំរបស់បណ្ដាក្រុមហ៊ុនថាមពលនៅឯសណ្ឋាគារមួយឈ្មោះថា InterContinental London Park Lane។ វីដេអូមួយបានបង្ហាញថា កញ្ញា ធុនបឺក ត្រូវបានគេចាប់ដាក់នៅខាងក្រោយឡានប៉ូលិស បន្ទាប់ពីកញ្ញាបានចូលរួមជាមួយហ្វូងមនុស្សដើម្បីតវ៉ាបិទច្រកចូលសណ្ឋាគារនិងបានស្រែកថា«ត្រូវលុបបំបាត់ឥទ្ធិពលប្រេងឥន្ធនៈហ្វូស៊ីលទៅលើវិស័យហិរញ្ញវត្ថុ»។  ក្រុមមន្ត្រី​ប៉ូលិស​បាន​ចេញអន្តរាគមន៍ទៅក្នុងហ្វូងបាតុករ ​ដើម្បី​វែក​ច្រកផ្លូវ​សម្រាប់​ប្រតិភូ​ធ្វើដំណើរចូលកម្មវិធី។ មុននេះបន្តិច កញ្ញា ធុនបឺក បាននិយាយទៅកាន់អ្នកសារព័ត៌មាន​ ដោយបានបរិហារខ្លាំងៗអំពីសន្និសីទរបស់ថ្នាក់ដឹកនាំ នាយកប្រតិបត្តិក្រុមហ៊ុនថាមពល និងអ្នកនយោបាយថា «យើងមិនមានជម្រើសផ្សេងក្រៅពីត្រូវមកឈរតវ៉ានៅខាងក្រៅសន្និសីទនេះទេ ព្រោះយើងចង់ធ្វើការរំខានដល់សន្និសីទនេះ»។ បើយោងតាមប៉ូលិសក្រុងក្នុងតំបន់បានឱ្យដឹងថា នាងត្រូវបានចោទប្រកាន់ពីបទ «មិនគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៤ នៃច្បាប់សណ្តាប់ធ្នាប់សាធារណៈ»។ ជាក់ស្ដែង អំឡុងពេលបាតុកម្ម ក្រុមប៉ូលិស​បាន​ទាមទារ​ឱ្យ​អ្នក​តវ៉ាទាំងអស់​ផ្លាស់​ទីចេញ​ពី​ដងផ្លូវ…

  • កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ៖ រយៈ​ពេលជាងប្រាំពី​ឆ្នាំ​ចំនួន​ប្រជាជន​កម្ពុជា​ក្រី​ក្រ​បាន​ថយ​ចុះ​ពី ៥​.​៦​លាន​នាក់ មក​នៅត្រឹ​ម​តែ ២​.​៨​លាន​នាក់

    កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ៖ រយៈ​ពេលជាងប្រាំពី​ឆ្នាំ​ចំនួន​ប្រជាជន​កម្ពុជា​ក្រី​ក្រ​បាន​ថយ​ចុះ​ពី ៥​.​៦​លាន​នាក់ មក​នៅត្រឹ​ម​តែ ២​.​៨​លាន​នាក់

    ភ្នំពេញ៖ យោងតាម​របាយការណ៍ស្តី​ពី​សន្ទស្សន៍​ភាព​ក្រី​ក្រព​ហុ​សមាស​ភាគ​សកល​ឆ្នាំ​២០២៣ (​MPI​)​ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬយូអិនឌីភី(UNDP) បាន​បង្ហាញ​ថា រយៈ​ពេលជាង​ប្រាំ​ឆ្នាំ​កន្លងទៅនេះ​ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២២ អត្រានៃ​ចំនួន​ប្រជាជន​កម្ពុជា​ក្រីក្រ​ ​បាន​ថយ​ចុះ​ពី​ ៥​.​៦​លាន​នាក់ មក​នៅ​ត្រឹម​តែ ២​.​៨​លាន​នាក់​។ ​​របាយ​ការណ៍​MPI​ របស់​អង្គការយូអិនឌីភី និង​អង្គការ OPHI (Oxford Poverty &Human Development Initiative) បាន​ចេញ​ផ្សាយ​​កាល​ពី​ដើមខែកក្កដា ឆ្នាំ២០២៣ និង​ត្រូវផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់​អង្គការយូអិនឌីភី កម្ពុជា កាលពីថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០២៣។ ប្រភពដដែល​​បាន​បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រី​ក្រ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី ៣៦​,៧​ ភាគរយក្នុង​ឆ្នាំ​២០១៤ មក​នៅ​ត្រឹម ១៦​,​៦​ភាគរយ ​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​ន័យ​ថាចំ​នួន​ប្រ​ជាជន​ក្រី​ក្រ​បាន​ថយ​ចុះ​ពី​ចំនួន ៥​.​៦​លាន​នាក់ មក​នៅ​ត្រឹម​តែ​ចំនួន ២​.​៨​លាន​នាក់​ប៉ុណ្ណោះ​។ របាយ​ការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេលប្រាំពី​ឆ្នាំ​កន្លះ​មកនេះ​​ ប្រជាជន​កម្ពុជាមួយ​នាក់​ ក្នុង​ចំ​ណោ​មប្រាំ​នាក់ បាន​ចាកចេ​ញ​ពី​ភាព​ក្រី​ក្រ ដូច្នេះ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​សម្រេច​បាន​នូវ​វ​ឌ្ឍ​ន​ភាព​ល្អ​ប្រសើរ​លើកា​រ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រី​ក្រ​ក្នុង​ប្រទេស បើ​ប្រៀប​ធៀប​នឹង​ប្រទេស​នា​នា​នៅ​លើ​ពិភព​លោក​។ ទន្ទឹម​នឹង​នេះ នៅ​ក្នុង​របាយ​ការណ៍ MPI ដដែល​ ក៏​បាន​លើក​ឡើង​​ពី​អត្រា​នៃ​ភាព​ក្រី​ក្រ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំ​នួន​ ២៥ របស់​កម្ពុជា ដែល​ក្នុង​នោះ​មាន​ខេត្ត​ចំនួន​១៧…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ តុលា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ តុលា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ១១នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ១នាក់និងរងរបួសធ្ងន់ស្រាចំនួន ១១នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០១នាក់ និងមិនប្រកាន់ស្តាំង ០១លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ១៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១៨ ខែតុលា

    ជនសង្ស័យ ១៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១៨ ខែតុលា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦១០,៥៥ក្រាម និង៤០កញ្ចប់តូច។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប Police: ០៨អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយ័ត្នខ្ពស់

    ស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ បង្កេីនការប្រុងប្រយ័ត្នខ្ពស់

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោតផ្នែកខាងមុខ បានបន្តឡើងដល់ ៧,៩០ម៉ែត្រ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យអាជ្ញាធរ ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតដែលកំពុងបន្តឡេីងឥតស្រក នៅក្នុងមូលដ្ឋានខណ្ឌកំបូល និងខណ្ឌដង្កោ ។ នៅពេលនេះ កម្រិតកម្ពស់ទឹក ស្ទឹងព្រែកត្នោត ស្ថិតក្រោមការ តាមដានមើលយ៉ាងយកចិត្តទុកដាក់ ពី អាជ្ញាធរដែនដី និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាប្រចាំមូលដ្ឋាន ហេីយអ្វីដែលសំខាន់បំផុតនោះគឺ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាចម្បង ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាសង្កាត់នានាជាប់មាត់ស្ទឹងព្រែកត្នោតក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ និងហានិភ័យផ្សេងៗដែលអាចកេីតមានក្នុងអំឡុងពេលទឹកកំពុងឡេីងនេះ ។ សូមបញ្ជាក់ថា៖ ទឹកស្ទឹងព្រែកត្នោតតែងតែមានការឡើងជាប្រចាំ នៅរៀងរាល់រដូវវស្សា ដោយគ្រាន់តែឆ្នាំខ្លះឡើងតិចតួចមិនបង្កផលប៉ះពាល់ តែឆ្នាំខ្លះក៏មានការឡើងខ្លាំងបង្កជាការជន់លិចដល់លំនៅដ្ឋានក្នុងភូមិមួយចំនួនរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមមាត់ស្ទឹង ។ ហើយក្នុងរយៈប៉ុន្មានថ្ងៃមកនេះ ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឱ្យស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ ៕ ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

  • អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងការប្រឡងបាក់ឌុបជាង ៣ពាន់នាក់

    អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងការប្រឡងបាក់ឌុបជាង ៣ពាន់នាក់

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ចំនួន ៣០៤០នាក់។ បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត (មានពេលវេលាគ្រប់គ្រាន់ មានធនធានសម្រាប់បំពេញ ការងារ រាប់ទាំងមធ្យោបាយធ្វើដំណើរដោយខ្លួនឯងផង ដើម្បីសង្កេតការណ៍ដំណើរការប្រឡង ចំនួនសរុប ៣.០៤០ នាក់ ។ សម្រាប់ចំនួនជ្រើសរើសមានដូចជា៖ខេត្តបន្ទាយមានជ័យ១៣៣នាក់,បាត់ដំបង២០៤នាក់,កំពង់ចាម១៩៣នាក់,កំពង់់ឆ្នាំង ៩៥នាក់ ,កំពង់ស្ពឺ១១៤នាក់,កំពង់ធំ១៣២នាក់,កំពត១២៣នាក់,កណ្តាល ២៤៣នាក់,កោះកុង៣០នាក់,ក្រចេះ៥២នាក់,មណ្ឌលគិរី ១៦នាក់,រាជធានីភ្នំពេញ ៥៥២នាក់,ព្រះវិហារា៤២នាក់,ព្រៃវែង១៧៩នាក់,ពោធិ៍សាត់ ៨៤នាក់,រតនគិរី៤២នាក់,សៀមរាប២៣៨នាក់,ព្រះសីហនុ ៤៥នាក់, ស្ទឹងត្រែង២៤នាក់,ស្វាយរៀង៩១នាក់,តាកែវ ២២១នាក់,កែប៩នាក់,ប៉ៃលិន ១៦នាក់,ឧត្តរមានជ័យ៣៩នាក់ និងត្បូងឃ្មុំ១២៣នាក់។ ដោយឡែកសម្រាប់លក្ខខណ្ឌចុះឈ្មោះសុំធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមានដូចជា៖១- មានអាយុចាប់ពី ២១ ឆ្នាំ ឡើងទៅ,២- មានអាសយដ្ឋានស្នាក់នៅនៅរាជធានី ឬខេត្តដែលខ្លួនសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត, ៣- មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួន ឯងរាប់ទាំងមធ្យោបាយធ្វើដំណើរផង,៤- គោរពតាមច្បាប់ បទប្បញ្ញត្តិ…