Category: ព័ត៌មានសង្គម

  • ជនសង្ស័យដែលឆក់ទូរស័ព្ទដៃ ពីតារាសម្តែងស្រី ត្រូវបានកម្លាំង ជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានហេីយ

    ជនសង្ស័យដែលឆក់ទូរស័ព្ទដៃ ពីតារាសម្តែងស្រី ត្រូវបានកម្លាំង ជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានហេីយ

    ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០នាទី កំម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន ០៣នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើ ឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ០១សន្លឹក (ភ្នំពេញ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ និង របួសធ្ងន់ស្រាល ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់/គ្រោះថ្នាក់ និងកត្តាយាន ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៥៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៩ករណី ថ្ងៃទី១៩ ខែកញ្ញា

    ជនសង្ស័យ ៥៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៩ករណី ថ្ងៃទី១៩ ខែកញ្ញា

    ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ ២៨នាក់ (ស្រី ១នាក់) ប្រើប្រាស់ ៧ករណី ឃាត់ ២៦នាក់ ។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកញ្ញា រួមមាន ៖  មេតំហ្វេតាមីន(Ice) ស្មើ ២១៥,១៣ក្រាម និង១០៥កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ៤៨,៩៥ក្រាម។លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១១អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ហ្វេសប៊ុកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រង

    ហ្វេសប៊ុកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រង

    (ភ្នំពេញ)៖អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានជូនដំណឹងមួយដល់សាធារណជនដោយបានបញ្ជាក់ថា វេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច។ ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់់ដែរថា៖”ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុក ផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ”។ យ៉ាងណាក្តីប្រភពខាងលើនេះបានបញ្ជាក់ដែរថា ក្រុមការងារ បច្ចេកទេសរបស់ ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិន បុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ម៉ាដេប៉ូ

  • នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនក្រុមជនសង្ស័យ ២នាក់ក្នុងចំណោម ៤នាក់ ដែលធ្វើសកម្មភាពលួច

    នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនក្រុមជនសង្ស័យ ២នាក់ក្នុងចំណោម ៤នាក់ ដែលធ្វើសកម្មភាពលួច

    (ភ្នំពេញ)៖ ជនសង្ស័យ ២នាក់ក្នុងចំណោម ៤នាក់ ត្រូវកំលាំងនគរបាល ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួចនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីលួចនឹង សមគំនិតក្នុងអំពីលួច( កាត់ខ្សែរភ្លេីងនិងលួចទូរសព័្ទ ) នៅចំណុចផ្ទះលេខ ១៧ ផ្លូវលំ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ អុី សាម អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៧ ផ្លូវ លំ ភូមិ ទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ចំណែកជនសង្ស័យទី១-ឈ្មោះ មុំ វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ ក្រុម០៥ ភូមិទួលសង្កែទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។ ជនសង្ស័យទី២-ឈ្មោះ សៀន កែវ ភេទប្រុស អាយុ ៥៦ឆ្នាំ…

  • សមត្ថកិច្ចប៉ូលិស ចាប់ផ្តើមឱ្យពង្រឹងអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស

    សមត្ថកិច្ចប៉ូលិស ចាប់ផ្តើមឱ្យពង្រឹងអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស

    ភ្នំពេញ៖ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ និងបណ្តា​ខេត្ត​មួយចំនួនបាន​កំណត់​នូវ​ការ​ចាប់​ផ្តើមឡើងវិញ​​ពីការរិតបន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោកស្របពេលដែល​​អង្គការជំនាញផ្នែក​ចរាចរណ៍​​​គំាទ្រចំពោះ​វិធានការរឹតបន្តឹង ការអនុវត្ត​នេះ​ដើម្បី​ជួយកាត់បន្ថយការស្លាប់ និងរងរបួសពី​គ្រោះថ្នាក់លើដងផ្លូវនេះ​​។ យោងតាម​សេចក្តីប្រកាស​របស់​អធិការដ្ឋានគរបាលក្រុង​តាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី​១៨ ខែកញ្ញាថា ចាប់​ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ខាងមុខនេះតទៅ ​អធិការដ្ឋាន​នេះនឹង​ចាប់​ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​។ ការប្រកាស​បាន​បញ្ជាក់ថា ៖ «ចាប់​ពី​ថ្ងៃទី​១៨ ខែកញ្ញា តទៅ ​នឹង​ផ្តោតលើ​ចំពោះ​តែយានយន្ត​ដែលប្រព្រឹ​ត្ត​ល្មើស​​ ជាករណី​ល្មើស​ដែល​បង្កគ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ជា​ការ​ត្រួតពិនិត្យ​ទូទៅដូច​ការ​ត្រួតពិនិត្យ​រដ្ឋបាល​នោះទេ»។ ​​អធិការដ្ឋានគរបាលក្រុង​តាខ្មៅ បានអំពាវនាវដល់​​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​គោរពអនុវត្ត​ច្បាប់​ចរាចរណ៍​​ផ្លូវគោក ដោយស្មារតី​ភ្ញាក់រលឹក និង​ទទួលខុសត្រូវ ដើម្បីសុវត្ថិភាព​​ផ្ទាល់ខ្លួន​ និង​អ្នកដទៃ។ ចំណែក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏​បាន​ចេញ​សេចក្តីជូនដំណឹងផងដែរ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ស្តីពី​ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយ​ស្នងការខេត្តនឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ។ សេចក្តីជូនដំណឹង បាន​លើកឡើងថា ​ដោយសង្កេតឃើញករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រៃវែង មានការកើនឡើងគួរឱ្យ​កត់សម្គាល់ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានការកើនឡើង ៦៨ករណី លើ ១២ក​រណី កើនឡើង ៥៦ករណី ស្មើនឹង ៤៦៧ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ២២នាក់ របួសធ្ងន់ស្រាល ៩៧នាក់ ធ្វើ​ឱ្យ​ខូចខាតរថយន្ត ២៦គ្រឿង…

  • ក្រសួងការងារប្រាប់ឱ្យមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមរោងចក្រ សហគ្រាស

    ក្រសួងការងារប្រាប់ឱ្យមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមរោងចក្រ សហគ្រាស

    (ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយដោយបានប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ឱ្យមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមរោងចក្រ សហគ្រាសនៅថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧០០នាទីព្រឹក ចំនួន ១៥នាទី ឱ្យបានព្រមៗគ្នា។ ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ផងថាការធ្វើដូច្នេះគឺ ដើម្បីយើងចូលរួមអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ជាមួយគ្នាក្រសួង បានណែនាំដល់ម្ចាស់ ឬនាយករោងចក សហគ្រាសទាំងអស់ ត្រូវជួបជុំគ្នាជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិវេណសមស្របនៃទីតាំងរោងចក្រសហគ្រាសរៀងខ្លួន ដើម្បីធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន។ ក្រសួងបានបញ្ជាក់ប្រាប់ដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយ រីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា…

  • នៅថ្ងៃទី១៨ ខែកញ្ញា មានមនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    នៅថ្ងៃទី១៨ ខែកញ្ញា មានមនុស្ស ៦៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦៦នាក់នោះ មាន ៥១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ២៤ករណី និងជនសង្ស័យ ១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ៩ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ ប៊ុន ធី និង ភារ៉ា

  • ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

    ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

    ភ្នំពេញ៖ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១០គ្រួសារ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងលោកស្រី អេង គីមហ៊ាប នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានឱ្យដឹងថា បន្ទាប់ពីថ្នាក់ភូមិ និងសង្កាត់ បានរាយការណ៍មកថាមានប្រជាពលរដ្ឋនៅមូលដ្ឋាន ជួបការលំបាកខ្វះខាត ភ្លាមនោះលោកស្រីក៏បានរៀបចំចាត់ចែងអំណោយដើម្បីធ្វើការដោះស្រាយនូវការលំបាកជូនពួកគាត់ភ្លាមៗឱ្យបានទាន់ពេលវេលា និងជាក់ស្តែងដូចនៅថ្ងៃនេះស្រាប់ ។ ក្នុងឱកាសនោះលោក ហែម ដារិទ្ឋិ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងតែងបានគិតគូរនិងយកចិត្តទុកដាក់ពីការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅគ្រប់ពេលវេលា ។ លោក ហែម ដារិទ្ឋិ ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។ សូមបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ យកទៅផ្តល់ជូននាពេលនេះ គឺក្នុងមួយគ្រួសារ រួមមាន ៖ អង្ករ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់

    ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥និង របួសធ្ងន់ស្រាល៩នាក់។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩លើក មាន កត្តាល្បឿន ៤លើក (ស្លាប់ ២នាក់) មិនគោរពសិទ្ធ ២លើក (ស្លាប់ ២នាក់) មិនប្រកាន់ស្តាំ ១លើក កត្តាយាន ១លើក (ស្លាប់ ១នាក់) និងងងុយ ១លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា