-
អភិបាលរាជធានី ជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិៈរថយន្តក្រុងទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១២ តុលាឆ្នាំ២០២៣មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ២ថ្ងៃបានអញ្ជើញជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិៈរថយន្តក្រុងទៅស្រុកកំណើតតាមខេត្តក្រុង នានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ រយៈពេល ០៥ថ្ងៃ មិនបង់ប្រាក់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងផងដែរថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត…
-
ព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សលើកទី២ ឆ្នាំ២០២៣

សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការមូលនិធិអេ២១ ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សលើកទី២ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត មន្រ្តីរាជការ អង្គការសង្គមស៊ីវិល និងសាធារណជន អំពីអំពើជួញដូរមនុស្ស។ ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិអេ២១ និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍គ្រប់រូប ក្នុងការរួមសហការគ្នា ឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) លោកជំទាវ ជូ ប៊ុនអេង បានថ្លែងបែបនេះ ក្នុងពិធីបើកយុទ្ធការឆ្ពោះទៅបញ្ឃប់ការជួញដូរមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា កម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស ក្នុងគោលបំណង បង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នា បង្ការបង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និង ការពារ ដើមី្បកម្ពុជាបញ្ឈប់អំពើជួញដូរមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើមី្បឲ្យប្រជាជនកម្ពុជា និង មនុស្សជាតិ ទទួល បានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ…
-
រាជរដ្ឋាភិបាល និងវិស័យឯកជនប្រារព្ធពិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

ភ្នំពេញ៖ ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀត នៅថ្ងៃទី១១ ខែតុលានេះ បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងពិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ បានថ្លែងកោតសសើរចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងអស់ ដែលមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលជាវប្បធម៌ចែករំលែកតាំងពីសម័យមុនៗរបស់ខ្មែរយើង ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើងបច្ចប្បន្ននេះ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមីជាតិ, មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូរៀបចំកម្មវិធីបរិច្ចាគឈាមទាំងអស់ ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា វីតាល់បានបន្តផ្តល់នូវការគាំទ្រដល់សកម្មភាពសង្គមនេះ ដោយដាក់ចេញនូវអាទិភាពការងារ មិនត្រឹមតែផ្តល់ជូននូវទឹកពិសារ និងផលិតផលដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យប៉ុណ្ណោះទេ តែការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែលវីតាល់បានចាត់ទុកជាអាទិភាពផងដែល។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥រៀល ពីវីតាល់១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌…
-
ឃាត់ខ្លួននារីសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងលុយជិត ៦ពាន់ដុល្លារ

(ភ្នំពេញ )៖ នារីជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅផ្ទះ៣០ (បុរីប៉េងហួត) ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែតុលាថ្មីៗនេះ ។ តាមមន្រ្តីអធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹង នៅព្រឹក ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០២៣នេះថា ជនសង្ស័យឈ្មោះ ភារុណ ឌីណា ភេទស្រី ជនជាតិ ខ្មែរ មុខរបរ អ្នកបំរើ ស្នាក់នៅផ្ទះកើតហេតុ។ ដោយ ឡែក សម្ភារៈបាត់បង់៖ លុយប្រហែល ៦,០០០ដុល្លារ និងម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១IG-៥០១៦។ វត្ថុតាងចាប់យក៖ លុយ ចំនួន ១,០៧០ដុល្លារ និងកាបូប ០១ ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ…
-
អង្គការសុខភាពពិភពលោក៖ ប្រទេសទាំងអស់ត្រូវវិនិយោគលើសុខភាពផ្លូវចិត្ត ជាពិសេសសេវាសហគមន៍

ភ្នំពេញ៖ នាឱកាសនៃទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ២០២៣ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសទាំងអស់ត្រូវវិនិយោគលើសុខភាពផ្លូវចិត្ត ជាពិសេសសេវាសហគមន៍ ព្រោះសុខភាពល្អនឹងមិនអាចមានទេ បើសិនជាគ្មានសុខភាពផ្លូវចិត្ត។ នេះជាការអំពាវនាវរបស់លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស(Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នាឱកាសប្រារព្វទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សុខភាពផ្លូវចិត្ត គឺជាសិទ្ធិមនុស្សជាសកល» ។ លោកបានថ្លែងថា មនុស្សមួយនាក់ ក្នុងចំណោមប្រាំបីនាក់ រស់នៅជាមួយស្ថានភាពសុខភាពផ្លូវចិត្ត ប៉ុន្តែនៅជុំវិញពិភពលោក មនុស្សជាច្រើនមិនអាចទទួលបានការថែទាំសុខភាពផ្លូវចិត្តប្រកបដោយគុណភាពនោះទេ ដោយសារពួកគេមានឧបសគ្គច្រើនដូចជា៖ កង្វះសេវាថែទាំ ភាពក្រីក្រ អំពើហិង្សា ការម៉ាក់ងាយ និងការរើសអើងជាដើម។ លោកបន្តថា មនុស្សមួយចំនួនដែលមានស្ថានភាពសុខភាពផ្លូវចិត្ត ជាពិសេសប្រជាជនដែលខ្វះខាត ឬជនងាយរងគ្រោះ អាចប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្ស រួមទាំងការបង្ខិតបង្ខំ ការរំលោភបំពាន ឬការមិនយកចិត្តទុកដាក់ក្នុងការថែទាំផងដែរ។ លោក តេដ្រូស អាដាណម ថ្លែងថា ៖ «ក្នុងទិវាសុខភាពពិភពលោក អង្គការសុខភាពពិភពលោក អំពាវនាវឱ្យសុខភាពផ្លូវចិត្តត្រូវបានគេគោរពជាសិទ្ធិមនុស្ស។ យើងអំពាវនាវឱ្យប្រទេសទាំងអស់វិនិយោគលើសុខភាពផ្លូវចិត្ត ជាពិសេសសេវាសហគមន៍ ព្រោះសុខភាពល្អគ្មានទេ បើគ្មានសុខភាពផ្លូវចិត្ត»។…
-
ឆក់ខ្សែកមិនបានសម្រេច ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ០២នាក់ ជិះម៉ូតូចំនួន ០១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច កាលពីវេលាម៉ោងប្រហែល ១៥និង៣០នាទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវ ១០៥k ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ី សុភា ភេទប្រុស មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
កម្មករកាត់ដេរ ២៣រោងចក្រដែលត្រូវបានព្យួរ កិច្ចសន្យាការងារនឹងបានទទួលប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាលលើកទី៨

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលលើកទី៨ ។ ក្នុងសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ឱ្យដឹងថា៖កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង ២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ដោយសារទទួលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ជ្រាបថា ធនាគារ វីង នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក នាពេលកន្លងមក។ ក្រសួងបានបន្តឱ្យដឹងថា៖ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៨១ ០០០រៀល (២០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ , ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។ ជាមួយគ្នានេះក្រសួងបានរំលឹកថា ធនាគារ វីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន…
-
ក្រសួងធនធានទឹក ប្រកាសថា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងយ៉ាងដូច្នេះថា ៖ ដោយទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយលើភាគខាងត្បូងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ នៅក្នុងអំឡុងមួយសប្តាហ៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៥០% ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ចុះទៅពិនិត្យមើលដំណើរការសាងសង់អគារសិក្សាមួយខ្នងដែលបានផ្តល់ជូនសាលាបឋមសិក្សាភូមិល្អ

ក្រចេះ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារខេត្តក្រចេះ នៅពេលថ្មីៗនេះ បានចុះទៅពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារសិក្សាមួយខ្នងមាន៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាភូមិល្អ ស្ថិតនៅភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ អគារសិក្សាដែលកំពុងដំណើរការសាងសង់សម្រេចបានជាលទ្ធផលប្រមាណ ៣០ភាគរយហើយមកដល់ពេលនេះ។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្តដា ឆ្នាំ២០២៣នេះ រូបឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារខេត្តក្រចេះដែលធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋនៅតំបន់ក្រីក្រមួយនេះបានរួមគ្នាផ្តួចផ្តើមរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គីមួយ ដែលកៀរគរប្រមូលបច្ច័យដោយសទ្ធាជ្រះថ្លាបានចំនួនប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិកគ្រប់គ្រាន់សម្រាប់ការកសាងអគារសាលាមួយខ្នងទំហំ ១០ម៉ែត្រ x ៤០ម៉ែត្រ មាន ៥បន្ទប់ ។ ការរួមចំណែកជួយកសាងអគារសិក្សានេះឡើង គឺសំដៅបំពេញភាពខ្វះខាតអគារសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលមួយនេះ ក្រោយពេលឯកឧត្តម ព្រុំ សុខា ដែលជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណ:និងក្រុមការងារបានមកដល់ទីនេះនៅចុងឆ្នាំ២០២០ ហើយពេលនោះភូមិល្អនេះក៏នៅមិនទាន់បានរៀបចំបង្កើតជាភូមិផ្លូវការសម្រាប់ការគ្រប់គ្រងរដ្ឋបាលនៅឡើយដែរ។ ពាក់ព័ន្ធនិងសាងសង់អគារសិក្សានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រុញដល់ក្រុមជាង ដែលកំពុងតែធ្វើការសាងសង់អគារសិក្សានេះទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ដោយការទទួលខុសត្រូវខ្ពស់ ទាំងបទដ្ឋានបច្ចេកទេស ទាំងគុណភាពល្អ និងរឹងមាំ តាមកម្រិតស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ មុននិងឈានដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខ។ សូមជម្រាបថាអគារសិក្សាមួយខ្នងនៅភូមិល្អនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ពីខែកក្តដា ដោយប្រើរយៈពេលកសាង៦ខែ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែកុម្ភៈឆ្នាំ២០២៤ខាងមុខ ហើយការសាងសង់គឺអនុលោមតាមស្តង់ដាវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញដែលត្រូវចំណាយទឹកប្រាក់សម្រាប់ ការសាងសង់សរុបចំនួនប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក។ ក្នុងដំណើរចុះពិនិត្យការសាងសង់អគាសិក្សានៅសាលាបឋមសិក្សាភូមិល្អនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី…
-
លោកជំទាវ ភឿង សកុណា អំពាវនាវដល់វិស័យឯកជនចូលរួមដាំកូនឈើនៅតំបន់អង្គរ

សៀមរាប៖ កូនឈើចម្រុះជិត ២ពាន់ដើម និងស្មៅប្រមាណ ៥ពាន់ម៉ែត្រក្រឡា ត្រូវបានបន្ដដាំលើផ្ទៃដីជាង ១ហិកតា នៅទកិ្សណអង្គរខាងត្បូង ដើម្បីលើកសោភ័ណ្ឌភាពនិងទេសភាពរមណីដ្ឋានអង្គរ និងទាក់ទាញអ្នកទេសចរ ។ ក្នុងពិធីដាំកូនឈើ នារសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា និង ក្រុមប្រឹក្សាភិបាលថ្នាក់តំបន់ ថ្នាក់ដឹកនាំ បុគ្គលិក នៃធនាគារ CIMB មកពីប្រទេសក្នុងតំបន់អាស៊ាន ដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សឹង្ហបុរី វៀតណាម ថៃ ហ្វីលីពីន ដែលបានចូលរួមសហការក្នុងយុទ្ធនាការដាំដើមឈើ និង ស្មៅ ក្រោមប្រធានបទ (អភិរក្សរមណីយដ្ឋានអង្គរបេតិកភ័ណពិភពលោក ) ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត។ ដើមឈើផ្តល់សារៈប្រយោជន៍ជាច្រើនមិនអាចនឹងគណនាបាននោះទេ ជារួមការដាំកូនឈើ ធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិ កាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាង្គប្រាសាទ ព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងការសិករីចរិលថ្មប្រាសាទផងដែ។ ប្រធាននាយកប្រតិបត្តិធនាគារ CIMB លោក…