Category: ព័ត៌មានសង្គម

  • ប្រធានាធិបតីប៉ាឡេស្ទីនលុបចោលកិច្ចប្រជុំកំពូលជាមួយលោក ចូ បៃដិន

    ប្រធានាធិបតីប៉ាឡេស្ទីនលុបចោលកិច្ចប្រជុំកំពូលជាមួយលោក ចូ បៃដិន

    រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបានសម្រេចចិត្តលុបចោលកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បន្ទាប់ពីមីស៊ីលធ្លាក់ចំមន្ទីរពេទ្យមួយកន្លែងនៅតំបន់ហ្កាហ្សា ដែលបណ្តាលអោយមានមនុស្សស្លាប់និងរបួសរាប់រយនាក់។ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ បានគូសបញ្ជាក់ថា រូបលោកបានឯកភាពជាមួយមេដឹកនាំអេហ្ស៊ីប និងហ្ស៊កដានី ក្នុងការលុបចោលកិច្ចប្រជុំកំពូលបួនភាគី ដែលក្នុងនោះរួមមានលោកផ្ទាល់ ព្រះអង្គម្ចាស់ហ្ស៊កដានី អាប់ឌុលឡា ២ និងប្រធានាធិបតីអេហ្ស៊ីប ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ការលុបចោលកិច្ចប្រជុំកំពូលនេះ បានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលលើមន្ទីរពេទ្យមួយកន្លែងនៅតំបន់ហ្កាហ្សា ដែលបណ្តាលអោយមានមនុស្សស្លាប់ និងរបួសរាប់រយនាក់។ ទន្ទឹមគ្នា ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ ខណៈដែលអ៊ីស្រាអែលបាននិយាយថា នោះគឺជាការបាញ់ខុស ពីក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមនៅតំបន់ហ្កាហ្សា (PIJ) ទៅវិញទេ។ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ បាននិយាយថា នៅចំពោះមុខសោកនាដកម្មដែលបានកើតឡើងនៅយប់មិញ ហើយដើម្បីការពារប្រជាជនរបស់យើង ខ្ញុំបានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុងអាម៉ាន់ ហើយត្រលប់មកមាតុភូមិវិញ ដើម្បីនៅជាមួយប្រជាជនរបស់ខ្ញុំក្នុងអំឡុងពេលមានទុក្ខធំនេះ។ ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះបានបន្ថែមថា ខ្ញុំបានយល់ព្រមជាមួយបងប្អូននៅហ្ស៊កដានី និងអេហ្ស៊ីប ក្នុងការលុបចោលកិច្ចប្រជុំកំពូលបួនភាគី ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងអាម៉ាន់ នៅថ្ងៃពុធទី១៨ ខែតុលានេះ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ…

  • យានយន្តល្មើសចំនួន ៧៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៧៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មានគោលដៅសារុបចំនួន ៤២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤៦គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៤៤គ្រឿង ម៉ូតូ ៤០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៧៧គ្រឿង មានរថយន្តធំ ០គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • រដ្ឋមន្រ្តីយុត្តិធម៌ណែនាំឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព

    រដ្ឋមន្រ្តីយុត្តិធម៌ណែនាំឱ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព

    កណ្ដាល៖រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ឯកឧត្តម កើត រិទ្ធ បាន​ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ រួមនឹងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវចាត់ទុក «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ជាការងារអាទិភាព ខណៈសង្គមស៊ីវិលគាំទ្រលើការណែនាំនេះ​ផងដែរ​។​ ឯកឧត្តម កើត រិទ្ធ បាន​លើកឡើងដូចនេះ កាលពី​ថ្ងៃទី១៦ ខែតុលា ​ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំ​ណែងរបស់លោក​ ជឺ សុខ ជាប្រធានសាលាដំបូងខេត្តកណ្តាល ជំនួសលោក ហុក វ៉ាន់ធីណា ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តសៀមរាប​។ យោងតាម​ហ្វេសប៊ុកក្រសួងយុត្តិធម៌ ​ឆ្លៀតក្នុងឱកាសប្រកាស​ផ្ទេរតំណែងនេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ដល់​ថ្នាក់ដឹកនាំ ​មន្ត្រីរាជការនៃសាលាជម្រះក្តី ​ក៏ដូចជា​មន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធទាំងអស់ ​ពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ ត្រូវ​​បន្តចាត់ទុក ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព។ លោក​ថា ​ត្រូវ​រៀបចំការងារកែទម្រង់នេះជាមុំមួយ​សំខាន់ក្នុងចំណោមមុំទាំង​៥ ដែលបង្កើតបា​នជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ លោក កើត រិទ្ធ បញ្ជាក់ថា ៖ «​ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌…

  • ថ្នាក់ដឹកនាំក្រសួងការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមរោងចក្រ សហគ្រាស ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងខណ្ឌកំបូល រាជធានីភ្នំពេញ

    ថ្នាក់ដឹកនាំក្រសួងការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមរោងចក្រ សហគ្រាស ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងខណ្ឌកំបូល រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងមន្រ្តីអធិការកិច្ចការងារ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១០ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៤៧៤៧នាក់ (ស្រី ២៧២៩នាក់) និងរោងចក្រចំនួន៤ នៅក្នុងតំបន់សេដ្ឋកិច្ចវីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតសរុបចំនួន ២២១៥នាក់ (ស្រី ១៧៥២នាក់) ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ក្នុងការអញ្ជើញចុះពិនិត្យទីតាំងខាងលើ ឯកឧត្តម គុយ រតនា បានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសំដែងការចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលយកសំណូមពររបស់រោងចក្រ សហគ្រាស ដែលបានស្នើសុំដល់អាជ្ញាធរក្នុងការជួយពន្លឿនបង្ហូរទឹកចេញ និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើសុំដល់រោងចក្រ សហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល…

  • អភិបាលខេត្តប៉ៃលិន ផ្ដួចផ្ដើមបង្កើត «ផ្ទះបរិច្ចាគ» ដើម្បីជួយទៅដល់ពលរដ្ឋដែលខ្វះខាត

    អភិបាលខេត្តប៉ៃលិន ផ្ដួចផ្ដើមបង្កើត «ផ្ទះបរិច្ចាគ» ដើម្បីជួយទៅដល់ពលរដ្ឋដែលខ្វះខាត

    ប៉ៃលិន៖អភិបាល​ខេត្ត​ប៉ៃលិន បាន​ផ្ដួច​ផ្ដើម​បង្កើត​ផ្ទះ​បរិច្ចាគ ដើម្បី​ជួយ​ផ្ដល់​ជា​ស្បៀង​អាហារ និង​សម្ភារផ្សេងៗ​ទៅ​ដល់​ពលរដ្ឋ​ដែល​ខ្វះខា​ត និង​ជន​ចំណាក​ស្រុក ។​ផ្ទះបរិច្ចាគនេះ ប្រកាសបើក​​​ទទួល​​ពី​​ស​ប្បុរស​ជន​នានា​គ្រ​ប់​មជ្ឈដ្ឋាន​ចាប់ពីថ្ងៃទី ១៦ ខែតុលា តទៅ។ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ថា ផ្ទះ​បរិច្ចាគ​នេះ ​​ផ្ដួច​ផ្ដើម​ប​ង្កើ​ត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា មាននូវ​​វប្បធម៌​ចេះ​ចែក​រំលែក និង​ធ្វើ​អំពើ​ល្អ​តាម​រយៈ​កា​រ​ធ្វើ​បុណ្យ​ដាក់​ទាន​​ជួយ​ដល់​អ្នក​ទន់​ខ្សោយ​ ខ្វះ​ខាត ហើយ​ក៏​បង្កើត​ឡើង​​ដើម្បី​ទទួល និង​​ផ្ដល់​សម្ភារ​គ្រឿ​ង​ឧបភោគ បរិភោគ ដល់​ទុរគត​ជន និង​ជន​ចំណាក​ស្រុក​ផង​ដែរ​។ លោក​ជំទាវបន្ត​ថា​ ទោះ​បី​អាជ្ញាធរ​ខេត្ត​បាន​កំណត់​ថា ការ​ផ្ដល់​អំណោយ​នេះ​បាន​តែ​ពលរដ្ឋ​ដែល​ខ្វះ​ខាតក៏​ដោ​យ ប៉ុន្តែ​ផ្ទះ​បវិច្ចាគ​នេះ​បាន​ផ្ដល់អ​ត្ថ​ប្រយោជន៍​ដល់​ប្រជាជន​គ្រប់​រូប មិន​ថា​ប្រជាពលរដ្ឋ​មាន​ការ​ខ្វះ​ខា​ត ជន​បរទេស​ជា​ចំណាក​ស្រុក ហើយ​ដើរ​ឆ្លង​កាត់​អាច​ចូល​ផ្ទះ​បរិច្ចាគ ដើម្បី​យក​ស្បៀង សម្លៀក​បំពាក់ សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​បាន ដែល​មាន​ទីតាំង​នៅ​មុខ​សាលា​ខេត្ត​ប៉ៃលិន​តែម្តង​។ លោកជំទាវ បាន ស្រីមុំ បញ្ជាក់​ថា ​៖ «​សរុប​មក​ ការ​បង្កើត​ផ្ទះ​បរិច្ចាគ​នេះ​ឡើង មិន​មែន​មាន​ន័យ​ថា ប្រជាព​ល​រដ្ឋ​នៅ​​ក្នុង​​ខេត្ត​ប៉ៃលិននេះ​មាន​​ជីវភាព​ខ្វះ​ខាតមាន​​ចំនួន​ច្រើន​នោះ​ទេ តែ​យើង​មាន​បង​ប្អូន​ចំណាក​ស្រុក​ឆ្ល​ង​កាត់​ មានអ្នក​មក​ពី​ខេត្ត​ផ្សេងៗមក​​សម្រាក​ព្យាបាល​ជំងឺ និង​​មាន​ការ​ខ្វះ​ខាត យើង​ជួយ​ទាំង​អស់។ នេះ​គឺ​​ជា​ការ​បង្រៀន​អ្នក​មាន​លទ្ធភាព ឱ្យ​ចេះ​ចែក​រំលែក​ដល់​អ្នក​ទន់​ខ្សោយ តាម​រយៈ​ធ្វើ​បុណ្យ​ដាក់​ទាន​នេះ​​»​។ លោកជំទាវ​បន្ថែម​ថា ​​ការ​ដាក់​ឱ្យ​ដំណើរ​សាក​ល្បង​នៅ​ផ្ទះ​បរិច្ចាគ​នេះ…

  • អាជ្ញាធរខេត្តកណ្ដាលប្រកាសឱ្យពលរដ្ឋរស់នៅបណ្តោយស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្ន

    អាជ្ញាធរខេត្តកណ្ដាលប្រកាសឱ្យពលរដ្ឋរស់នៅបណ្តោយស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្ន

    កណ្ដាល៖អាជ្ញាធរ​ខេត្ត​កណ្ដាល បាន​ប្រកាស​​ឱ្យ​ពលរដ្ឋ​រស់​នៅ​បណ្តោយ​សណ្ដស្ទឹង​ព្រែក​ត្នោត និង​ព្រែក​មួយ​ចំនួន​ក្នុង​ក្រុង​តាខ្មៅ ត្រូវបង្កើនការ​​ប្រុង​ប្រយ័ត្នដោយ​សារ​តែ​ផ្ទៃ​ខាង​លើ​នៃ​ស្ទឹង​ព្រែក​ត្នោត មាន​ភ្លៀង​ធ្លា​ក់​ខ្លាំង​ជា​បន្ត​បន្ទាប់ ដែលអាច​នឹង​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​។ បើ​តាម​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​កណ្តាលបាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ថា ប្រជា​ពលរដ្ឋដែល​រស់​នៅ​តាម​តំបន់​បណ្តោយ​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត និង​ព្រែក​មួយ​ចំនួន ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ត្រូវ​ចូល​រួមប​ង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់។ សេចក្តីប្រកាស​បន្តថា ដោយ​សារ​ផ្នែក​ខាង​លើ​នៃ​ស្ទឹង​ព្រែក​ត្នោត មាន​ស្រុក​ភ្នំ​ស្រួច ស្រុក​សំរោង​ទង ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់​ស្ពឺ មាន​ការ​ធ្លាក់​ភ្លៀង​ជា​បន្ត​បន្ទាប់ ដែល​កម្ពស់​ទឹក​ភ្លៀង​ក្នុង​តម្រង​ជាំ ​មាន​កម្រិត ១០​៨មីលីម៉ែត្រ និង​តម្រង​ស្រែ​ខ្លុង​ មាន​កម្រិត ៨៥​មីលីម៉ែត្រ និង​តម្រង​ពាម​ឃ្ល​ មាន​កម្រិត ១០៨​មីលីម៉ែត្រ​។ មន្ទីរធនធានទឹកខេត្តកណ្តាក​​បញ្ជាក់ថា  ក្នុង​កម្រិត​កម្ពស់​ទឹក​ភ្លៀង​បែប​នេះ បាន​ធ្វើ​ឱ្យ​ទំនប់​តាសាល បា​ន​បើក​ទ្វារ​ទឹក​ចំនួន​បី​ទ្វារ ខណៈ​ទំនប់​រលាំង​ជ្រៃ បាន​បើក​ទ្វារ​ទឹក​ចំនួនប្រាំ​ទ្វារ ស្រប​ពេល​ទំនប់​៧​មករា ក៏​បាន​បើក​ទ្វារ​ទឹក​ចំនួនបួន​ទ្វារផង​ដែរ​»​។ លោក នូវប៉េង ច័ន្ទតារា អភិបាល​​រង​​ខេត្ត​​កណ្ដាល បានថ្លែង​​ឱ្យ​​ដឹង​នៅរសៀល​ថ្ងៃ​​​ទី​១៧ ខែតុលាដែរ​​ថា មក​ដល់​ពេល​នេះ ​នៅ​តាម​ព្រែក​មួយ​ចំនួ​ន​នៅ​ក្រុង​តាខ្មៅ ​​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​អ្វី​នោះ​ទេ ក៏​ប៉ុន្តែ​ទោះ​បី​ជា​មិន​មាន​ការ​ប្រែ​ប្រួល​ក៏​ដោយ លោក​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ស្ទឹង និង​ព្រែក​ទាំង​នោះ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ លោក​បន្តថា ទន្ទឹម​នេះ​អាជ្ញា​ធរ​​ខេត្ត តែង​តែ​​បាន​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹ​ក​នេះផងដែរ ដូច​ជា​ការ​ត្រៀម​កន្លែង​​ដែល​មាន​សុវត្ថិ​ភាព​សម្រាប់​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​…

  • អ្នកអភិរក្សប្រទះឃើញសត្វត្រយងចង្កំកសចំនួនបួនក្បាល នៅក្នុងតំបន់ការពារធម្មជាតិជាមួយហ្វូងសត្វស្លាបដទៃទៀត

    អ្នកអភិរក្សប្រទះឃើញសត្វត្រយងចង្កំកសចំនួនបួនក្បាល នៅក្នុងតំបន់ការពារធម្មជាតិជាមួយហ្វូងសត្វស្លាបដទៃទៀត

    ភ្នំពេញ៖សត្វត្រយងចង្កំកសចំនួនបួន ក្បាលត្រូវបានគេប្រទះឃើញ កំពុងរស់នៅលាយឡំជាមួយ ហ្វូងសត្វដទៃទៀតក្នុងតំបន់ការពារ ធម្មជាតិ នៅខេត្ត រតនគីរី។ ក្រសួងបរិស្ថានបានឱ្យដឹងថា ការរកឃើញសត្វដ៏កម្រមួយ ក្រុម នេះ បន្ទាប់ពី មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគីរី ប្រចាំ ស្នាក់ការ រងស្រែជ្រៃ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានចុះ ជំរឿន សត្វ ត្រយងចង្កំកស នៅចំណុចភូមិចំរើន ខេត្តរតនគិរី។ជាលទ្ធផល បាន ឃើញត្រយងចង្កំកសចំនួនបួនក្បាល នៅ លើទ្រនំដើមឈើក្នុង តំបន់ការពារធម្មជាតិ ជាមួយហ្វូងសត្វស្លាបជាច្រើន។ គួរបញ្ជាក់ថាសត្វត្រយងចង្កំកស មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ។ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើ ពិភពលោក ក្នុងបញ្ជីក្រហម IUCN ។វាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ដោយច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាម តំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគ ឦសានប្រទេស ដូចជា…

  • ក្រសួងបរិស្ថានដាក់ចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

    ក្រសួងបរិស្ថានដាក់ចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

    ភ្នំពេញ៖ក្រសួងបរិស្ថានបានបញ្ជាក់ពីការបានយកចិត្តទុកដាក់ជា អាទិភាព លើចីរភាពបរិស្ថាន ដែលមានចែងនៅក្នុងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣នេះ ក្រសួងបរិស្ថានបាន ដាក់ ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព រួមមានដូចជា៖១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០ភាគរយ និងបញ្ចប់ នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នក ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។២) ក្រសួងបរិស្ថាន សហការ ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជា មួយអាជ្ញាធរដែនដី ឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធាន ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។៣) សហការជាមួយ អង្គភាព ប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែម លើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមកនិង៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់…

  • ក្នុងឆ្នាំ២០២៣ សត្វចាបព្រៃវែងជិត ៥ពាន់ក្បាលត្រូវបានកត់ត្រា ឃើញ នៅ តំបន់ ការពារទេសភាព បឹងព្រែកល្ពៅ

    ក្នុងឆ្នាំ២០២៣ សត្វចាបព្រៃវែងជិត ៥ពាន់ក្បាលត្រូវបានកត់ត្រា ឃើញ នៅ តំបន់ ការពារទេសភាព បឹងព្រែកល្ពៅ

    (ភ្នំពេញ)៖សត្វចាបព្រៃវែងស្ថិតក្នុងបញ្ជីក្រហម (IUCN) ជិតផុតពូជបំផុត នៅលើពិភពលោក ។បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងទ្វីបអាស៊ីខាងជើង។កម្ពុជាផ្តល់ទីជម្រកដ៏សំខាន់ក្នុងពេលដែលសត្វនេះធ្វើបំលាស់ទីមកតំបន់អាស៊ី។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (Naturelife Cambodia) បានឱ្យដឹងថា៖ក្នុងឆ្នាំ២០២៣សត្វចាបព្រៃជាង ៤៨០០ក្បាល ត្រូវបានកត់ត្រាឃើញវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលចំនួននេះត្រូវបានគេចាត់ទុកថាជាចំនួនមួយដ៏ច្រើន។ ដោយឡែក លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និង ជាអ្នកថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣នេះថា៖ក្នុងការធ្វើកំណត់ត្រាខាងលើនេះគឺជាចំនួនសត្វចាបព្រៃវែងដែលរកឃើញច្រើនបំផុតនៅបឹងព្រែកល្ពៅ ហើយលោករំពឹងថាចំនួនេះនឹងកើនឡើងបន្ថែមទៀតដោយសារតែនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ អំណោយផលល្អសម្រាប់ពួកវារស់នៅ។ លោកបានបញ្ជាក់បន្ថែមថា៖ចំពោះវត្តមានសត្វចាបព្រៃវែងនេះដែរគឺនៅអំឡុងចុងខែធ្នូ រហូតដល់ខែមេសា។ ខែដែលសំបូរជាងគេគឺខែមីនា ហើយចាកចេញទៅវិញនៅអំឡុងចុងខែមេសា និងដើមខែឧសភា។ គួរបញ្ជាក់ថា ចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង កម្ពស់ ១៥ សង់ទីម៉ែត្រ។ សត្វប្រភេទនេះ បើជាឈ្មោល ក្នុងរដូវបន្តពូជ មានមុខ និងបំពង់ ក ពណ៌ខ្មៅ ផ្នែកពោះពណ៌លឿង វ័ណ្ឌទ្រូងត្នោត និងមានឆ្នូតស្លាប ស នៅដើមស្លាប។ ចំណែកសត្វឈ្មោលរដូវមិន បន្តពូជវិញ មានបំពង់ក និងផ្នែកពោះ…

  • សំណើរនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសង្កាត់បឹងកេងកងទី៣ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង

    សំណើរនិងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសង្កាត់បឹងកេងកងទី៣ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង

    (ភ្នំពេញ)៖ រាល់សំណើរ និងសំណូមពរដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋ ជាង ១០សំណើរ និងសំណូមពរ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ វេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ហួត ហៃអភិបាលរងរាជធានី តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ហួត ហៃ លើកឡើងថា វេទិកានេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើងដោយផ្ទាល់មាត់ចំនួន ១១នាក់ស្មើនិង ១៤បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ១៩បញ្ហា ហើយរាល់សំណើរ និងសំណូមទាំងនោះរួមមាន៖ ការសូមអោយអាជ្ញាធរជួយ កាត់ខ្សែភ្លើងធ្លាក់ ជួសជុលផ្លូវ ដាក់លូ ដាក់ភ្លើងស្តុបថ្មី ដាក់ស្លាកសញ្ញាហាមចតនៅមុខសាលា ដាក់ភ្លើងបំភ្លឺសាធារណៈ ការសូមកាត់លះមែកឈើ…