-
ក្រសួងការងារជួបសំណេះសំណាលជាមួយសហជីពនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីចក្ខុវិស័យរួមគ្នា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេងសួរ បានជួបសំណេះសំណាលជាមួយសហភាព និង សហព័ន្ធ សហជីពចំនួន២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួម របស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ក្នុងជំនួបនេះត្រូវបានក្រសួងការងារ ឱ្យដឹងថា ធ្វើឡើងក្នុងន័យអនុវត្ត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្រៅពីនេះ ជំនួបនេះក៏មាន គោលបំណងរឹតចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយជ្រោមជ្រែងនិងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយម្មក្នុងវិស័យការងារនៅកម្ពុជា។ ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ ថាភាពសុខដុមនីយកម្មក្នុងវិជ្ជាជីវៈផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនេះទាមទារ ឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករនិយោជិតយល់ពី ក្របខ័ណ្ឌ គតិយុត្តិនិង កាតព្វកិច្ចរបស់គ្រប់ភាគីដែលត្រូវបាន កំណត់ ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។ គួរបញ្ជាក់ថា នេះគឺជាជំនួបទ្រង់ទ្រាយធំលើកទី១ រវាងសហជីព គ្រប់និន្នាការ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដើម អាណត្តិទី៧នៃរាជរដ្ឋាភិបាល។ ឯកឧត្តម រដ្ឋមន្ត្រី…
-
យុវជន ១៣១ នាក់ទទួលបានលទ្ធផលល្អពីការដាក់ពាក្យ និង សម្ភាសការងារនៅក្នុងវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ

ភ្នំពេញ៖ វេទិកាការងារដែលបានសហការរៀបចំដោយទី ភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ជាមួយនឹង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយរលូន ដោយមានយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើចំនួនជាង ២០០ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១ នាក់បានសម្ភាសជាប់ ដោយក្នុងនោះអ្នកសម្ភាសជាប់ជា ស្ថាពរ មានចំនួន ១២ នាក់ និងអ្នកសម្ភាស ជាប់បឋមមានចំនួន ១១៩ នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗ នាពេល ឆាប់ៗខាងមុខ។ យុវជន គិត គឹមហេង មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានសម្ភាសការងារជាប់បឋម នៅក្រុមហ៊ុន SUMI (Cambodia ) Wiring System Co., Ltd ផ្នែកគ្រប់គ្រងធនធានមនុស្ស បាន…
-
ទេសរដ្ឋមន្រ្តី ព្រុំ សុខា ចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនី៤នាក់ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាភ្នំ

(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី កាលពីពេលថ្មីៗនេះ បានចុះជួបដោយផ្ទាល់តាមខ្នងផ្ទះប្រជាជនដើម្បីចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនី ៤នាក់ នៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដឹកកម្មករ នៅក្នុងភូមិសាស្រ្តឃុំធាយ កាលពីយប់ថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារបានសម្តែងនូវទឹកចិត្តក្តុកក្តួល សោកស្តាយចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពកម្មការិនីទាំង៤នាក់ចំពោះការបាត់បង់សមាជិក គ្រួសារជាទីស្រឡាញ់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលនឹកស្មានមិនដល់នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បាននាំយកអំណោយជាទ័យវត្ថុ សម្ភារៈប្រើប្រាស់ ស្បៀង និងថវិកាចំនួន១លាន៦សែនរៀលផ្តល់ជូនគ្រួសារសពនិមួយៗដែលជួបការលំបាកក្នុងជីវភាពស្រាប់។ ចំពោះបងប្អូនកម្មការិនីរងរបួសស្រាល៥នាក់ផ្សេងទៀតបានទទួលការឧបត្ថម្ភប្រាក់៣០ម៉ឺនរៀលក្នុងម្នាក់ៗពីក្រុមការងារថ្នាក់ស្រុកផងដែរ ។បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារក៏បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ដោយបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរសមត្ថកិច្ចជំនាញខាងលើត្រូវពិនិត្យស្រាវជ្រាវចាត់វិធានការជាក់ស្តែងដាក់ផ្លាក សញ្ញា ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរបែបនេះបន្តទៀត។កម្មការិនីទាំង៤នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់មានឈ្មោះ ហាយ រតនា អាយុ៣៥ឆ្នាំ ឈ្មោះសៀត សាម៉ៃ អាយុ៣២ឆ្នាំ ឈ្មោះ ហ៊ុន ស្រីណាត់ អាយុ២២ឆ្នាំ និងឈ្មោះម៉ើ អី អាយុ ២៦ឆ្នាំ។ អ្នកទាំង៤នាក់ជាកម្មការិនីធ្វើការនៅរោងចក្រជីផ្កាយ៥ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនថ្ងៃដែលកើតហេតុក្រុមកម្មការិនី៩នាក់បានស្រាក់គ្នាជួលរថយន្តមួយគ្រឿង…
-
គ.ជ.អ.ប ប្រជុំពិភាក្សាសេចក្តីព្រាងផែនការឆ្នាំ២០២៤ ដើម្បីលើកកម្ពស់អភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន

ភ្នំពេញ៖គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ដើម្បីសម្របសម្រួលការងារកែទម្រង់រដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ច ពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍតាមមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ កិច្ចប្រជុំនិងពិភាក្សានេះរបស់គ.ជ.អ.ប នេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតិភាពឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ពព័ន្ធអភិបាលរងរាជធានី-ខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសរបស់រដ្ឋបាលរាជធានី-ខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។ នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ចាន់ សុធា លើកឡើងថា សេចក្តីព្រាងផែនការសកម្មភាព និងថវិកា សម្រាប់ឆ្នាំក្រោយមានសារៈសំខាន់ណាស់ ជាចក្ខុវិស័យសម្រាប់ដឹកនាំកំណែទម្រង់ និងគាំទ្រសកម្មភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងន័យលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ហើយផ្នែកពាក់ព័ន្ធត្រូវចូលរួមផ្តល់យោបល់ជាធាតុចូលសំខាន់ឱ្យផែនការនេះកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ លោក ឈុន ប៊ុនណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងថា ផែនការនេះ មានចក្ខុវិស័យបម្រើពលរដ្ឋផ្នែកសេវាសាធារណៈ និងផលប្រយោជន៍អភិវឌ្ឍមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ។…
-
នាយកដ្ឋានអត្តសញ្ញាណកម្ម បេីកកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល របស់ការិយាល័យនីមួយៗ នៃនាយកដ្ឋានអត្រានុកូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកប្រធានការិយាល័យ ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕ ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សន្យាជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលតូចថ្មើរជើងលេខ៥២

(ខេត្តបាត់ដំបង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អញ្ជើញសាកសួរសុខទុក្ខសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការកងពលតូចថ្មើជើងលេខ៥២ ស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ ។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានលើកឡើងថា ៖ កងយោធពលខេមរភូមិន្ទគឺជាគ្រឹះយ៉ាងរឹងមាំក្នុងការការពារ និងថែរក្សានូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត ការពារនូវរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងថែរក្សាសុខសន្តិភាព ឲ្យគង់វង្ស ។ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើ ទទួលយកការជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលតូចថ្មើរជើងលេខ៥២ ព្រមទាំបាននាំយកអំណោយផ្តល់ជូន នាយទាហាន នាយទាហានរង ពលទាហាន និង អង្គភាពកងពលតូចថ្មើរជើងលេខ៥២ រួមមាន ៖ ថវិកា ចំនួន ២៣ ៧០០ដុល្លារអាមេរិក, អង្ករ ចំនួន ៣តោននិងគ្រឿងឧបភោគ-បរិភោគ ជាច្រើនទៀត…
-
លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ចុះពិនិត្យការដាក់លូរំដោះទឹក កាយប្រឡាយលើកទី ២ ជូនគ្រួសារយោធិនពិការ

ស្វាយរៀង៖ ដោយមានសំណូមពរ និងមនោសញ្ចេតនាផ្សាភ្ជាប់ របស់ប្រជាពលរដ្ឋ រសៀលថ្ងៃទីព្រហស្បតិ៍ ទី ៥ ខែ តុលា ឆ្នាំ ២០២៣ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង រូមដំណើរដោយលោកអភិបាលរងខេត្ត ស្រុក ឃុំ បានចុះពិនិត្យការដាក់លូរំដោះទឹក កាយប្រឡាយលើកទី ២ ជូនគ្រួសារយោធិនពិការនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ។ គម្រោងនេះក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ឯកឧត្តម ហុង វិណុល មេបញ្ជាររងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ។ ប្រឡាយនេះមានប្រវែង ១,៧០០ ម៉ែត្រ មាត់លើ ៤ ម៉ែត្រ បាតក្រោម ២ ម៉ែត្រ ជម្រៅ ១,៥ ម៉ែត្រ…
-
រាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលានេះ

ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ចាក់ថា ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០-៦០%។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
អ្នកប្រកបរបរ រត់ម៉ូតូកង់បី (Pass-App) ១២០នាក់ បានទទួលការបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ពីមន្ទីរសាធារណការខេត្តបាត់ដំបង

បាត់ដំបង៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាល “ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក” និង សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព គំនូស ឬ ស្លាកសញ្ញាចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវ ជូនដល់សិក្ខាកាម ចំនួន ១២០នាក់ ដែលកំពុងប្រកបរបរជាអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត(Pass-App)នៅក្នុងក្រុងបាត់ដំបង និងមកពីស្រុកមោងឫស្សី ។ វគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្នុងបរិវេណមន្ទីរ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបងបានគូសបញ្ជាក់ថា៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបញ្ជ្រាបនូវការយល់ដឹងបន្ថែមទៀតដល់ពួកគាត់ និងដើម្បីពង្រឹងដល់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយពីអត្រាគ្រោះថ្នាក់នៅតាមដងផ្លូវ ដែលតែងកើតមានកន្លងមកផងដែរ។លោកបានបញ្ជាក់បន្ថែមទៀតថា៖ នេះជាវគ្គបណ្តុះបណ្តាលលើកទី២ផងដែរ ដែលមន្ទីរបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលវគ្គខ្លីដល់បងប្អូនដែលប្រកបរបរបើកបរយានយន្តទាំងនោះ។ តាមរយៈការទទួលបាននូវការបណ្តុះបណ្តាល”ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក”និងពីសុជីវធម៌ក្នុងការបើកបរសិទ្ធិអាទិភាពនិងពីគំនូសឬស្លាកសញ្ញាចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវ ក្រុមអ្នករត់ម៉ូតូកង់បី បានលើកឡើងថា៖វគ្គបណ្ដុះបណ្ដាលនេះពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ ក្នុងការទទួលបាននូវចំណេះដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍ ពីការបើកបរ និងពីការប្រើប្រាស់លើដងផ្លូវ និងកាន់តែយល់ដឹង ពីការបើកបរត្រូវគោរពច្បាប់ចរាចរណ៍។ និងជួយឱ្យពួកគាត់ឲ្យទទួលបាននូវទំនុកចិត្តខ្ពស់ពីភ្ញៀវពោលគឺ ៖ ធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ ពីសុខសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ខ្លួន ៕ ( អត្ថបទ-រូបភាព៖ អ៊ុក…
-
យានយន្តល្មើសចំនួន ៦១០គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅថ្ងៃទី៥ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន២៧២៩គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច១៧០គ្រឿង ម៉ូតូ ២៥៥៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៦១០គ្រឿង មាន រថយន្តធំ ២គ្រឿង រថយន្តតូច៦១គ្រឿង និងម៉ូតូចំនួន ៥៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា