-
ពលរដ្ឋចំនួន ១៦២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌

សៀមរាប៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារក្នុងឃុំ២ គឺឃុំជីក្រែង និងឃុំពង្រក្រោម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានទទួលអំណោយពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ។ លោក បូ មេងគ្រី ប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឲ្យដឹងថា ដោយស្ថានភាពភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី៣០ កញ្ញា មកដល់ថ្ងៃទី៧ តុលា បានធ្វើឲ្យភូមិសាស្ត្រមួយចំនួនក្នុងស្រុកជីក្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះឃុំជីក្រែង និង ឃុំពង្រក្រោម បានរងផលប៉ះពាល់ធ្ងន់ជាងបណ្តាឃុំផ្សេងៗ ដែល មាន ១៦២គ្រួសារ បានរងការលិចលង់ផ្ទះសម្បែង។ ក្នុងនោះមានផលប៉ះពាល់ដំណាំស្រូវ ចំនួន ៩ពាន់១២៧ហិកតា លើ ១២ឃុំ ស្មើ ១២០ភូមិ មាន ៦ពាន់៤៣៤គ្រួសារ និងផលប៉ះពាល់ដំឡូងមីប្រមាណ ៨១៣ហិកតា លើ៤ឃុំ មាន២៩ភូមិ ស្មើ ១ពាន់២០៨គ្រួសារ និង លិចទំនប់ប្រឡាយ ប្រវែង ៧១ពាន់៧ម៉ែត្រ ,ងាប់គោ ២ក្បាល និង មាន់ទាងាប់ អស់ចំនួន ៤ពាន់១១៤ក្បាល់ផងដែរ…
-
ក្រសួងសុខាភិបាល ណែនាំវិធានការបួនចំណុច ដើម្បីការសុខភាពភ្នែកនៅកន្លែងការងារ នាឱកាសទិវាសុខភាពភ្នែកពិភពលោក

ភ្នំពេញ៖ នាឱកាសអបអរសារទទិវាសុខភាពភ្នែកពិភពលោក ថ្ងៃ១២តុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានណែនាំនូវវិធានការចំនួនបួនចំណុច ដើម្បីការពារភ្នែកពីគ្រោះថ្នាក់ទាំងឡាយ ដែលអាចកើតឡើងនៅកន្លែងបំពេញការងារ ខណៈក្រសួងជំរុញដល់ស្ថាប័នរដ្ឋ ឯកជន និងដៃគូនានា បង្កើនការផ្សព្វផ្សាយពីសុខភាពភ្នែកដល់ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ តាមរយៈលិខិត អបអរសារទទិវាសុខភាពភ្នែកពិភពលោក ចុះថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល បានអំពាវនាវនិងណែនាំនូវវិធានការចំនួនបួនចំណុចរួមមាន៖ ១. នៅកន្លែងបំពេញការងារតាមរោងចក្រ ឬសហគ្រាស និយោជក ត្រូវមានវិធានការសុវត្ថិភាព ចំពោះការងារ ដែលអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ ដោយផ្ទាល់ ឬដោយប្រយោលដល់ភ្នែករបស់និយោជិត។ ២. ចំពោះបងប្អូនកម្មករសំណង់ ជាងដែក ជាងឈើ កម្មកររោងជាងក្នុងសហគ្រាសតូចៗ និងសិប្បកម្មនានា ត្រូវពាក់វ៉ែនតាសុវត្ថិភាព ឬរបាំងការពារភ្នែក និងអនុវត្តវិធានការសុវត្ថិភាពនានា ដើម្បីធានានូវសុវត្ថិភាពភ្នែកឱ្យបាន ១០០% ក្នុងអំឡុងពេលបំពេញការងារ។ ៣. បុគ្គលិក មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុវត្ថិភាព ដើម្បីធានាសុខភាពភ្នែកឱ្យបានល្អ និងមើលឃើញបានច្បាស់ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់និង ៤. ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែក ប្រញាប់រួសរាន់ទៅពិនិត្យព្យាបាលភ្នែក…
-
ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ថ្កោលទោស និងអំពាវនាវស្ថាប័នតុលាការ កំណត់ស្ថានទម្ងន់ទោសករណីឪពុកសម្លាប់ប្រពន្ធនិងកូនអាយុពីរឆ្នាំ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុក បានធ្វើឃាតទៅលើប្រពន្ធ និងកូនស្រីបង្កើតអាយុពីរឆ្នាំ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក.ជ.ក ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅលើប្រពន្ធឈ្មោះ យឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុពីរឆ្នាំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៦ នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖«ក.ជ.ក សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់…
-
អង្គការភ្លែន នឹងបន្តយុទ្ធសាស្រ្តគ្រប់ជ្រោយក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីនៅកម្ពុជារយៈពេលបីឆ្នាំទៀត

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងបន្តអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេលបីឆ្នាំទៀត ក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើតឱកាសសម្រាប់ពួកគេបញ្ចេញសំឡេង។ ផែនការយុទ្ធសាស្ត្របីឆ្នាំនេះ ត្រូវបានបង្ហាញឡើងនៅពេលដែល អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយក្រុមយុវជន រៀបចំការសម្តែងមួយ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាអន្ដរជាតិក្មេងស្រី ក្រោមប្រធានបទ «រួមគ្នា គាំទ្រភាពជាអ្នកដឹកនាំរបស់ក្មេងស្រ្តីក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា របស់អង្គការភ្លែនអន្តរជាតិបានបញ្ជាក់ថា ៖ «ការសម្តែងនេះ មានគោលបំណងដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនដែលមកពីស្ថាប័នឯកជន ស្ថានទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីគាំទ្រដល់ក្មេងស្រីក្នុងការដើរតួជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថលនេះ»។ ចំណែកផែនការយុទ្ធសាស្រ្តបីឆ្នាំវិញ គឺមានគោលបំណងជួយដល់ក្មេងស្រីឱ្យរៀនដឹកនាំ សម្រេចចិត្ត និងរីកចម្រើន។ ទិវាអន្ដរជាតិក្មេងស្រី ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា ដើម្បីទទួលស្គាល់សិទ្ធិរបស់ក្មេងស្រី និងបញ្ហាប្រឈមដែលក្មេងស្រីជុំវិញពិភពលោកជួបប្រទះ និងផ្តោតសំខាន់លើការលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី និងការបំពេញសិទ្ធិមនុស្សរបស់ពួកគេ។ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគី រួមទាំងក្មេងស្រី ផ្សព្វផ្សាយ និងផ្តល់លំហរសុវត្ថិភាព និងគួរឱ្យគោរពសម្រាប់ក្មេងស្រី និងស្ត្រីវ័យក្មេង ក្នុងការកាន់តួនាទីជាអ្នកដឹកនាំ តាមរយៈសកម្មភាពជាច្រើន ដូចជា «រត់ដើម្បីក្មេងស្រី និងរត់សម្រាប់ទាំងអស់គ្នា។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២…
-
រដ្ឋបាលខេត្តបាត់ដំបង ជំរុញឲ្យមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឆ្លើយតបពីតម្រូវការចាំបាច់ របស់ មនុស្សចាស់នៅតាមមូលដ្ឋាន

(ខេត្តបាត់ដំបង)៖ ក្នុងឱកាសប្រារព្ធនូវទិវាមនុស្សចាស់កម្ពុជានិង មនុស្សចាស់អន្តរជាតិ ០១ តុលា ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយ យើងទាំងអស់គ្នា» ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា ខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ៖”មនុស្សចាស់គឺជាមរតករស់ ដែលយើងគ្រប់គ្នាអាចពឹងផ្អែក និងស្វែងរកជំនួយបាន ទាំងផ្នែកបញ្ញាស្មារតី ប្រវត្តិសាស្ត្រ នឹងបទពិសោធន៍នៃរបត់សង្គមនីមួយៗ ។ លោក បន្តទៀតថា៖ តាមរយៈនៃការផ្តល់នូវដំបូន្មាននិងការប្រៀនប្រដៅល្អប្រកបដោយគតិបណ្ឌិតរបស់ចាស់ព្រឹទ្ធាចារ្យក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចូលរួមចំណែកក្នុងការអប់រំនូវសីលធម៌ គុណធម៌ វប្បធម៌និងវប្បធម៌ប្រកបដោយអហឹង្សានៅក្នុងសង្គមជាតិ ថែមទៀតផង។ ដែលនេះ គឺជាការរួមចំណែក ធ្វើឲ្យប្រជាជន ជាពិសេសយុវជនកម្ពុជា ក្លាយជាធនធានមនុស្សសម្រាប់ជាសសរទ្រូងនៃប្រទេសជាតិដ៏រឹងមាំ និងជាប្រជាជនគំរូ ប្រកបដោយភាពថ្លៃថ្នូរ មាមក្រមសីលធម៌ និងចរិយាធម៌យ៉ាងល្អប្រសើរ។ ហើយដែលកូនចៅគ្រប់ជំនាន់ គ្រប់ៗរូប ត្រូវខិតខំថែទាំ និងតបស្នងគុណ លោកយាយ លោកតា មាតា-បិតា របស់ខ្លួន ដើម្បីបង្ហាញពីកាយវិការដ៏ប្រពៃរ៍ទាំងនេះ សម្រាប់ឆ្លុះបញ្ចាំងនិងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយៗទៀត។ លោក…
-
អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារចុះពិនិត្យ និងរកវិធីសាស្ត្រដោះស្រាយភ្លាមៗ ក្រោយជំនន់ទឹកភ្លៀងលិចស្រូវពង្រោះ ២៦០ហិកតា នៅស្រុកតាំងគោក

(កំពង់ធំ)៖ គិតត្រឹមតែប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តកំពង់ធំ ពិសេសស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀងផ្ទួនៗ ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋ រងការគំរាមកំហែង ក្នុងនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ហាក់មិននៅស្ងៀមឡេីយ នឹងបានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះជាក់ស្តែងនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក ហាក់ ម៉ុងហួត ក៏បានណែនាំមេឃុំឲ្យតាមដានជាប្រចាំនិងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ជៀសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម។ សូមបញ្ជាក់ថា ទឹកជំនន់នេះបណ្តាលឱ្យប៉ះពាល់ស្រូវពង្រោះសរុបចំនួន ២៦០ ហិកតា ស្មើនឹង ៣៣គ្រួសារ លើ២ឃុំ មានឃុំពង្រ ប៉ះពាល់ចំនួន ១៩ហិកតា ស្មើនឹង ៩គ្រួសារ លើ៤ ភូមិ ។ ឃុំស្រឡៅ ប៉ះពាល់ ២៤១ ហិកតា លើ២ភូមិ។ បើសិនមិនមានភ្លៀងធ្លាក់ចំនួន ២ ឬ៣ថ្ងៃខាងមុខទៀត អាជ្ញាធរនិងធ្វេីការអន្តរាគមន៍បូមទឹកចេញ ពីស្រូវពង្រោះនោះ កុំឱ្យស្រូវមានការខូចខាតធ្ងន់ធ្ងរ។ ទោះយ៉ាងណា អាជ្ញាធរស្រុក និងឃុំ…
-
ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធដំបូង នៅ Asian Games លើវិញ្ញាសាសម្ដែងមេគុន

(ហាន់ចូវ)៖ កីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច បានដណ្ដើមមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលានេះ ឆ្នាំ២០២៣។ នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ៤ឆ្នាំម្ដងនេះ ស្របពេលកីឡាជាច្រើនបានអស់ឱកាស។ យ៉ាងណាមិញ កម្ពុជានៅសល់អត្តពលិកមួយចំនួនទៀត ដែលត្រូវបន្ដការប្រកួត ដូចជាកីឡាចំបាប់ជាដើម ។ គួរដឹងថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី,…
-
គណៈប្រតិភូខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាល និងនាំអំណោយចែកជូនវរសេនាតូចលេខ៣៨៥ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ខេត្តព្រះវិហារ)៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ សមូរភូមិមុខទិសទី១ប្រាសាទព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក ហូ សិទ្ធីគុណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ចំណុះវរសេនាតូច៣៨៥ទាំងអស់ ពិសេសសូមជូនពរ នាយទាហាន នាយទាហាន ពលទាហាន និងគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា ។ លោក ហូ សិទ្ធីគុណ ក៏បានថ្លែងប្រាប់នាយទាហាន នាយទាហានរង…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សមរភូមិក្រោយជួយ ឧបត្ថម្ភ ដល់សមរភូមិមុខ គឺជាប្រពៃណីដ៏ល្អ ហើយក៏ជាវប្បធម៌ចែក រំលែកផងដែរ

(កំពង់ស្ពឺ)៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ណប្រពៃណីជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពរជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី៣។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី ឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។ ឯកឧត្តម សាយ សំអាល់ និង ប្រតិភូអំដំណើរ បានលើកទឹកចិត្តផ្តល់ជូនដល់កងទ័ព រួមមានរថយន្ត គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស និងថវិកាមួយចំនួនបន្ថែមទៀត ។ សូមបញ្ជាក់ថា…
-
ខេត្តកណ្តាល ជំរុញដល់រដ្ឋបាលក្រុងអរិយក្សត្រ រួមគ្នាប្តេជាចិត្តសម្រេចឱ្យបានជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)នាពេលខាងឆាប់ៗនេះ

(ខេត្តកណ្ដាល)៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល ជំរុញដល់រដ្ឋបាលក្រុងអរិយក្សត្រ ព្រមទាំងលោក លោកស្រីចៅសង្កាត់ ទាំងអស់ក្នុងក្រុងអរិយក្សត្រ រួមគ្នាប្តេជ្ញាចិត្តសម្រេចឱ្យបានជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)នាពេលខាងឆាប់ៗនេះ។ ឯកឧត្តម បន្តថា៖ នៅត្រឹមឆ្នាំ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបាន ចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដម បានឱ្យដឹងទៀតថា៖ រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គ្រួសារមានទឹកស្អាតប្រើប្រាស់ មាន ៩០% រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យ មាន ១០០% ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២២។ ឯកឧត្ដម បានក្រើនរំលឹកថា៖…