-
យានយន្តល្មើសចំនួន ៤៤៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុបគោលដៅ៩១ មានយានយន្តចូលគោលដៅចំនួន១៥៣២គ្រឿង រថយន្តធំ៣គ្រឿង រថយន្តតូច៣៨៦គ្រឿង ម៉ូតូ ១១៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៤៤៩គ្រឿង មាន រថយន្តធំ ៣គ្រឿង រថយន្តតូច១១៥គ្រឿង និងម៉ូតូចំនួន ៣៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១០ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់៣និងរងរបួសធ្ងន់ស្រាល ៧នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៥នាក់ ស្រី ០១នាក់ និងរបួសស្រាល ០២នាក់ស្រី គ្មាន គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៥លើក យប់ ០៤លើកមាន កត្តាល្បឿន ០២លើក ស្លាប់ ០២នាក់មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ បត់/គ្រោះថ្នាក់ ០១លើក ស្លាប់ គ្មាន និងមិនគោរពសិទ្ធ ០១លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
សហជីព សហភាពការងារកម្ពុជា ចេញសេចក្តីបំភ្លឹថា មានជនទុច្ចរិតឆ្លៀតឱកាសប្រើប្រាស់វីដេអូរបស់ខ្លួន យកមកកាត់តសំឡេងជាភាសាវៀតណាម

(ភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះ សហជីពសហភាពការងារកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា៖នាពេលថ្មីៗនេះ មានការចែករំលែក នូវវីដេអូមួយលើបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញពីសកម្មភាពច្រៀងចម្រៀងជាភាសាវៀតណាម របស់ថ្នាក់ ដឹកនាំសហភាពការងារកម្ពុជាគឺលោក អាត់ ធន់ ជាមួយឯកឧត្តម ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីពជា ច្រើនទៀត ។ យោងតាមក្នុងសេចក្តីបំភ្លឺនេះបានបញ្ជាក់ថា៖រូបវិដេអូនេះត្រូវបានគេលួចថតក្រោយ “កិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហជីព” ទូទាំងប្រទេសនាពេលកន្លងទៅ។រូបភាពដែលកាតត់តសម្លេងជាភាសាវៀតណាមនេះដែរ បាន នាំឱ្យផ្ទុះការរិះគន់ ទស្សនអវិជ្ជមាន និងមានការវាយតម្លៃខុសមកលើសកម្មភាពការងារដែលប្រកបដោយសុចរិតភាព និងឯករាជ្យភាពរបស់ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា។ ក្នុងសេចក្តីបំភ្លឺនេះសហភាពការងារកម្ពុជាបានបញ្ជាក់ ថា ការផ្សព្វផ្សាយនូវវីដេអូខាងលើ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ ក្នុងគោល បំណងបន្ទុះបង្អាប់កិត្តិយស និងគុណតម្លៃរបស់ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា និងបង្កើតជាព័ត៌មានក្លែងក្លាយដើម្បី ធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រឡំ និងមើលស្រាលលើគុណតម្លៃការងាររបស់ ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា។ តាមពិតចម្រៀងដែលថ្នាក់ដឹកនាំសហភាពការងារកម្ពុជាបានច្រៀងគឺភាសាខ្មែរ នៅក្នុងកម្មវិធីផ្លូវការមួយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ស្ថិតនៅទីស្តីការក្រសួងការងារ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព…
-
ដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទូទាំងប្រទេសមកជប់លៀងជុំគ្នា អបអរភាពជោគជ័យ និងសម្ពោធផលិតផលថ្មីភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្ម និងដាក់សម្ពោធជាផ្លូវការផលិតផលថ្មី គឺភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា រសជាតិកូឡា នៅលើទីផ្សារកម្ពុជា ក្រោមវត្តមានចូលរួមដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស សិល្បៈករ សិល្បៈការិនី ដៃគូពាណិជ្ជកម្ម ដៃគូចែកចាយផលិតផលនៅទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅ ដឹព្រេមៀ សេនធ័រ សែនសុខ នាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងកម្មវិធីជប់លៀងដ៏អធិកអធម និងដាក់សម្ពោធផលិតផលទី ១០ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា ដ៏អស្ចារ្យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់នូវបរិយាកាសជួបជុំយ៉ាងសប្បាយរីករាយ តាមរយៈការក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់ នៃផលិតផលទាំងអស់របស់ វឌ្ឍនៈ ប៊្រូវើរី ការចាប់មហារង្វាន់ផ្តល់ជូនដៃគូពាណិជ្ជកម្មមហាសំណាង ក៏ដូចជាការសម្តែងសិល្បៈបទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀងដូចជា អ្នកនាង មាស សុខសោភា ពូឃ្លាំង កញ្ញារ៉ាប៊ី លោក នីកូ លោក G-Devith អ្នកនាងទេព បូព្រឹក្ស និងលោក…
-
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បំភ្លឺចំពោះការចោទប្រកាន់ថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន

(កោះកុង)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ហៅកាត់ថា (WA) បានចេញមកបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ថាគម្រោងនេះបានរៀបចំ និងអនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ នៅក្នុងសេចក្តីបំភ្លឺបានគូសបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ២០០០ មកម៉្លេះ។ ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយសម្រួលដល់ដំណើរការ នៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ក្នុងឃុំចំនួន១៤ ស្ថិតនៅតំបន់ជួរភ្នំក្រវាញ។ ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលបច្ចុប្បន្នហៅថា «ដំណើរការដើម្បីទទួលបានកិច្ចព្រមព្រៀងដោយសេរីជាមុន និងមានព័ត៌មានគ្រប់គ្រាន់» ដែលនៅអំឡុងពេលនោះ ដំណើរការនេះនៅមិនទាន់មានជាផ្លូវការនៅឡើយ។ ទន្ទឹមនឹងនេះ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក៏មិនទាន់បានចាប់ផ្តើមនៅឡើយដែរ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបន្តថា ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមទាំងមូល ត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់ និងមានការយល់ព្រមយ៉ាងពេញលេញ ពីជនជាតិដើមភាគតិច និងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន ១៤ ។ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ការវាស់វែងក្បាលដីឯកជនចំនួន ១២,២៤៨កន្លែង ដែលអនុវត្តតាមបទបញ្ជាលេខ ០១បប រួមជាមួយនឹងក្រសួងរៀបចំដែនដី។*ជាលទ្ធផលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៩៩៩ ប័ណ្ណត្រូវបានចេញជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។*វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅសល់ចំនួន ៧ ២៤៩ ប័ណ្ណទៀតត្រូវបានរំពឹងថានឹងចេញជូន នៅឆ្នាំ២០២៤ ខាងមុខ។*ទាក់ទងទៅនឹងជ្រលងភ្នំឆាយអារ៉ែង ទីតាំងគ្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគេរំពឹងថានឹងជន់លិចភូមិចំនួន៦…
-
សូមបង្កេីនការប្រុងប្រយ័ត្ន ..! បាក់ ស្រុត ដីយ៉ាងធំ និង ជ្រៅនៅខាងលិចស្ពានអាកាសស្ទឹង មានជ័ យ

(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ មានការបាក់ស្រុតដីយ៉ាងធំ និងជ្រៅ នៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ លេីផ្លូវប្រសបជាប់ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានធ្វេីឱ្យអ្នកដំណេីរមានការព្រួយបារម្មណ៍ជាខ្លាំង ។ ក្រោយពីពលរដ្ឋប្រទះឃេីញរណ្ដៅដីដែលបាក់ស្រុតដ៏ធំនេះ ពួកគាត់ក៏បានយកមែកឈេី ឬរបស់សម្គាល់អ្វីមួយចំនួន ដាក់ពីខាងមុខ និងខាងក្រោយរណ្ដៅ ដេីម្បីជាសញ្ញាបញ្ចាក់ថា ខាងមុខមានឧបសគ្គ ផងដែរ ។ លុះព្រឹកថ្ងៃដដែល អាជ្ញាធរមូលដ្ឋានបានទទួលព័ត៌មាននេះ ក៏បានចុះត្រួតពិនិត្យ មេីលស្ថានភាពជាក់ស្ដែង រួចយករនាំង ជ័រ ព្រមទាំងខ្សែមកហ៊ុព័ទ្ធជុំវិញត្រង់ចំណុចនោះ កុំឱ្យប្រជាពលរដ្ឋ ឆ្លងកាត់ និងបន្ថែមការប្រុងប្រយ័ត្នច្រេីនជាងមុន មុនពេលមន្ត្រីជំនាញចុះមកជួសជុលផ្លូវនេះឱ្យល្អដូចដេីម ៕ ដោយ ៖ ជីម ភារ៉ា
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ ក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈយុទ្ធនាការថ្ងៃ១០ តុលា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។ ជាមូយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុក ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះ ក្រសួងបានដាក់ចេញយុទ្ធនាការរួមមាន៖ទី១ ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងរហូតដល់ពេលនេះ មានការចូលរួមពីសាលាគ្រប់កម្រិតទូទាំងប្រទេសប្រមាណជាង ១ម៉ឺន ១ពាន់ និងសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៥លាននាក់ទី២…
-
ក្រសួងអប់រំរៀបចំសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទ សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំសិក្ខាសាលា ស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ឆ្នាំ២០២៣ ។ សិក្ខាសាលានេះធ្វើឡើងចំនួន១៨ទីតាំង មានដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង តាកែវ កណ្តាល សៀមរាប កំពង់ធំ កំពត ព្រះសីហនុ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៣៣៤៦នាក់ ក្នុងនោះមានបុគ្គលិកអប់រំចំនួន ២៣២នាក់ និងគរុសិស្ស គរុនិស្សិតចំនួន ៣១១៤នាក់។ សូមជម្រាបថា ក្នុងចំណោមបុគ្គលិកអប់រំចំនួន២៣២នាក់ ដែលត្រូវធ្វើជាអប្បមាទ មានមកពីមន្ទីរអប់រំ យុវជន និងកីឡា…
-
រដ្ឋបាលខណ្ឌច្បារអំពៅ ប្រារព្ធពិធី អបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ«ទេសចរណ៍ និងវិនិយោគបៃតង »

(ភ្នំពេញ)៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង២ប្រភេទ និងយុវជន សសយក ប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ«ទេសចរណ៍ និងវិនិយោគបៃតង » នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ។ នៅក្នុងពិធីនេះលោកអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមខ្លឹមសារដើមទាំងស្រុង ។ បន្ទាប់ពីអានចប់លោកអភិបាលខណ្ឌបានណែនាំបន្ថែមដល់មន្ត្រីរាជការទូទាំងខណ្ឌ កម្លាំងយុវជន សសយក កម្មករប្រមូលសម្រាមរបស់ក្រុមហ៊ុនស៉ីនទ្រី ចុះបោសសំអាតតាមដងផ្លូវ ប្រមូលសម្រាមចេញពីច្រាំងទន្លេបាសាក់ អោយបានស្អាត ដើម្បសណ្តាប់ធ្នាប់ល្អ និងបរិស្ថានអនាម័យស្អាត ៕ សណ្តោស និង ប៊ុធី
-
ក្រសួង ធន ធាន ទឹក និងឧតុនិយម ៖ អាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាខាងមុខនេះ

(ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួង ធន ធាន ទឹក បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ៖ ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពី ខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្ហូរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី