Category: ព័ត៌មានសង្គម

  • រដ្ឋបាលរាជធានភ្នំពេញអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបកោះនរា កោះពេជ្រ ដែលបានបើកដំណើរការសាកល្បរយពេល ៣ថ្ងៃ

    រដ្ឋបាលរាជធានភ្នំពេញអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបកោះនរា កោះពេជ្រ ដែលបានបើកដំណើរការសាកល្បរយពេល ៣ថ្ងៃ

    (ភ្នំពេញ)៖ នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី១៣ខែតុលាឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកអោយប្រជាពលរដ្ឋបានដំណើរការឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៥ខែតុលា ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ។ នៅព្រឹកថ្ងៃដដែលនេះ ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការ បណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា,កោះពេជ្រ ដែលស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក ខណ្ឌចំការមន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបកោះនរា កោះពេជ្រនេះ ក្នុងគោលបំណងសម្រួលចរាចរ ចំណាយពេលវេលាតិច និងចំណាយថវិកាតិច សម្រាប់បងប្អូនទៅលេងស្រុកកំណើត ជាពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ បន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ ។ ឯកឧត្តម បន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានខ្សែកាបថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំការឯកភាពពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០ម មាន ៤គន្លង គឺ ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង ១គន្លងទៀតសម្រាប់អ្នកថ្មើជើង ។ ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦តុលា ឆ្នាំ២០២០…

  • យានយន្តល្មើសចំនួន ១០១គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ១០១គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១២ ខែតុលា ម្សិលមិញនេះ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន ៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៤៨គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៩៨គ្រឿង ម៉ូតូ ៤៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ១០១គ្រឿង មានរថយន្តធំ ០១គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៥នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួសធ្ងន់ស្រាល ១៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៩នាក់ ស្រី ០៤នាក់ របួសធ្ងន់ ០៨នាក់ស្រី ០២នាក់  និងរបួសស្រាល ០៧នាក់ ស្រី ០២នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៣លើក យប់ ០៤លើក រួមមាន ៖ កត្តាល្បឿន ០១លើក ,មិនគោរពផ្លាកសញ្ញា០ ១នាក់ ស្លាប់ ០១លើក មិនគោរពសិទ្ធ ០៦លើក ស្លាប់ ០៤នាក់ មិនប្រកាន់ស្តាំ ០២លើក(ស្លាប់ ០៣នាក់),ស្រវឹង ០១លើក ស្លាប់ ០១នាក់និងបត់គ្រោះថ្នាក់ ០២លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៦៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី១២ ខែតុលា

    ជនសង្ស័យ ៦៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី១២ ខែតុលា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៦៣នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ខ្លួន ១៤នាក់ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ខ្លួន ៩នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួន ១០នាក់ ប្រើប្រាស់ ៨ករណី ឃាត់ខ្លួន ៣០នាក់ស្រី ០២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៥៧៤៥,៧៣ក្រាម និង ១៨កញ្ចប់តូច ។ កេតាមីន(Ke) ស្មើ ៨៤៧,៩៥ក្រាម។លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប នគរបាល ១១អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • កម្ពុជា ធ្វើព្យុហយាត្រា​លើក​ទី​២ ដើម្បី​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស

    កម្ពុជា ធ្វើព្យុហយាត្រា​លើក​ទី​២ ដើម្បី​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស

    សៀមរាបៈស្ថាប័ន​រដ្ឋ អង្គការ និង​ប្រជាពលរដ្ឋជាច្រើនរយនាក់ បាន​ធ្វើ​កម្មវិធី​ព្យុហ​យាត្រា​នៅ​ខេត្ត​សៀម​រាប ដើម្បី​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស ដែលក​ម្មវិធី​នេះ​ជា​ការ​រំឭក​ដល់​សារធារណជន​គ្រប់​និន្នាការទាំង​អស់ឱ្យមានការប្រុងប្រយ័ត្ន ពីព្រោះ​ឧក្រិដ្ឋជន​នៃ​ការ​ជួញ​ដូរ​មនុស្សមាននៅ​គ្រប់​ទី​កន្លែង​។ លោកជំទាវ ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (​គ​.​ជ​.​ប​.ជ​.​) បាន​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា​ថា គោល​បំណង​នៃកា​រ​ធ្វើ​ព្យុហយាត្រា​នេះ គឺ​ដើម្បី​ចូល​រួម​យុទ្ធនា​ការ​សកល ដើម្បី​ក្រើង​រំឭក​ដល់​សារធារណជន កុំ​ឱ្យ​ភ្លេច​ខ្លួន​ថា​ ឧក្រិដ្ឋ​ជន គឺ​នៅ​គ្រប់​ទីក​ន្លែង មនុស្ស​គ្រប់​វ័យ គ្រប់​ប្រភេទ គ្រប់​សាសនា គ្រប់​និន្នាការ គឺ​សុទ្ធ​តែ​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរម​នុស្សនិង​អំពើ​កេង​ប្រវ័ញ្ច​ដទៃ​ទៀត​ ។​កម្មវិធី​ព្យុហ​យាត្រា​នេះ វា​ក៏​ជា​ការ​បង្ហាញ​អំពី​ឆន្ទៈ​មុះ​មុត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​រួម​គ្នា បង្ការ ​បង្រ្កាប ផ្តន្ទា​ទោស និងសង្រ្គោះ​អំពើ​ជួញ​ដូរ​មនុស្ស​។ លោកជំទាវថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា ការ​បា្ររព្ធ​កម្មវិធី​ព្យុហ​យាត្រា​ឆ្ពោះ​ទៅ​បញ្ឈប់​អំពើ​ជួញដូ​រ​មនុស្ស​នេះ​ នឹង​ជួយ​បំផុស​កិច្ច​ចូល​រួម​ក្នុង​ការ​អនុវត្ត​ច្បាប់ ស្តី​អំពី​ការ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ ​ស្រ្តី​និង​កុមារ​ឱ្យ​កាន់​តែ​​ផុស​ផុល​បន្ថែម​ទៀត​»​។ ដោយឡែក លោកស្រី យូ សុភា អភិបាល​រង​ខេត្ត​សៀមរា​ប បាន​ឱ្យ​ដឹង​ដែរ​ថា ខេត្ត​សៀមរាប ជា​ប៉ូល​ទេស​ចរណ៍​មួយ​ដ៏​សំខាន់ ដែល​មាន​ប្រាសាទ​អង្គរ​វត្ត ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​មាន​តំបន់​ទេសភាព​ធម្មជាតិ​អេកូទេសចរណ៍​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​។ លោកស្រី​បន្ត​ថា ទន្ទឹម​នឹង​ផល​វិជ្ជមាន​ពីសេ​វា​កម្ម​ទេសចរណ៍ ខេត្ត​សៀមរាប​ក៏​ទទួល​បាន​ផល​អ​វិជ្ជមាន​ពី​បណ្ដា​អ្នក​ទេសចរណ៍​មួយ​ចំនួន​ផង​ដែរ​។ លោក​ស្រី​បញ្ជាក់​ថា​៖ «​យើង​បាន​ទទួល​រង​ផល​ជា​អ​វិជ្ជមាន​ពី​អ្នក​ទេសចរណ៍​មួយ​ចំនួន…

  • នាំគ្នាលេងដុតផាវផ្អើលអ្នកជិតខាងត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន ០៦នាក់

    នាំគ្នាលេងដុតផាវផ្អើលអ្នកជិតខាងត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន ០៦នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) យកមកសាកសួរ តាមនីតិវិធី ។ គួរបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី១១ ខែតុលាម្សិលមិញនេះ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន ០៦នាក់៖ ១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។៥-ឈ្មោះ ថា បញ្ញា…

  • កាកបាទក្រហមកម្ពុជា រួមចំណែកជាមួយរដ្ឋាភិបាលក្នុង​ការ​ជួយលើកកម្ពស់សុខភាព តាមរយៈសកម្មភាពនៃ​ការបរិច្ចាគឈាម

    កាកបាទក្រហមកម្ពុជា រួមចំណែកជាមួយរដ្ឋាភិបាលក្នុង​ការ​ជួយលើកកម្ពស់សុខភាព តាមរយៈសកម្មភាពនៃ​ការបរិច្ចាគឈាម

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកាកបាទក្រហមកម្ពុជា បានលើកឡើងថា សកម្មភាពបរិច្ចាគឈាម​ ​ជាចំណែកមួយ​របស់កាកបាទក្រហមកម្ពុជា ​ជាមួយរាជរដ្ឋាភិបាល ​ក្នុងការ​កាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុ​មា​រ, ការពារ និងលុបបំបាត់ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាពគ្រាអាសន្ន, សុខភាពមនុស្សចាស់ ការសង្រ្គោះបឋម និងលើកកម្ពស់សុខភាពបឋម។ នេះជាការថ្លែង​ឡើង​របស់​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣ នា​ពិធីបរិច្ចាគឈាម របស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ឆ្នាំ២០​២៣ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ក្រោមអធិបតីភាពឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រី ក្រសួងសុខា​ភិបាល រួមនឹង​មន្រ្តី​ និង​យុវជន សិស្សានុសិស្សជាច្រើនរយនាក់។ តាមរយៈកាកបាទក្រហមកម្ពុជា លោកជំទាវបាន​ថ្លែង​ថា ៖ «សកម្មភាពបរិច្ចាគឈាមនេះ ក៏ជាចំណែកមួយនៃការ អនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាព ចំនួន ៤ ក្នុងនោះវិស័យអាទិភាពទី២ គឺសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍»។ លោកជំទាវ ពុំ ចន្ទីនី…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ២៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ២៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ២៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៥នាក់ ស្រី ០១នាក់ របួសធ្ងន់ ០៩នាក់ស្រី ០៤នាក់  និងរបួសស្រាល ១៩នាក់ ស្រី ១៣នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក យប់ ០២លើក រួមមាន ៖ កត្តាល្បឿន ០១លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធ ០៤លើក ស្លាប់ ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ២៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១១ ខែតុលា

    ជនសង្ស័យ ២៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១១ ខែតុលា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ២៩នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ២នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់១៦នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០៩,៤១ក្រាម និង១៤កញ្ចប់តូច។ លទ្ធផលខាងលើ ០៧អង្គភាព បានចូលរួមបង្ក្រាប នគរបាល ០៥អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ

    ពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុបគោលដៅ៧៩ មានយានយន្តចូលគោលដៅចំនួន៤១២គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច៣៥គ្រឿង ម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៣៨៦គ្រឿង មានរថយន្តធំ ០គ្រឿង រថយន្តតូច៣៥គ្រឿង និងម៉ូតូចំនួន ៣៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖ ប៊ុនធី និង ភារ៉ា