-
ជនសង្ស័យ ៧៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៣៣ករណី ថ្ងៃទី៥ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៧៨នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)ប្រើប្រាស់ ២៣ករណី ឃាត់ ៦៣នាក់ (ស្រី ៣នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែតុលា រួមមាន ៖ មេតំហ្វេមីន (Ice) ស្មើ១២០,៥៥ក្រាម និង១៥កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ០,៨៨ក្រាម។ លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ១០អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមពីធីកាន់បិណ្ឌវេនទី៧ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង)

ភ្នំពេញ៖ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ នៅវត្តពិភទ្ទរង្សី (ហៅវត្តចិនដំដែកខាងជើង)វេនទី៧ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងថវិកាមួយចំនួនប្រគេនព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួលមរណភាពមាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤…
-
រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿងដើម្បីជួយសម្រួលដល់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំបិណ្យ ដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ។ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់មេត្តារក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ សូមចូលទៅមើលខ្សែផ្លូវដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម៖ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ
-
គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បាននាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងកាន់សាសនា ព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ២៧៦គ្រួសារ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាបរួចមក ឯកឧត្តម ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ប្រមុខថ្នាក់ដឹកនំា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅក្នុងរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ…
-
អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យ

(ភ្នំពេញ)៖ ថ្វីត្បិតតែកន្លងមកយើងទទួលបាននូវការកោតសសើរពីប្រជាពលរដ្ឋក្នុងការបំរើសេវ៉ាសាធារណៈផ្សេងៗជូនពួកគាត់យ៉ាណាក៍ដោយ សូមបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៍ សុជីវធម៍ វិជ្ជាជីវៈ ក្នុងការបន្តបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរឡើងថែមទៀតធ្វើអោយលឿន រហ័ស និងមានតម្លាភាព ។ ខាងលើនេះជាប្រសាសន៍លើកឡើងរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌសរុបជិត១០០នាក់ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌ ។ ក្នុងពិធីជួបសំណេះសំណាលមុនបុណ្យភ្ជុំបិណ្ឌនេះដែរលោកអភិបាលខណ្ឌបានថ្លែងកោតសសើរមន្ត្រីទទួលបន្ទុកអនុវត្តការងារគ្រប់ការិយាល័យទាំងអស់ដែលបានខិតខំបំពេញការងារបំរើសេវ៉ាសាធារណៈផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានការកោតសសើរតបមកវិញ ។ នេះហើយបង្ហាញពីសមិទ្ធិផលការងាររបស់មន្ត្រីគ្រប់ការិយាល័យដែលបានរួមគ្នាក្នុងការអនុវត្តការងារតាមជំនាញប្រកបដោយភាពទទួលខុសត្រូវ មានគុណភាណ និងមានតម្លាភាព ។ ជាក់ស្តែងការិយាល័យច្រកចេញ-ចូលតែមួយ បានខិតខំបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋបានលឿន រហ័ស និងមានតម្លាភាព រហូតដល់ប្រជាពលរដ្ឋលោកមានការកោតសរសើ ។ ដូច្នេះសូមមន្ត្រីគ្រប់ការិយាល័យទាំងអស់រួមគ្នាបន្តការអនុវត្តន៍អោយបានល្អប្រសើរឡើងថែមទៀត ក្នុងការបំរើសេវ៉ាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាបាននូវក្រមសីលធម៍ សុជីវធម៍ វិជ្ជាជីវៈ នៅពេលដែលប្រជាពលរដ្ឋមកទទួលសេវ៉ាគ្រប់ការិយាល័យទាំងអស់ ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកា និងភេសជ្ជៈ សម្រាប់ចូលរួមបពិធីបុណ្យភ្ជុំ ដល់មន្ត្រីរាជការចំណុះអោយរដ្ឋបាលខណ្ឌគ្រប់ៗគ្នា ៕ សណ្តោស
-
នគរបាលខណ្ឌឫស្សីកែវ ដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ អញ្ជើញធ្វើបុណ្យនៅវត្តចំនួនប្រាំ

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានដាក់កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែកអញ្ជើញធ្វើបុណ្យតាមវត្តអារាមចំនួន ៥វត្ត នៅក្នុងខណ្ឌឫស្សីកែវ ។ លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តថា សភាពការណ៍តាមវត្តអារាម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៣ រួមមាន៖ កម្លាំងនគរបាលខណ្ឌ បានដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋអញ្ជើញធ្វើបុណ្យតាមវត្តអារាមចំនួន ០៥វត្ត ក្នុងខណ្ឌឫស្សីកែវ ដោយប្រើប្រាស់កម្លាំងការពារសរុប ២៥នាក់ ដោយក្នុងមួយវត្តប្រើប្រាស់កម្លាំង ០៥នាក់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ក្នុងនោះមានវត្តទួលសុវណ្ណរាម ក្នុងសង្កាត់ទួលសង្កែទី១, វត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែទី១, វត្តកោះពោធិ៍វង្ស ក្នុងសង្កាត់ទួលសង្កែទី២, វត្តឧត្តរ៉ាវត្តី ក្នុងសង្កាត់ឫស្សីកែវ និងវត្តទួលសន្តិវ័ន្ត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។ លោកអធិការបានបញ្ជាក់ថា តាមទីវត្តអារាមទាំង ០៥វត្ត ក្នុងខណ្ឌឫស្សីកែវ មានប្រជាពលរដ្ឋ អញ្ជើញធ្វើបុណ្យជាបន្តបន្ទាប់ ដោយពុំមានការកកស្ទះ និងមានសភាពការណ៍សន្តិសុខ សុវត្ថិភាពល្អប្រសើរ ៕ ដោយ…
-
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី Advancing the implementation of the Women, Peace, & Security (WPS)

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី Connecting the Dots: Advancing the implementation of the Women, Peace, & Security (WPS) Agenda by enhancing parliamentary capacity and action in Asia តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ដែលសហការរៀបចំដោយ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងវេទិកាសភា ស្តីពីអាវុធធុនតូច និងអាវុធធុនស្រាល (PFSALW) កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបង្ហាញពីស្ថានភាពទូទៅនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស និងអំពើហិង្សា ដែលបង្ករឡើងដោយការប្រើប្រាស់អាវុធធុនតូច ព្រមទាំងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ SOMTC-កម្ពុជា…
-
ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៤ ខែតុលា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២២នាក់ រួមមាន ៖ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់) ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ០នាក់)ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់(ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកញ្ញា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ២៣៤៣,២៩ក្រាម និង១១កញ្ចប់តូច។ អុិចស្តាសុី(mdma) ស្មើ ៩១,៥០ក្រាម។ លទ្ធផលខាងលើ ០៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ០៥អង្គភាព ៖ ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ តុលា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់១និង របួសធ្ងន់ស្រាល៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សរបួសធ្ងន់ ០៦នាក់(ស្រី០១នាក់) និងរបួសស្រាល ០១ នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន០៣លើក មាន ៖ កត្តាល្បឿន ០៣លើក(ស្លាប់ ០១នាក់),មិនពាក់មួក០៨នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៣១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងបានផាកពិន័យនៅថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន១៨៦៨គ្រឿង រថយន្តធំ៥គ្រឿង រថយន្តតូច៥៤៨គ្រឿង ម៉ូតូ ១៣១៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៣១៦គ្រឿង មាន រថយន្តធំ ៥គ្រឿង រថយន្តតូច៣១គ្រឿង និងម៉ូតូចំនួន ២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា