-
យានយន្តល្មើសចំនួន ៣០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យ នៅថ្ងៃទី៩ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មានគោលដៅចំនួនសរុបគោលដៅ៧៨ មានយានយន្តចូលគោលដៅចំនួន ៣០៨គ្រឿង រថយន្តធំ៤គ្រឿង រថយន្តតូច២៨គ្រឿង ម៉ូតូ ២៧៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៣០៨គ្រឿង មាន រថយន្តធំ ៤គ្រឿង រថយន្តតូច ២៨គ្រឿង និងម៉ូតូចំនួន ២៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី៩ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៧នាក់(ស្រី ១នាក់) ប្រើប្រាស់ ៦ករណី ឃាត់ ២៤នាក់(ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣០,៦៦ក្រាម និង២៧កញ្ចប់តូច។ លទ្ធផលខាងលើ ០៨អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ០៨អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ១៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣និងរងរបួសធ្ងន់ស្រាល ១៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៩នាក់(ស្រី ០៣នាក់), និងរបួសស្រាល ០៧នាក់(ស្រី ០៣នាក់), គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៧លើក (យប់ ០៤លើក), មាន ៖ កត្តាល្បឿន ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ អនុវត្តតាមសេចក្ដីណែនាំលេខ ០៤៧ សណន ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយ គ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំង ធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញសូមធ្វើការណែនាំដូចខាងក្រោម៖ ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ
-
ប្រយ័ត្នបាត់ Facebook Page និង Facebook Account ! បើហានធ្វើតាម

-
លោកចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅណែនាំដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។ ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ,ទី២-កុំសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។…
-
ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនតាមដីកាចំនួនប្រាំពីរករណី និងដកហូតវត្ថុតាងមួយចំនួន

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នង ការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវតាមចាប់ខ្លួន មេខ្លោង ជួញដូរគ្រឿងញៀន រត់គេចខ្លួនជាងប្រាំឆ្នាំ ដោយមានដីកាចាប់ខ្លួន ប្រាំពីរករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិតបីគីឡូក្រាម និង ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃពីរគ្រាប់ ។ សមត្ថកិច្ចបានឱ្យដឹងកាលពីរសៀលថ្ងៃទី៨ ខែតុលាថា កម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយក រង មន្ទីរ និងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ មានការសម្របសម្រួលដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនដែលបានធ្វើសកម្មភាពនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣: ៣០ រសៀល ដោយឃាត់ខ្លួនជនល្មើសបីនាក់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុង…
-
កាកបាទក្រហមកម្ពុជា ផ្តល់ល់អំណោយមនុស្សធម៌ដល់ប្រជាពលរ ដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ១.៨៤៥គ្រួសារនៅខេត្តពោធិ៍សាត់

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពល រដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល បួនថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលាកន្លងទៅនេះ ដែល មន្រ្តីតំណាងពីកាកបាទ ក្រហមកម្ពុជា មាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៤និងថ្ងៃទី ៥ ខែតុលា នៅ ស្រុកកណ្តៀង (៩២៥គ្រួសារ) និងក្រុងពោធិ៍សាត់ ( ៣៧៥គ្រួសារ) និងលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករង នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ ចុះចែកពីថ្ងៃទី ៦ និងថ្ងៃទី ៧ខែតុលាកន្លងទៅនេះនៅស្រុកភ្នំក្រវាញ (៣២០គ្រួសារ) និងស្រុកវាលវែង…
-
អភិបាលរាជធានីភ្នំពេញ ៖ ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅ នឹងការជួយខ្លួនឯង

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន កិត្តិយស សមាគមមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានលើកឡើង ថា ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅនឹងការជួយ ខ្លួនឯង ដែលយើងត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យសក្តិសមទៅនឹងគុណបំណាច់របស់ពួកគាត់។ ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បែបនេះ បានធ្វើ ឡើងក្នុង ពិធី សំណេះសំណាល និងសាកសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុង ឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមអបអរសាទរទិវាមនុស្សចាស់ កម្ពុជា និងទិវា មនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលានាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើឡើង ក្រោមប្រធានបទ “ការជួយ មនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា” ។ ប្រធានបទនេះ ពិតជា បានបង្ហាញ ឱ្យ…
-
រដ្ឋបាលខេត្តបាត់ដំបង ផ្តល់ស្បៀងបន្ទាន់ ជូនពលរដ្ឋខ្វះខាតជីវភាពខ្លាំង ៣០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះសួរសួរសុខទុក្ខ និងនាំយកនូវអំណោយជាស្បៀងមួយចំនួន ដើម្បីផ្ដល់ជូនដល់ក្រុមគ្រួសារក្រីក្រ និងខ្វះខាតជីវភាព កំពុងតែរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ចំនួន ៣០០គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ ណែនាំដល់គ្រប់អាជ្ញាធរស្រុកក៏ដូចជាគ្រប់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចុះដោះស្រាយនូវបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ និង ត្រូវឆ្លើយតបជូនប្រជាពលរដ្ឋ ដែលប្រឈមខ្លាំង ឱ្យបានទាន់ពេលវេលា។ ជាពិសេសត្រូវយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ ប្រមូលទិន្នន័យនៃការខូចខាតនានា និងផលប៉ះពាល់ទៅលើផលដំណាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាន ដែលខូចខាតដោយសារតែគ្រោះទឹកជំនន់នេះ ឱ្យបានច្បាស់លាស់ ធ្វើរបាយការណ៍ឱ្យបានជាក់លាក់ឆាប់រហ័សមករដ្ឋបាលខេត្តដើម្បីអាជ្ញាធរខេត្តធ្វើការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំ និងជំនួយផ្សេងៗតាមលទ្ធភាពជាក់ស្ដែង ដើម្បីឆ្លើយតបក្នុងការស្ដារលទ្ធភាព ជីវភាពប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងចៀសសវាងភាពយឺតយ៉ាវ និងកង្វល់បញ្ហាប្រឈមរបស់បងប្អូន ។ ឯកឧត្ដម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវត្រៀមកម្លាំងចុះអន្តរាគមន៍ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីកេីតមានគ្រោះមហន្តរាយជាយថាហេតុណាមួយកើតឡើង។ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពខ្លួនឲ្យបានល្អ ជាប់ជាប្រចាំ ដេីម្បីបង្ការនិងទប់ស្កាត់ជំងឺដម្កាត់ផ្សេងៗ នៅក្នុងអំឡុងពេលនៃគ្រោះទឹកជំនន់៕ ( អត្ថបទ-រូបភាព៖…