Category: ព័ត៌មានសង្គម

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមមធ្យោបាយ និងសម្ភារ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមមធ្យោបាយ និងសម្ភារ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

    ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានបញ្ចេញសារបន្ទាន់មួយ ដោយបានបញ្ជាទៅកាន់ស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ត្រូវក្តាប់ឱ្យជាប់នូវស្ថានភាពទឹកជំនន់ និងត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ការណែនាំនេះស្របពេលដែលបញ្ហាទឹកជំនន់ បានកំពុងកើតមានឡើងនៅតាមបណ្តារាជធានី ខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជា  ខណៈខេត្តខ្លះបានប្រកាសពីកម្រិតអាសន្ននៃទឹកជំនន់ផងដែរ។ តាមរយៈសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី​២៩ ខែកញ្ញា បានណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ទាំងអស់ និងបណ្តាកងកម្លាំងប្រដាប់អាវុធ ត្រូវក្តាប់ឱ្យជាប់ តាមដានឱ្យជាប់ ដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់។សម្ដេចធិបតីបញ្ជាក់ថា៖«នៅក្នុងដំណាក់កាលនេះគឺត្រូវត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈដើម្បីធ្វើយ៉ាងណាការសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ក្នុងករណីដែលមានទឹកជំនន់ ប៉ះពាល់ក្នុងតំបន់តាមបណ្តារាជធានី ខេត្ត។ ជាមួយគ្នានេះសម្ដេចធិបតីប្រាប់ទៅឯកឧត្តមទេសរដ្ឋម​ន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តតាមដានឱ្យជាប់និងសហការជាមួយគណៈអភិបាលរាជធានីខេត្ត នៅក្នុងការត្រៀម មធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្ត ត្រូវការ ។ ចំណែក អគ្គមេបញ្ជាការ  អគ្គស្នងការ មេបញ្ជាការកងរាជ…

  • ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលរកឃើញនៅកម្ពុជា​ បានបំបែកឯតទគ្គ​កម្ម ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

    ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលរកឃើញនៅកម្ពុជា​ បានបំបែកឯតទគ្គ​កម្ម ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

    ភ្នំពេញ៖ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុងឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក ​ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទគ្គ​កម្មពិភពលោក ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។  យោងតាមក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖«ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។ ក្រុមការងារអច្ឆរិយភាពនៃទន្លេមេង្គបន្តថា៖«ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។ គួរជម្រាបថា មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ស្ទឹង​ត្រែង ​និង​ក្រុម​ការងារ​គម្រោង​អច្ឆរិយ​មេគង្គ​ និង​អភិវឌ្ឍន៍​ជល​ផល​ទឹក​សាប (IFREDI) នៃ​ទន្លេ​មេគង្គ​កម្ពុជា​ បាន​វាស់​ថ្លឹង​ និងកិប​ស្លាក​លេខ​ ព្រម​ទាំង​យក​សំណាក​ធ្វើ DNA​ ហើយ​បានលែង​បបែល​យក្ស​ ចូល​​ក្នុង​ទន្លេ​មេគង្គ​​ កាល​ពី​ថ្ងៃទី​ ១៤​ ខែមិថុនា ​ឆ្នាំ ២០២២។…

  • ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ឆ្នាំ២០២៤

    ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ឆ្នាំ២០២៤

    ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តី ប្រកាសព័ត៌មានស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ ថា យោងតាមការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយនិង យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីសម្រេចក្នុងនេះប្រការ១ ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ២(ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ ចំនួន ២០២ (ពីររយពីរ) ដុល្លារ អាម៉េរិក ដែលបានកំណត់ដោយ ក្រុម ប្រឹក្សា ជាតិប្រាក់ឈ្នួលអប្បបរមា ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤។ ហេតុនេះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៤ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក…

  • យុវជនស្វែងរកការងារចំនួន ៩០នាក់ បានសម្ភាសជាប់ ក្នុងនោះ អ្នកជាប់ស្ថាពរមានចំនួន ១០នាក់ និង អ្នកជាប់បឋមចំនួន ៨០នាក់

    យុវជនស្វែងរកការងារចំនួន ៩០នាក់ បានសម្ភាសជាប់ ក្នុងនោះ អ្នកជាប់ស្ថាពរមានចំនួន ១០នាក់ និង អ្នកជាប់បឋមចំនួន ៨០នាក់

    (ភ្នំពេញ)៖ កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួមកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។ លោកស្រី មាន ស្រីស្រស់ ជាមន្ត្រីជ្រើសរើសបុគ្គលិកមីក្រូហិរញ្ញវត្ថុ ចម្រើន បានលើកឡើងថា នៅក្នុងវេទិកាការងារដែលរៀបចំដោយ NEA ពិតជាមានបេក្ខជនច្រើនណាស់មកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ លោកស្រីបន្តថា៖ «ក្រុមការងាររបស់ខ្ញុំដែលមកចូលរួមជាមួយនឹង NEA ស្ទើរតែពុំមានពេលសម្ភាសបងប្អូនដែលមកស្វែងរកការងារ ត្បិតក្រុមការងារមានចំនួនតិច ហើយអ្នកមកចូលរួមមានចំនួនច្រើន»។ លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ អ៊ូរី លើកឡើងថា ទីតាំង NEA គឺជាកន្លែងជួបគ្នាដោយងាយស្រួលរវាង តំណាងក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ។លោកបន្ថែមថា ប្រសិនបើ សិស្ស/និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ…

  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្តែងការអបអរសាទរចំពោះជនជាតិ ដើម ភាគតិច ជង នៅតំបន់អារ៉ែង

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សម្តែងការអបអរសាទរចំពោះជនជាតិ ដើម ភាគតិច ជង នៅតំបន់អារ៉ែង

    (ភ្នំពេញ)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីអបអរសាទរ ចំពោះជនជាតិដើមភាគតិចជងស្ទឹងអារ៉ែង និងពិធីគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិច ជង ។ កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានការចូលរួមពីរដ្ឋបាលស្រុក មន្រ្តីអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ប្រមាណជា ៤០០នាក់ ស្ថិតនៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។ គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយ និងរក្សានូវអត្តសញ្ញាណដើម និងកេរ្តិ៍ដំណែលរបស់សហគមន៍ជនជាតិដើមភាគតិច ជង ដើម្បីផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិច ជង រួមជាមួយសកម្មភាពទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងតំបន់អារ៉ែងដែលចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងឃុំទាំងបី។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមប្រារព្ធអបអរដល់សហគមន៍ ជង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើរបស់បងប្អូនជនជាតិដើមភាគតិច ជង ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានប្រសាសន៍បន្តទៀតថា «តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយនឹងក្រសួងបរិស្ថាន…

  • គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២៨ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២៨ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤និង របួសធ្ងន់ស្រាល៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ ០៧នាក់ និងរបួសស្រាល ១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៩លើក មាន ៖ កត្តាល្បឿន ០៥លើក (ស្លាប់ ០៣ នាក់), មិនគោរពសិទ្ឋិ០២លើក (ស្លាប់០១នាក់) មិនពាក់មួក៦នាក់ និងបត់គ្រោះថ្នាក់ ០២លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣៣ករណី ថ្ងៃទី២៨ ខែកញ្ញា

    ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣៣ករណី ថ្ងៃទី២៨ ខែកញ្ញា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន ៖ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៥នាក់(ស្រី ០នាក់)ប្រើប្រាស់ ១៦ករណី ឃាត់ ៣១នាក់(ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកញ្ញា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៦៣,៤៧ក្រាម និង៨កញ្ចប់តូច។ លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១៣អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ២២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ

    យានយន្តល្មើសចំនួន ២២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៥៦គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ៨៧គ្រឿង ម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ២២៥គ្រឿង មាន រថយន្តធំ ៣គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ១៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី ភារ៉ា

  • កងកម្លាំងប្រដាប់អាវុធ សុខចិត្តបង្ហូរញើស នៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ

    កងកម្លាំងប្រដាប់អាវុធ សុខចិត្តបង្ហូរញើស នៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ

    កំពង់ធំ៖ ក្នុងពិធីបាញ់គ្រាប់ពិត នៃកម្មវិធីហ្វឹកហ្វឺនរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅបញ្ជាការដ្ឋានវរៈ១ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា កងកម្លាំងប្រដាប់អាវុធ សុខចិត្តបង្ហូរញើសនៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ។ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដោយស្មោះដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវតួនាទី ភារកិច្ចតាមបទបញ្ជារបស់អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ក៏ដូចជាបញ្ជារបស់បញ្ជាការដ្ឋានយោភូមិភាគ៤ ដែលបានដាក់ចូលផែនការប្រចាំឆ្នាំ ទាក់ទងទៅនឹងការហ្វឹកហាត់ជាប្រចាំទៅដល់កងកម្លាំងប្រដាប់អាវុធ។ ឯកឧត្តមបន្ថែមថា នេះជាកិច្ចការដែលមានសារៈសំខាន់ណាស់ សម្រាប់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការបង្កើននូវសមត្ថភាពជំនាញពិតប្រាកដ ដល់កម្លាំងសម្រាប់ការពារប្រទេសជាតិបើទោះបីប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម ហើយសព្វថ្ងៃនេះ ទទួលបានសុខសន្តិភាពក៏ដោយ ប៉ុន្តែកងទ័ព មិនត្រូវបោះបង់និងភ្លេចខ្លួននោះទេត្រូវតែហ្វឹកហាត់បង្កើនសមត្ថភាព ចំណេះ ជំនាញ និងអង្គអាចក្លាហានជានិច្ច។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារស្នូល និងការងារជំនាញ លោកមេបញ្ជាការ បានដឹកនាំកងកម្លាំងធ្វើការងារសង្គមជាច្រើន ជាពិសេស ការងារមនុស្សធម៌ ផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ។ ឯកឧត្តម ងួន រតនៈ…

  • ឯកឧត្តម សុខ លូ ស្នើដល់ទូតសិង្ហបុរី ឲ្យជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយទាក់ទាញអ្នកវិនិយោគិនឲ្យមកខេត្តបាត់ដំបង

    ឯកឧត្តម សុខ លូ ស្នើដល់ទូតសិង្ហបុរី ឲ្យជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយទាក់ទាញអ្នកវិនិយោគិនឲ្យមកខេត្តបាត់ដំបង

    (ខេត្តបាត់ដំបង)៖ នៅក្នុងកិច្ចជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនិងប្រមុខការទូតរបស់ប្រទេសសិង្ហបុរី តាមរយៈលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើដល់ប្រទេសសិង្ហបុរី ធ្វើយ៉ាងណាជួយកៀរគរអ្នកវិនិយោគិនរបស់សិង្ហបុរីឲ្យមកកាន់ខេត្តបាត់ដំបង និងពិនិត្យនូវលទ្ធភាពក្នុងការជួយបណ្ដុះបណ្ដាលនូវធនធានមនុស្ស ជាពិសេសមន្រ្តីរបស់សាលាខេត្តផ្ទាល់ដែលជាតម្រូវកាចាំបាច់ចំពោះមុខ។ ឯកឧត្តម បន្ថែមទៀតថា៖ ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា”ខេត្តប៉ូលសេដ្ឋកិច្ចទី៤” នៃប្រទេសកម្ពុជា ហើយក៏ជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ។ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ក៏កំពុងតែចាប់ផ្ដើមល្អប្រសើរច្រើន និងមានផ្លូវអាស៊ានហាយវេដែលបានតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យ និងមានផ្លូវរថភ្លើងឆ្លងកាត់ទៀតផង។ ហើយនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផងដែរ។ ប្រសិនបើ ផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបងលេចចេញជារូបរាងហើយនោះ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងអាចមកកម្សាន្ត ខេត្តបាត់ដំបងបានកាន់តែច្រើនឡើងៗថែមទៀត ក្នុងនោះខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ…។ លោកជំទាវ Teo Lay Cheng បានស្ងើចសរសើរខេត្តបាត់ដំបង គឺពិតជាមានការទាក់ទាញយ៉ាងខ្លាំង ជាពិសេសចំពោះសម្រស់អគារបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំង ហើយថែមទាំងបានជួយរំលេចលើកសម្រស់ទីក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញនិងការចាប់អារម្មណ៍មួយកម្រិតបន្ថែមទៀត ។ លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី និងក្រុមការងាររបស់ខ្លួន…