-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បំភ្លឺចំពោះព័ត៌មានពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ភ្នំពេញ៖ ឆ្លើយតបនឹងគេហទំព័រហ្វេសប៊ុកដើមអម្ពិល (DAP News) ដែលបានលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជួបប្រទះការលំបាកក្នុងការមកដាក់ពាក្យស្នើសុំកែតម្រូវនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីបំភ្លឺចំពោះអង្គភាពសារព័ត៌មានដោយមានខ្លឹមសារដូចខាងក្រោម៖ ដោយ ៖ ជីម ភារ៉ា
-
មន្ត្រី៖ អង្គភាព ប្រឆាំងអំពើពុករលួយ នឹងរៀបចំក្រុមការងារប្រមាណ ៦០០នាក់ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ៣០០០នាក់ នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ

ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំក្រុមការងារប្រមាណ ៦០០នាក់ និងអ្នកសង្កេតការណ៍ស្ម័ គ្រចិត្តប្រមាណ ៣ ០០០ នាក់ សម្រាប់ឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២៣ នេះនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសនាពេលខាងមុខ។ACU បានចូលរួម ជាមួយនឹង ក្រសួង អប់រំ យុវជន និងកីឡា អស់រយៈពេល ៩ឆ្នាំប្រកបដោយផ្លែផ្កា ដើម្បីធានា តម្លាភាព និងយុត្តិធម៌ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះ។ នេះបើតាមការប្រាប់ ឱ្យ ដឹងពីលោក សយ ចន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២ ០២៣។លោកបាន បញ្ជាក់ថា ACU បានចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រទុតិយភូមិនេះអស់រយៈពេល៩ ឆ្នាំ មកហើយ ហើយនឹងបន្តធ្វើនៅឆ្នាំ២០២៣ ជាការចូលរួមចំណែកបង្ការទប់ស្កាត់អំពើពុករលួយជារួម និ ងសង្កេតដំណើរប្រឡងនិយាយដោយឡែក។លោក សយ ចន្ទវិចិត្ត ថ្លែងថា ៖ «លទ្ធផលពីការសង្កេតការណ៍ក្នុងបណ្តាឆ្នាំកន្លងមកនេះ ACU ពិនិត្យឃើញថា កិច្ចដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តិទៅយ៉ាងរលូន យុត្តិធម៌…
-
ក្រសួងសាធារណការ ចេញសេចក្ដីណែនាំ អោយចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ សេចក្តីណែនាំដែលមាន ៩ចំណុច បានជំរុញអោយភាគីពាក់ព័ន្ធ មានការប្រុងប្រយ័ត្ន និងឆ្លើយតបគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ ពិសេសត្រៀមកំលាំងដើម្បីធានានិរន្តរភាពចរាចរណ៍ ក្នុងករណីត្រូវកាត់ផ្តាច់ផ្លូវភ្លាមៗដោយសារជំនន់ទឹកភ្លៀង។ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាព ពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ
-
ថវិការប្រមាណ៦០-៧០លានដុល្លា នឹងត្រូវយកទៅសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនិងព្រះពុទ្ធប្បដិមា៨ម៉ឺន៤ពាន់អង្គទៀតនៅលើភ្នំបូកគោ

កំពត៖ គម្រោងទាំងមូលនឹងប្រើពេលសាងសង់ពី៣ទៅ៤ឆ្នាំ ទើបរួចរាល់ ប្រជាពលរដ្ឋនឹងទទួលបានសមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា ចំណែកភ្ញៀវទេសចរណ៍ក៏រំពឹងថានឹងមកលេងច្រើនផងដែរ។ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុបបានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ត្រូវបានពង្រីកដោយគ្រោងកសាងព្រះពុទ្ធប្បដិមាអង្គតូៗចំនួន៨ម៉ឺន៤ពាន់អង្គបន្ថែមទៀត សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ។នៅដើមខែតុលា ឆ្នាំ២០២៣ ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ជាច្រើន អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកពី ២៥ រាជធានី-ខេត្ត ជាហូរហែរ ដើម្បីប្រារព្ធពិធីបុណ្យផ្សេងៗតាមប្រពៃណី ទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាករ ម្ពស់១០៨ម៉ែត្រដែលកំពុងបន្តសាងសង់នៅលើខ្នងភ្នំបូកគោ។បើតាម លោក អ៊ុន ចាន់ណារើន ស្ថានបត្យករ បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសុខាគ្រុប បានយកចិត្តទុកដាក់ និង ពង្រីកគម្រោងកសាងព្រះពុទ្ធបដិមារនេះ ឲ្យកាន់តែទាក់ទាញ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយតាមប្រវត្តិ និងខ្លឹមសាររបស់សាសនាព្រះពុទ្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង៨៤០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ។គម្រោងនេះ មានចក្ខុវិស័យ ធ្វើអោយព្រះពុទ្ធប្បដិមាដ៏ធំនេះ ខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក និង រក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិ ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧…
-
ផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ត្រូវបាន រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យដោយផ្ទាល់

ភ្លៀងធ្លាក់រដូវភ្ជុំប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កអោយមានទឹកដក់តាមដងផ្លូវមួយចំនួននៅខេត្តពោធិ៍សាត់ជាហេតុនាំអោយ ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យស្ថានភាពផ្លូវភ្លាមៗ ដើម្បីក្តាប់ស្ថានភាពជាក់ស្តែង។បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បង្កដោយប្រព័ន្ធសម្ពាធទាប(ITCZ) បក់មកតាមប្រទេសថៃ ឡាវ នឹងបន្តអូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូលសុងនិរតីខ្សោយ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៅខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ពីស្ទឹងពោធិ៍សាត់ ដោយមានការអមដំណើរពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូប នៅបើយោងតាមគេហទំព័រ Facebook របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ បេសកកម្មនេះ ក្នុងគោលបំណង ពិនិត្យស្ថានភាពផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីមានវិធានការ ទប់ស្កាត់ កាត់បន្ថយការខូចខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ។ សូមបញ្ជាក់ថា ផ្លូវដែលរងផលប៉ះពាល់ដោយទឹកជំនន់រួមមាន ផ្លូវខេត្តលេខ១៥២H លេខ១៥៤ លេខ១៥៥ លេខ១៥៥A លេខ១៥៥A១ និងកំណាត់ផ្លូវជាតិលេខ៥៥។ បច្ចុប្បន្ននេះ ស្ថានភាពទឹកមានភាពធូរស្រាល និងផ្លូវមួយចំនួនអាចចរាចរណ៍បានជាបណ្តើរៗហើយ៕ ដោយ ថេត វិចិត្រ
-
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ដឹកនាំក្រុមការងារចូលរួមពិធី បុណ្យ កាន់បិណ្ឌវេនទី២ នៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ខ្វៃ អាទិត្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំព្រះធាតុ អមដំណើរដោយ លោក ជៀប ប៊ុនអៀង, លោក ឡេង ជីវិន អនុប្រធានក្រុមការងារចុះជួយឃុំព្រធាតុ និងសមាសភាពក្រុមការងារពីនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តស្ទឹងអង្កាញ់ និងវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ក៏មានលោកទ្រី ពៅ មេឃុំព្រះធាតុ សមាជិកក្រុមប្រឹក្សាឃុំនិង យុវជនឃុំបានដឹកនាំក្រុមការងារ ចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌទី២ ចំនួន២វត្ត គឺទី១ នៅវត្តសុវណ្ណគិរីស្ទឹងអង្កាញ់ និងទី២ នៅវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ដោយក្រុមការងារបាននាំទេយ្យទាន និងបច្ច័យប្រគេនដល់គណ:កម្មការវត្ត មានដូចជា ៖ មី១កេស ,អង្ករ២៥គីឡូចំនួន២បាវ , ទឹកស៊ីអីវ១យួរ ទឹកបរិសុទ្ធ២កេស ទឹកដោះគោ២កំប៉ុង ស្ករស២គីឡូ អំបិល២គីឡូ ប៊ីចេង២កញ្ចប់ ស្លារដក់១ ដែលសរុបថវិកា ១,១២៥,០០០៛ និងបច្ច័យតំកល់កសាងវត្តចំនួន៦៤០,០០០៛។ ឆ្លៀតក្នុងឱកាសនោះ…
-
រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអាជ្ញាធរឡាវ ជួយសង្គ្រោះ នារី ខ្មែរ ៧រូប ដែលរងគ្រោះដោយការជួញដូរ

ភ្នំពេញ ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរ នៃរដ្ឋា ភិបាល ឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។ ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ…
-
កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ៣០គ្រឿងទៅខេត្តកំពង់ឆ្នាំង ដើម្បីត្រៀម ជួយង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

(ភ្នំពេញ)៖ ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្ត ប្រភេទ Dongfeng ចំនួន ៣០គ្រឿង និងសម្ភារៈសង្រ្គោះមួយចំនួនទៀត ទៅកាន់តំបន់ភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបម្រើការឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះជួយអន្តរាគមន៍សង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឬគ្រោះមហន្តរាយនានា ដែលកើតឡើងដោយយថាហេតុណាមួយ៕ប្រភព ៖ BTV
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងទីតាំងសម្រាប់កែតម្រូវឯកសារសម្គាល់អត្តសញ្ញាណ

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីបំភ្លឺជូនដល់អង្គភាពសារព័ត៌មាន និងសាធារណជន ចំពោះការលើកឡើងរបស់ លោក សយ សុភាព ម្ចាស់គេហទំព័រហ្វេសប៊ុកដើមអម្ពិល (DAP News) ដែលបានលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្តនានា ទាក់ទងនឹងទីតាំងនៃការដាក់ស្នេីសុំកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាពេលថ្មីៗកន្លងមក ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជម្រាបជូននូវទិដ្ឋភាពរួមនៃបញ្ហានេះ និងសូមបំភ្លឺដល់អង្គភាពសារព័ត៌មាន និងសាធារណជនបានយល់អំពីដំណេីរការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖ ដោយ-រ៉ាវុធ
-
តំណាងកម្មករថា៖ ទោះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក៏កម្ពុជាប្រឹងប្រែងតម្លើងប្រាក់ឈ្នួលកម្មករ

(ភ្នំពេញ)៖ តំណាងកម្មករនិយោជិត និងជាប្រធានសហភាពសិទិ្ធកម្មករកម្ពុជាមួយរូបបានថ្លែងឲ្យដឹងថា ទោះបីជាសេដ្ឋកិច្ចសាកលធ្លាក់ចុះ តែរាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់លើការតម្លើងប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ហើយលោកអំពាវនាវឲ្យបងប្អូនកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការ ដើម្បីធានាដល់សង្វាក់ផលិតភាពការងារផងដែរ ។ នេះជាការលើកឡើងរបស់ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោកមានប្រសាសន៍ឲ្យដឹងផងដែរថា ជាលទ្ឋផលការតម្លើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ គឺមានចំនួន ២០៤ ដុល្លារ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិជាសាកល ។ លោកមានប្រសាសន៍ថា៖«រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករ ទោះសេដ្ឋកិច្ចធ្លាក់ចុះ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់» ។ ទន្ទឹមនឹងនេះ លោកក៏អំពាវនាវឲ្យកម្មករនិយោជិតបន្តខិតខំធ្វើការងារដើម្បីរក្សាសង្វាក់ផលិតភាពការងារឲ្យកាន់តែប្រសើរឡើង យល់ពីតម្លៃនៃការងារ ព្រោះបើកាលណាយើងមិនខំប្រឹងធ្វើការ វានឹងអាចជះផលប៉ះពាល់ដល់ផលិតភាពការងារដល់ក្រុមហ៊ុន ។ លោកមានប្រសាសន៍បន្តថា៖« ពេលបានប្រាក់ឈ្នួលឡើងហើយ បើសិនជាយើងមិនសូវយកចិត្តទុកដាក់ចំពោះការងារទេ ក្រុមហ៊ុននិងអ្នកបញ្ជាទិញអាចកាត់បន្ថយការងារនិងសង្វាក់ផលិតកម្ម » ។ ជាងនេះទៅទៀត លោកអំពាវនាវឲ្យម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃប្រាក់ឈ្នួល ព្រោះការតម្លើងប្រាក់ឈ្នួលរបស់កម្មករនៅមានកម្រិតតិតតួចនៅឡើយទេ ។ លោកមានប្រសាសន៍បន្តថា៖ « តំណាងកម្មករខ្ញុំសុំអង្វរកុំអោយម្ចាស់ផ្ទះជួលតម្លើងថ្លៃ ព្រោះបងប្អូនកម្មករនិយោជិតក៏ចំណាយច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃទាំងតម្លៃម្ហូបអាហារនៅលើទីផ្សារ» ។ សូមជម្រាបថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត…