Category: ព័ត៌មានសង្គម

  • អាជ្ញាធរជាតិអប្សរា កំពុងគ្រប់គ្រង និងបញ្ជៀសទឹកបានដោយមិនឱ្យជន់លិចតំបន់ ប្រាសាទ

    អាជ្ញាធរជាតិអប្សរា កំពុងគ្រប់គ្រង និងបញ្ជៀសទឹកបានដោយមិនឱ្យជន់លិចតំបន់ ប្រាសាទ

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងដើម្បីគ្រប់គ្រង និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ មកដល់តំបន់រមណីយដ្ឋានអង្គរ ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។ ដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទ តាមការណែនាំរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យមន្រ្តីបើកទ្វារទឹក និងត្រៀមបញ្ជៀសឱ្យបានទាន់ពេលវេលា។ ជាក់ស្ដែងអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបានទាំងស្រុង និងមិនមានហានិភ័យឡើយ។ លោក ភឿន សុឃីម បន្ថែមថា ទឹកទាំងនោះបានបញ្ជៀសទៅតាមទ្វារទឹកសំខាន់ៗដូចជា អូរខ្លូត អូររកាជាដើម ទម្លាក់ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងមួយចំនួនទៀតបញ្ចូលទៅតាមកសិន្ធុ និងបារាយណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ស្ថានភាពទឹកនៅពេលនេះ លោក ភឿន សុឃីម បញ្ជាក់ថា មានស្ថានភាពខ្លាំងបើធៀបនឹងឆ្នាំ២០១៤ ។ យ៉ាងណាមិញលោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាអាចគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដ្បិតសមត្ថភាពទ្វារទឹកដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។ ប្រសិនគ្មានភ្លៀងធ្លាក់២ទៅ៣ថ្ងៃខាងមុខ…

  • ក្រសួងអប់រំចេញសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សកំពុងរៀនក្នុងរោងដោល ហើយមានទឹកលិចត្រឹមជង្គង់

    ក្រសួងអប់រំចេញសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សកំពុងរៀនក្នុងរោងដោល ហើយមានទឹកលិចត្រឹមជង្គង់

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣នេះបានចេញសេចក្តីបំភ្លឺ បន្ទាប់ពីរូបភាពមួយត្រូវបាន គេចែករំលែក តាមរយៈបណ្តាញសង្គមយ៉ាងព្រោងព្រាតពីករណី សិស្សកំពុងរៀនក្នុងរោងដោលនិងមានទឹកលិចត្រឹមជង្គង់រួចមក។ ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងបានបន្តថានៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា។ ក្រសួងបានបន្តឱ្យដឹងថាក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ខ្នង ១០បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក បញ្ចៀសការជន់លិច ភូមិសាស្រ្តរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក បញ្ចៀសការជន់លិច ភូមិសាស្រ្តរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុននិងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការប្រជុំនេះ មានគោលបំណង ប្រមូលព័ត៌មាន ជុំវិញប្រព័ន្ធលូ ប្រឡាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បាន យូរអង្វែង ពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺ កុំឱ្យចូលមករាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា តាមគោល ការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី អោយបានល្អ ដោយធ្វើយ៉ាងណា កុំអោយមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…

  • គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិ៥ អាចចូលរួម ជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានជាង ៣០ភាគរយ

    គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិ៥ អាចចូលរួម ជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានជាង ៣០ភាគរយ

    (កំពង់ឆ្នាំង)៖ គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូត ដល់សិរីសោភ័ណ បានរួមចំណែកកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានប្រមាណ ៣០ភាគរយ ដោយសារស្ថានភាពផ្លូវធំទូលាយ សញ្ញាចរាចរណ៍គ្រប់កន្លែង និងរនាំងបែកចែកទ្រូងផ្លូវ។ នេះជាការបញ្ជាក់របស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងប្រាប់អ្នកសារព័ត៌មានចម្រុះស្ថាប័ន ក្នុងឱកាសទស្សនៈកិច្ចអ្នកសារពត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ (ODA Press Tour) នៅមន្ទីរសាធារណៈ ការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។ លោកជំទាវ មឹន មាណវី បានបញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា នៅតែជាក្តីបារម្ភសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដ្បិតតែអត្រាស្លាប់ និងរបួស នៅតែមានចំនួនច្រើនគួរព្រួយបារម្ភ។ តាមរយៈការសិក្សាពីមូលហេតុបណ្តាលមកពីគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្ន បណ្តាលមកពីកត្តាជាច្រើន ក្នុងនោះ ដោយសារល្បឿននៃការបើកបរ មានប្រមានជា ៣៨-៣៩ ភាគរយ , ការមិនគោរពសិទ្ធអាទិភាព ២៥ទៅ២៦ភាគរយ , ការវ៉ាជែង មានជាង ១០ភាគរយ និងការបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងស្រវឹងក្រោម១០ភាគរយ ហើយអត្រាគ្រោះថ្នាក់ចរាចរ៨០ភាគជាអ្នកបើកបរម៉ូតូ។លោកជំទាវក៏បានអំពាវដល់ប្រជាពលរដ្ឋ…

