-
ជនសង្ស័យ ០៥នាក់ ជាមុខសញ្ញាយ៉ាងសកម្ម ពាក់ព័ន្ធ ករណី ធាក់និង កាប់ ប្លន់យកម៉ូតូប្រជាពលរដ្ឋ ត្រូវនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់និង កាប់ ប្លន់យកម៉ូតូ) កាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ស្តុបឬស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា ជនសង្ស័យចំនួន ០៥នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១/ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ បឹង…
-
Soma Initiative ប្រារព្ធទិវាបៃតងឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់គ្រងសម្រាម កាក សំណល់រឹង និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិគ» នៅស្រុកទ្រាំង ខេត្តតាកែវ

តាកែវ ៖ Soma Initiative ដែលជាគម្រោងបង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ បានប្រារព្ធទិវាបៃតងឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់ គ្រងសម្រាម កាកសំណល់រឹង និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិគ» នៅទីរួមស្រុក ទ្រាំង ខេត្តតាកែវ ក្រោមកិច្ចសហការជាមួយអាជ្ញាធ រស្រុកទ្រាំង និងគាំទ្រដោយក្រសួង បរិស្ថាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និងជាប្រធាន Soma Initiative លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថាន ខេត្តតាកែវ និងលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ព្រមទាំងមន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស យុវជនកាយរឹទ្ធិ ស.ស.យ.ក និងប្រជាពលរដ្ឋសរុបទាំងអស់…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស ២១នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ និង របួសធ្ងន់ស្រាល ២១នាក់។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៦លើក បត់គ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ៤លើក និងកត្តាផ្លូវ ២លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
នាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ព្រែកឯង ត្រូវបានឃាត់ខ្លួនពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ៖ ត្រឹមរយៈពេលបីថ្ងៃនគរបាលខណ្ឌច្បារអំពៅបំបែកសំណុំរឿង ឃាតកម្មគិតទុកជាមុន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានបើករថយន្តបំបុកស្រ្តីម្នាក់បណ្ដាលអោយស្លាប់ ហេតុការណ៍ខាងលើកើតឡើង កាលពីថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង៤២នាទី ចំណុចមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង ភេទស្រីអាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ។ចំណែកជនសង្ស័យឈ្មោះ សូត្រ សិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជានាយរងការិយាល័យនគរបាលភស្តុភារ អង្គភាពអន្តរាគមន៍ ព្រែកឯង ស្នាក់នៅផ្ទះលេខ១៥F៨ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះនិងកូនស្រីជិះម៉ូតូទៅផ្សារទិញអីវ៉ាន់ ហើយជនសង្ស័យក៏បានបើករថយន្តម៉ាកToyota Highlander ពណ៌ស ស្លាកលេខ ភ្នំពេញ ២AB-៤៩៨៣ តាមពីក្រោយ ។ ពេលនោះជនរងគ្រោះឃើញបែបនេះ ក៏បានឱ្យកូនស្រីជិះអែបកៀន ដើម្បីឱ្យរថយន្តបើកទៅមុន ,តែជនសង្ស័យមិនព្រមបើកវ៉ាទៅមុខ រួចជនរងគ្រោះក៏ជិះម៉ូតូបន្តទៅមុខទៀត ។…
-
យុវជនជាង ២០០នាក់ បានសម្ភាសន៍ជាប់ក្នុងវេទិកាការងារកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ (មានវីដេអូ)

ភ្នំពេញ៖ យ៉ាងហោចណាស់ក្រុម យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ ជាង ៣០០នាក់ បានមកចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាង ក្រុមហ៊ុនទាំង ៧ដែលបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាលទ្ធផល យុវជនចំនួន ២០៧នាក់ បានសម្ភាសន៍ការងារជាប់ ក្នុងនោះមានអ្នកជាប់ជាស្ថាពរមានចំនួន ៣០នាក់ ខណៈអ្នកសម្ភាសន៍ជាប់បឋមមានចំនួន ១៨៧នាក់។ បញ្ជាក់ក្នុងពិធីដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញា ពុន ការ សិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញពន្ឋដារ ឆ្នាំទី២ ដែលបានសម្ភាសន៍ជាប់ជាស្ថាពរ នៅក្រុមហ៊ុន AEON(Cambodia) Co,.Ltd បាននិយាយថា៖ “នាងខ្ញុំទទួលបានការងារ ធ្វើហើយ ។ អរគុណ NEA និង ក្រសួងការងារដែលបានផ្ដល់ឱកាស ការងារដល់ខ្ញុំ។ កម្មវិធីវេទិកាការងាររបស់ NEA ពិតជាផ្ដល់ភាពងាយស្រួល ដល់ យុវជនក្នុងការដាក់ ពាក្យរកការងារធ្វើមែនសូមបងប្អូន អញ្ជើញមក NEA…
-
នាយកវិទ្យាល័យទួលទំពូង ចេញមុខឆ្លើយបំភ្លឺ ករណីឲ្យសិស្សជួយ ចេញថ្លៃទឹកភ្លើងម្នាក់ ២ម៉ឺនរៀល បើមិនបង់នាំគ្នាទៅរៀនក្រោមដើមឈើ

ភ្នំពេញ៖ លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានបកស្រាយបំភ្លឺ ជុំវិញផ្ទុះរឿងរ៉ាវ «គ្រូវិទ្យាល័យទួលទំពូងម្នាក់ រងការចោទប្រកាន់ថា ឲ្យសិស្សជួយចេញថ្លៃទឹកភ្លើង ម្នាក់២ម៉ឺនរៀល បើមិនបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើទៅ» ដោយលោកបាននិយាយជាមួយសិស្សានុសិស្សឲ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់២ម៉ឺនរៀលសម្រាប់ ៨ខែ ។ ហើយករណីសិស្សមិនបង់ថវិកា ឲ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្ដីរបស់លោកនាយករង ម៉ី សាម៉ុន បាននិយាយលេងសើចជាមួយសិស្ស និងគ្រូទេ ។ លោកនាយកវិទ្យាល័យទួលទំពូង បានបញ្ចាក់ថា ការរៃអង្គាសប្រាក់នេះ គឺមានការប្រជុំយល់ព្រម ឯកភាពពីសំណាក់មាតាបិតាសិស្សចាប់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ ដោយឯកភាពក្នុងសិស្សមួយនាក់ ត្រូវសុំជំនួយឧបត្ថម្ភមួយខែ ស្មើ២,៥០០រៀល ។ ថវិកានេះ គឺដើម្បីទ្រទ្រង់លើការខ្វះខាត ក្នុងការចំណាយលើសេវាអគ្គិសនី ទឹក សម្រាម ក្នុងមួយឆ្នាំសិក្សា ។ លោកនាយក ក៏បានបញ្ចាក់ទៀតថា សាលាបានប្រជុំឯកភាព ដោយមានការចូលរួមពីសំណាក់លោកប្រធានគណៈកម្មការទ្រទ្រង់សាលា មាតាបិតាអ្នកអាណាព្យាបាលសិស្ស គឺសិស្សក្រីក្រ ជួបការលំបាក យើងមិនទទួលថវិកានេះទេ។ ចំពោះមាតាបិតាសិស្ស ដែលមានកូនរៀននៅទីនេះ ចាប់ពីពីរនាក់ឡើងទៅ…
-
ជនសង្ស័យ ១៣៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៣៦ករណី ថ្ងៃទី១៤ ខែកញ្ញាសីហា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៣៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ១៣៤នាក់ រួមមាន ៖ ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៤៨នាក់ (ស្រី ៥នាក់)។ ប្រើប្រាស់ ១៣ករណី ឃាត់ ៧៤នាក់ (ស្រី ៤នាក់) ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៩៧០,២៨ក្រាម និង៦០កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ២,៩៩ក្រាម។ អុិចស្តាសុី (mdma) ស្មើ ៨,៩៦ក្រាម។ កូកាអុីន (Cocaine) ស្មើ ៤៣៥៦,០ក្រាម…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្ស៤ស្លាប់និងរបួសធ្ងន់ស្រាល១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក បត់គ្រោះថ្នាក់ ១លើក មិនគោរពសញ្ញា ១លើក និងស្រវឹង ១លើក ៕ ដោយ៖ ប៊ុនធី ភារ៉ា
-
រដ្ឋមន្ត្រីក្រសួងសាធារណការ ដាក់ចេញទិសដៅអាទិភាពចំនួន២ សម្រាប់អនុវត្តន៍ នៅក្នុងអាណត្តិថ្មីទី៧នេះ

បាត់ដំបង៖ ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងគូសបញ្ជាក់ថា៖ទិសដៅអាទិភាព ដែលក្រសួងសាធារណការនិងដឹកជញ្ជូន នឹងត្រូវបន្តអនុវត្តគឺមានអាទិភាពចម្បងៗចំនួន២ គឺ ៖ ទី១.បន្តលើកកម្ពស់សេវាដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាពគុណភាព លឿន រហ័សនិងស្អាតស្អំ។ និងទី២.បន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្ម ការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែកនិងផ្លូវទឹក ។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំមន្ទីរសាធារណការ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីឱ្យចក្ខុវិស័យ និងអាទិភាពចម្បងទាំង២ខាងលើអនុវត្តន៍ទៅបាន គឺក្រសួងមានយន្តការចម្បងចំនួន៤ រួមមាន ដូចជា៖ ១.ការពង្រឹងនូវប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស។២.ពិពិធកម្មនៃប្រភពធនធានថវិកាពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាព នៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍ និង ដៃគូវិនិយោគសាធារណៈ ព្រមទាំងពង្រឹងការងាររៀបចំផែនការថវិកា, អនុវត្តថវិកាកម្មវិធីនិងគំរោងវិនិយោគសាធារណៈ, ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។…
-
ក្រសួងអប់រំចុះត្រួតពិនិត្យតាមមណ្ឌលប្រឡង មុននឹងដំណើរការសំណេរនៃការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី ០៦ខែ វិច្ឆិកាឈានមកដល់

ភ្នំពេញ៖មុនពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា”បាក់ឌុប”ឈានមកដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗដោយត្រៀមទុកមុនជាស្រេច សំដៅធ្វើយ៉ាងណារៀបចំឱ្យបានមានរបៀបរៀបរយ ខណៈពេលវេលាថ្ងៃប្រឡងរបស់បេក្ខជនកាន់តែខិតចូលមកដល់។ ក្រសួងអប់រំបានឱ្យដឹងថាការចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងក្នុងរាជធានីខេត្ត នេះដោយបានផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ប្រព្រឹត្តទៅដោយរលូន។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ កន្លងមកមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ បើតាមស្តិតិរបស់ក្រសួងអប់រំនាឆ្នាំ២០២២កន្លងមកក៏បានបង្ហាញដែរថាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន…