Category: ព័ត៌មានសង្គម

  • អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ មិនមែនត្រឹមជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការសុខាភិបាលសាធារណៈ

    អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ មិនមែនត្រឹមជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការសុខាភិបាលសាធារណៈ

    ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា កិច្ច សង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ មិនមែនត្រឹម ជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការ សុខាភិបាលសាធារណៈ ហើយវាទាមទារឱ្យមាន ការប្តេជ្ញាចិត្តខ្ពស់ ការគាំទ្រ និងសកម្មភាពរួមគ្នាពីគ្រប់មជ្ឍដ្ឋាន ជាពិសេសពីរដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ដើម្បីធានាថា យើងអាចជួយសង្គ្រោះដល់ជន រងគ្រោះ នៅក្នុងគ្រាដែពួកគេត្រូវការយើងបំផុត និងជួយឱ្យជីវិតជន រងគ្រោះទូទាំងពិភពលោក រួមទាំងក្រុមគ្រួសារ និងសហគមន៍របស់ ពួកគេ កាន់តែប្រសើរឡើង។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជា អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីបើកនៃសន្និសីទសកល លើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលសហការរៀបចំដោយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្ត អនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពាវនាវ ដល់យោធិនគ្រប់រូប និងប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍បន្ថែមទៀត

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពាវនាវ ដល់យោធិនគ្រប់រូប និងប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍បន្ថែមទៀត

    (កំពង់ធំ)៖ ថ្លែងក្នុងឱកាសផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ និងការងារអប់រំរៀនសូត្រចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាកថ្ងៃទី១៦តុលា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភួមិភាគទី៤ បានបញ្ជាក់អំពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា រវាងប្រទេសអ៊ីស្រាអែល ក្រុមហាម៉ាស និងប៉ាឡេស្ទីន ដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ និងរបួសទាំងសងខាងរាប់ម៉ឺននាក់ ព្រមទាំងបណ្ដាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងការកើតឡើងនៃការជម្លៀសប្រជាជនចេញពីទីក្រុង ការកើនឡើងជនភៀសខ្លួន ដើម្បីគេចផុតពីការស្លាប់ដោយសារសង្គ្រាម។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ពីការសប្បាយរីករាយរបស់បងប្អូនប្រជាជនកម្ពុជា ក្នុងការជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលថ្មីៗនេះ នៅតាមបណ្តារមណីយដ្ឋាន ទីវត្តអារាម និងនៅតាមគេហដ្ឋាននានា ប្រកបដោយសុខសុវត្ថិភាព ក្រោមម្លប់សន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត ៕ ដោយ ប៊ុន រដ្ឋា

  • ថវិកាធានារ៉ាប់រងសង្គមជាង ១១០លានរៀល ត្រូវបានប្រគល់ជូន គ្រួសារអតីតយុទ្ធជន ១៤គ្រួសារ

    ថវិកាធានារ៉ាប់រងសង្គមជាង ១១០លានរៀល ត្រូវបានប្រគល់ជូន គ្រួសារអតីតយុទ្ធជន ១៤គ្រួសារ

    (កំពង់ធំ)៖ ថវិកាធានារ៉ាប់រងសង្គម ចំនួនជាង ១១០.៧៤៦.៦៨០រៀល ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនពលីចំនួន ១៤គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។ លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ធំ បានមានមតិសំណេះសំណាល និងបានណែនាំមួយចំនួន ដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងការប្រើប្រាស់ថវិកា ដើម្បីបង្កើតជាមុខរបរ ចិញ្ចឹមជីវិត និងក្រុមគ្រួសារក្នុងការកសាងជីវភាពថ្មី ឲ្យទទួលបាននូវការរីកចម្រើនរុងរឿង និងសុភមង្គល ក្នុងក្រុមគ្រួសារនីមួយៗ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់…

  • លោក ហាក់ ម៉ុងហួត យកចិត្តទុកដាក់ទៅលើប្រជាកសិករដែលខិតខំបង្កបង្កើនផលដំណាំគ្រប់ប្រភេទ

    លោក ហាក់ ម៉ុងហួត យកចិត្តទុកដាក់ទៅលើប្រជាកសិករដែលខិតខំបង្កបង្កើនផលដំណាំគ្រប់ប្រភេទ

    កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យមើលស្ថានភាពរស់នៅការដាំដុះ របស់ប្រជាកសិករ ដែលកំពុងដាំដំណាំចំការ មានដូចជាដំឡូង ពោត  ស្វាយ ស្វាយចន្ទី នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងការចុះសួរសុខទុក្ខ លោកអភិបាលស្រុកតាំងគោកបានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែងបងប្អូនប្រជាកសិករភាគច្រើនគឺប្រកបមុខរបរជាកសិកម្ម ព្រោះប្រភេទដីនៅតំបន់នេះគឺអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងក៏ងាយស្រួលដែរ មានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការរហូតដល់ផ្លូវធំក្នុងស្រុកទាំងមូល។ ជាមួយគ្នានេះដែរលោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់មន្រ្តីជំនាញបច្ចេកទេសខាងកសិកម្ម និងចិញ្ចឹមសត្វទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឱ្យបានញឹកញាប់ ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ទៅលើដំណាំឬសត្វគ្រប់ប្រភេទ សូមផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។ ដើម្បីចូលរួមចំណែកក្នុងវិស័យកសិកម្មឱ្យមានការរីកចម្រើន និងជឿនលឿន សូមឱ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដំណាំរបស់ខ្លួនកាន់តែច្រើន ក្រុមការងារស្រុកនិងជួយរកទីផ្សារជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្នុងនោះផងដែរចំណែកប្រជាកសិករ បានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ  រហូតដល់ចំការរបស់ពួកគាត់ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរកសុខសន្តិភាពជូនពួកគាត់ឱ្យរហូតដល់សព្វថ្ងៃនេះ ៕…

  • ក្រសួងធនធានទឹក៖ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត

    ក្រសួងធនធានទឹក៖ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត

    ភ្នំពេញ៖ បេីតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ស្ដីអំពីស្ថានភាពធាតុអាកាសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយបញ្ជាក់ថា ៖ ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ សូមបងប្អូនជនរួមជាតិ មេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីសុវត្ថិភាពជាចម្បង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • យានយន្តល្មើសចំនួន ៣០គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៣០គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨២គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៧គ្រឿង ម៉ូតូ ១៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣០គ្រឿង មានរថយន្តធំ ០១គ្រឿង រថយន្តតូច ៧គ្រឿង និងម៉ូតូចំនួន ២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី១៦ ខែតុលា

    ជនសង្ស័យ ៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី១៦ ខែតុលា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន   ៣០នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ខ្លួន ១១នាក់ស្រី ០នាក់បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួន ២នាក់ស្រី ០នាក់ប្រើប្រាស់ ៤ករណី ឃាត់ខ្លួន ១៧នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤,៤៥ក្រាម និង៣៩កញ្ចប់តូច។ លទ្ធផលខាងលើ ០៨អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ០៨អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១១នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រាលចំនួន ១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក ស្លាប់ ៣នាក់ មិនគោរពសិទ្ធិ ២លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់ កត្តាយាន ១លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ឯកឧត្តម  យ៉ង សាំងកុមារ៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ ផ្តោតលើការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព

    ឯកឧត្តម  យ៉ង សាំងកុមារ៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ ផ្តោតលើការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព

    ភ្នំពេញ៖​ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសប្រារព្វទិវាស្បៀងអាហារពិភពលោ​កឆ្នាំ២០២៣​នៅខេត្តក្រចេះ បានថ្លែងថា ទិវាស្បៀងអាហារពិភពលោកនៅឆ្នាំ២០២៣  ផ្តោតលើការគ្រប់គ្រងទឹកប្រ​កបដោយប្រសិទ្ធភាព បានដើរតួនាទីសំខាន សម្រាប់វិស័យកសិកម្ម ក្នុងការផ្ដល់នូវប្រភពចំណូលដល់គ្រួសារកសិករ។ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀង និងក​សិក​ម្មនៃសហប្រជាជាតិ (FAO) កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា(WFP) និងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េនៅកម្ពុជា (KOPIA) ​រៀបចំប្រារព្ធខួបលើកទី៤៣ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទឹកជាជីវិត ទឹកជាអាហារ មិនទុកឱ្យនរណាអត់អាហារឡើយ»។ នាពិធីនេះ ឯកឧត្តម យ៉ង សាំង កុមារ បានលើកឡើងថា ប្រធានបទនៃទិវានេះមានគោលបំណងបំផុសស្មារតីឱ្យ​ទាំងអ​ស់គ្នាយ​ល់ដឹង និងទទួលស្គាល់​ពីតួនាទីដ៏មានសារៈសំខាន់ មិនអាចខ្វះបាននៃទឹកដែលត្រូវបានគេចាត់ទុកជាចំណុចស្នូលនៃកា​រ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ទឹកក៏ជាធាតុជំរុញលើផ្នែកសុខភាព អាហារ បរិស្ថាន ការងារ និងនិរន្តរភាពសង្គម។ សម្រាប់វិស័យ​កសិកម្ម ទឹកដើរតួនាទីជាចលករក្នុងការធានាសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដោយគិតគូរយ៉ាង ល្អិតល្អន់ពីសុខុ​មាល​ភាពប្រជាជន និងបរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ជីវិតរស់នៅរបស់មនុស្សលោក។…

  • ក្រសួងបរិស្ថាន៖ បណ្តុះអ្នកជំនាន់ក្រោយឱ្យមានចំណេះដឹង ចំណេះធ្វើ និង ជំនាញបរិស្ថាន ឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច

    ក្រសួងបរិស្ថាន៖ បណ្តុះអ្នកជំនាន់ក្រោយឱ្យមានចំណេះដឹង ចំណេះធ្វើ និង ជំនាញបរិស្ថាន ឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន អញ្ជើញជាអធិបតិក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ មានគោល បំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨រូប ដើម្បីក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្រប តាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ធនធានមនុស្សគឺជា អាទិភាព ទី១ក្នុងចំណោមអាទិភាពចម្បងទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ជាការចាំបាច់បំផុត ដែលសិក្ខាកាមទាំងអស់ ត្រូវតែ យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ហ៊ានសួរ ហ៊ានឆ្លើយតបលើគំនិតដែល យល់ ឃើញ ដើម្បីឱ្យការសិក្សារយៈពេល ១០ថ្ងៃនេះ កាន់តែមាន ប្រសិទ្ធិភាព និងជាពិសេសបានចាក់បំពេញបន្ថែមនូវចំណេះដឹង ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា លើសពីនេះ…