  • បណ្ឌិត យ៉ង សាំងកុមារ៖ ក្រសួងកសិកម្ម នឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍ផលិតស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងពីប្រសិទ្ធភាព មុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់

    បណ្ឌិត យ៉ង សាំងកុមារ៖ ក្រសួងកសិកម្ម នឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍ផលិតស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងពីប្រសិទ្ធភាព មុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់

    ភ្នំពេញ: ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី៣ ខែតុលា ថា ក្រសួង នឹងប្រគល់ម៉ាស៊ីនដាំគ្រាប់ស្រូវ ដល់សហគមន៍កសិកម្មដែលផលិតស្រូវនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅសប្តាហ៍ក្រោ យ ដើម្បីសាកល្បងពីប្រសិទ្ធភាព មុននឹងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់។ឯកឧត្តម យ៉ង សាំងកុមារ បញ្ជាក់ថា ការប្រគល់ជូនសហគមន៍កសិកម្មដែលផលិតស្រូវនៅស្រុកជើងព្រៃ ដើម្បីសាកល្បងនេះ ដោយ សា រតែកន្លងទៅសហគមន៍នេះ ត្រូវបានក្រសួងយកធ្វើជាគំរូក្នុងការអនុវត្តគោលនយោបាយកសិកម្មនានា ដូចជាការគោលន យោបាយដាក់ពង្រាយមន្រ្តីកសិកម្មតាមឃុំជាដើម ដែលទទួលបានជោគជ័យនាពេលកន្លងមក។លោកបញ្ជាក់ថា ៖ «ការគាំទ្ររបស់ក្រសួងនេះ គឺយើងយកម៉ាស៊ីននេះឱ្យសហគមន៍នៅស្រុកជើងព្រៃសាកល្បងប្រើប្រាស់សិ ន ដោយសារយើងពិនិត្យឃើញថា ម៉ាស៊ីននេះអាចដាំគ្រាប់ស្រូវបានជាគុម្ព និងអាចសម្រួលចន្លោះគុម្ពនិងចំនួនគ្រាប់ក្នុ ង មួយគុម្ពបានដូចជា ១ ឬ២ ឬ៣ ឬច្រើនគ្រាប់ក្នុង១ គុម្ព។ យើងកំពុងផ្តល់គាំទ្រដល់កសិករក្នុងការបង្កើនប្រសិទ្ធភាពផ លិតកម្មស្រូវ ហើយម៉ាស៊ីនដាំគ្រាប់ស្រូវជាការចូលរួមចំណែកសំខាន់មួយ»។«ការគាំទ្ររបស់ក្រសួង មិនមែនមានន័យថា ក្រសួងនឹងចែកម៉ាស៊ីនដល់សហគមន៍នោះទេ ប៉ុន្តែនៅពេលដែលយើងសាកល្ប ងទៅឃើញថា វាមានគុណភាពល្អក្នុងការប្រើប្រាស់ហើយ យើងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទិញប្រើ ឬក៏ព លរ…

  • វគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ

    វគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ

    (ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី និង លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ។ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល លោកសូមសំដែងនូវការអបអរសាទរ ចំពោះការរៀបចំឱ្យមានការបើកវគ្គបំប៉នបន្ថែមពីការងារបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនានា ជូនដល់មន្ត្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្រុងអរិយក្សត្រ និងស្រុកពញាឮ ដើម្បីអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យមានប្រសិទ្ធភាព និងដើម្បីជំរុញការចុះបញ្ជីឱ្យបានតាមផែនការ…

  • ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួង ចែកជូន អាជ្ញាធរ កងកម្លាំងប្រជាការពារ និវត្តន៍ជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញ រាជធានីភ្នំពេញ

    ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួង ចែកជូន អាជ្ញាធរ កងកម្លាំងប្រជាការពារ និវត្តន៍ជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញ រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថា បើគ្មានសន្តិភាព និងការអភិវឌ្ឍន៍ ហើយបើជីវភាពរបស់ប្រជាពលរដ្ឋមិនបានល្អប្រសើរទេនោះ ប្រជាពលរដ្ឋក៏មិនអាចរៀបចំពិធី និងធ្វើបុណ្យទានផ្សេងៗ បានដូចសព្វថ្ងៃនោះឡើយ ។ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានលើកឡើងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ កងកម្លាំងប្រជាការពារ និវត្តន៍ជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលអញ្ជើញមកពីសង្កាត់ចំនួន១១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញជាង ២០០នាក់ នាព្រឹកថ្ងៃ ទី៤ ខែតុលា ។ សូមបញ្ជាក់ជូនថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បាននាំមកនូវអំណោយរបស់អន្តរក្រសួងចែកជូន អាជ្ញាធរ កងកម្លាំងប្រជាការពារ និវត្តន៍ជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមកពី ១១សង្កាត់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាង ២០០នាក់ ក្នុងម្នាក់ទទួលបាន មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ ៕ រូបភាព ងីម…

