-
ប្រជាពលរដ្ឋ និងចាស់ជរា ចំនួន ៧គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីក្រុមការងារចុះមូលដ្ឋាន

(ព្រះវិហារ)៖ លោក ជា ឈុន ប្រធានក្រុមការងារចុះជួយឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្រួសារ បាននាំយកអំណោយមនុស្សធម៌ ក្រុមការងារចុះជួយមូលដ្ឋាន ចែកជូនដល់ប្រជាពលរដ្ឋ និងចាស់ជរា ទីទាល់ក្រ ដែលងាយរងគ្រោះចំនួន ៧គ្រួសារ បានអញ្ជើញមកពីភូមិទាំង៧ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ធ្វើឡើងនាព្រឹកថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក ទឹម ហៀក ប្រធាន គណៈសាខាស៨.៣.៦ លោក នួន ផល្លា ប្រធានគណៈសាខាស៨.៣.២ និងលោក មូល ម៉ាប់ មេឃុំកន្ទួត ព្រមទាំងសហការី ។ ដោយក្នុង១គ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ១ការ៉ុង ទំងន់ ២២គីឡូក្រាម, ត្រីខកំប៉ុង ១យួរ, មី…
-
អ្នកជំនាញ គំាទ្រឱ្យមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀនជំនាញអប់រំពិសេស

ភ្នំពេញ៖អ្នកជំនាញដែលធ្វើការពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការបើកសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀនជំនាញអប់រំពិសេស ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបង្រៀនសិស្សពិការភ្នែក ឬសិស្សគថ្លង់ នៅកម្ពុជាឱ្យកាន់តែមានគុណភាព។ ការលើកឡើងរបស់អ្នកជំនាញបែបនេះបានធ្វើឡើងខណៈក្រសួងអប់រំរៀបចំសិក្ខាសាលាបណ្តុះប ណ្តាលស្ដីពី «សមត្ថភាពមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនសិស្សពិការភ្នែក ឬសិស្សគថ្លង់» ដល់គ្រូបង្រៀនជំនាញអប់រំពិសេស ដែលមកពីសាលាបឋមសិក្សា និងវិទ្យាល័យអប់រំពិសេសចំនួនប្រាំមួយសរុប១៣៤នាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានសាទរចំពោះជនមានពិការភាព ពិសេសអ្នកគថ្លង់ និងពិការភ្នែក ដែលទទួលបានការជួយពីក្រសួង តាមរយៈការពង្រឹងសមត្ថភាពគ្រូបន្ថែមដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យកាន់តែមានគុណភាពថែមទៀត ខណៈលោកក៏ជំរុញឱ្យក្រសួងត្រូវពង្រីកការជួយបែបនេះ ពិសេសការជួយជ្រោមដល់គ្រូអ្នកគ្រូឱ្យកាន់តែទូលំទូលាយទៀត។ លោក គង់ សំនៀង បន្តថា ៖ «ជារឿងល្អណាស់ដែលរដ្ឋាភិបាល ធ្វើឱ្យគុណភាពអប់រំពិសេសកាន់តែល្អ តាមរយៈការបណ្តុះបណ្តាលគ្រូវ ការបំពាក់សម្ភារ និងឧបករណ៍បង្រៀនល្អៗ តាមរយៈការផ្តល់ប្រាក់បៀវត្សន៍សមរម្យដល់គ្រូ ប៉ុន្តែប្រសិនជាអាចក្រសួងគួរតែពង្រីកវិសាលភាពឱ្យបានទូលំទូលាយ ព្រោះថាការពង្រីកសាលាអប់រំពិសេសនៅរាជធានី និងតាមបណ្តាខេត្តនៅមិនទាន់រីកចំរើននៅឡើយទេ ពិសេសការអប់រំលើប្រភេទក្មេងអូទីសឹម»។ យោងតាមហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន…
-
លោក សេង ទៀក ចំណាយពេលជាង២៥ឆ្នាំ លើការងារអភិរក្ស ធនធានធម្មជាតិ និងសត្វផ្សោតនៅកម្ពុជា

ភ្នំពេញ៖លោក សេង ទៀក បច្ចុប្បន្នជានាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF)នៅកម្ពុជា ។លោកបានចំណាយពេលជាង ២៥ឆ្នាំមកហើយ លើការងារអភិរក្សសត្វព្រៃ ធនធានធម្មជាតិ និងបរិស្ថាន ។ក្នុងនោះដែរការងាររបស់លោកមួយចំនួនធំ ក៏ពាក់ព័ន្ធនឹងការអភិរក្សសត្វផ្សោត ដែលជាថនិកសត្វដ៏កម្រ និងជិតផុតពូជផងដែរ។ លោកបានបញ្ចប់ការសិក្សាដោយទទួលសញ្ញាប័ត្រអនុបណ្ឌិតរហូតចំនួនពីរ គឺ វិស្វកផ្នែកគ្រឿងយន្តកសិកម្មនៅប្រទេសអ៊ុយក្រែន អតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩២ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបរិស្ថានពីសកលវិទ្យាល័យ យែល(Yale) សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ។លោកក៏បានទទួលសញ្ញាប័ត្រ Diploma ផ្នែកអ្នកគ្រប់គ្រងជាន់ខ្ពស់ពីវិទ្យាស្ថានគ្រប់គ្រងអភិវឌ្ឍន៍អន្តរជាតិ (IMD) ប្រទេសស្វីស ក្នុងឆ្នាំ២០១៤ផងដែរ។ អ្នកសារព័ត៌មានបានជួបជាមួយនឹងលោក សេង ទៀក ដើម្បីធ្វើបទសម្ភាសទាក់ទងនឹងប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិការងាររបស់លោកខ្លះៗពីជីវិតការងាររបស់លោកក្នុងរយៈពេលជាង២ទសវត្ស លើការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជានេះ។ បទសម្ភាសមានខ្លឹមសារដូចខាងក្រោម៖ សំណួរ៖តើលោកចាប់ផ្តើម ការងារពាក់ព័ន្ធជាមួយនឹងធនធានធម្មជាតិនៅកម្ពុជាពីពេលណាដែរ? លោក សេង ទៀក៖ ខ្ញុំបានចំណាយពេលជាង ២៥ឆ្នាំ លើការងារអភិរក្សសត្វព្រៃ ធនធានធម្មជាតិ និងបរិស្ថាន ដែលដំបូងខ្ញុំបានចូលបម្រើការងារនៅក្រសួងបរិស្ថានក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតសកលអាណត្តិទី១ ឆ្នាំ១៩៩៣ រួចពេលនោះក្រសួងបរិស្ថានត្រូវបានបង្កើតឡើង ។ឆ្នាំ១៩៩៨ ខ្ញុំបានចាប់ផ្តើមបង្កើតការិយាល័យអង្គការ WWF នៅប្រទេសកម្ពុជាដែលមានតួនាទីជាអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសកម្ពុជា ។ឆ្នាំ២០០៣ ខ្ញុំបានក្លាយជានាយកអង្គការ WWF…
-
សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងស្ថាប័នផ្តល់ចំណាត់ថ្នាក់សិក្សាលំបដាប់ពិភពលោក ចែករំលែកបទពិសោធន៍ដើម្បីមានឱកាសក្នុងការចូលរួមលើកតំកើងកេរ្ត៍ឈ្មោះរបស់ខ្លួនទៅកាន់ថ្នាក់អន្តរជាតិ

(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំទទួលក្រុមការងារស្ថាប័នផ្តល់ចំណាត់ថ្នាក់ឧត្តមសិក្សា ពិភពលោក (Times Higher Education) Masterclass ដើម្បីផ្តល់ឱកាសដ៏វិសេសវិសាលមួយសម្រាប់គ្រឹះស្ថានសិក្សា ឧត្តមសិក្សាកម្ពុជា ជាទុនក្នុងការបង្កើនកេរ្ត៍ឈ្មោះគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឆ្ពោះទៅចំណាត់ថ្នាក់ពិភពលោក និងការទទួលស្គាល់ជាលក្ខណៈសកលអន្តរជាតិ។ ក្នុងការរៀបចំថ្នាក់ Masterclass នេះ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានអញ្ជើញគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកអគ្គរាជទួតចក្រភពអង់គ្លេស និងអូស្រ្តាលី ចូលរួមនៅក្នុងកម្មវិធីរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។ លោក កាំង សុភាព នាយកផ្នែក ធានាគុណភាព ការបង្រៀន ការរៀន និងកិច្ចការនិស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានបញ្ជាក់ថា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត គឺជាសកលវិទ្យាល័យដំបូងគេដែលបានរៀបចំឱ្យមានវត្តមានក្រុមការងារស្ថាប័នផ្តល់ចំណាត់ថ្នាក់ឧត្តមសិក្សាលំដាប់ពិភពលោកនៅកម្ពុជា ដើម្បីផ្តល់នូវវេទិការយ៉ាងទូលំទូលាយ សម្រាប់សាកលវិទ្យាល័យនានា ក្នុងការទំនាក់ទំនងជាមួយបុគ្គលសំខាន់ មកពីស្ថាប័នផ្តល់ចំណាត់ថា្នក់ ឧត្តមសិក្សាលំដាប់ពិភពលោក និងពិភាក្សាអំពីចំណាត់ថ្នាក់សាកលវិទ្យាល័យ ។ លោកបន្ថែមថា ថ្នាក់ Masterclass នឹងផ្តោតជាសំខាន់លើប្រធានបទជាច្រើន រួមទាំងវិធីសាស្រ្ត និងដំណើរការចូលរួមសម្រាប់ការផ្តល់ចំណាត់ថា្នក់ Impact Rankings របស់ ស្ថាប័នផ្តល់ចំណាត់ថ្នាក់សិក្សាលំបដាប់ពិភពលោក ដែលមានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដោយកំណត់…
-
អ្នកសារព័ត៌មានមកបណ្តាប្រទេសផ្សេងៗ ជាច្រើនរយនាក់ចូលរួមកម្មវិធីគម្រប់ខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង

ភ្នំពេញ៖អ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ាន អាហ្រិ្វក អាមេរិកឡាទីន និងអាស៊ីកណ្តាល បានចូលរួមកម្មវិធីគម្រប់ខួប១០ឆ្នាំនៃការបង្កើតឡើង គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដាក់ចេញដោយរដ្ឋាភិបាលចិន ដែលបាននិងកំពុងប្រព្រឹត្តឡើងនាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។ អ្នកសារព័ត៌មានទាំងនេះសុទ្ធសឹងតែជាអតីតសិក្ខាកាមដែលមកសិក្សានៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០២២កន្លងទៅ ដែលពួកគេត្រូវបានអញ្ជើញឱ្យចូលរួមពីមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិនដែលហៅជាភាសាអង់គ្លេសថា (China International Press Communication Center)។ លោក យូ ឡី (Yu Lei) នាយកមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន បានលើកឡើងកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ថា អ្នកសារព័ត៌មានទាំងអស់នេះជាអតីតសិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន អាហ្រ្វិក អាមេរិកឡាទីន ដែលទទួលបានការបណ្តុះបណ្តាលវគ្គខ្លីៗក្នុងឆ្នាំសិក្សាឆ្នាំ២០២២កន្លងទៅ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនាទីក្រុងប៉េកាំងពេលនេះ។ លោកមានប្រសាសន៍ថា ៖ «និស្សិតទាំងអស់នេះដែលក៏ជាអ្នកសារព័ត៌មានផងដែរនោះ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមស្តាប់ការថ្លែងសុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងកម្មវិធីគម្រប់ខួបគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងដំណើរទស្សនកិច្ចទៅបណ្តាខេត្តមួយចំនួនផងដែរ»។ ចំណែកលោក ត្រីសស្ទាន ណាដាឡូ (Tristan Nodalo) ជាអ្នកសារព័ត៌មានមកពីស្ថាប័នស៊ីអិនអិន (CNN)ប្រចាំប្រទេសហ្វីលីពីន និងជាជាអតីតសិក្ខាកាមក្រោមវគ្គបណ្តុះបណ្តាលកាលពីឆ្នាំ២០២២ បានប្រាប់ឱ្យដឹងដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានអនុញ្ញាតឱ្យមកចូលរួមកម្មវិធីរំលឹកខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ នាពេលនេះ…
-
បណ្ឌិត្យសភានគរបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈជាលើកទី២លើការបណ្តុះបណ្តាលមន្រ្តីនគរបាល

ភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២ ដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងការងារអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ដែលជាការរួមចំណែកក្នុងការធានាបន្ថែមទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ី ជែយ៉ុង ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណេរដ្ឋកូរ៉េ កាលពីថ្ងៃទី១៧ ខែតុលា ។ ប្រភពហ្វេសប៊ុកបណ្ឌិត្យសភានគរបាលកម្ពុជាបានឱ្យដឹងថា ការចុះអនុស្សរណៈនេះ មានគោលបំណងដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងការងារអប់រំ និងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ការងារស្រាវជ្រាវ និងការបណ្តុះបណ្តាលរួមគ្នា តាមរយៈការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដែលជាការរួមចំណែកក្នុងការធានាបន្ថែមទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ប្រភពដដែលបញ្ជាក់ថា ៖ «ភាគីទាំងពីរបានប្ដេជ្ញាអនុវត្តខ្លឹមសារអនុស្សរណៈថ្មីនេះប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគីដ៏ល្អបន្ថែមទៀតរវាងបណ្ឌិត្យសភានគរបាលទាំងពីរសម្រាប់ថ្ងៃអនាគត»។ អនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២នេះ ធ្វើឡើងរវាងស្ថាប័ន និងស្ថាប័ន ជាលក្ខណៈអន្តរជាតិ ស្តីពី «កិច្ចសហប្រត្តិបត្តិការនិងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ និងបណ្ឌិត្យសភានគរបាលកម្ពុជា»។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ឯក មនោសែន បានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកូរ៉េ ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ…
-
អ្នកនាំពាក្យក្រសួងធនធាន ៖ ទឹកស្ទឹងព្រែកត្នោតមានការកើនឡើង តែនៅគ្រប់គ្រងបាន ពុំទាន់មានអ្វីជាបញ្ហាទេ

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធាន និងឧតុនិយម កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងថា (ទឹកស្ទឹងព្រែកត្នោត ពុំទាន់មានអ្វីជាបញ្ហាទេ ) ខណៈទឹកនៅផ្នែកខាងលើ មិនមានការកើន ឡើងទេ ។ គួរបញ្ជាក់ថា ទ្វារទឹករលាំងជ្រៃ ដែលបានបើកចំនួន ៥ ទ្វារ មានធារទឹក ប្រមាណ ៣០០- ៣៥០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ក៏មិនចោទជាបញ្ហា ដល់ការដោះទឹក នៅផ្នែកខាង ក្រោមទេ។ ស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពដោះទឹក ប្រមាណ ៩០០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ។ ស្ថានភាពទឹកនៅស្ថានីយជលសាស្ត្រពាមឃ្លៃ មានកម្ពស់ ៦,៤៥ ម៉ែត្រ ខ្ពស់ជាងពី ពេលថ្ងៃត្រង់ ០,២៣ ម៉ែត្រ កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ។…
-
ចាប់ខ្លួនជនដៃដល់ដែលសម្លាប់សង្សា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានហេីយ

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ឱ្យដឹងថា, កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ ម៉ោងប្រហែល ១៩:៣០នាទី មានករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (សង្សារជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំបិតបុង័តោ កាប់ទៅលើសម្លាប់ទៅលើឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ នៅថ្ងៃទី១៨…
-
ក្រុមប្រឹក្សារាជធានីភ្នំពេញ ទទួលយកសំណើរ និងសំណូមពរ ពលរដ្ឋខណ្ឌដូនពេញ បន្តដោះស្រាយ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ពេញវុធ តំណាង ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌដូនពេញនេះ មានប្រជាពលរដ្ឋបានលើកឡើងជាសំណើរ និងសំណូមពរផ្ទា ល់មាត់ចំនួន ៨នាក់ និងជាលាយល័ក្សអក្សរចំនួន ៤០បញ្ហា ។ ចំពោះសំណើរ និងសំណូមពរផ្ទាល់មាត់ខាងលើនឹងបញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិល ហើយអ្វីដែលនៅសេសសល់យើងនឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមជំរុញលើការអប់រំឱ្យបានខ្លាំងក្លា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ,សូមដោះស្រាយចំពោះក្រុមហ៊ុនឯកជន ឃួងដី នាំឱ្យស្រុតផ្ទះពួកគាត់ និងមិនអនុវត្តតាមកិច្ចសន្យា ,សំណូមពរ កុំឱ្យយកលុយថ្លៃសំរាមនៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ,សូមគាំទ្រផលិតផលខ្មែរដូចគ្នា, សូមចាត់វិធានការ យកសត្វស្វាចេញឱ្យអស់ពីមូលដ្ឋានពួកគាត់ ដោយសារតែវាបានយាយី រំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃ និងសូមចាតវិធានការចំពោះចោរលួចទូរស័ព្ទនៅក្នុងមន្ទីរពេទ្យកាល់ផងដែរ។ ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង ១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុង ខែតុលា…
-
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ៖ កម្មវិធីការពារសារណាបញ្ចប់ ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៤ គឺលើកកម្ពស់គុណភាព អប់រំ និងពង្រឹងសមត្ថភាពធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំកម្មវិធីការពារសារណាបញ្ចប់ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៤ ជំនាញ ១. ហិរញ្ញវត្ថុ និងធនាគារ ២. ពាណិជ្ជកម្មអន្តរជាតិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន និងជាប្រធានគណៈកម្មការដឹកនាំការសរសេរសារណាបញ្ចប់ការសិក្សា នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។ កម្មវិធីការពារសារណាបញ្ចប់ការសិក្សាលើកទី៤នេះ សបញ្ជាក់ឲ្យឃើញថាវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា កំពុងតែយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ និងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យ បេសកកម្មរបស់វិទ្យាស្ថាន ក៏ដូចជារួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់ការស្រាវជ្រាវ នៅតាមគ្រឹះស្ថានឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១) រាជរដ្ឋាភិបាល នានីតិកាលទី៧ នៃរដ្ឋសភាជាតិ ។ កម្មវិធីការពារសារណាបញ្ចប់ការសិក្សានេះ ត្រូវបានរៀបចំ ដោយគណៈកម្មការនានា ដែលបានចាត់តាំងដោយក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះផងដែរ…