Category: ព័ត៌មានសង្គម

  • មន្រ្តី​ក្រសួងអប់រំ និងកម្មវិធីស្បៀងអាហារពិភពលោក​ កំពុងសិក្សាស្វែងយល់ពី​កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន នៅប្រទេសកូរ៉េ​

    មន្រ្តី​ក្រសួងអប់រំ និងកម្មវិធីស្បៀងអាហារពិភពលោក​ កំពុងសិក្សាស្វែងយល់ពី​កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន នៅប្រទេសកូរ៉េ​

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃ​ក្រសួង​អប់រំ យុវជន និងកីឡា រួមនឹង​បុគ្គលិកនៃ​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ(WFP) បាន​បំពេញ​ទស្សនកិច្ច​សិក្សានៅប្រទេសកូរ៉េ ដើម្បីពង្រឹងកម្មវិធី​ផ្ដល់ស្បៀង​អាហារតាមសាលារៀន ចាប់​ពី​ថ្ងៃទី​១៨ដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) នៅថ្ងៃទី​២១ ខែកញ្ញា បាន​ឱ្យដឹងថា​ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និង​បុគ្គ​លិក​នៃ WFP​ កំពុងបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េក្នុងគោលបំណង​ពង្រឹងកម្ម​វិធី​ផ្ដល់​ស្បៀង​អាហារ​តាមសាលារៀន​នៅ​​កម្ពុជា។ បេសកកម្ម​បំពេញ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​កូរ៉េ (KOICA) ហើយតាមរយៈ​បេសកកម្មនេះ គណ:ប្រតិភូទាំងមូលនឹង​​បានសិក្សា​ស្វែង​​យល់​ដោយផ្ទាល់អំពី​គំរូជោគ​ជ័យរបស់កម្មវិធីអាហារតាមសាលារបស់ប្រទេស​កូរ៉េ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោកស្រី គ្លែរ កូណាន់ នាយិកាប្រចាំប្រទេសរបស់ WFP នៅកម្ពុជាបាន​លើកឡើងថា ជាមួយនឹងកម្មវិធី​ផ្ដល់​ស្បៀង​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​​សហគមន៍ (HGSF) ​កម្ពុជាមានគោលបំណងផ្តល់អាហារដល់កុមារ​ផង ហើយ​ស្របពេល​ជាមួយ​នោះ ក៏​លើក​កម្ពស់​កែលម្អអាហារូបត្ថម្ភ ពង្រឹងការអប់រំនិងការអភិវឌ្ឍន៍ជនបទ និងបង្កើន​សន្តិសុខស្បៀង​ផងដែរ។ លោកស្រី​បន្តថា ជំនួយ​​គាំទ្ររបស់ KOICAកន្លងមកទៅលើកម្មវិធី បានផ្ដល់​នូវ​ការ​កែប្រែ​គួរឱ្យ​កត់សម្គាល់ទៅលើការ​កសាង​​​ហេដ្ឋារចនាសម្ព័ន្ធ​​សំខាន់ៗ​តាម​សាលារៀន និងលើកកម្ពស់​សមត្ថភាព​របស់​អ្នកអនុវត្តកម្មវិធី។ លោកស្រី គ្លែរ កូណាន់ មានប្រសាសន៍ថា ៖ «ជំនួយ​នេះ​ក៏​បាន​​ រួមចំណែក​​ទៅ​ដល់​​សេដ្ឋកិច្ចក្នុងស្រុក​ផងដែរ តាមរយៈ​ការ​លើកកម្ពស់​ការ​​ដាំដុះកសិផលតាមផ្ទះ​សម្រាប់​ផ្គត់​ផ្គង់​តាម​មូលដ្ឋាន​ ការ​បង្កើន​​ភាព​អង់​អា​ច​របស់​កសិករ ការ​លើកកម្ពស់​កំណើន​កសិកម្ម និងការ​​បង្កើតនូវ​ប្រព័ន្ធស្បៀងមួយ​ដែល​ប្រកបដោយនិរន្តរភាព»។ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្រ្តីក្រសួងអប់រំ…

  • មន្រី្ត និង​អ្នកវិភាគ​ បង្ហាញ​​មោទនភាពដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិក្នុងសកម្មភាពសម្អាតមីន

    មន្រី្ត និង​អ្នកវិភាគ​ បង្ហាញ​​មោទនភាពដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិក្នុងសកម្មភាពសម្អាតមីន

    ភ្នំពេញ៖ មន្រី្ត និង​អ្នកវិភាគនយោបាយ​កម្ពុជា ​បានចាត់​ទុកជាមោទភាពរបស់កម្ពុជា ដែលបានធ្វើជាម្ចា​ស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ​លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជា​តិអាស៊ាន-បូក ក្រោ​មប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» ​ជាលើកទី១ ដែលមាន​រយៈពេល​២៣ថ្ងៃ​។ លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ច​ក្ខុវិស័យ​អាស៊ី​ (AVI) បានប្រាប់ឱ្យដឹងថា ការធ្វើជាម្ចាស់នេះជាមោទនភាពសម្រាប់កម្ពុជា ហើ​យក៏រា​ប់បញ្ចូលជាភាពជោគជ័យផងដែរ ខណៈកម្ពុជាជាប្រទេសមានបទពិសោធន៍ជោកជាំហើយមានធនធានគ្រ​ប់គ្រាន់និងច្បាស់លាស់ក្នុងផ្នែកបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។​ លោក​ថា ៖ «លំហាត់ហ្វឹកហ្វឺននេះនឹងផ្តល់ជាពុទ្ធិ ជំនាញនិងបច្ចេកទេសដល់សិក្ខាកាមដែលមកពីបណ្តាប្រទេសអាស៊ាននិងបូក ក៏ដូចជាការចែករំលែកបទពិសោធន៍និងការបង្កើនទំនុកចិត្តគ្នា​។ លើសពីនេះផងដែរ វាជួយដល់សហគមន៍​អាស៊ានក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពតំបន់ក៏ដូចជាការ​ប្រឆាំងនឹងស​​ង្រ្គា​ម ព្រមទាំងអាវុធប្រឆាំងមនុស្សជាតិមួយចំនួនផងដែរ»​។​ កម្ពុជាក៏បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដោយការបញ្ចូនអ្នកជំនាញដោះមីនទៅអ៊ុយក្រែន ហើយកម្ពុជាក៏បានកំពុងបំពេញបេសកកម្មរក្សាសន្តិភាពយ៉ាងសកម្មនៅបណ្តាប្រទេសមួយចំនួននៅអាហ្វ្រិកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ​​ លោកបន្ថែមថា កម្ពុជាតែងតែបន្តគាំទ្រ និងជំរុញសកម្មភាពរក្សាសន្តិភាព និងស្ថិរភាពទាំងក្របខណ្ឌនិងពិភពលោកជានិច្ច ហើយតែងពង្រឹងកិច្ចសហប្រតិ​បត្តិជាមួយបណ្តាប្រទេសនានា ក្រោមស្មារតីច្បាប់អន្តរជាតិ និងពហុភាគីនិយម។​ ចំណែក លោកបណ្ឌិត​ គិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹងដែរថា វាពិតជា​​មោទនភាព​ជាតិមួយ​​របស់​កម្ពុជា ​​ក្នុង​ស​កម្មភាពនៃការសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់​ ផ្ទុះ​ ​​ព្រោះកម្ពុជា​​ជាប្រទេស​ដែ​លធ្លាប់រងគ្រោះដោយ​សា​រមីន តែបានប្រែក្លាយ​ជាប្រទេស​ដែល​នាំកម្លាំងស​ម្អា​តមីន កម្លាំងដោះមីនទៅជួយដល់ប្រទេស​ផ្សេងៗ​ក្រោ​មបេសកកម្ម​​មនុស្សធម៌របស់អង្គការសហប្រជាជាតិ​ រួមទាំង​ការជួយដល់ប្រទេសអ៊ុយក្រែនផងដែរ។ លោកបានថ្លែងថា ៖…

  • កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមអាស៊ាន ប្រារព្ធបើកជាផ្លូវការនៅកម្ពុជា

    កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមអាស៊ាន ប្រារព្ធបើកជាផ្លូវការនៅកម្ពុជា

    ភ្នំពេញ៖កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ដែល កម្ពុជាធ្វើ ម្ចាស់ផ្ទះ បានចាប់ដំណើរការកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។កិច្ចប្រជុំនេះ ធ្វើ ឡើង ក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះ ស្រាយ ថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគ អាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរ ជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហម ព្រុយណេ, កាកបាទក្រហម ឥណ្ឌូ នេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទ ក្រហម មីយ៉ាន់ម៉ា, កាកបាទក្រហម ហ្វីលីពីន,កាកបាទក្រហម សិង្ហបុរី,កាកបាទ ក្រហមថៃ,កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • អភិបាលស្រុកតាំងគោក ចុះចែករទេះរុញដល់បងប្អូនពិការ និងចាស់ជរា ចំនួន៤២នាក់មកពី៨ឃុំ

    អភិបាលស្រុកតាំងគោក ចុះចែករទេះរុញដល់បងប្អូនពិការ និងចាស់ជរា ចំនួន៤២នាក់មកពី៨ឃុំ

    (កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានចុះចែកអំណោយសប្បុរសធម៌ដល់បងប្អូនពិការភាពចំនួន៤២នាក់មកពី៨ឃុំ នៃស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ តែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការផ្សេងៗ ងាយស្រួលក្នុងការស្វែងយន្ដការដោះស្រាយជាដើម។ លោកអភិបាលបានឲ្យដឹងថា ដោយមើលឃើញពីការលំបាក របស់បងប្អូនជនពិការក៏ដូចជាអាណាព្យាបាលដែល កំពុងចិញ្ចឹមបីបាច់កូនចៅពិការភាពរស់នៅក្នុងបន្ទុក លោក លី គីមឆេង និងក្រុមគ្រួសារ បានចូលរួមជាមួយអាជ្ញាធរក្នុងការចែកជូនជារទេះរុញដល់ជនពិការក្រីក្រ ដើម្បីជួយសម្រាលការលំបាកខ្លះជូនក្រុមគ្រួសារ និងសាមីខ្លួន។ការចែកជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។លោកអភិបាលក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារលោក លី គីមឆេង ដែលមានចិត្តសប្បុរសជួយដល់បងប្អូនពិការនាពេលនេះ ក៏ដូចជាកន្លងមកតែងតែចូលរួមជាមួយរដ្ឋបាលស្រុកនូវសកម្មភាពមនុស្សធម៌ជាច្រើនដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្រោយពីមានការចែកជូននូវអំណោយនេះ យើងសង្កេតឃើញ បងប្អូនជនពិការ និងក្រុមគ្រួសារ មានភាពសប្បាយរីករាយ ក្រៃលែង ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់…

  • ក្រសួង ពាណិជ្ជកម្ម ៖សាំង ធម្មតា និងម៉ាស៊ូត( ឡើងថ្លៃ)សាំង ត្រូវ លក់តម្លៃ ៤,៧៥០រៀល ខណៈ ម៉ាស៊ូតលក់៤,៨៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១-៣០ កញ្ញា ២០២៣នេះ

    ក្រសួង ពាណិជ្ជកម្ម ៖សាំង ធម្មតា និងម៉ាស៊ូត( ឡើងថ្លៃ)សាំង ត្រូវ លក់តម្លៃ ៤,៧៥០រៀល ខណៈ ម៉ាស៊ូតលក់៤,៨៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១-៣០ កញ្ញា ២០២៣នេះ

    (ភ្នំពេញ)៖ តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំង ( ឡើងថ្លៃ១៥០រៀល) ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ១០០រៀល ) ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀលក្នុង១លីត្រ។នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ។ ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ២១ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៥.០១៧រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៥.១១៧រៀល…

  • សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard ធ្វើបាឋកថាស្តីពី “អនាគតនៃរដ្ឋបាលសាធារណ: ៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល”

    សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard ធ្វើបាឋកថាស្តីពី “អនាគតនៃរដ្ឋបាលសាធារណ: ៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល”

    ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមស្តាប់ការធ្វើ បាឋកថាជា សាធារណៈ របស់ សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកល វិទ្យាល័យ Harvard ស្តីពី “អនាគតនៃរដ្ឋបាលសាធារណ: ៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល (The Future of Public Administration: Agility, Stability, and Digitality)” ។ បាឋកថានេះធ្វើឡើងនៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ កាលពី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និស្សិត និងសាធារណជនជាច្រើននាក់។ បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភា បច្ចេកវិទ្យា ឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេក វិទ្យា ឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗដើម្បីជំរុញ ការធ្វើ បរិវត្តកម្ម…

  • មេបញ្ជាការសឹករងកំពង់ធំ ពិនិត្យកងកម្លាំងត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

    មេបញ្ជាការសឹករងកំពង់ធំ ពិនិត្យកងកម្លាំងត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍នៃ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានភារកិច្ច ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ក្នុងពេលដែល ទឹក ស្ទឹងសែនឈានដល់លើសកម្រិតប្រកាស អាសន្ន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន មានកម្ពស់រហូត ដល់ទៅ ១៣.៦០ម៉ែត្រដែលលើសពីកម្រិតនៃការប្រកាស អាសន្ន ១០សង់ទីម៉ែត្រ ។កម្រិតទឹកដែល ត្រូវប្រកាសអាសន្ន នៅតាមដងស្ទឹង សែន មាន កម្ពស់ ១៣.៥០ម៉ែត្រ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឱ្យកងកម្លាំង អន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួននៅនឹងកន្លែង ព្រមទាំងមធ្យោបាយ ដឹក ជញ្ជូន និងសម្ភារៈផ្សេងៗ សម្រាប់ធានាអាយុជីវិតក្នុងការ ជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ៕ ដោយ៖…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២និង របួសធ្ងន់ស្រាល២៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • កម្លាំងជំនាញចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

    កម្លាំងជំនាញចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

    (ភ្នំពេញ )៖ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួច បន្ទាប់ពីកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈុម ចន្ធលក្ខណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនិស្សិត ទីលំនៅ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ។ មន្ត្រីអាវុធហត្ថខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាដក ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនបាន ធ្វើការសួរនាំទៅលើជនសង្ស័យ រូបគេបានសារភាពថាកន្លងមកក្រុមខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ រហូតដល់ម៉ោង១០ និង ៤០នាទី ថ្ងៃដដែល ដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជារបស់លោកមេបញ្ជាការខណ្ឌ ព្រមទាំងការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ…

  • ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បន្តរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ប្រមាណ ៣០០កន្លែងសម្រាប់យុវជន

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បន្តរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ប្រមាណ ៣០០កន្លែងសម្រាប់យុវជន

    ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៣ នឹងចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយនាំយកឱកាសការងារប្រមាណ ២៩៩កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/នស្សិត និងអ្នកស្វែងរកការងារធ្វើ។ កិច្ចសម្ភាសកិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ នៅអគារ NEA ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា ជាបន្តបន្ទាប់ MACRO តែងតែបានការសហការ និងសម្របសម្រួលពី NEA ក្នុងការជ្រើសរើសបុគ្គលិកកន្លមក មិនថាជាវេទិកាការងារ និងកិច្ចសម្ភាសការងារនោះទេ។ ប្រធានផ្នែកសម្ភាសន៍…