  • ប៉ុន្មានថ្ងៃមុននេះ ជំនន់ទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង បានបង្កផលប៉ះពាល់ដល់ ក្រុង-ស្រុកចំនួន៩

    ប៉ុន្មានថ្ងៃមុននេះ ជំនន់ទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង បានបង្កផលប៉ះពាល់ដល់ ក្រុង-ស្រុកចំនួន៩

    ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការត្រៀមបម្រុងជាមុននូវការរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំនូវទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងមូលដ្ឋានស្រុកនីមួយៗរបស់ខ្លួន ដើម្បីត្រៀមបម្រុងសម្រាប់ការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះ និងត្រូវផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលត្រូវរបស់ៗខ្លួននីមួយៗ ឲ្យយកចិត្តទុកដាក់លើបញ្ហា អនាម័យ និងការរស់នៅហូបស្អាត ដើម្បីចៀសវាងពីបញ្ហាជំងឺឆ្លងផ្សេងៗបាន ។ ខេត្តបាត់ដំបង និងនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្ត កំពុងទទួលរងនូវជំនន់ទឹកភ្លៀង កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៩ បង្កឲ្យមានការលិចលង់ផ្ទះសម្បែងជាង៦ពាន់ខ្នង រួមនិងដំណាំកសិកម្មជិត ៥ពាន់ហិកតា ។ នេះបើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣បានឱ្យដឹងថា កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់១៤ក្រុង-ស្រុក បណ្តាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែ និងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ បណ្ដាលឱ្យមានទឹកជំនន់ជន់លិចប៉ះពាល់ ចំនួន៩ក្រុង-ស្រុក ស្មើនឹង៣៤ឃុំ-សង្កាត់ លើ១៥១ភូមិនិងបណ្តាលឱ្យប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៦.០៦៧ខ្នងផ្ទះ ដំណាំស្រូវ៣.០៣៤ហិចតាដំណាំរួមផ្សំ ១.៧៣២ហិចតា,សាលារៀនចំនួន១៥សាលា,ប៉ះពាល់ផ្លូវ ១៦កន្លែង ស្មើនឹង១៦.៩៨០ម៉ែត្រ និង បានជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាពចំនួន ២០០គ្រួសារ…

  • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ឃើញថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពេញការងារបានល្អធំៗចំនួន ០២

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ឃើញថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពេញការងារបានល្អធំៗចំនួន ០២

    ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរតាមការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗចំនួន ០២ រួមមាន៖ «ការងារបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ» និង «ការងារនីតិកម្ម និងជំនួយផ្នែកច្បាប់»។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា រាល់តួអង្គអង្កេតស្រាវជ្រាវករណីទារុណកម្មត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺ ព្រំដែនកំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីដែលរងការអង្កេតស្រាវជ្រាវ ។ ដើម្បីជោគជ័យលើភារកិច្ច ឯកឧត្ដមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងលើកទឹកចិត្តលើសកម្មភាពផ្សព្វផ្សាយអប់រំ ឱ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឱ្យមានការចូលរួមយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធនានា របស់អង្គការសហប្រជាជាតិ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា…

  • កម្លាំងសង្គ្រោះគ្រោះមហន្តរាយ នៃកងឯកភាព កងពលតូចអន្តរាគមន៍លេខ៧ បានចុះជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

    កម្លាំងសង្គ្រោះគ្រោះមហន្តរាយ នៃកងឯកភាព កងពលតូចអន្តរាគមន៍លេខ៧ បានចុះជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

    (ខេត្តព្រះវិហារ)÷ កងកម្លាំងសង្រ្គោះគ្រោះមហន្តរាយកងពលតូចអន្តរាគមន៍៧ បានត្រៀមរួចជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង៦.៣០.នាទី យោង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានចាត់តាំងលោក វរសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរងកងពលតូចអន្ត្តរាគមន៍លេខ៧ ទទួលបន្ទុកការរិយាល័យ ហ្វឹកហ្វឺន បានដឹកនាំកងកម្លាំងសង្រ្គោះគ្រោះមហន្តរាយមួយផ្នែកចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព ទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀងហូរជន់លិចផ្លូវ និងលិចផ្ទះសំបែង  ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕ សួន លីណា