-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ១៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៧និង របួសធ្ងន់ស្រាល ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់ និងបត់មិនប្រយ័ត្ន៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
រកឃើញយានយន្តល្មើសចំនួន ១៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ ម្សិលមិញឱ្យដឹងថា មានគោលដៅ ចំនួនសរុប ៣៧ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ៨០១គ្រឿង ម៉ូតូ ៧២០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ១៧៦ គ្រឿង មានម៉ូតូចំនួន ១៦២គ្រឿង ត្រូវបានផាកពិន័យ ទៅតាមអនុក្រឹត្យ លេខ ៣៩. អន ក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ ដដែលបាន វាយតម្លៃ ថាការអនុវត្ត តាមអនុក្រឹត្យ ថ្មី ក្នុងការផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅយ៉ាងល្អ ប្រសើរទទួល បានការ គាំទ្រ…
-
ក្រសួងធនធានទឹកប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះនឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យពលរដ្ឋ និងអ្នកនេសាទដែលនៅតំបន់មាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារកម្ពុជានឹងមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្ងៃទី២៤ ខែកញ្ញានេះថា កម្ពុជា បានទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀវធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកឯតំបន់មាត់សមុទ្រ ក្រសួងបន្តថា អាចនឹងមានភ្លៀងធ្លាក់ក្នុងបង្កួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ និងមានខ្យលបក់បោកខ្លាំង រលកខ្ពស់ៗនៅលើផ្ទៃសមុទ្រផងដែរ។ ប្រភពដដែលបន្តដោយការដាស់តឿនថា ៖ «សូមអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ ព្រមទាំងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរនៅតាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ ឬការប្រកាសអាសន្ន អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំពីអាកាសធាតុនេះ។ លោកបន្តថា ដោយសារព្រះសីហនុជាខេត្តតំបន់មាត់សមុទ្រ តំបន់កោះ ដែលកន្លងមកប្រជាពលរដ្ឋ អាស្រ័យផលលើការនេសាទ ងាយរងគ្រោះដោយសារបញ្ហាខ្យល់កន្ត្រាក់ ដូច្នេះអាជ្ញាធរខេត្ត បានណែនាំឱ្យត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើកត្តាធម្មជាតិនេះ។…
-
ក្រសួងការងារ បានចុះផ្សព្វផ្សាយពីឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានចុះទៅផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋ១២០០នាក់ដោយបានចែកខិត្តប័ណ្ណបានចំនួន៣០០សន្លឹកក្នុងនោះមានយុវជនចំនួន១០រូបបានដាក់ពាក្យ។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថានឹងបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារដល់មូលដ្ឋានជាប្រចាំនៅទូទាំងរាជធានីភ្នំពេញ ដើម្បីបង្ហាញពីឱកាសការងារដ៏សម្បូរបែបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានការងារធ្វើ និងឱកាសការងារថ្មីៗបន្ថែមទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បានផ្តល់ឱកាសការងារជូនពលរដ្ឋចំនួន ១,៤៧២នាក់៕ ដោយ វណ្ណលុក
-
ក្រសួងការងារចុះផ្សព្វផ្សាយច្បាប់ការងារ និងលិខិតបទដ្ឋានស្តីពីពលកម្មកុមារនៅខេត្តកំពង់ចាម នៅខេត្តកំពង់ចាម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីទប់ស្កាត់ពលកម្មកុមារទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាមជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពិធីផ្សព្វផ្សាយស្តីពីការទប់ស្កាត់នេះ ក្រសួងការងាបានពន្យល់ម្ចាស់សិប្បកម្ម និងអាណាព្យាបាល មិនអនុញ្ញាតឱ្យកុមារធ្វើការក្នុងខ្សែច្រវ៉ាក់ផលិតកម្មដែលច្បាប់បានហាមឃាត់ ខណៈដែលកុមារជាវ័យសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់អភិវឌ្ឍសង្គមជាតិ។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារតាមរយៈគោលនយោបាយ ២០១៦-២០២៥ និងគោលនយោបាយជាតិនានាដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ៕ ដោយ វណ្ណលុក
-
ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ ALPHACIN-Chooy គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

-
កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទ្វេភាគី

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានឯកភាព និងធ្វើការប្តេជ្ញាថា នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយលោក ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាកាលរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣។ ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបនោះភាគីទាំងពីរបានផ្តោតខ្លាំងលើការឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង។ឯកឧត្តម ហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើផ្នែកការងារដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលបច្ចុប្បន្នមានប្រមាណ១,២លាននាក់ផងដែរ»។ ទន្ទឹមគ្នានេះដែរ លោក ឆឺតកៀក អាត់ថាក័រ អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំនាញ និងពលរដ្ឋថៃដែលកំពុងធ្វើការនិងស្នាក់នៅកម្ពុជា។ បើតាមក្រសួងការងារ អគ្គរាជទូតថៃ ក៏បានឯកភាពជាមួយក្រសួងការងារថា៖« ទូតថៃ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ ដើម្បីរួមគ្នាផ្គត់ផ្គង់កម្លាំងជំនាញចូលទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់ថែមទៀត»។ ជុំវិញរឿងនេះលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា បានលើកឡើងថា នេះជារឿងល្អដែលក្រសួងនិងភាគីថៃ បានធ្វើការពង្រឹងលើការលើកកម្ពស់វិស័យការងារទ្វេភាគី ខណៈការឯកភាពគ្នានេះនៅពេលនេះ គឺជាការសម្រួចកម្លាំងប្រជាជនកម្ពុជា-ថៃឱ្យមានចំណេះជំនាញច្បាស់លាស់…
-
គាស់ផ្ទះលួចម៉ូតូនិងទូរស័ព្ទបានសម្រេច តែត្រូវម្ចាស់ចាប់បានមកវិញ ដោយសារមានប្រព័ន្ធGPS

(ភ្នំពេញ)៖ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វេីសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូនិងទូរស័ព្ទបានសម្រេចពីចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមបេីកម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ស្វែងរកតាមប្រព័ន្ធGPS ចាប់បានមកវិញនៅមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះនន់ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះហាន ចន្ទី ភេទស្រី អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយម៉ូតូដែលជនសង្ស័យលួចនោះម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FV-0611 និងទូរស័ព្ទមួយគ្រឿងម៉ាកoppo។ បេីតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុនៅវេលាម៉ោង១រំលងអធ្រាត្រ ខណៈគាត់កំពុងលង់លក់ក្នុងដំណេកស្រាប់តែមានជនសង្ស័យម្នាក់គាស់ទ្វារចូលលួចម៉ូតូមួយគ្រឿងនិងទូរស័ព្ទមួយគ្រឿងដែលគាត់ដាក់នៅលេីដំណេក។ តាមប្រភពដដែលបានបន្តថា ខណៈជនសង្ស័យលួចបានហេីយបញ្ឆេះម៉ូតូជិះចេញទៅទេីបគាត់ភ្ញាក់ដឹងខ្លួនឃេីញទ្វារចំហនិងបាត់បង់ម៉ូតូមួយគ្រឿង ទូរស័ព្ទមួយគ្រឿងទៀតទេីបផ្អេីលឆោឡោឡេីង តែសំណាងល្អទូរស័ព្ទគាត់បានភ្ជាប់ប្រព័ន្ធGPSទេីបគាត់ជិះតាមស្វែងរករហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែឆ្នាំដដៃលទេីបប្រទះឃេីញជនសង្ស័យនៅមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ដោយឡែកម៉ូតូនិងទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕ ដោយ៖ ភារ៉ា និង ប៊ុនធី
-
ឧត្តមសេនីយ៍ត្រី ជូ សារុន ៖ ការហ្វឹកហ្វឺនបំប៉នជំនាញ គឺពង្រឹងសមត្ថភាព វិន័យ សីលធម៍ សាមគ្គីឯកភាពផ្ទៃក្នុង ឲ្យសាកសមជាយោធាច្បាប់

កំពង់ស្ពឺ៖ ការហ្វឹកហ្វឺនបំប៉នជំនាញ គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាព កង ទ័ព និងនិរន្តភាពនៃប្រៀបកិច្ចការពារជាតិ ពង្រឹងការគោរពវិន័យ សីលធម៍ក្នុងការរស់នៅ ជាងនេះត្រូវអនុវត្តបទបញ្ជា បង្ការ បង្រ្កាប សង្រ្គោះ សាកសមជាមន្ត្រីអនុវត្តច្បាប់ ។ នេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្នុងឱកាសបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី២ឆ្នាំ២០២៣ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ។ ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឆមាសទី២ ឆ្នាំ២០២៣ នេះ គឺជាការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាព ក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូល របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព…
-
ជនសង្ស័យ ៨១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៣៨ករណី ថ្ងៃទី២១ ខែកញ្ញា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ៖ជួញដូរ ៦ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ២២ករណី ឃាត់ ៣៧នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ១០ករណី ឃាត់ ៣៤នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៨៣,២០ក្រាម និង៧៥កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) ស្មើ ២,៦០ក្រាម។ អុិចស្តាសុី (mdma) ស្មើ ២០,៧៣ក្រាម។ កញ្ឆាស្មើ ៤៥,៧៧ក្រាម។លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល…