-
អាជ្ញាធរ ខេត្តនានា ប្រកាស ផ្ដល់កន្លែងស្នាក់នៅជូនសិស្ស ដែលមក ចូលរួមប្រឡងបាក់ ឌុបឆ្នាំនេះ

កោះកុង: អាជ្ញាធរ តាម បណ្តា ខេត្ត នា នា បាន ប្រកាស ផ្តល់ កន្លែង ស្នាក់ នៅ សម្រាប់ សិស្សានុសិស្ស ដោយ ឥត គិត ថ្លៃក្នុ ង អំ ឡុង ពេល ប្រឡង សញ្ញា បត្រ មធ្យម សិក្សាទុ តិយ ភូមិ ឬ បាក់ ឌុប ឆ្នាំ ២០២៣ នេះ ដើម្បី ជួយ សម្រួល ដល់ សិ ស្ស ដែល មាន ជីវភាព ខ្វះ ខាត ។លោកជំទាវ មិថុនា ភូថង អភិបាល ខេត្ត កោះកុង បាន លើកឡើងតាមរយៈ…
-
រាជរដ្ឋាភិបាល ចំណាយជាង ៤១លានដុល្លារ ឧបត្ថម្ភដល់ស្រ្តីសម្រាល កូន ពី ឆ្នាំ២០ ១៨ ដល់ដើមខែតុលា ឆ្នាំ២០២៣

ភ្នំពេញ: រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បាន ថ្លែង ឱ្យដឹងថា គិតចាប់ពី ដើម ឆ្នាំ២០ ១៨ ដល់ដើមខែតុលា ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភថវិកាប្រមាណជា ៤១,២លានដុល្លារ ដ ល់កម្មការិនីជា ស្ត្រីសម្រាលកូនជាង ៤១ម៉ឺននាក់ ។ឯកឧត្តម ហេង សួរ បាន បញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ ក្នុង ឱកាសដែលឯកឧត្តម អមដំណើរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយនឹង កម្មករជិត ២ម៉ឺននាក់ មកពី ខណ្ឌដង្កោ និ ង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឯកឧត្តមបានថ្លែងថា ៖ «រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់បងប្អូនកម្មករនិយោជិត ជាស្រ្តី ដោយ លោកបាន អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេល…
-
កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់ ដែលត្រៀមទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

(ភ្នំពេញ)៖ ដោយមានបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម និងបន្តប្រឡងប្រជែង ដើម្បីជាប់ឈ្មោះជាបេក្ខភាពឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន នៅប្រទេសថៃ នាពេលខាងមុខ ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកនូវថវិកាឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៣នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឲ្យក្រុមបាញ់កាំភ្លើងទាំង ០៣នាក់ ចេញទៅហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រឡង ផងដែរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ក្រសួងព័ត៌មានកម្ពុជាទទួលបានពានរង្វាន់កោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) កាលពីល្ងាចថ្ងៃទី ០២ ខែឆ្នាំតុលា ឆ្នាំ២០២៣នេះ បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ (AIBD Appreciation Award) ដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសនៃការប្រារព្ធពិធីបើកនៃមហាសន្និបាតលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនដែលបាននិងកំពុងប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ូរីហ្សឹស (Mauritius) ចាប់ពីថ្ងៃទី ០២ ដល់ ០៤ ខែ ឆ្នាំតុលា ឆ្នាំ២០២៣នេះ ។ ការប្រគល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award នេះ ត្រូវបានប្រគល់ជូនដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញទៅចូលរួម និងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ (Executive Board) នៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍ អាស៊ី-ប៉ាស៊ីហ្វិកដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ។ លោកស្រី ហ្វីឡូណេម៉ា ង៉ាណាប្រាហ្គាសាម (Philonema Gnanapragasam) នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយ…
-
យានយន្តល្មើសចំនួន ៣៥៨គ្រឿង ត្រូវបានត្រួតពិនិត្យ និង បានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅថ្ងៃទី២ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៧៦គោលដៅ មានយានយន្តចូលគោលដៅចំនួន២៣៨៥គ្រឿង រថយន្តធំ៣គ្រឿង រថយន្តតូច៤៦០គ្រឿង ម៉ូតូ ១៩២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៣៥៨គ្រឿង មាន រថយន្តធំ ៣គ្រឿង រថយន្តតូច៣៩គ្រឿង និងម៉ូតូចំនួន ៣៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
រម្មណីយដ្ឋានទឹកធ្លាក់ធម្មជាតិស្រែអំពិល បានក្លាយជារម្មណីដ្ឋានបែបទំនើប

កំពង់ឆ្នាំង៖ សហគមន៍ទេសចណ៍ និងអាជ្ញាធរមូលដ្ឋាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈរម្មណីយដ្ឋានទឹកធ្លាក់ធម្មជាតិស្រែអំពិល ទំនើបទាន់សម័យ។រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល បានអភិវឌ្ឍន៍រយៈពេលជាង៦ឆ្នាំបានប្រែក្លាយពីតំបន់គ្មានការទៅលេងកម្សាន្តរហូតដល់ក្លាយជារមណីយដ្ឋានដ៏ទាក់ទាញនិងទំនើប ព្រោះសមិទ្ធិផលជាច្រើនត្រូវបាន កសាងដោយក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាមួយនឹងការរីកចម្រើនឥឈប់។ អាជ្ញាធរឃុំក្តុលសែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅលេងកម្សាន្ត និង ស្វែងយល់ពីបរិស្ថាននិងធម្មជាតិនៅទឹកធ្លាក់ធម្មជាតិស្រែអំពិល។ក្រុមការងារយុវជនជាច្រើននាក់ដែលបានទៅលេងដល់ទីនោះ ទទួលបានការឧបត្ថម ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បី ចុះសិក្សាស្វែងយល់ កាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២៣។លោក សោ ភា ប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល បញ្ជាក់ថា សហគមន៍ ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិលបានបង្កើតឡើងនៅឆ្នាំ២០១៦ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំ អមដោយសម្លេងទឹកធ្លាក់ និងសម្លេងសត្វយំ ពីរោះយ៉ាងរណ្តំ និងឱ្យភ្ញៀវទេសចរណ៍ លង់សម្រស់ធម្មជាតិដែលបានមកលេងម្តងហើយចង់មកម្តងទៀតជាពុំខាន៕សុខ គឹមសៀន
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ត្រៀមកម្លាំងរួចជាស្រេចក្នុងការចុះអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

(ខេត្តកណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ តាមបទបញ្ជារបស់ថ្នាក់លើ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានបញ្ជាក់ថា ដោយសារតែមានភ្លៀងធ្លាក់ធំជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ នៅតាមបណ្ដាខេត្តមួយចំនួន ។ ដូច្នេះកម្លាំងត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ បានទាន់ពេលវេលា ។ ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើងផងដែរការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំពីថ្នាក់ដឹកនាំពិសេស ពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួង ការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ…
-
ក្រសួងអប់រំ ប្រកាសផ្តល់រង្វាន់អបអរសាទរទិវាគ្រូបង្រៀន៥តុលា នឹងផ្តល់ជូនដល់សិស្សដែលមានសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំបើកការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យអបអរសាទរទិវាគ្រូបង្រៀន៥តុលាឆ្នាំ២០២៣ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២៣ នៅគាររដ្ឋបាលថ្មី នៃក្រសួងអប់រំយុវជននិងកីឡា។ ចំពោះបេក្ខភាពចូលរួមប្រឡងប្រណាំងឆ្នាំនេះ គណៈកម្មការទទួលបាន៖
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធ ប្រជុំពិនិត្យមើលស្ថានភាពទឹកជំនន់ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ និងលើកផែនការសកម្មភាពការងារបន្ត កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា គណៈអភិបាលខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានាដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់៕ ប្រភព៖ក្រសួងកសិកម្ម
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអុំស្រី វ៉េន សឿន ដែលមានជំងឺភ្នែកទ្បើងបាយ

ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំស្រី វ៉េន សឿន រស់នៅខណ្ឌច្បារអំពៅ មានជំងឺភ្នែកទ្បើងបាយ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេច នារសៀលថ្ងៃទី០២តុលា ឆ្នាំ២០២៣ ។ អ៊ំស្រី វ៉េន សឿន អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយបណ្តាលឱ្យមើលមិនឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត ។ ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់អ៊ំស្រី ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ អ៊ំស្រីអាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងបានគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន…