-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥និង របួសធ្ងន់ស្រាល៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៤នាក់ និង របួសស្រាល ៣នាក់ គឺ កើតឡើង ដោយសារការប៉ះទង្គិចគ្នា ចំនួន ១១លើក មាន ៖កត្តា ល្បឿន ៥លើក ( ស្លាប់ ៣នាក់ ) មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ២នាក់) ស្រវឹង ១លើក ងងុយ ១លើក និងអាកាសធាតុ ១លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ក្រសួងមហាផ្ទៃកម្ពុជាកំពុងពិនិត្យសេចក្តីព្រាង លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយនីហ្សេរីយ៉ា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជាកំពុងពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់(MoU) ស្ដីពីកិច្ចសហប្រ តិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃនីហ្សេរីយ៉ា ដែលអនុវត្តតាមស្មារតីជំនួបរវាងអតីតរដ្ឋមន្ត្រីមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាដែលបានរៀបចំសេចក្តីព្រាងបឋមរួចនាពេលកន្លងទៅនេះ។ យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ ការពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីអគ្គនាយករង អគ្គលេខាធិការរង អនុប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផង។ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា បានធ្វើការត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុស្សរណៈ នេះ ក្នុងន័យបន្តស្មារតីសេចក្តីព្រាងបឋមជុំវិញកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា-នេហ្សេរីយ៉ា ដែលសម្រេចឡើងពីជំនួបរវាងលោកស្រី Folakemi I.Akinleye ឯកអគ្គរដ្ឋទូត វិសាមញ្ញនៃនីហ្សេរីយ៉ា និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ជាដំណើរល្អក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដូចកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ជាមួយនីហ្សេរីយ៉ានេះជាដើម ដែលជាការបើកច្រកការអនុវត្តច្បាប់រវាងប្រទេសទាំង២។ លោក យង់ ពៅ…
-
នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកមន្រ្តីនគរបាល ត្រូវលើកកម្ពស់ សមត្ថភាព គុណភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយការិយាល័យពាក់ព័ន្ធមួយចំនួនព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវលើកកម្ពស់សមត្ថភាព គុណភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្ហាញឲ្យឃើញពីការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដើម្បីអនុវត្តការងារជំនាញឲ្យមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ចង្អុលដឹកនាំចំនួន ៥ចំណុច ដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមមាន ៖ ១-ត្រូវកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងធ្វើការបែងចែក ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តផែនការឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។ ២-ពង្រឹងការងារគ្រប់គ្រង ដឹកនាំមន្រ្តី ដោយត្រូវរៀបចំឲ្យមានរបបប្រជុំទៀងទាត់ ពិនិត្យវាយតម្លៃលទ្ធផលការងារ និងដាក់ចេញនូវវិធានការឲ្យបានសមស្រប។ ទន្ទឹមនោះត្រូវពង្រឹងរបៀបរបបបំពេញការងាររបស់មន្រ្តីអនុវត្តច្បាប់ ទាំងវិន័យ…
-
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយទូតជប៉ុន រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សា តុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» ។ ក្នុងកិច្ចពិភាក្សាតុមូលនេះ បានធ្វើឡើងស្របពេលដែលកម្ពុជា-ជប៉ុន បានប្រារព្ធខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឯសណ្ឋាគារសាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពានព្រះមុនីវង្ស មហាវិថីព្រះ នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ នាឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដោយផ្តើមពីការធ្វើ បទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយ ផ្សេងៗទៀតដល់កម្ពុជា។ កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាច លើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនង កម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀតសម្រាប់យក…
-
ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរស្រុកប្រាសាទសំបូរ យកចិត្តទុកដាក់ណែនាំដល់ប្រជាជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលទឹកជំនន់នៅតែបន្តកើនឡើង

(កំពង់ធំ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ បានណែនាំដល់អាជ្ញាធរដែនដី យកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព គ្រាដែលទឹកជំនន់នៅតែបន្តកើនឡើង។ ជាមួយនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ ត្រូវវាយតម្លៃឲ្យបានច្បាស់ លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូនប្រជាពលរដ្ឋយើងឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងដូច្នេះ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥កញ្ញា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ និងលោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ លោកអភិបាលស្រុក បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ថ្ងៃមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យមានជំនន់ទឹកភ្លៀង បង្កការប៉ះពាល់នៅតាមបណ្ដាភូមិឃុំមួយចំនួនរបស់ស្រុកប្រាសាទសំបូរ ហើយកាលពីថ្ងៃទី២៣កញ្ញា…
-
ជនសង្ស័យម្នាក់ឆក់កាបូបបានសម្រេច តែបែជាបាត់បង់ជីវិត ក្រោយជិះមកបុកនឹងម៉ូតូអ្នកដំណើរ ២គ្រឿងពេញទំហឹង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច ជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវ និងបុកម៉ូតូមួយគ្រឿងទៀតកំពុងបញ្ច្រាស់ទិស បណ្តាលឲ្យជនសង្ស័យស្លាប់ភ្លាមៗ នៅវេលាម៉ោង ៨៖២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពពីស្ត្រីរងគ្រោះក្នុងករណីឆក់កាបូបនេះមាន ឈ្មោះ សាំង សុនីតា មុខរបរ ជាគ្រូពេទ្យ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-6152 ជាមធ្យោបាយ ។ ស្ត្រីរងគ្រោះបានប្រាប់ថា មុនកើតហេតុ គាត់ជិះម៉ូតូទៅធ្វើការងារ តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ខាងក្រោមស្ពានអាកាសចោមចៅ ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5458 ធ្វើសកម្មភាពឆក់យកកាបូបមានសម្ភារៈពេទ្យ ទូរស័ព្ទ លុយ បាយ ដែលដាក់នៅតាមខាងមុខ បានសម្រេច ហើយព្យាយាមជិះរត់គេច ។ ភ្លាមៗនោះគាត់បានស្រែក ចោរៗ ឆោឡោ…
-
មនុស្ស ៦១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦១ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦១នាក់នោះ មាន ៤២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ២០ករណី និងជនសង្ស័យ ១៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១២ករណី ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ ប៊ុន ធី និង ភារ៉ា
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដា

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដារាប់ពាន់នាក់ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះពិតជាមោទនភាពជាតិខ្មែរ ដែលមាននាយករដ្ឋមន្ត្រីដ៏ឆ្នើម មានសមត្ថភាព មានគុណធម៌ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការអភិវឌ្ឍរីកចម្រើន ដូចអរិយ្យប្រទេសនៅលើពិភពលោក។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់អំពីខ្លឹមសារប្រសាសន៍សំខាន់ៗមួយចំនួន របស់សម្ដេចធិបតី ហ៊ុនម៉ាណែត ដែលបានថ្លែងប្តេជ្ញាចិត្ត សហការល្អជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក និងខិតខំគៀងគរភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីប្រជាជនកម្ពុជា មានកំណើនការងារ និងមានប្រភពចំណូលក្នុងក្រុមគ្រួសារ ឱ្យមានការរីកចម្រើន ។ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានការអបអរសាទរយ៉ាងក្លៀវក្លា និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចនាយករដ្ឋមន្ត្រី…
-
ក្រសួងសុខាភិបាល បានសម្រេចបិទទីតាំងលក់ឱសថបុរាណរបស់ លោក ស៊ូ សេងហួរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរចុះទៅបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហួរ បន្ទាប់ពីធ្វើសកម្មភាពមិនប្រក្រតី និងលក់ឱសថតបុរាណមិនមានច្បាប់អនុញ្ញាតពីក្រសួង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។ ក្នុងសេចក្តីប្រកាសបន្តថា ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់។ នេះជាការបញ្ជាក់ពីវិធានការរបស់ក្រសួងសុខាភិបាលលើសកម្មភាពរបស់លោក ស៊ូ សេងហួរ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល…
-
កម្លាំងប្រជាការពារ ខណ្ឌ ដូនពេញ ចុះរៀបសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ៦៨,៣៦,៤៧ និងផ្លូវព្រះសុីសុវត្ថិ

(ភ្នំពេញ)៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំ កម្លាំង ប្រជាការពារ ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ៦៨, ផ្លូវលេខ៣៦ ផ្លូវលេខ ៤៧ និងផ្លូវព្រះសុីសុវត្ថិ ដេីម្បីឱ្យ មាន សោភ័ណ្ឌ ភាព ស្រស់ ស្អាត ក្នុងរាជធានីភ្នំពេញ ។ លោក ចាប ឌីណា បានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះថា៖ ក្នុងប្រតិបត្តិការនោះ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋាន ជាក់ស្ដែង ជាលទ្ធផល៖ បានណែនាំបងប្អូនប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរបាត់បង់សណ្ដាប់ធ្នាប់លើផ្លូវនិងចិញ្ចើមសាធារណៈនោះឡើយ ព្រោះទុកចិញ្ចើមផ្លូវខ្លះសម្រាប់អ្នកដំណើរថ្មើរជើង។ លោកអភិបាលរងរូបនេះ បន្តថា ដោយឡែក សម្រាប់ ទីតាំងលក់ស៊ុបនៅតាមបណ្តោយផ្លូវលេខ ៤៧ មានការចូលរួមមួយចំនួន និងមួយចំនួនទៀតខ្វះការចូលរួមផងដែរ។ បន្ថែមពីនេះ លោក ចាប…